Logo
1. គុយបា បាត់បង់អគ្គិសនីទាំងស្រុង ក្រោយព្យុះ «Hurricane Ian» វាយប្រហារ 2. លោក ឡុង កុសល៖ អាជ្ញាធរជាតិអប្សរាតែងចុះពិនិត្យនិងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើដែលមានហានិភ័យខ្ពស់ 3. អភិបាលខេត្តព្រះសីហនុហាមពលរដ្ឋទៅលេងសមុទ្រ ខណៈអាកាសធាតុប្រែប្រួល 4. អាល្លឺម៉ង់អាចនឹងបន្តប្រើប្រាស់ថាមពលនុយក្លេអ៊ែរ 5. ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃនេះ 6. អង្គការ NATO កោះប្រជុំពិសេសទាក់ទងនឹងការបំពេញឃ្លាំងអាវុធ

គ្រូនិងបុគ្គលិកមកពីគ្រឹះស្ថានសិក្សា Aii-AIS ពួតដៃគ្នាជាមួយសិស្សានុសិស្សដើររើសសំរាមនៅតំបន់សំខាន់ៗលើទឹកដីខេត្តសៀមរាប

អប់រំ | June 20 2022 08:46
​ដូច​ការ​គ្រោងទុក​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​២​ ​សិស្សានុសិស្ស​ ​រួម​ទាំង​បុគ្គលិក​សិក្សា​ប្រមាណ​៣​០​០​នាក់​ ​មកពី​គ្រឹះស្ថាន​អប់រំ​របស់​អ្នកឧកញ៉ា​គួ​ច​ ​ម៉េង​លី​ ​បាន​រៀបចំ​ទិវា​បរិស្ថាន​ ​ដោយ​នាំគ្នា​ដើរ​រើស​សំរាម​នៅ​តាម​ទីតាំង​សំខាន់​ៗ​ចំនួន​៨​ ​ក្នុង​ក្រុង​សៀមរាប​ ​ខេត្ត​សៀមរាប​ ​ដើម្បី​រួមចំណែក​ផ្សព្វផ្សាយ​ចំណេះ​ដឹង​ ​ស្ដីពី​បរិស្ថាន​រស់នៅ​អនាម័យ​ ​សុខុមាលភាព​ ​សោភ័ណ​ភាព​ ​និង​ចូលរួម​យុទ្ធនាការ​លើក​ក​ម្ពស់​បរិស្ថាន​បៃតង​ដល់​សាធារណជន​ ​ជាពិសេស​ផ្ដល់​គំរូ​ល្អ​ក្នុង​ការ​ថែរក្សា​អនាម័យ​បរិស្ថាន​នៅ​កម្ពុជា​។

លោក​ ​រឿង​ ​សុភាព​ ​នាយកចាងហ្វាងសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​បាន​ឱ្យ​ដឹងថា​ ​ទីតាំងដែលត្រូវយុទ្ធនាការ​ម្អា​នោះចាប់ពីអគារមជ្ឈមណ្ឌលភាសា​អេ ​អាយ​ ​អាយ​ ​និងសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​សាខាសៀមរាប​ ​ដែលស្ថិតនៅសង្កាត់ស្វាយដង្គុំ​ ​ក្រុងសៀមរាប​ ​ដោយក្រុមទី​ ​និងទី​ ​ចាប់ពី​ស្តុ​ផ្សារលើកាត់តាមបណ្តោយផ្លូវលោកតាណឺ​ ​បត់តាមផ្លូវមករាទៅរង្វង់មូលវត្តដំណាក់​ ​ក្រុមទី​ ​និងទី​ ​ពីផ្លូវលំលូទឹកស្អុយក្រោយផ្សារទំនើបអង្គរ​ ​បត់ឡើងតាមផ្លូវបាក់ខែង​ ​ហើយបត់តាមផ្លូវតាភុល​ ​រួចបត់តាមផ្លូវ​ ​សម្តេច​ ​ទេព​ ​វង្ស​ ​ទៅកាន់មន្ទីរពេទ្យខេត្ត

ដោយឡែក​ ​ក្រុមទី​ ​និងទី​ ​ពី​ស្តុ​ផ្សារញ៉ែតាមផ្លូវជាតិលេខ​ ​បត់ចូលផ្លូវស៊ី​វុត្ថា ​តាម​ស្តុ​សុខា​ ​រួចបត់ឡើងតាមផ្លូវសម្តេច​ ​ទេព​ ​វង្ស​ ​ឆ្ពោះទៅស្ពានវត្តបូព៌​ ​បត់ស្តាំទៅកាន់ស្ថានីយប្រេងឥន្ទ​នៈតូ​លតា​ល់​​ ​ខណៈក្រុមទី​ ​និងទី​ ​ពី​ស្តុ​ផ្សារលើតាមផ្លូវជាតិលេខ​ ​ឆ្ពោះទៅកាន់សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកកាំ​ (​ទល់មុខផ្សារទំនើបអង្គរ​)​

នាយកចាងហ្វាងរូបនេះ​ ​បានបញ្ជាក់ថា​ ​យុទ្ធនាការនេះ​ ​ធ្វើឡើងក្នុងគោលបំណងជំរុញ​ឱ្យ​សិស្សានុសិស្ស​ ​លោកគ្រូ​ ​អ្នកគ្រូ​ ​បានចូលរួមចំណែកក្នុងការផ្សព្វផ្សាយអប់រំ​ ​ចំណេះដឹងស្ដីពីបរិស្ថានរស់នៅ​ ​អនាម័យ​ ​សុខភាព​ ​សោភ័ណភាព​ ​នៃក្រុងសៀមរាប​ឱ្យ​កាន់តែប្រសើរ

លោក​ ​បាននិយាយថា​ ​«សកម្មភាពនេះយើងធ្វើឡើងដើម្បីចូលរួម​បំ​ផុសគំនិត​ ​លើក​ម្ពស់​ស្មារតីមហាជន​ ​លោកគ្រូ​ ​អ្នកគ្រូ​ ​ប្អូនសិស្សានុសិស្ស​ឱ្យ​គាត់ជួយចូលរួមថែរក្សា​សោភ័ណ​ភាពបរិស្ថាននៅក្នុងសហគមន៍របស់សាលា​ ​ក៏ដូចជានៅក្នុងក្រុងនៃខេត្តសៀមរាបតែម្តង​ ​អ្វីដែលពិសេសជាងនេះ​ ​ទៅទៀតនោះ​ ​គឺដើម្បីចូលរួមថែរក្សាបរិស្ថានបៃតងដល់សង្គម​ ​លើកទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅដែលរស់នៅក្នុងខេត្តសៀបរា​ឱ្យ​កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក»

លោកបន្ថែមថា​ ​«បរិស្ថានរស់នៅមានសារៈសំខាន់សម្រាប់សុខភាពរបស់យើងគ្រប់គ្នាក៏ដូចជាសុខុមាលភាពសាធារណៈ​ ​កាលណាយើងមានបរិស្ថានល្អ​ចឹ​វានឹងបង្កភាពងាយស្រួលដល់ការអភិវឌ្ឍ​វិស័យទេសចរណ៍​ ​ដូចយើងបានដឹងហើយថា​ ​ក្រុងសៀមរាប​ ​គឺជាក្រុងទេសចរណ៍​ ចឹ​បរិស្ថានគឺពិតជាសំខាន់ណាស់​ ​ហើយជាមុខមាត់របស់ប្រទេសជាតិយើងទាំងមូលផងដែរ​ ​អ៊ីចឹងក្រៅពីបរិស្ថានល្អ​ ​សម្រាប់​វិ​ទេសចរណ៍​ ​សុខុមាលភាព​ វិ​ស័សុខាភិបាល​ ​សេដ្ឋកិច្ច​ ​និងសង្គមក៏ជាសារៈសំខាន់ដែលយើងមិនគួរមើលរំលងដែរ។»

លោក​ ​រឿង​ ​សុភាព​ ​អះអាងថា​ ​ទីណាមាន​ ​មជ្ឈមណ្ឌលភាសា​អេ ​អាយ​ ​អាយ​ ​និងសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​ទីនោះជាគំរូដ៏ល្អមួយក្នុងការចូលរួម​ ​ចំណែកការពារបរិស្ថានក្នុងទីក្រុង​ ​ជាពិសេសសិស្សានុសិស្សជាគំរូល្អ​ ​ក្នុងសង្គមធ្វើជាពលរដ្ឋល្អក្នុងការចូលរួម​ ​សហការ​ ​និងថែរក្សាអនាម័យ​ ​សុខភាព

ជុំវិញបញ្ហានេះអ្នកឧកញ៉ា​ គួ​​ ​ម៉េងលី​ ​កាលពីពេលកន្លងទៅធ្លាប់មានប្រសាសន៍ថា​ ​ការប្រារព្ធទិវាបរិ​ស្ថា​នេះ​ ​គឺចង់ដាស់តឿនស្មារតីដល់សិស្ស​ ​ដើម្បី​ឱ្យ​ពួកគេបន្តដាស់តឿន​ ​ស្មារតីដល់ក្រុមគ្រួសារពួកគេក្នុងការថែរក្សាអនាម័យបរិស្ថាន​ ​ជាពិសេស​ ​គឺណែនាំ​ឱ្យ​ប្រជាពលរដ្ឋចេះទុកដាក់​ ​គ្រប់គ្រង​ ​និងចេះចោលសំរាម​ឱ្យ​បានត្រឹមត្រូវ

អ្នកឧកញ៉ា​ ​បន្តថា​ ​ការបោះសំរាមពាសវាលពាសកាល​ ​ពេលភ្លៀងមកម្តងៗធ្វើ​ឱ្យ​សំរាមទាំង​នះ ​ហូរចូលលូបណ្តាល​ឱ្យ​ស្ទះលូ​ ​ព្រមទាំងនាំ​ឱ្យ​ប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋ

គួរបញ្ជាក់ផងដែរថា​ ​នេះមិនមែនជាលើកទីទេ​ ​ដែលមជ្ឈមណ្ឌលភាសា​អេ ​អាយ​ ​អាយ​ ​និង​ ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​សហការជាមួយអាជ្ញាធរពាក់ព័ន្ធប្រារព្ធយុទ្ធនាការ​ម្អា​បរិស្ថាន​ ​ដើម្បី​ឱ្យ​បរិស្ថានគ្មានសំរាម​ ​លើសពីនេះគ្រឹះស្ថានសិក្សាដ៏មានប្រជាប្រិយភាពនេះ​ ​បានផ្សព្វផ្សាយពីគ្រោះថ្នាក់នានា​ ​ដែលគំរាមកំហែងដល់បរិស្ថាន​ ​រួមទាំងចំណេះដឹងស្តីពីបរិស្ថាន​ ​ព្រោះបញ្ហានេះ​ ​ទាមទារ​ឱ្យ​មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ​ ​និងការចូលរួមចំណែករបស់ពលរដ្ឋ​ ​សិស្សានុសិស្ស​ ​ក្នុងការចូលរួមកាត់បន្ថយសំរាមជាមួយនឹងរដ្ឋាភិបាលកម្ពុជា​ ​និងលើក​ម្ពស់​ការថែរក្សាបរិស្ថានបៃតង​ ​ក្នុងសង្គមជាតិ​ ​និងពិភពលោក

បវេសនកាលថ្មីឆ្នាំ​​សិក្សា​​​​​​-​​​​​​​ ​សម្រាប់​​មជ្ឈមណ្ឌល​​ភាសា​អេ ​អាយ​ ​អាយ​ ​សាខា​ ​សៀមរាប​ ​ចូលរៀនថ្ងៃទី​ ​ខែកក្កដា​ ​ឆ្នាំ​ ​ជាមួយនឹងការផ្តល់ជូនអាហារូបករណ៍​ ​ពី​-​​%​​ ​ជាមួយគ្នានេះ​ ​កម្មវិធីសិក្សាពេញមួយថ្ងៃនៃសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​សាខាខេត្តសៀមរាប​ ​ក៏មានការផ្តល់ជូន​​អាហារូបករណ៍​​រហូតដល់​% ​ការលើកលែងពាក្យសុំចូលរៀន​% ​និងបានចូលរួមកម្មវិធីរៀនត្រៀមសម្រាប់​​ឆ្នាំសិក្សាថ្មីដោយឥតគិតថ្លៃ​ ​និង​​ចូលរៀននៅថ្ងៃ​​ទី​​​​​ ​ខែវិច្ឆិកា​ ​ឆ្នាំ​​​​​​​​​ ​ខាងមុខនេះ​​

សូមជម្រាបជូនថា​ ​មជ្ឈមណ្ឌលភាសា​ អេ ​អាយ​ ​អាយ​ ​ជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលភាសាអង់គ្លេស​ ​ចិន​ ​និងភាសាថៃ​ ​ឈានមុខគេនៅកម្ពុជា​ ​និងសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​ជាគ្រឹះស្ថានអប់រំ​ ​ដែល​ផ្ដោ​សំខាន់ទៅលើចំណេះដឹងទូទៅចាប់ពីថ្នាក់ក្រោម​ត្តេយ្យ​សិក្សា​ ​រហូតដល់វិទ្យាល័យ​ ​ដោយ​ផ្ដោ​ទៅលើគុណភាព​ វិ​ន័យ​ ​និងសេវាកម្មល្អ​ ​បច្ចុប្បន្នគ្រឹះស្ថានអប់រំឈានមុខគេមួយនេះ​ ​មានសាខាធំនៅក្នុងរាជធានីភ្នំពេញ​ ​រួមមាន​ ​សាខាម៉ៅសេទុង​ ​ទួលគោក​ ​ចាក់អង្រែ​ ​ចោមចៅ​ ​ផ្សារថ្មី​ ​សាខាជ្រោយចង្វា​ ​និងបន្តពង្រីកសក្តានុពលរបស់ខ្លួនទូទាំងរាជធានីខេត្ត

 



ចូលរួមកម្មវិធីសិក្សា (F1) តាមរយៈ ICES សិស្សនឹងអាចទទួលបានសញ្ញាប័ត្របញ្ចប់ថ្នាក់វិទ្យាល័យនៅសហរដ្ឋអាមេរិក

Aii & AIS រៀបចំសិក្ខាសាលាស្តីពីការបង្ការការប្រើប្រាស់គ្រឿងញៀនតាមសាលារៀន

Aii សាខាសៀមរាប ដឹកនាំសិស្សចុះកម្មសិក្សាទៅសួនបៃតងអង្គរ ដើម្បីស្វែងយល់ពីបរិស្ថានធម្មជាតិ