Logo
1. អបអរសាទរទិវានារីអន្តរជាតិ 2. ចាប់ពីថ្ងៃទី៨ ដល់ទី១៥ ខែមីនា អាកាសធាតុ នឹងមានការប្រែប្រួល ខណៈកម្ពុជាទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន 3. MJQE គ្រោងរៀបចំសិក្ខាសាលានៅខេត្ដពីរផ្សេងគ្នា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធសាធារណៈ 4. Aii រកឃើញម្ចាស់ជ័យលាភីប្រកួតបញ្ចេញសំឡេងភាសាអង់គ្លេសពានរង្វាន់ ម៉េងលី ជេ. គួច លើកទី៩ ចំនួន៦ រូប 5. សិក្ខាសាលា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន 6. ក្រសួងការងារជូនដំណឹងអំពីថ្ងៃផុតកំណត់សម្រាប់ស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស

ប្រព័ន្ធអប់រំបែបខ្មែរតែគុណភាពអន្តរជាតិ ធ្វើឱ្យសាលា Aii, AIS ទទួលជោគជ័យ

អប់រំ | August 08 2022 15:02
​ភ្នំពេញ​៖​ ​ថ្នាក់​ដឹកនាំ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​A​I​S ​និង​មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ​ ​អាយ​ ​អះអាង​ថា​ ​សាលា​ទាំងពីរ​បាន​ជ្រើសរើស​ប្រព័ន្ធ​អប់រំ​បែប​ខ្មែរ​ ​តែ​យក​គុណភាព​បរទេស​ ​ដែល​កត្តា​នេះ​បាន​ធ្វើ​ឱ្យ​ការ​បង្រៀន​ទទួល​បាន​ជោគជ័យ​និង​មាន​អាណាព្យាបាល​គាំទ្រ​ច្រើន​។

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយ​ ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​ស្ថាបនិក​ ​សាលាអន្តរទ្វីប​ ​អាមេរិកាំង​ ​AI​S ​និងមជ្ឈមណ្ឌលភាសា​អេ ​អាយ​ ​អាយ​ ​មានប្រសាសន៍ថា​ ​គោលដៅរបស់លោកដំបូងបើកតែសាលាភាសាប៉ុណ្ណោះទេ​ ​ប៉ុន្តែដោយសង្កេតឃើញថា​ ​សាលាឯកជនផ្សេងៗហាក់ដូចជាមិនមានរបៀបរៀបរយទើបលោកសម្រេចចិត្តបើកសាលាមួយដែលជាសាលាខ្មែរ​ ​ប៉ុន្តែយកគុណភាពស្តង់ដារអន្តរជាតិ​ ​អ្នកឧកញ៉ាបន្តថា «ខ្ញុំមានអារម្មណ៍ថា​ ​សាលាណាក៏អន្តរជាតិ​ ​សាលាណាក៏អន្តរជាតិ​ ​ហើយបើកមកសុទ្ធតែអន្តរជាតិ​ ​ហើយសុទ្ធតែស្អីអញ្ចឹងទៅ​ ​ហើយចុះបើបើកជាសាលាខ្មែរទៅមិនបាន​? ​គ្រាន់តែគុណភាព​ឱ្យ​ខ្លាំងដូចអន្តរជាតិអីចឹងទៅ​ ​សូមបីតែឈ្មោះក៏ខ្ញុំមិន​ឱ្យ​ដាក់ដែរ​ ​គ្រាន់តែដាក់អន្តរទ្វីបវិញ​ ​មានតែសាលាខ្ញុំមួយទេដែលដាក់អន្តរទ្វីប​ ​ទម្រាំតែពន្យល់​ឱ្យ​ប្រជាជនយល់ជិត​-​ឆ្នាំ​ ​គេមិនយល់អន្តរទ្វីបគេអត់ដែលពាក្យហ្នឹង​ ​គេធ្លាប់តែអន្តរជាតិ​ ​អីចឹងអន្តរទ្វីបហ្នឹងមួយដូចបង្កើតថ្មីអីចឹង​ ​ពិបាកគេចាំ​ ​ដល់ពេលអីចឹងទៅខ្ញុំថា​ ​ខ្ញុំចង់បានយករបស់ជាតិយើងនេះធ្វើ​ឱ្យ​ល្អទៅជាខ្លាំងជាងអន្តរជាតិ​ ​ហើយបង្រៀនមក​ឱ្យ​គេយល់​ ​»

អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​មានគោលដៅកែប្រព័ន្ធសិក្សានៅកម្ពុជាដើម្បី​ឱ្យ​កូនខ្មែររៀនមិនចាញ់គេ​ ​តែត្រូវរៀនភាសាខ្មែរជាភាសាដំបូង​ ​ទើបរៀនភាសាផ្សេងទៀតតាមក្រោយ​ ​អ្វីដែលអ្នកឧកញ៉ាចង់ឃើញ​ ​គឺគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជាដែលមានមនុស្សរស់នៅ​ ​គឺមានសាលារៀនដែលលោកបង្កើត​ ​ហើយកន្លែងណាដែលមានសាលារបស់លោកគឺប្រជាជនមានចំណេះដឹង
អត្ថបទ​ ​រតនៈ



Aii រកឃើញម្ចាស់ជ័យលាភីប្រកួតបញ្ចេញសំឡេងភាសាអង់គ្លេសពានរង្វាន់ ម៉េងលី ជេ. គួច លើកទី៩ ចំនួន៦ រូប

មជ្ឈមណ្ឌលភាសា អេ អាយ អាយ ដឹកនាំសិស្សទៅទស្សនកិច្ចសិក្សា សង្កេតពីមជ្ឈដ្ឋានខាងក្រៅ

ទីបំផុត មជ្ឈមណ្ឌលភាសា អេ អាយ អាយ រកឃើញម្ចាស់ជ័យលាភី ការប្រកួតល្បឿនសរសេរពាក្យម៉េងលី ជេ.គួច លើកទី ៤ហើយ