Logo
1. អ្នកឃ្លាំមើលសង្គមជំរុញឱ្យប្រជាពលរដ្ឋតាមដានការកាត់ទោសនិងការអនុវត្តទោសលើឈ្មួញលក់គ្រឿងញៀន 2. គុយបា បាត់បង់អគ្គិសនីទាំងស្រុង ក្រោយព្យុះ «Hurricane Ian» វាយប្រហារ 3. លោក ឡុង កុសល៖ អាជ្ញាធរជាតិអប្សរាតែងចុះពិនិត្យនិងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើដែលមានហានិភ័យខ្ពស់ 4. អភិបាលខេត្តព្រះសីហនុហាមពលរដ្ឋទៅលេងសមុទ្រ ខណៈអាកាសធាតុប្រែប្រួល 5. អាល្លឺម៉ង់អាចនឹងបន្តប្រើប្រាស់ថាមពលនុយក្លេអ៊ែរ 6. ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃនេះ

​ក្រុម​អតីត​សិស្សសាលា​រៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​បង្កើតពិធី​ជួបជុំ​ ​ក្រោយ​បែកគ្នា​ច្រើន​ឆ្នាំ​...

​ក្រុម​អតីត​សិស្ស​នៃ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​ចាប់ពី​ឆ្នាំ​ ​២​០​០​៥​ ​ដល់​ឆ្នាំ​ ​២​០​១​៥​ ​បាន​បង្កើត​កម្មវិធី​ជួបជុំ​យ៉ាង​អធិកអធម​ ​និង​ស្នើ​ឱ្យ​មាន​កម្មវិធី​ជួបជុំ​ ​ក្រោយ​បែប​គ្នា​អស់​ជាច្រើន​ឆ្នាំ​។​

រូបភាព : សៃ វណ្ណដា

​កម្មវិធី​ជួបជុំ​នេះ​ ​បាន​ប្រព្រឹត្តទៅ​កាលពី​រាត្រី​ថ្ងៃ​ទី​២​៦​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​នៅ​ ​Mekong​ ​View​ ​I​I​ ​ក្រោមអធិបតីភាព​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​ ​នៃ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​ចាងហ្វាង​ ​លោកគ្រូ​ ​អ្នក​គ្រូ​ ​ជាច្រើន​រយ​នាក់​។​

​បើ​តាម​លោក​ ​លឹម​ ​ប៊ុន​ឡុង​ ​អតីត​សិស្ស​បាន​បញ្ចប់​ថ្នាក់ទី១​២​ ​កាលពី​ឆ្នាំ​២​០​០​៩​ ​និង​ជា​អ្នក​បាន​រួមចំណែក​រៀបចំ​កម្មវិធី​នេះ​បាន​ឱ្យ​ដឹង​ថា​ ​កម្មវិធី​ជួបជុំ​មិត្ត​ចាស់​ដ៏​ក​ម្រ​នេះ​ ​ធ្វើឡើង​ដើម្បី​បង្កើន​នូវ​មិត្តភាព​ ​សាមគ្គីភាព​ ​រំលឹក​អនុ​ស្សា​វ​រី​យ៍​ល្អ​ៗ​ ​និង​ជា​ការ​ចងចាំ​ទាំងឡាយ​កាលពី​នៅ​សិក្សា​ជាមួយគ្នា​ ​រវាង​មិត្តភក្តិ​ចាស់ៗ​ដែល​បាន​បែកគ្នា​អស់​រយៈពេល​ជាង​១​០​ឆ្នាំ​ ​និង​ធ្វើ​បច្ចុប្បន្នភាព​នៃ​ការ​វិវត្ត​ ​ការផ្លាស់ប្តូរ​ខ្លួន​បន្ទាប់ពី​បញ្ចប់​ការសិក្សា​រយៈពេល​កន្លងមក​។​ ​ជាពិសេស​ផ្លាស់ប្តូរ​បទ​ពិសោធ​ ​ចែករំលែក​នូវ​អ្វី​ដែល​ថ្មី​ដល់គ្នា​ទៅវិញទៅមក​។​

​អតីត​សិស្សសាលា​រៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​កំលុង​ឆ្នាំ​២​០​១​០​ ​អ្នកនាង​ ​នឹង​ មុ​យ​លី​ ​បាន​និយាយ​ថា​ ​«​កម្មវិធី​នេះ​ពិតជា​ល្អ​មែនទែន​សម្រាប់​ខ្ញុំ​ ​និង​មិត្តភក្តិ​ដទៃទៀត​ ​ដែល​មានឱកាស​បាន​ជួបជុំ​មិត្តភក្តិ​ចាស់​បន្ទាប់ពី​បែកគ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។​ ​សង្ឃឹម​ថា​ឆ្នាំក្រោយៗ​ធ្វើ​បាន​កាន់​តេ​ធំ​ទៅ​ៗ​ ​ហើយ​បើ​ឱកាស​ក្រោយ​ ​ឬ​ឆ្នាំក្រោយៗ​មាន​កម្មវិធី​ហ្នឹង​ទៀត​ខ្ញុំ​នឹង​ចូលរួម​ទៀត​។​»​

​ជាមួយគ្នា​នេះ​ ​ប្រធាន​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​លោកស្រី​ ​រស់​ ​យ៉ា​ណា​ ​បាន​ថ្លែង​ចំណាប់អារម្មណ៍​យ៉ាង​ដូច្នេះ​ ​«​ខ្ញុំ​ពិតជា​មាន​ក្តី​សោមនស្ស​រីករាយ​ ​និង​រំភើប​ក្រៃលែង​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ជួបជុំ​ដ៏​ក​ម្រ ​និង​ប្រកបដោយ​អត្ថន័យ​មួយ​នេះ​។​ ​កម្មវិធី​នេះ​អាច​និយាយ​បាន​ថា​ ​ជា​កម្មវិធី​លើក​ទី​២​ ​ដែល​អាច​និយាយ​បាន​ថា​ជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​បំផុត​ ​ដែល​មាន​ការចូលរួម​យ៉ាង​ច្រើន​ពីសំណាក់​ ​លោកគ្រូ​ ​អ្នក​គ្រូ​ ​និង​អតីត​សិស្ស​»​។​

​លោកស្រី​ ​បន្ថែម​ថា​ ​នេះ​ជា​ការ​ឆ្លុះ​ប​ញ្ចាំ​ង​មួយ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​ចំពោះ​អតីត​សិស្ស​នៃ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​ដែល​បាន​សម្រេច​នូវ​ភាព​អស្ចារ្យ​ ​ដែល​ក្លាយ​ជា​សសរទ្រូង​សម្រាប់​គ្រួសារ​ ​សង្គម​ ​ប្រទេសជាតិ​ ​និង​មានជីវិត​គ្រួសារ​មួយ​ដ៏​ពេញលេញ​ ​មានមុខ​របរ​មួយ​ច្បាស់លាស់​បន្ទាប់ពី​បញ្ចប់​ការសិក្សា​រយៈពេល​យូរឆ្នាំ​កន្លងមក​។​ ​លោកស្រី​ក៏បាន​កោតសរសើរ​ ​ស្ញប់ស្ញែង​ ​និង​បន្ត​លើក​ទឹក​ឱ្យ​មាន​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​នេះ​ ​កើតមាន​ជាបន្តបន្ទាប់​នៅ​រៀងរាល់​ប្រាំ​ឆ្នាំ​ម្តង​ ​ឬ​បើ​អាច​ត្រឹម​បី​ឆ្នាំ​ម្តង​។​

​ក្នុង​ឱកាស​នេះ​ផង​ដែរ​ ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​ថ្លែង​អំណរគុណ​ដល់​សិស្សានុសិស្ស​ ​និង​បាន​កោតសរសើរ​ដល់​ភាព​រីក​ចម្រើន​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​របស់​សិស្សានុសិស្ស​ទាំងអស់​ ​បន្ទាប់ពី​បាន​បញ្ចប់​ការសិក្សា​នៃ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​ដែល​ជា​សមិទ្ធផល​មួយ​ដ៏​ធំធេង​ដែល​លោក​ ​មិន​នឹកស្មាន​ដល់​រហូត​មានការ​ទទួលស្គាល់​ជាស​កល​។​

​ការ​ជួបជុំ​អតីត​សិស្ស​នេះ​ ​ក៏មាន​ការរៀបចំ​ពិធី​ជូន​វត្ថុ​អនុ​ស្សា​វ​រី​យ៍ ​ក៏ដូចជា​ការ​ដឹងគុណ​ដល់​លោកគ្រូ​ ​អ្នក​គ្រូ​ ​ដែល​ជា​អាណាព្យាបាល​ទីពីរ​ ​និង​ជា​អ្នក​ធ្លាប់​បង្ហាត់បង្រៀន​កាលពី​កន្លង​ផង​ដែរ​។​

​សូម​ជម្រាប​ថា​ ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ត្រួ​វ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២​០​០​៥​ ​ដោយ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​ ​នៃ​ក្រុមហ៊ុន​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​។​ ​បច្ចុប្បន្ន​គ្រឹះស្ថានសិក្សា​របស់​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​និង​កំពុង​ពង្រីក​សក្ដានុពល​របស់​ខ្លួន​ឆ្ពោះទៅ​តាម​បណ្ដា​ខេត្ត​រាជធានី​នៅ​ទូទាំង​ប្រទេស​៕​




អបអរសាទរ! ខួបគម្រប់៧ឆ្នាំ និងវឌ្ឍនភាពនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចាក់អង្រែ

សិស្ស Aii សហការជាមួយមូលនិធិ ម៉េងលី ជេ. គួច ចុះចែកអំណោយនិងគ្រឿងឧបភោគបរិភោគដល់សាលាបឋមសិក្សា ទួលពន្លៃ

មជ្ឈមណ្ឌលភាសា អេ អាយ អាយ បណ្តុះកុមារឱ្យមានទម្លាប់អាន