Logo
1. អបអរសាទរទិវានារីអន្តរជាតិ 2. ចាប់ពីថ្ងៃទី៨ ដល់ទី១៥ ខែមីនា អាកាសធាតុ នឹងមានការប្រែប្រួល ខណៈកម្ពុជាទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន 3. MJQE គ្រោងរៀបចំសិក្ខាសាលានៅខេត្ដពីរផ្សេងគ្នា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធសាធារណៈ 4. Aii រកឃើញម្ចាស់ជ័យលាភីប្រកួតបញ្ចេញសំឡេងភាសាអង់គ្លេសពានរង្វាន់ ម៉េងលី ជេ. គួច លើកទី៩ ចំនួន៦ រូប 5. សិក្ខាសាលា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន 6. ក្រសួងការងារជូនដំណឹងអំពីថ្ងៃផុតកំណត់សម្រាប់ស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស

សិស្ស ICES ជំនាន់ទី៣ ធ្វើដំណើរផ្លាស់ប្ដូរការសិក្សានៅសហរដ្ឋអាមេរិកនៅថ្ងៃនេះ

​នេះ​គឺជា​ឆ្នាំ​ទី​៣​ហើយ​ ​សម្រាប់​សេវាកម្ម​ផ្លាស់ប្តូរ​ការសិក្សា​ ​អាយ​ស៊ី​អ៊ី​អេ​ស​ (ខេ​ម​បូ​ឌា) ​ក្នុង​ការបញ្ជូន​សិស្សានុសិស្ស​ថ្នាក់​វិទ្យាល័យ​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​។​ ​ជាមួយនឹង​ការ​ចាប់ផ្តើម​ដំបូង​ក្នុង​ឆ្នាំ​២​០​២​០​ ​ដែល​មាន​សិស្ស​ត្រឹមតែ​១​រូប​ ​និង​ត្រឹមតែ​៤​រូប​ប៉ុណ្នោះ​នៅ​ឆ្នាំ​២​០​២​១​។​ ​ដោយឡែក​ ​ថ្ងៃនេះ​យុ​វ​សិស្ស​ដែល​មានបំណង​ចង់​ទទួល​បាន​នូវ​បទ​ពិសោធ​ថ្មី​ចំនួន​១​៥​រូប​ ​ក្នុងចំណោម​២​២​រូប​ផ្សេងទៀត​ ​បាន​ចាកចេញ​ពី​មាតុប្រទេស​របស់​ពួកគេ​ ​គឺ​ព្រះរាជាណាចក្រកម្ពុជា​ ​ដើម្បី​ចាប់ផ្តើម​ដំណើរ​ការសិក្សា​ថ្នាក់​វិទ្យាល័យ​នៅ​ឯ​សហរដ្ឋអាមេរិក​។

ដោយលើកដៃសំពះលាក្រុមគ្រួសារ​ ​មុនពេលចេញដំណើរទៅប្រទេសដែលសម្បូរបែបបំផុតក្នុងពិភពលោក​ ​សិស្សអាយស៊ីអ៊ី​អេ​​ ​ជំនាន់ទី​ ​មិនអាចរង់ចាំក្នុងការចំណាយពេលសិក្សាថ្នាក់វិទ្យាល័យ​ ​និងក្រេប​ញ្ជាក់​បទពិសោធដ៏មានសក្តានុពលនៅទីនោះឡើយ

ក្នុងនាមជាសិស្សម្នាក់​ ​ក្នុងចំណោមសិស្សទាំងដែលត្រូវចេញដំណើរទៅនៅថ្ងៃនេះ​ ​រិទ្ធ​ ​បញ្ញាបុត្រ​ ​ដែលសិក្សាថ្នាក់ទី១​ ​បានចែករំលែកដោយក្តីរីករាយថា​ ​«ខ្ញុំរំពឹងថា​ ​សហរដ្ឋអាមេរិកនឹងក្លាយជាកន្លែងដ៏អស្ចារ្យមួយ​ ​ដោយខ្ញុំអាចរៀនអំពីវប្បធម៌ជាច្រើន​ ​ព្រោះទីនោះគឺជាប្រទេសចម្រុះជាតិសាសន៍​ ​ប្រសិនបើអ្នកចង់ចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សាថ្នាក់វិទ្យាល័យនៅក្រៅប្រទេស​ ​អ្នកគួរតែដាក់ពាក្យឥឡូវនេះ​ ​ព្រោះវាជាឱកាសតែម្តងក្នុងមួយជីវិត​ ​អ្នកអាចទៅសិក្សានៅក្រៅប្រទេស​ ​ខណៈចែករំលែកវប្បធម៌របស់អ្នកជាមួយជាតិសាសន៍ដទៃ»

ពិតណាស់​ ​ការផ្លាស់ប្តូរការ​សិក្ស​តាមរយៈអាយស៊ីអ៊ី​អេ​​ ​មានន័យថា​ ​សិស្សានុសិស្សមិនត្រឹមតែទទួលបានការអប់រំអន្តរជាតិប៉ុណ្ណោះទេ​ ​ប៉ុន្តែសិស្សានុសិស្សក៏អាចទៅទស្សនារដ្ឋនានានៅទូទាំងសហរដ្ឋអាមេរិក​ ​ហើយក្នុងអំឡុងឆ្នាំសិក្សា​ ​ពួកគេក៏នឹងមានការឱកាសចូលរួមដំណើរទេសចរណ៍ក្នុងវគ្គតម្រង់ទិសនៅក្រុង​ញូ​យ៉​ក​ផងដែរ​ ​ដែលពួកគេនឹងជួបជាមួយសិស្សអាយស៊ីអ៊ី​អេ​ជាច្រើននាក់​ ​មកពីប្រទេសផ្សេងៗគ្នា​ ​លើសពីនេះទៅទៀត​ ​សិស្សទាំងអស់នឹងត្រូវរស់នៅជាមួយគ្រួសារចិញ្ចឹម​ ​ក្នុងបន្ទប់ស្នាក់នៅក្នុងសាលា​ ​ហើយពួកគេអាចស្វែងរកអ្វីដែលគួរ​ឱ្យ​ចាប់អារម្មណ៍​ ​និងរំភើប​ ​ដើម្បីស្វែងយល់បន្ថែមអំពីខ្លួនឯង

ជាលើកដំបូងដែលត្រូវធ្វើដំណើរឆ្ងាយដោយមិនមានគ្រួសារទៅជាមួយ​ យុ​សិស្សម្នាក់ទៀតឈ្មោះ​ ​សួន​ ​សុវណ្ណ​ ​បានបង្ហាញអារម្មណ៍យ៉ាងដូច្នេះ​ ​«ខ្ញុំភ័យផង​ ​និងមានមោទនភាពផងក្នុងពេលតែមួយ​ ​ដែលបានចូលរួមជាសិស្សអាយស៊ីអ៊ី​អេ​ជំនាន់ទី​ ​ហើយខ្ញុំទន្ទឹងរង់ចាំជួបគ្រួសារចិញ្ចឹមរបស់ខ្ញុំ​ ​នៅពេលទៅដល់សហរដ្ឋអាមេរិកភ្លាម​ ​ហើយខ្ញុំនឹងចំណាយពេលវេលាដ៏អស្ចារ្យចំនួនខែ​ ​ដើម្បីជួបអ្វីជាច្រើនដែលមិននឹកស្មានដល់»

ជាមួយគ្នានេះផងដែរ​ ​ជាមួយនឹងស្នាមញញឹម​ ​និងមោទកភាព​ ​ម្តាយរបស់សុវណ្ណ​ ​និយាយថា​ ​«ខ្ញុំមានអារម្មណ៍រំភើបដែលកូនរបស់ខ្ញុំអាចចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សាថ្នាក់វិទ្យាល័យនៅសហរដ្ឋអាមេរិក​ ​ខ្ញុំពិតជាអរគុណដល់​ ​អាយស៊ីអ៊ី​អេ​​ ​ដែលនាំយកនូវកម្មវិធីដ៏អស្ចារ្យនេះសម្រាប់សិស្សថ្នាក់វិទ្យាល័យ​ ​ដើម្បីទទួលបានបទពិសោធអំពីប្រព័ន្ធអប់រំ​ ​និងវប្បធម៌របស់សហរដ្ឋអាមេរិក​ ​និងអាចធ្វើជាគំរូ​ ​ដើម្បីចែករំលែកដល់សិស្សជំនាន់ក្រោយ»

ទោះបីជាមានការរំខានពីជំងឺរាតត្បាត​កូ​វី​-​​ ​ដែលកំពុងរាលដាលពាសពេញពិភពលោកក៏ដោយ​ ​ក៏ចំនួនអ្នកសិក្សាវ័យក្មេងនៅតែបន្តកើនឡើង​ ​ហើយអ្នកអាណាព្យាបាលកាន់តែច្រើន​ ​បន្តមានភាពជឿជាក់លើ​ ​អាយស៊ីអ៊ី​អេ​​ (ខេ​បូ​ឌា) ​ដោយបង្ហាញឆន្ទៈរបស់ពួកគេក្នុងការបញ្ជូនកូនទៅសិក្សានៅក្នុងមជ្ឈដ្ឋានមួយផ្សេងទៀត​ ​ដែលពោរពេញទៅដោយវប្បធម៌ចម្រុះ​ ​ប្រព័ន្ធអប់រំដ៏សម្បូរបែប​ ​និងរបៀបរស់នៅទំនើប

ជាសារទៅកាន់សិស្សជាច្រើនដែលមានក្តីស្រមៃចង់ទៅសិក្សានៅក្រៅប្រទេស​ ​សុវណ្ណ​ ​បានបន្ថែមថា​ ​«ខ្ញុំចង់ប្រាប់ថា​ ​អ្នកត្រូវប្រឹងប្រែង​ឱ្យ​អស់ពីសមត្ថភាពក្នុងសាលា​ ​ហើយព្យាយាមរក្សាមធ្យមភាគយ៉ាងហោចណាស់ត្រឹមនិទ្ទេស​ “C” ​ក្នុងមុខវិជ្ជាសំខាន់ដូចជា​ ​​ណិ​វិទ្យា​ ​និងរូបវិទ្យា​ ​កុំរង់ចាំដល់ថ្នាក់សាកលវិទ្យាល័យ​ ​ទើបចាប់ផ្តើមដំណើរសិក្សារបស់អ្នក​ ​គួរតែស្វែងយល់ពីពិភពលោកឥឡូវនេះ​ ​ហើយនាំយកអ្វីដែលល្អបំផុតមកកាន់ប្រទេសរបស់យើងវិញ​!​»

គួរជម្រាបថា​ ​អាយស៊ីអ៊ី​អេ​​ (ខេ​បូ​ឌា) ​ផ្តល់ជូននូវកម្មវិធីសិក្សាថ្នាក់វិទ្យាល័យនៅក្រៅប្រទេស​ ​និងកម្មវិធីផ្លាស់ប្តូរការសិក្សានៅសហរដ្ឋអាមេរិក​ ​ហើយអាយស៊ីអ៊ី​អេ​​ (ខេ​បូ​ឌា) ​នឹងពង្រីកកម្មវិធីបន្ថែមទៀត​ ​ទៅកាន់ប្រទេសផ្សេងៗ​ ​ដូចជាចក្រភពអង់គ្លេស​ ​កាណាដា​ ​និងអូស្ត្រាលី​ ​តើអ្នកចាប់អារម្មណ៍ចូលរួម​ ​និងចង់បន្តដំណើរដ៏រំភើបនេះមែនទេ​? ​ដូច្នេះវាគឺជាពេលវេលាសម្រាប់អ្នកហើយ​ ​សូមចូលរួមជាមួយពួកយើងឥឡូវនេះ​!

សម្រាប់តម្លៃសិក្សា​ ​គឺចាប់ផ្តើមពី​ ​​ ​ដុល្លារក្នុងមួយឆ្នាំសិក្សា​ ​ដែលបូករួមទាំងសាលារៀន​ ​ការស្នាក់នៅ​ ​និងសេវកម្មជាច្រើនទៀត​ ​ដើម្បីដាក់ពាក្យចូលរួម​ ​សិស្សានុសិស្សត្រូវប្រឡងភាសាអង់គ្លេសជាមុនសិន​ ​ដោយចុះឈ្មោះធ្វើ​តេ​ស្តតាមរយៈ​ ​https://forms.gle/kssVi53beRzEQYmY6 ​ទូរសព្ទមកលេខ​ 078 964 185, 061 924 141



អ្នកឧកញ៉ា គួច ម៉េងលី បន្តបោះទុនវិនិយោគឡើងទីផ្សារភាគហ៊ុន ក្នុងឱកាសខួបគម្រប់១៨ឆ្នាំ របស់ក្រុមហ៊ុន MJQE និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប ប្រែក្លាយបណ្ណាល័យសហគមន៍ត្នោតជ្រុំឱ្យមានភាពស្រស់បំព្រងឡើងវិញ

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប ដឹកនាំសិស្សទស្សនកិច្ចសិក្សា ក្រេបជញ្ជក់ចំណេះដឹងថ្មី