
គ្រឹះស្ថានសិក្សា AIS ចុះ MoU ជាផ្លូវការជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យានៅប្រទេសចិន

បើតាមលោកស្រី រស់ យ៉ាណា ប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង បានប្រាប់អ្នកសារព័ត៌មានយើងថា «គោលបំណងនៃការចុះអនុស្សារណៈយោគយល់នេះ ធ្វើឡើងស្វែងរកដៃគូសហការល្អៗ ដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សរបស់យើង ដែលអាចបន្តសិក្សានៅតាមបណ្តាសាកលវិទ្យាល័យមួយចំនួននៅទូទាំងពិភពលោក។
លោកស្រីបន្ថែមថា ដើម្បីជំរុញទៅលើវិស័យអប់រំបន្តទៀត ហើយក៏ដូចជាលើកទឹកចិត្ត លើកកម្ពស់ទៅលើកូនៗដែលគាត់មានការតាំងចិត្ត ក៏ដូចជាមានចក្ខុវិស័យក្នុងការរកអ្វីដែលថ្មីក្នុងការអភិវឌ្ឍចំណេះដឹងខ្លួនទៅកាន់បណ្តាប្រទេសដែលនៅលើពិភពលោក ហើយពាំនាំនូវចំណេះដឹងទាំងអស់នោះត្រឡប់មកកាន់ប្រទេសយើងវិញ»។
ប្រធានគ្រឹះស្ថានខាងលើដដែលបន្ថែមថា នេះមិនមែនជាលើកទី១ទេ ដែលសាលារៀន អន្តរទ្វីប អាមេរិកាំង បានចុះអនុស្សារណៈយោគយល់ជាមួយបណ្តាប្រទេសជាច្រើននៅលើពិភពលោក ដើម្បីធានានូវធនធានមនុស្សនៅកម្ពុជាប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
លោកស្រីបញ្ជាក់ថា «កន្លងមកសាលារៀនរបស់យើងមាន MoU ជាមួយបណ្តាប្រទេសសាកលវិទ្យាល័យល្បីៗជាច្រើន មិនថានៅថៃ ចិន ឬនៅក្នុងស្រុកខ្មែរ ឬដៃគូបណ្តាប្រទេសផ្សេងជាច្រើន ដែលនាំឱ្យសិស្សមានឱកាស មានសមត្ថភាព និងមានឱកាសទទួលបានអាហារូបករណ៍នានាពីបណ្តាសាកលវិទ្យាល័យដែលសាលាបានសហការជាមួយ»។
ប្រធានសាលារៀនដដែលបន្ថែមថា នៅពាក់កណ្តាលខែឧសភានេះ នឹងមានសាកលវិទ្យាល័យចំនួន៧ដ៏ល្បីៗនៅប្រទេសថៃ នឹងមានវត្តមាននៅសាលារៀនរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីសហការគ្នាក្នុងការជំរុញទៅលើវិស័យអប់រំ ក៏ដូចជាការបើកចំហរដល់អ្នកសិក្សាឱ្យបានដឹង បានស្គាល់ទៅលើសាកលវិទ្យាល័យមួយល្បីៗជាច្រើន។
លោកស្រី រស់ យ៉ាណា បានប្រាប់ពីចក្ខុវិស័យថា «សាលារៀន អន្តរទ្វីប អាមេរិកាំង គឺនៅតែបន្តរកដៃគូសហការនៅក្នុងការធានាបានថា សិស្សានុសិស្សរបស់យើង គឺមានភាពទូលំទូលាយក្នុងការទទួលបានឱកាសសិក្សានៅតាមបណ្ដាមហាវិទ្យាល័យល្បីៗនៅក្រៅប្រទេស ដែលជាមហាវិទ្យាល័យប្រកបដោយគុណភាព និងល្បីល្បាញនៅលើពិភពលោក។ លោកបន្តថា យើងជឿជាក់ថាសិស្សានុសិស្សទាំងអស់គួរតែមានឱកាសកាន់តែប្រសើរពីមួយពេលទៅមួយពេល ដើម្បីរំលេចខ្លួនទៅកាន់គ្រប់ទីកន្លែង ដែលអាចពាំនាំនូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធល្អៗមកកាន់ប្រទេសជាតិរបស់ខ្លួនវិញ»។
ជុំវិញបញ្ហានេះ ប្រធានសមាគមន៍នៃអតីតសិស្សកម្ពុជាពីវិទ្យាស្ថានបច្ចេកវិទ្យាហាប៊ីន លោក គីម សុទ្ធា បានឱ្យដឹងថា Harbin Institute Of Technology (HIT) មកទល់ពេលនេះ សាកលវិទ្យាល័យរបស់លោក បានចុះហត្ថលេខលើកិច្ចព្រមព្រៀងជាមួយបណ្ដាគ្រឹះស្ថានចំនួន២៩៩ ដែលមានគ្រឹះស្ថានឧត្តមសិក្សាមកពី ៤៣ប្រទេស។
គួរជម្រាបជូនថា បច្ចុប្បន្ន សាលារៀន អន្តរទ្វីប អាមេរិកាំង ត្រូវបានគេមើលឃើញថា កំពុងទទួលបានការគាំទ្រ និងល្បីល្បាញទាំងថ្នាក់ជាតិ និងអន្តរជាតិ ព្រមទាំងទទួលស្គាល់ជាគ្រឹះស្ថានសិក្សាដែលបណ្ដុះបណ្ដាលធនធានមនុស្សយ៉ាងសកម្ម ដោយផ្ដោតទៅលើគុណភាព វិន័យ និងសេវាកម្មល្អនៅកម្ពុជា៕

អ្នកឧកញ៉ា គួច ម៉េងលី បន្តបោះទុនវិនិយោគឡើងទីផ្សារភាគហ៊ុន ក្នុងឱកាសខួបគម្រប់១៨ឆ្នាំ របស់ក្រុមហ៊ុន MJQE និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ
មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប ប្រែក្លាយបណ្ណាល័យសហគមន៍ត្នោតជ្រុំឱ្យមានភាពស្រស់បំព្រងឡើងវិញ
មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប ដឹកនាំសិស្សទស្សនកិច្ចសិក្សា ក្រេបជញ្ជក់ចំណេះដឹងថ្មី
