Logo
1. អបអរសាទរទិវានារីអន្តរជាតិ 2. ចាប់ពីថ្ងៃទី៨ ដល់ទី១៥ ខែមីនា អាកាសធាតុ នឹងមានការប្រែប្រួល ខណៈកម្ពុជាទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន 3. MJQE គ្រោងរៀបចំសិក្ខាសាលានៅខេត្ដពីរផ្សេងគ្នា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធសាធារណៈ 4. Aii រកឃើញម្ចាស់ជ័យលាភីប្រកួតបញ្ចេញសំឡេងភាសាអង់គ្លេសពានរង្វាន់ ម៉េងលី ជេ. គួច លើកទី៩ ចំនួន៦ រូប 5. សិក្ខាសាលា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន 6. ក្រសួងការងារជូនដំណឹងអំពីថ្ងៃផុតកំណត់សម្រាប់ស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស

Aii រកឃើញម្ចាស់ជ័យលាភីប្រកួតបញ្ចេញសំឡេងភាសាអង់គ្លេសពានរង្វាន់ ម៉េងលី ជេ. គួច លើកទី៩ ចំនួន៦ រូប

អប់រំ | March 04 2023 19:40
​កម្មវិធី​ចំណេះ​ដឹង​នៃ​ការ​ប្រកួត​បញ្ចេញ​សំឡេង​ភាសា​អង់គ្លេស​ ​ម៉េង​លី​ ជេ. គួ​ច​ ​លើក​ទី​៩​ ​ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ​ ​អាយ​ (​A​i​i​) ​នៅ​ថ្ងៃ​ទី​៤​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​ ​បាន​រក​ឃើញ​ជើង​ខ្លាំង​ចំនួន​៦​រូប​ ​ដែល​មាន​សមត្ថភាព​ខ្ពស់​បញ្ចេញ​សំឡេង​ភាសា​អង់គ្លេស​បាន​ល្អ​ក្នុងចំណោម​បេក្ខជន​ចូល​ជិត​ ​១​ពាន់​នាក់​បន្ទាប់ពី​បាន​ឆ្លងកាត់​ ​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​ ​និង​កា​រដាក់​ពិន្ទុ​ដ៏​សុ​ក្រិត្យ​ពី​គណៈកម្មការ​។​ ​ខណៈ​បេក្ខជន​ជ័យ​លា​ភី​មាន​ ​ថ្នាក់​កុមារ​ ​៣​រូប​ ​និង​ថ្នាក់​មនុស្ស​ពេញវ័យ​ ​៣​រូប​។

លោក​ ​ស៊ីម​ ​វណ្ណនី​ ​ប្រធានគ្រូប្រចាំនៅមជ្ឈមណ្ឌលភាសា​ អេ ​អាយ​ ​អាយ​ ​សាខាទួលគោក​ ​បានប្រាប់អ្នកសារព័ត៌មានយើងថា​ ​សិស្សានុសិស្សទាំង​ ​នាក់នេះពិតជាស័ក្តិសមទទួលបានជ័យលាភីនេះ​ ​ដោយសារពួកគេមាន​ ​ភាពក្លាហាន​ ​និងមានសមត្ថភាពបញ្ចេញសំឡេងភាសាអង់គ្លេសបានត្រឹមត្រូវទៅតាមសំឡេងស្ដង់ដារភាសាអង់គ្លេស

លោកបាន​ឱ្យ​ដឹងថា​ ​ការប្រកួតបញ្ចេញសំឡេង​ ​ម៉េងលី​ ជេ. គួ​​ ​លើកទី​ ​នេះ​ ​ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើក​ម្ពស់ ​និងពង្រឹងជំនាញការបញ្ចេញសំឡេងភាសាអង់គ្លេស​ ​របស់សិស្សានុសិស្សមកពីគ្រប់សាខាទាំងអស់នៃមជ្ឈមណ្ឌលភាសា​ អេ ​អាយ​ ​អាយ​ ​ក្នុងរាជធានីភ្នំពេញ

លោក​ ​ស៊ីម​ ​វណ្ណនី​ ​ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច​ន្នេះ​​ ​«ការប្រកួតនេះបានផ្តល់ឱកាសដល់សិស្សានុសិស្សដើម្បីបង្ហាញពីសមត្ថភាពភាសាអង់គ្លេសរបស់ពួកគេ​ ​និងជួយ​ឱ្យ​ពួកគេទទួលបានទំនុកចិត្តលើសមត្ថភាពក្នុងការនិយាយភាសាអង់គ្លេស​ ​លើសពីនេះ​ ​ការប្រឡងនេះមានគោលបំណងលើកទឹកចិត្តសិស្សានុសិស្ស​ឱ្យ​ពង្រឹងជំនាញការបញ្ចេញសំឡេងរបស់ពួកគេ​ ​តាមរយៈការអនុវត្ត​ ​និងទទួលមតិយោបល់ពីគណកម្មការ​ ​សរុបមក​ ​ការប្រកួតបញ្ចេញសំឡេង​ ​ម៉េងលី​ ជេ. គួ​​ ​លើកទី​ ​បានជួយលើក​ម្ពស់​វប្បធម៌នៃការរៀនភាសា​ ​និងការរីកចម្រើនរបស់សិស្សានុសិស្សក្នុងទាំងក្នុងសាលា​ ​និងក្នុងសហគមន៍»

សូមជម្រាបជូនថា​ ​បេក្ខជនទាំង​ ​រូប​ ​សម្រាប់កម្មវិធីផ្នែកកុមារ​ (​Kid​ ​Program​) ​មានឈ្មោះ​ ​គុយ​ ​ចក្រាវុធ​ ​ទទួលបានមេដាយមាស​ ​ពានរង្វាន់​ ​និងអាហារូបករណ៍​%, យុ​សិស្ស​ ​កង​ ​យូត្រាបញ្ញាបុត្រ​ ​ទទួលបានមេដាយប្រាក់​ ​និងអាហារូបករណ៍​% ​និង​យុ​សិស្ស​ ​សញ្ញា​ ​ធីចាន់រមនា​ ​មេដាយមាសសំរឹទ្ធមួយ​ ​និងអាហារូបករណ៍​%​​ ខណៈកម្មវិធី​ផ្នែ​កមនុស្សពេញវ័យ​ (​Adult​ ​Program​) ទាំង៣រូប ​បានទៅលើ​យុ​សិស្សឈ្មោះ​ ​ប៉ែន​ ​រិទ្ធីពង្ស​ ​មេដាយមាស​ ​ពានរង្វាន់​ ​និងអាហារូបករណ៍​% ​និង​យុ​សិស្ស​ ​​ ​ណាដា​ម៉ូ​រីតុ​ ​ទទួលបានមេដាយប្រាក់​ ​និងអាហារូបករណ៍​% ​និងយុវតី​ ​ឆុត​ ​ជាតា​ ​មេដាយមាសសំរឹទ្ធមួយ​ ​និងអាហារូបករណ៍​%​

 



Aii រកឃើញម្ចាស់ជ័យលាភីប្រកួតបញ្ចេញសំឡេងភាសាអង់គ្លេសពានរង្វាន់ ម៉េងលី ជេ. គួច លើកទី៩ ចំនួន៦ រូប

មជ្ឈមណ្ឌលភាសា អេ អាយ អាយ ដឹកនាំសិស្សទៅទស្សនកិច្ចសិក្សា សង្កេតពីមជ្ឈដ្ឋានខាងក្រៅ

ទីបំផុត មជ្ឈមណ្ឌលភាសា អេ អាយ អាយ រកឃើញម្ចាស់ជ័យលាភី ការប្រកួតល្បឿនសរសេរពាក្យម៉េងលី ជេ.គួច លើកទី ៤ហើយ