Logo
1. អបអរសាទរទិវានារីអន្តរជាតិ 2. ចាប់ពីថ្ងៃទី៨ ដល់ទី១៥ ខែមីនា អាកាសធាតុ នឹងមានការប្រែប្រួល ខណៈកម្ពុជាទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន 3. MJQE គ្រោងរៀបចំសិក្ខាសាលានៅខេត្ដពីរផ្សេងគ្នា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធសាធារណៈ 4. Aii រកឃើញម្ចាស់ជ័យលាភីប្រកួតបញ្ចេញសំឡេងភាសាអង់គ្លេសពានរង្វាន់ ម៉េងលី ជេ. គួច លើកទី៩ ចំនួន៦ រូប 5. សិក្ខាសាលា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន 6. ក្រសួងការងារជូនដំណឹងអំពីថ្ងៃផុតកំណត់សម្រាប់ស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស

គ្រឹះស្ថានសិក្សា AIS គ្រោងរៀបចំការប្រកួតគូរគំនូរ និងពិព័រណ៍ស្នាដៃសិស្សឡើងវិញ ក្រោយផ្អាករយៈពេល២ឆ្នាំ ដោយសារវិបត្តិកូវីដ-១៩

អប់រំ | June 27 2022 13:36
​បើ​គ្មានអ្វី​ប្រែប្រួល​ទេ​ ​នា​ថ្ងៃ​ទី​២​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​២​ ​ខាងមុខនេះ​ ​គណៈ​គ្រប់គ្រង​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​នឹង​រៀបចំ​ការ​ប្រកួត​គូរ​គំនូរ​ ​និង​តាំង​ពិព័រណ៍​ស្នាដៃ​សិស្ស​លើក​ទី​១​៤​ ​នៅ​បរិវេណ​អគារ​ ​មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ​ ​អាយ​ ​និង​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​សាខា​ចាក់​អង្រែ​ ​ក្រោមអធិបតីភាព​ ​លោកស្រី​ ​រស់​ ​យ៉ាងណា​ ​ប្រធាន​នៃ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​។

លោក​ ​ជា​ ​សម្បត្តិ​ ​នាយកចាងហ្វាង​ ​នៃសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​សាខាទួលគោក ​បានលើកឡើងថា​ ​កម្មវិធីនេះ​ ​រៀបចំឡើងក្នុងគោលបំណង​ឱ្យ​សិស្សានុសិស្សទាំងអស់​ ​បានដាក់តាំងស្នាដៃផ្សេងៗទៅតាមក្រុមនីមួយៗ​ ​ដែលមានស្នាដៃជាច្រើនសន្ធឹកសន្ធាប់បង្ហាញជូនដល់សិស្សានុសិស្ស​ ​លោកគ្រូ​ ​អ្នកគ្រូ​ ​មាតាបិតា​ ​អ្នកអាណាព្យាបាលសិស្ស​ ​និងសាធារណជនដែលអញ្ជើញចូលរួមទស្សនា

លោក​ ​បាននិយាយថា​ ​«សាលារៀនរបស់យើង​ ​ចង់​ឱ្យ​សិស្សានុសិស្សទាំងអស់បានបញ្ចេញស្នាដៃរបស់គាត់​ ​ក្រៅពីការអនុវត្តជាក់ស្តែងនៅក្នុងបន្ទប់ពិសោធន៍​ ​ការសិក្សាទ្រឹស្តីនៅក្នុងថ្នាក់​ ​ដែលរួមមានមុខវិជ្ជា​ណិ​​ ​រូប​ ​គីមីវិទ្យា​ ​ជីវៈ​ ​ផែនដី​ ចឹ​គាត់មានឱកាសជាមួយនឹងក្រុមការងារគាត់ហ្នឹង​ ​គាត់អនុវត្តន៍ជាក់ស្តែងនៅខាងក្រៅដើម្បីធ្វើការប្រកួតប្រជែងយកចំណាត់ថ្នាក់លេខ»

លោក​ ​បន្ថែមថា​ ​សាលារៀន​ ​ក៏មានរៀបចំកម្មវិធីមួយទៀត​ ​គឺការប្រកួតគូរគំនូរក្រោមប្រធានបទស្តីពី​ ​«កុមារ​ ​និងធម្មជាតិ»​ ​ហើយក្នុងដំណើរការនៃការប្រកួតប្រជែងគូរគំនូរនេះ​ ​បានប្រព្រឹត្តទៅដោយគណៈគ្រប់គ្រងសាលាបានបែងចែកសិស្សជាក្រុម​ ​ហើយ​ឱ្យ​ក្រុមនីមួយៗជ្រើសរើសរូបភាពសម្រាប់យកគូរដោយខ្លួនឯងដោយគោរពតាមប្រធានបទដែលបានកំណត់

«សកម្មភាពនេះបានបង្ហាញ​ឱ្យ​ឃើញពីស្មារតីសាមគ្គីភាព​ ​សហការ​ ​ដឹកនាំ​ ​និងឯករាជ្យក្នុងការធ្វើការងារជាក្រុម​ ​ជាពិសេសវាជាពេលវេលាមួយដែលធ្វើ​ឱ្យ​ពួកគេអាចរឹតបន្តឹងចំណងមិត្តភាពរបស់ពួកគេបានកាន់តែល្អប្រសើរជាមួយមិត្តរួមថ្នាក់ក៏ដូចជាមិត្តរួមជំនាន់»​ ​នេះបើតាមការបញ្ជាក់របស់លោក​ ​ជា​ ​សម្បត្តិ​ ​នាយកចាងហ្វាង​ ​នៃសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​សាខា​ទួលគោក

គួរជម្រាបជូនថា​ ​កម្មវិធីប្រកួតគូរគំនូរ​ ​និងតាំងពិព័រណ៍ស្នាដៃសិស្សលើកទីនេះ​ ​នឹងប្រព្រឹត្តិទៅនៅសៅរ៍ថ្ងៃទី​ ​ខែកក្កដា​ ​ឆ្នាំ​ ​ចាប់ផ្តើមពីម៉ោងនិងនាទីព្រឹក​ ​ដល់ម៉ោងនិងនាទីរសៀល​ ​នៃមជ្ឈមណ្ឌលភាសា​ អេ ​អាយ​ ​អាយ​ ​និងសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​សាខាចាក់អង្រែ​ ​ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ​ ​សង្កាត់ចាក់អង្រែក្រោម​ ​ខណ្ឌមានជ័យ​ ​រាជធានីភ្នំពេញ



Aii រកឃើញម្ចាស់ជ័យលាភីប្រកួតបញ្ចេញសំឡេងភាសាអង់គ្លេសពានរង្វាន់ ម៉េងលី ជេ. គួច លើកទី៩ ចំនួន៦ រូប

មជ្ឈមណ្ឌលភាសា អេ អាយ អាយ ដឹកនាំសិស្សទៅទស្សនកិច្ចសិក្សា សង្កេតពីមជ្ឈដ្ឋានខាងក្រៅ

ទីបំផុត មជ្ឈមណ្ឌលភាសា អេ អាយ អាយ រកឃើញម្ចាស់ជ័យលាភី ការប្រកួតល្បឿនសរសេរពាក្យម៉េងលី ជេ.គួច លើកទី ៤ហើយ