Logo
1. អបអរសាទរទិវានារីអន្តរជាតិ 2. ចាប់ពីថ្ងៃទី៨ ដល់ទី១៥ ខែមីនា អាកាសធាតុ នឹងមានការប្រែប្រួល ខណៈកម្ពុជាទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន 3. MJQE គ្រោងរៀបចំសិក្ខាសាលានៅខេត្ដពីរផ្សេងគ្នា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធសាធារណៈ 4. Aii រកឃើញម្ចាស់ជ័យលាភីប្រកួតបញ្ចេញសំឡេងភាសាអង់គ្លេសពានរង្វាន់ ម៉េងលី ជេ. គួច លើកទី៩ ចំនួន៦ រូប 5. សិក្ខាសាលា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន 6. ក្រសួងការងារជូនដំណឹងអំពីថ្ងៃផុតកំណត់សម្រាប់ស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស

សាលា AIS ប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់សិស្សថ្នាក់មត្តេយ្យ ក្នុងឆ្នាំសិក្សា២០២១-២០២២

​គណៈ​គ្រប់គ្រង​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​កាលពី​ថ្ងៃ​ទី​២​៤​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​២​ ​កន្លងទៅ​ ​បាន​រៀបចំ​ប្រារព្ធ​ពិធី​ប្រគល់​វិញ្ញា​បន​ប​ត្រ​លើក​ទី​២​២​ ​ជូន​ដល់​សិស្សានុសិស្ស​បញ្ចប់​ការសិក្សា​ថ្នាក់​ម​ត្តេយ្យ​ឆ្នាំ​សិក្សា​២​០​២​១​-​២​០​២​២​ ​ចំនួន​ ​៤​៨​៦​នាក់​ដែល​ប្រព្រឹត្តទៅ​ក្រោមអធិបតីភាព​លោកស្រី​ ​រស់​ ​យ៉ា​ណា​ ​ប្រធាន​ ​នៃ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​គណៈកម្មការ​សាលារៀន​ ​លោកគ្រូ​ ​អ្នក​គ្រូ​ ​សិស្សានុសិស្ស​ ​មាតាបិតា​ ​និង​អ្នកអាណាព្យាបាល​សិស្ស​ ​ព្រមទាំង​ភ្ញៀវកិត្តិយស​យ៉ាង​ច្រើន​កុះករ​។

លោកស្រី​ ​រស់​ ​យ៉ាណា​ ​ប្រធាន​ ​នៃសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​បានថ្លែងទៅកាន់សិស្សានុសិស្ស​ ​និងអ្នកអាណាព្យាបាលសិស្សនាឱកាសនោះថា​ ​លោកស្រី​ ​មានក្តីត្រេកអរជាពន់ពេកដែលប្អូនសិស្សានុសិស្សមានមូលដ្ឋានគ្រឹះនៃចំណេះដឹង​ ​និងសមត្ថភាពគ្រប់គ្រាន់​ ​សក្តិសមនឹងទទួលបាននូវ​វិញ្ញា​បនត្របញ្ចប់ការសិក្សា​ម្រិ​តម​ត្តេយ្យ​សិក្សានាឱកាសនេះ

លោកស្រី​ ​បញ្ជាក់ថា​ ​ដើម្បីបំពេញនូវតម្រូវការសិក្សា​ ​និងការបត់បែនរបស់សង្គមបច្ចុប្បន្ននេះ​ ​សាលារៀនរបស់ខ្លួនបានបន្តខិតខំយកចិត្តទុកដាក់ធ្វើយ៉ាងណា​ឱ្យ​ប្រាកដថា​ ​សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សានៅសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​ទាំងអស់ទទួលបាននូវចំណេះដឹង​ ​ចំណេះធ្វើ​ ​បទពិសោធន៍​ ​សីលធម៌ល្អ​ ​ជាពិសេសគឺសិស្សត្រូវមានសមត្ថភាពខ្ពស់ក្នុងការបន្តការសិក្សាបន្តទៅមុខទៀត​ ​លោកស្រីបន្តថា​ ​ភាពជោគជ័យរបស់សិស្សម្នាក់ៗអាចធ្វើទៅបាន​ ​គឺអាស្រ័យលើការយកចិត្តទុកដាក់ខិតខំក្នុងការសិក្សាពីសំណាក់ប្អូនសិស្សានុសិស្សផ្ទាល់​ ​ក៏ដូចជាការយកចិត្តទុកដាក់ពីលោកគ្រូ​ ​អ្នកគ្រូ​ ​ដែលបានបង្ហាត់បង្រៀននៅសាលារៀន​ ​និងការចូលរួមសហការគាំទ្រពីសំណាក់មាតាបិតា​ ​អ្នកអាណាព្យាបាលផងដែរ

ពាក់ព័ន្ធបញ្ហានេះ​ ​លោកស្រី​ ​លុក​ ​វណ្ណា​រុ​​ ​ចាងហ្វាងក្រោម​ត្តេយ្យ ​​ត្តេយ្យ ​និងបឋមសិក្សា​ ​សាខាម៉ៅសេទុង​ ​បាន​ឱ្យ​ដឹងផងដេរថា​ ​កម្មវិធីនេះធ្វើឡើង​ ​ដើម្បីអបអរ​ ​និងជាសក្ខីភាពបញ្ជាក់នូវការបញ្ចប់ការសិក្សា​ម្រិ​តម​ត្តេយ្យ ​និងឈានទៅរក​ម្រិ​សិក្សាបន្ទាប់នៅ​ម្រិ​បឋមសិក្សា​ ​ជាពិសេស​ ​ដើម្បីជាចំណងអនុ​ស្សា​រី​យ៍​ក្នុងការសិក្សារបស់សិស្សានុសិស្សដែលបានបញ្ចប់​ម្រិ​ថ្នាក់​ត្តេយ្យ​សិក្សាដោយជោគជ័យនៅសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង

ចាងហ្វាងដដែល​ ​បាននិយាយថា​ ​«អ្វីដែលយើងទទួលបានភាពជោគជ័យមកដល់ពេលនេះគឺយើងផ្តោតទៅលើទស្សនវិស័យ​ ​គុណភាព​ វិ​ន័យ​ ​និងសេវាកម្ម​ ​ចំពោះនៅ​ម្រិ​តម​ត្តេយ្យ​សិក្សាដែលប្អូនបានសិក្សារហូតដល់ការបញ្ចប់នេះប្អូនបានទទួលនូវការអប់រំ​ ​កប្ប​រិ​យា​ ​បណ្តុះទម្លាប់ល្អក្នុងការរស់នៅប្រចាំថ្ងៃ​ ​ការទំនាក់ទំនង​ ​ភាពច្នៃប្រឌិត​ ​មនោសញ្ចេតនា​ ​ការស្រលាញ់ចូលចិត្ត​សិល្បៈ ​បំណិនជីវិត​ ​និងមូលដ្ឋានគ្រឹះចំណេះវិជ្ជាសម្រាប់ផ្សារភ្ជាប់ការសិក្សាទៅ​ម្រិ​បឋមសិក្សាជាបន្ត»

លោកស្រី​ ​បន្ថែមថា​ «យល់ឃើញថាប្អូន​ ​ក៏ដូចជាលោក​ ​លោកស្រី​ ​អ្នកអាណាព្យាបាល​ ​លោកគ្រូ​ ​អ្នកគ្រូ​ ​មានភាពសប្បាយរីករាយក្នុងការចូលរួមកម្មវិធីទទួល​វិញ្ញា​បនត្រនេះ​ ​ដែលធ្វើ​ឱ្យ​កម្មវិធីនេះក្លាយជាការចងចាំដ៏ល្អក្នុងថ្ងៃពិសេសរបស់ប្អូន​ ​តំណាង​ឱ្យ​គណៈគ្រប់គ្រងសូមថ្លែងអំណរគុណចំពោះលោក​ ​លោកស្រី​ ​ជាអ្នកអាណាព្យាបាលដែលតែងតែ​គំា​ទ្រ​ ​និងសហការដល់ការសិក្សារបស់ប្អូន​ ​ក៏ដូចជាមានទំនុកចិត្តដល់សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង»

កម្មវិធីប្រគល់​វិញ្ញា​បនត្របញ្ចប់ការសិក្សាដល់សិស្សថ្នាក់​ត្តេយ្យ ​ក្នុងឆ្នាំសិក្សា​-​នេះ​ ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​រៀបចំឡើងរយៈពេលថ្ងៃ​ ​ពោលកាលពីថ្ងៃទី​ ​ខែកក្កដា​ ​ប្រារព្ធធ្វើឡើងនៅសាខាម៉ៅសេទុង​ ​និងសាខាចាក់អង្រែ​ ​ដោយឡែកនៅថ្ងៃទី​ ​ខែកក្កដា​ ​​ ​ប្រារព្ធធ្វើឡើងនៅសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​សាខាផ្សារថ្មី​ ​ចោមចៅ​ ​ជ្រោយចង្វា​ ​និងសាខាទួលគោក

សូមជម្រាបថា​ ​សាលារៀន​ ​អន្ដរទ្វីប​ ​អាមេរិកាំង​ ​ហៅកាត់ថា​ (​AI​S) ​គឺជាសាលារៀន​ ​ចំណេះទូទៅមួយដែលត្រូវបានទទួលស្គាល់​ ​ដោយក្រសួងអប់រំ​ ​យុវជន​ ​និងកីឡា​ ​ដែលមានកម្មវិធីសិក្សាចាប់ពីថ្នាក់ក្រោម​ត្ដេយ្យ​រហូតដល់ថ្នាក់ទី១​ ​តាមបែប​ខែ្ម​​-​អាមេរិកាំង​ ​ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ ​បច្ចុប្បន្ន​ ​សាលារៀនបានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្ដល់ចំណេះដឹងដល់សិស្សានុសិស្សនៃព្រះរាជាណាចក្រកម្ពុជា​ ​ជាមួយលោកគ្រូ​ ​អ្នកគ្រូ​ ​ដែលមានគរុកោសល្យ​ ​និងបទពិសោធខ្ពស់​ ​បន្ទប់សិក្សា​ ​និងបន្ទប់ពិសោធបំពាក់ដោយគ្រឿងបរិក្ខារទំនើប​ ​ងាយស្រួលក្នុងការសិក្សាប្រកបដោយផាសុកភាព



អ្នកឧកញ៉ា គួច ម៉េងលី បន្តបោះទុនវិនិយោគឡើងទីផ្សារភាគហ៊ុន ក្នុងឱកាសខួបគម្រប់១៨ឆ្នាំ របស់ក្រុមហ៊ុន MJQE និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប ប្រែក្លាយបណ្ណាល័យសហគមន៍ត្នោតជ្រុំឱ្យមានភាពស្រស់បំព្រងឡើងវិញ

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប ដឹកនាំសិស្សទស្សនកិច្ចសិក្សា ក្រេបជញ្ជក់ចំណេះដឹងថ្មី