
សាលា AIS ត្រៀមស្វាគមន៍សិស្សក្នុងឆ្នាំសិក្សាថ្មី ជាមួយនឹងថ្នាក់រៀនប្រកបដោយផាសុកភាព

បើតាមគណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានឱ្យដឹងថា វគ្គសិក្សាថ្មីចូលរៀនថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។ ចំពោះការចុះឈ្មោះចូលរៀន និងបង់ថ្លៃសិក្សាត្រឹមថ្ងៃទី១ ខែកញ្ញា នឹងទទួលបានថ្នាក់សិក្សាត្រៀមសម្រាប់ឆ្នាំសិក្សាថ្មីដោយឥតគិតថ្លៃ។
គណៈគ្រប់គ្រងសាលារៀនដដែល បានបញ្ជាក់ថា សម្រាប់ថ្នាក់មត្តេយ្យសិក្សា ដល់ទី៦ ផ្តោតសំខាន់លើមុនវិជ្ជា ភាសាខ្មែរ គណិតវិទ្យា ភាសាអង់គ្លេស និងសិក្សាចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ដោយថ្នាក់មត្តេយ្យ សិក្សាចាប់ពីម៉ោង៨និង២០នាទី ដល់១០ និង២០នាទីព្រឹក ខណៈថ្នាក់ទី១ ដល់ទី៦ សិក្សាពីម៉ោង៨និង០០នាទី ដល់ម៉ោង១១នាទីព្រឹក។
ដោយឡែក ថ្នាក់ទី៧ ដល់ទី១០ សិក្សាលើមុខវិជ្ជាសំខាន់ៗដូចជា ភាសាខ្មែរ គណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា សិក្សានៅថ្ងៃចន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង៨និង០០នាទី ដល់ម៉ោង១១នាទីព្រឹក។ ជាមួយនឹងគ្នានេះ ថ្នាក់ទី១១ ដល់ទី១២ សិក្សាលើមុខវិជ្ជាសំខាន់ៗរួមមាន ភាសាខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា សិក្សានៅថ្ងៃចន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង៨និង០០នាទី ដល់ម៉ោង១១នាទីព្រឹក។
គួរបញ្ជាក់ថា បច្ចុប្បន្ន គ្រឹះស្ថានអប់រំដ៏ល្បីល្បាញមួយនេះ កំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្ដល់ចំណេះដឹងដល់សិស្សានុសិស្សនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកគ្រូ អ្នកគ្រូ ដែលមានគរុកោសល្យ និងបទពិសោធខ្ពស់ព្រមទាំងបន្ទប់សិក្សា និងបន្ទប់ពិសោធបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ ងាយស្រួលក្នុងការសិក្សាប្រកបដោយផាសុកភាព។ ជាពិសេស សាលារៀនកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាលសិស្សពីគ្រប់មជ្ឈដ្ឋានអំពី «គុណភាព វិន័យ និងសេវាកម្ម។»
សូមជម្រាបជូនថា សាលារៀន អន្តរទ្វីប អាមេរិកាំង មានទីតាំងចំនួន ៦សាខាក្នុងរាជធានីភ្នំពេញ រួមមានសាខាម៉ៅសេទុង ទួលគោក ចាក់អង្រែ ចោមចៅ ផ្សារថ្មី និងសាខាជ្រោយចង្វារ ដែលកំពុងទទួលបានការគាំទ្រយ៉ាងផុសផុល ពីសំណាក់សិស្សានុសិស្ស និងអ្នកអាណាព្យាបាលក្នុងតំបន់៕

អ្នកឧកញ៉ា គួច ម៉េងលី បន្តបោះទុនវិនិយោគឡើងទីផ្សារភាគហ៊ុន ក្នុងឱកាសខួបគម្រប់១៨ឆ្នាំ របស់ក្រុមហ៊ុន MJQE និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ
មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប ប្រែក្លាយបណ្ណាល័យសហគមន៍ត្នោតជ្រុំឱ្យមានភាពស្រស់បំព្រងឡើងវិញ
មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប ដឹកនាំសិស្សទស្សនកិច្ចសិក្សា ក្រេបជញ្ជក់ចំណេះដឹងថ្មី
