Logo
1. អបអរសាទរទិវានារីអន្តរជាតិ 2. ចាប់ពីថ្ងៃទី៨ ដល់ទី១៥ ខែមីនា អាកាសធាតុ នឹងមានការប្រែប្រួល ខណៈកម្ពុជាទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន 3. MJQE គ្រោងរៀបចំសិក្ខាសាលានៅខេត្ដពីរផ្សេងគ្នា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធសាធារណៈ 4. Aii រកឃើញម្ចាស់ជ័យលាភីប្រកួតបញ្ចេញសំឡេងភាសាអង់គ្លេសពានរង្វាន់ ម៉េងលី ជេ. គួច លើកទី៩ ចំនួន៦ រូប 5. សិក្ខាសាលា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន 6. ក្រសួងការងារជូនដំណឹងអំពីថ្ងៃផុតកំណត់សម្រាប់ស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស

គ្រឹះស្ថានអប់រំរបស់អ្នកឧកញ៉ា គួច ម៉េងលី បង្កើតព្រឹត្តិការណ៍រត់ប្រណាំងក្នុងបុព្វហេតុសប្បុរសធម៌

​គ្រឹះស្ថានសិក្សា​របស់​ ​អ្នកឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​រួម​មាន​មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ​ ​អាយ​ ​និង​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​សាខា​ខេត្ត​តាកែវ​ ​នៅ​ថ្ងៃ​ទី​៧​ ​សីហា​ ​នេះ​បាន​រៀបចំ​ព្រឹត្តិការណ៍​ ​«​រត់​ដើម្បី​សប្បុរស​ធម៌​»​ ​ក្នុង​បុព្វហេតុ​កៀរគរ​ថវិកា​ចូលរួម​សកម្មភាព​សប្បុរស​ធម៌​នៅ​ក្នុង​ខេត្ត​តាកែវ​។

លោកស្រី​ ​រស់​ ​យ៉ាណា​ ​ប្រធាននៃសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​បានមានប្រសាសន៍យ៉ាងដូច្នេះ​ ​«​ ​យើងនៅតែជឿជាក់ថា​ ​កិច្ចការងារសង្គមជាកិច្ចការមួយដែលជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាក្នុងនាមជាពលរដ្ឋរួមសង្គមជាមួយគ្នាក្នុងការចូលរួមតិចច្រើនក្តី​ ​ដើម្បីធ្វើ​ឱ្យ​ការងារសង្គមរបស់ពួកយើងកាន់តែអស្ចារ្យ​ ​កាន់តែមានការចូលរួមចំណែក​ ​ហើយពួកយើងសង្ឃឹមថា​ ​វត្តមានរបស់ពួកយើងនៅខេត្តតាកែវនឹងទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកអាណាព្យាបាល​ ​អ្នកសិក្សាក្នុងការគាំទ្រទៅលើកិច្ចការងារនៅក្នុង​វិ​ស័អប់រំ»

លោក​ ​រឿង​ ​សុភាព​ ​អនុប្រធាន​ ​នៃសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​បានមានប្រសាសន៍ថា​ ​សកម្មភាពនេះ​ ​គឺផ្តល់ឱកាសដ៏មានអត្ថន័យបំផុតសម្រាប់អ្នកចូលរួមទាំងអស់​ ​ពីព្រោះពួកគេបានរួមចំណែកគាំទ្រដល់សកម្មភាពសប្បុរសធម៌ក្នុងខេត្តតាកែវ​ ​ហើយទន្ទឹមនឹងនេះដែរ​ ​អ្នកចូលរួមក៏នឹងទទួលបាននូវបទពិសោធន៍ដ៏រីករាយ​ ​និងអនុ​ស្សា​រី​យ៍​ដែលមិនអាចបំភ្លេចបានជាមួយក្រុមគ្រួសារ​ ​និងមិត្តភក្តិជាទីស្រឡាញ់

លោកបញ្ជាក់ថា​ ​ចំពោះកម្មវិធីរត់ប្រណាំងនេះ​ ​សម្រាប់គោលដៅរត់ប្រណាំងយើងនឹងចេញដំណើរនៅពីមុខអគារមជ្ឈមណ្ឌលភាសា​ អេ ​អាយ​ ​អាយ​ ​និងសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​សាខាខេត្តតាកែវ​ ​តាមផ្លូវជាតិលេខ​ ​រួចបត់ស្តាំតាមផ្លូវលេខ​ ​បន្តទៅផ្លូវក្រវាត់ក្រុង​ ​ហើយបត់ឆ្វេងទៅតាមផ្លូវជាតិលេខវិញ​ ​ដោយឆ្លងកាត់វិមានឯករាជ្យ​ ​ក្រុងដូនកែវ​ ​ហើយនឹងត្រូវបញ្ចប់ទីនៅពីមុខអគារមជ្ឈមណ្ឌលភាសា​ អេ ​អាយ​ ​អាយ​ ​និងសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​សាខាខេត្តតាកែវ​ ​ដែលមានរយៈចម្ងាយ​.​​ ​គីឡូម៉ែត្រ​ ​ក្នុងនោះ​ ​ថវិកាដែលទទួលបានពីការចូលរួមរបស់​ប្បុ​ជននៅក្នុងកម្មវិធីរត់ប្រណាំងដើម្បីសប្បុរសធម៌មានចំនួនសរុប​ ​ដុល្លារអាមេរិក

លោក​ ​រឿង​ ​សុភាព​ ​បាន​ឱ្យ​ដឹងថា​ ​«ការចំណាយថវិកាក្នុងសកម្មភាពនេះ​ ​គឺជាការចូលរួមចំណែកជួយដល់អ្នកខ្វះខាតតាមទីជនបទ​ ​ក៏ដូចជាទិញសម្ភារសិក្សាជូនកុមារខ្វះខាតផងដែរ​ ​ព្រោះថវិកាដែលប្រមូលបានយើងនឹងប្រគល់ជូនមូលនិធិ​ ​ម៉េងលី​ ជេ. គួ​​ ​ដើម្បីចូលរួមចំណែកក្នុងការងារសង្គម​ ​និងសប្បុរសធម៌​ ​ជាពិសេសដើម្បីសុខភាពយើងទាំងអស់គ្នា»

លោកបានបន្ថែមថា​ ​ជ័យលាភីនៃការរត់ប្រណាំងចំណាត់ថ្នាក់លេខ​ ​នឹងទទួលបានមេដាយមាសគ្រឿង​ ​និងវត្ថុអនុ​ស្សា​រី​យ៍​​ ​ដោយឡែក​ ​ចំណាត់ថ្នាក់លេខ​ ​មេដាយប្រាក់គ្រឿង​ ​និងវត្ថុអនុ​ស្សា​រី​យ៍ ​និងចំណាត់ថ្នាក់លេខ​ ​មេដាយសំរឹទ្ធិគ្រឿង​ ​និងវត្ថុអនុ​ស្សា​រី​យ៍​ជាច្រើនទៀត

លោកអនុប្រធានសាលាសង្កត់ធ្ងន់ថា​ ​ព្រឹត្តិការណ៍នេះមានគោលបំណងលើក​ម្ពស់​សុខភាពផ្តល់ភាពសប្បាយរីករាយដល់អ្នកចូលរួម​ ​ហើយអ្វីដែលកាន់តែពិសេសទៀតនោះ​ ​គឺដើម្បីបុព្វហេតុសប្បុរសធម៌​ ​ហើយក៏សូមអរគុណដល់អាជ្ញាធរដែនដីដែលបានគាំទ្រ​ ​និងសហការក្នុងការរៀបចំកម្មវិធី​ឱ្យ​ដំណើរការទៅបានយ៉ាងរលូនផងដែរ

បេក្ខជនទទួលបានជ័យលាភីលេខ​ ​កញ្ញា​ ​ពេជ្រ​ ​សុវណ្ណនូ​ ​និងយុវតី​ ​ហ៊ា​ ​ច័ន្ទ​សុមនា​ ​បានលើកឡើងស្រដៀងគ្នាថា​ ​ខ្លួនពិតជាមានអារម្មណ៍រំភើប​ ​និងសប្បាយរីករាយជាខ្លាំងចំពោះជ័យលាភីប្រកួតរត់ម៉ារ៉ាតុង​ ​ដែលខ្លួនមិនដែលនឹកស្មានដល់នេះ​ ​ព្រមទាំងបានចាត់ទុកការប្រកួតបែបនេះថា​ ​ជាការប្រកួតដែលនាំមកនូវទាំងសុខភាព​ ​និងការចូលរួមចំណែកយ៉ាងផុសផុល​ ​ក៏ដូចជាការជួយទ្រទ្រង់ដល់សង្គមផងដែរ

គួរបញ្ជាក់ថា​ ​កម្មវិធីសប្បុរសធម៌​ ​ត្រូវបានបង្កើតឡើងដើម្បីចូលរួមចំណែកក្នុងការជំរុញលើក​ម្ពស់​វប្បធម៌ចែករំលែកក្នុងសង្គម​ ​ក៏ដូចជាផ្សារភ្ជាប់ការសិក្សារបស់សិស្សានុសិស្សទៅនឹងសហគមន៍​ ​រាល់ពេលមានការរៀបចំកម្មវិធី​ ​សាលារៀន​ ​អន្ដរទ្វីប​ ​អាមេរិកាំង​ ​តែងតែរៀបចំ​ឱ្យ​សិស្សានុសិស្សមានសកម្មភាពស្ម័គ្រចិត្ដរួមគ្នាស្វែងរកនូវជំនួយសប្បុរសធម៌​ ​ការកៀរគរនូវថវិកាសប្បុរសធម៌ពីសប្បុរសជននានាតាមរយៈការដាក់លក់នូវវត្ថុអនុ​ស្សា​រី​យ៍ ​និងនំចំណីផ្សេងៗ​ ​និងស្វាគមន៍ទទួលនូវជំនួយសម្ភារសប្បុរសធម៌​ ​ដើម្បីយកទៅចែកជូនដល់កុមារកំព្រា​ ​ជនទុរគត​ ​ជនពិការ​ ​ជនក្រីក្រ​ ​ចាស់ជរា​ ​ទីវត្ដអារាម​ ​និងសាលារៀន​ ​ដែលមានភាពខ្វះខាតនៅតាមទីជនបទឆ្ងាយ​ ​ក្នុងគោលបំណងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ​ ​និងការរួមចំណែកវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាល



អ្នកឧកញ៉ា គួច ម៉េងលី បន្តបោះទុនវិនិយោគឡើងទីផ្សារភាគហ៊ុន ក្នុងឱកាសខួបគម្រប់១៨ឆ្នាំ របស់ក្រុមហ៊ុន MJQE និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប ប្រែក្លាយបណ្ណាល័យសហគមន៍ត្នោតជ្រុំឱ្យមានភាពស្រស់បំព្រងឡើងវិញ

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប ដឹកនាំសិស្សទស្សនកិច្ចសិក្សា ក្រេបជញ្ជក់ចំណេះដឹងថ្មី