Logo
1. មីយ៉ាន់ម៉ាបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលកន្លះឆ្នាំទៀត 2. ក្រុងបាងកក កំពុងជួបខ្យល់បំពុលកម្រិតខ្ពស់ ខណៈចុះអ័ព្វពេញផ្ទៃមេឃ 3. ប្រធានាធិបតីតួកគី៖ ការបញ្ជូនរថក្រោះទៅក្រុងគៀវ មិនមែនជាការជួយដោះស្រាយជម្លោះអ៊ុយក្រែនទេ 4. អ្នកវិនិយោគលើវិស័យសារព័ត៌មានជំរុញឱ្យអ្នកកាសែតពង្រឹងបន្ថែមលើការសររសេរអត្ថបទបែបស៊ីជម្រៅ 5. សាលារៀន AIS អញ្ជើញវេជ្ជបណ្ឌិតមកណែនាំពីសុវត្ថិភាពចំណីអាហារដល់កុមារ 6. អាមេរិក និងសម្ព័ន្ធមិត្ត រំម្លឹកខួបនៃរដ្ឋប្រហារមីយ៉ាន់ម៉ាជាមួយនឹងការដាក់ទណ្ឌកម្មថ្មី

អបអរសាទរខួបគម្រប់១៧ឆ្នាំនៃការបង្កើតសាលារៀន អន្តរទ្វីប អាមេរិកាំង គ្រឹះស្ថានអប់រំ ឈានមុខគេនៅកម្ពុជា

​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិក​កាំ​ង​ (​A​I​S) ​ប្រារព្ធ​ខួប​គ​ម្រប់​១​៧​ឆ្នាំ​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​១​០​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​២​នេះ​ ​ជា​សាលា​រៀនចំណេះ​ទូទៅ​ដែល​ទទួលស្គាល់​ដោយ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​មាន​កម្មវិធីសិក្សា​ចាប់ពី​ថ្នាក់ក្រោម​ម​ត្ដេយ្យ​សិក្សា​ដល់​ថ្នាក់ទី១​២​ ​តាម​បែប​ខែ្ម​រ​-​អាមេរិកាំង​ ​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​។

ថត៖ នី ម៉េងងី

ក្នុងរយៈពេលឆ្នាំលើ​វិ​អប់រំឯកជន​ ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​បានក្លាយជាគ្រឹះស្ថានអប់រំឈានមុខគេនៅកម្ពុជា​ ​ដែលបានរួមចំណែកលើក​ម្ពស់វិ​័​អប់រំ​ ​និងបណ្តុះបណ្តាលធនធានមនុស្សរាប់ម៉ឺននាក់​ ​ហើយមានការគាំទ្រនិងជាទីទុកចិត្តពីសំណាក់មាតាបិតា​ ​អាណាព្យាបាលសិស្សថាជាសាលាដែលមានគុណភាពល្អ​ ​សេវាកម្មល្អ​ ​និង​វិ​ន័យល្អ

រយៈពេលឆ្នាំនៃការបង្រៀននៅសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​នៅការិយាល័យកណ្តាល​ ​លោកគ្រូ​ ​ទី​ មុន្នី​រក្ស​ ​បានលើកឡើងថា​ ​«ប្រព័ន្ធអប់រំនៅសាលា​ ​AI​S ​គឺមាន​វិ​ន័យតឹងរ៉ឹង​ ​មានច្បាប់ទម្លាប់​ ​ក្រឹត្យក្រមណាស់​ ​ពិសេសគឺយកចិត្តទុកដាក់ខ្ពស់បំផុតលើការបង្រៀនភាសាខ្មែរ​ ​ដែលខុសពីគ្រឹះស្ថានសិក្សាឯកជននិងអង្គការមួយចំនួនដែលខ្ញុំធ្លាប់បង្រៀន​ ​រយៈពេលឆ្នាំនេះ​ ​AI​S ​នៅតែរក្សាបាននូវគុណភាព​ វិ​ន័យ​ ​និងសេវាកម្មយ៉ាងល្អប្រសើរ​ ​ដែលធ្វើ​ឱ្យ​អាណាព្យាបាលកក់ក្តៅនិងជឿទុកចិត្តបំផុត​ ​ក្នុងនាមជាគ្រូបង្រៀននៅ​ ​AI​S ​ម្នាក់​ ​ខ្ញុំពិតជាសប្បាយចិត្តចំពោះភាពរីកចម្រើនរបស់សាលារៀន​ ​និងត្រេកអរដែលបានឃើញអតីតសិស្សនិងសិស្សកំពុងសិក្សា​ ​សុទ្ធតែជាធនធានមនុស្សដ៏ល្អទាំង​​ក្នុងសង្គមនិងគ្រួសារ»


ក្នុងនាមជាសិស្សថ្នាក់ទី១​ យុ​សិស្ស​ ​អ៊ឹង​ ​សង្ឃរា​ ​បាន​ឱ្យ​ដឹងថា​ ​«សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​ជាថ្នាលអប់រំចំណេះដឹងទូទៅមួយដែលលោកគ្រូអ្នកគ្រូបង្រៀនមានស្តង់ដាល្អនិងការយកចិត្តទុកដាក់​​បំផុតចំពោះសិស្ស​ឱ្យ​មានចំណេះដឹង​ ​ជំនាញទន់​ ​សីលធម៌​ ​និងសុជីវធម៌​ ​ដើម្បី​ឱ្យ​ក្លាយជាទំពាំងដ៏ល្អ​ សម្រាប់ស្នងឫស្សីនាពេលអនាគត​ ​ខ្ញុំសប្បាយចិត្តដែលបានសិក្សានៅទីនេះ​ ​ព្រោះសាលាមានកម្មវិធី​​បន្ថែមលើការរៀនទូទៅដូចជា​ ​ក្រុមការងារស្ម័គ្រចិត្ត​ ​ការសិក្សាជំនាញ​ ​និងទស្សនកិច្ចសិក្សាជាដើម​ ​ខ្ញុំជឿជាក់ថា​ ​មានមនុស្សជាច្រើនដែលយល់ឃើញដូចខ្ញុំចំពោះគុណភាពសាលា​ ​ព្រោះក្នុងមួយឆ្នាំៗ​ កំណើនរបស់សិស្សតែងតែកើនឡើង​ ​ដែលធ្វើ​ឱ្យ​មានការបង្កើតថ្នាក់បន្ថែម​ ​និងការបង្កើតសាខាថ្មីៗជាច្រើន»

ជាមួយគ្នានេះដែរ​ ​យុវតី​ ហឿ​​ ​រីណា​ ​សិស្សថ្នាក់ទី១​ ​នៅសាខាទួលគោក​ ​បានបង្ហាញការយល់​ ​ឃើញរបស់ខ្លួនថា​ ​«ខ្ញុំបានចូលរៀនដំបូងនៅសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​គឺថ្នាក់ទី១​ ​ដំបូងរាងពិបាកបន្តិច​ ​ព្រោះសាលាមានក្រឹត្យក្រម​វិ​ន័យនិងច្បាប់តឹងរ៉ឹងជាងសាលាដទៃដែលខ្ញុំធ្លាប់បានសិក្សាកន្លងមក​ ​បើពេលប្រឡងគឺតឹងរ៉ឹងណាស់​ ​មិនមានការលួចចម្លងទេ​ ​ហើយសាលាក៏ហាមប្រាមសិស្សមិន​ឱ្យ​ពាក់គ្រឿងមានតម្លៃ​ ​តុបតែងខ្លួន​ ​ស្លៀកពាក់មិនសមជាសិស្សចូលក្នុងក្នុងបរិវេណសាលាដែរ​ ​ខ្ញុំសប្បាយចិត្តដែលបានរៀនសូត្រនៅទីនេះ​ ​ព្រោះមានលោកគ្រូអ្នកគ្រូយកចិត្តទុកដាក់នឹងសិស្ស​ ​មានភាពស្និទ្ធស្នាល​ ​ហើយក៏មានមិត្តភក្តិល្អ​ ​ចេះគោរពគ្នានិងជួយគ្នា​ ​ពេលរៀនកាន់តែយូរ​ ​កាន់តែដឹងថាខ្លួនរីកចម្រើនខ្លាំង​ ​ព្រោះសាលាមានក្រុមប្រឹក្សាសិស្ស​ ​មានក្រុមការងារស្ម័គ្រចិត្ត​ ​ដែលធ្វើ​ឱ្យ​ខ្លួនមាន​​ឱកាសច្រើនក្នុងការប្រឡូកក្នុងកិច្ចការសង្គម​ ​ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯង​ ​និងទទួលបានចំណេះដឹងថ្មីៗបន្ថែម»


ក្នុងឱកាសខួប​ម្រប់​ឆ្នាំផងដែរ​ ​លោកស្រី​ ​រស់​ ​យ៉ាណា​ ​ប្រធាននៃសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​បានសម្តែងអារម្មណ៍រំភើប​ ​យ៉ាងដូច្នេះ​ ​«ថ្ងៃនេះ​ ​នាងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងឱកាសខួប​ម្រប់​ទីឆ្នាំរបស់សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​ក្នុងនាមខ្ញុំជាគណៈគ្រប់គ្រងសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​នាងខ្ញុំសូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រង​ ​លោកគ្រូ​ ​អ្នកគ្រូ​ ​បុគ្គលិកគ្រប់ផ្នែក​ ​សិស្សានុសិស្ស​ ​និងមាតាបិតា​ ​អ្នកអាណាព្យាបាលទាំងអស់​ ​ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ​ ​និងគាំទ្រគុណភាពអប់រំរបស់យើងទាំងអស់គ្នាកន្លងមក»

សូមបញ្ជាក់ថា​ ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​កាលចាប់បើកថ្ងៃដំបូង​ ​គឺមានសិស្សត្រឹមតែនាក់ប៉ុណ្ណោះ​ ​ប៉ុន្តែសព្វថ្ងៃនេះចំនួនសិស្សបានកើនឡើងដល់ជិតម៉ឺននាក់​ ​និងមានអតីតសិស្សរាប់ម៉ឺននាក់កំពុងសិក្សានិងធ្វើការនៅជុំវិញពិភពលោក​ ​ហើយបានពង្រីកខ្លួនដល់ទៅសាខានៅរាជធានីភ្នំពេញនិងបណ្តាខេត្តក្រុងមួយចំនួនទៀត​ ​សមិទ្ធផលទាំងនេះអាចសម្រេចបានដោយមានការគាំទ្រនិងជឿទុកចិត្តខ្លាំងពីអាណាព្យាបាលនិងសិស្សានុសិស្សដែលតែងតែគាំទ្រអស់រយៈពេលឆ្នាំកន្លងមកនេះ​ ​ក្នុងឱកាសដ៏វិសេសនៃខួបឆ្នាំនេះ​ ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​ក៏សូមថ្លែងអរគុណដល់លោកគ្រូ​ ​អ្នកគ្រូ​ ​អាណាព្យាបាលសិស្ស​ ​សិស្សានុសិស្សគ្រប់សាខា​ ​និងមហាជនគ្រប់ទិសទី​ ​ដែលជឿទុកចិត្តនិងគាំទ្រដល់គ្រឹះស្ថានសិក្សាយើងខ្ញុំ​ ​ពួកយើងប្តេជ្ញារក្សា​ឱ្យ​បាននូវគុណភាព​ ​សេវាកម្ម​ ​និង​វិ​ន័យ​ឱ្យ​កាន់តែល្អប្រសើរ​ ឱ្យ​សមជាគ្រឹះស្ថានសិក្សាប្រកបដោយគុណភាពអប់រំខ្ពស់ឈានមុខគេនៅកម្ពុជាជារៀងរហូត



អ្នកឧកញ៉ា គួច ម៉េងលី បន្តបោះទុនវិនិយោគឡើងទីផ្សារភាគហ៊ុន ក្នុងឱកាសខួបគម្រប់១៨ឆ្នាំ របស់ក្រុមហ៊ុន MJQE និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប ប្រែក្លាយបណ្ណាល័យសហគមន៍ត្នោតជ្រុំឱ្យមានភាពស្រស់បំព្រងឡើងវិញ

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប ដឹកនាំសិស្សទស្សនកិច្ចសិក្សា ក្រេបជញ្ជក់ចំណេះដឹងថ្មី