យុវវ័យ-ការសិក្សា

អ្នកឧកញ៉ា​ គួ​ច​ ​ម៉េង​លី​៖​ ​បើ​យុវជន​ប្រើ​បណ្ដាញ​សង្គម​មិនបាន​ត្រឹមត្រូវ​ ​នឹង​ជះ​ផល​អវិជ្ជមាន​ដល់​សង្គម​

​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​មានប្រសាសន៍ថា​ ​ក្នុងនាម​ជា​យុវជន​ ​បើ​មិន​យល់ច្បាស់​ពី​ការប្រើប្រាស់​បណ្តាញ​សង្គម​នា​ពេល​បច្ចុប្បន្ន​ឱ្យ​បាន​ត្រឹមត្រូវ​ទេ​ ​នៅ​ពេល​យើង​ផ្សព្វផ្សាយ​ ​ឬ​រិះគន់​បញ្ហា​អ្វីមួយ​ដោយ​គ្មាន​ភាព​ត្រឹមត្រូវ​ ​គឺ​មិន​ត្រឹម​ប៉ះពាល់​ដល់​ខ្លួនឯង​នោះ​ទេ​ ​ប៉ុន្តែ​ ​វា​បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ប្រជាជន​ដែល​អាច​ភ័​ន​ច្រឡំ​ ​ផ្ទុះ​ការ​តវ៉ា​ ​ឬ​ប្រព្រឹត្ត​អំពើ​មិន​ប្រក្រតី​ណាមួយ​ដល់​សង្គម​នោះ​ ​។​ ​អ្នកឧកញ៉ា ​​វេជ្ជបណ្ឌិត​ ​បន្ថែម​ថា​ ​សម្រាប់​ប្រទេស​អភិវឌ្ឍ​យុវជន​ភាគច្រើន​នៅ​ពេល​រិះគន់​ ​គឺ​រិះគន់​បែប​ស្ថាបនា​ ​មិន​ជាន់​ពន្លិច​...

ប្រភពរូប៖ សហការី The Intercon Rooster

​ក្រសួង​អប់រំ​ ​ផ្អាក​ដំណើរការ​ថ្នាក់រៀន​ចំនួន​៥​សាលា​នៅរាជធានី​ភ្នំពេញ​ឡើងវិញ​ បន្ទាប់ពីបើកបាន២ថ្ងៃ

​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បណ្ឌិត​ ​ហ​ង់ ​ជួនណា​រ៉ុន​ ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​នេះ​បាន​ចេញ​សេចក្ដី​ជម្រាប​ដល់​មន្ទីរអប់រំ​ ​យុវជន​ ​និង​កីឡា​ ​រាជធានី​ភ្នំពេញ​ ​ដូច្នេះ​ថា​ ​ដោយ​ចូលរួម​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ក្រសួង​សម្រេច​ផ្អាក​ដំណើរការ​ថ្នាក់រៀន​ ​នៅ​តាម​គ្រឹះស្ថានសិក្សា​មួយ​ចំនួន​រយៈពេល​១​៤​ថ្ងៃ​។​ ​បើ​តាម​សេចក្ដី​ជម្រាបនេះ ​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ ​គ្រឹះស្ថានសិក្សា​ទាំងនោះ​មាន​ដូចជា​...

រូបថត: Thanhnien

​ក្នុងចំណោម​និស្សិត​ ​២​៥​០​នាក់​ ​មាន​និស្សិត​អន្តរជាតិ​កម្ពុជា​ម្នាក់​ស្ម័គ្រចិត្ត​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-​១​៩​ ​នៅ​ប្រទេស​វៀតណាម​

​ដោយ​មានបំណង​ចូល​រួមចំណែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-​១​៩​ ​យុវតី​ ​វណ្ណ​ ​បុប្ផា​ថុ​ម​ ​អាយុ​ ​២​៣​ឆ្នាំ​ ​ដែល​ជា​និស្សិត​អន្តរជាតិ​កម្ពុជា​នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​និង​ឱសថស្ថាន​ ​Can​ ​T​h​o ​បាន​ចូលរួម​ក្នុង​ការ​ការពារ​ជំងឺរាតត្បាត​នៅ​ទីក្រុង​ ​Can​ ​T​h​o ​និង​ទីក្រុង​ហូ​ជី​មិញ​ ​ខណៈ​បច្ចុប្បន្ន​ ​បុប្ផា​ថុ​ម​ ​កំពុង​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-​១​៩​ ​នៅ​ទីក្រុង​ហូ​ជី​មិញ​។​ ​ក្រុម​អ្នកស្ម័គ្រចិត្ត​នេះ​ត្រូវ​បាន​ដឹង​ថា​មាន​សមាជិក​ចំនួន​ ​២​៥​០​ ​នាក់​មកពី​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​...

សាលារៀន​មួយ​ចំនួន​ក្នុង​រាជធានី​ ​ចាប់ពី​ក​ម្រិ​ត​អនុវិទ្យាល័យ​បើក​ឡើងវិញ​នៅ​ថ្ងៃនេះ​

​សិស្ស​នៅ​រាជធានី​ភ្នំពេញ​ ​ចាប់ពី​ថ្នាក់​អនុវិទ្យាល័យ​ឡើង​ទៅ​បាន​ចូលរៀន​ដោយ​ផ្ទាល់​នៅ​សាលា​របស់​ខ្លួន​ឡើងវិញ​នា​ព្រឹក​ថ្ងៃពុធ​ ​ទី​១​៥​ ​ខែកញ្ញា​នេះ​ ​ក្រោយ​មាន​ការអនុញ្ញាត​របស់​​​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​។​ ​កា​របើក​សាលារៀន​ឡើងវិញ​នេះ​ ​គឺ​តម្រូវ​ឱ្យ​សាលារៀន​នីមួយៗ​បំពេញ​ទៅតាម​លក្ខខណ្ឌ​របស់​​​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​និង​ក្រសួងសុខាភិបាល​ ​ជាពិសេស​សិស្ស​ត្រូវ​បង្ហាញ​ប​ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ ​ផង​ដែរ​ ​។​ ​បើ​តាម​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ​មុន​ពេល​បើក​ដំណើរការ​សាលារៀន​នីមួយៗ​ឡើងវិញ​ ​ក្រសួងសុខាភិបាល​បាន​ធ្វើ​តេ​ស្ត​លោកគ្រូ​អ្នក​គ្រូ​និង​បុគ្គលិក​អប់រំ​ចំនួន​ ​១​០​...

នាយកដ្ឋានសិល្បភាពយន្ត បើកវគ្គបណ្ដុះបណ្ដាលនិពន្ធខ្សែភាពយន្ត និងដឹកនាំរឿង

នាយកដ្ឋានសិល្បភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការជាមួយក្រុមហ៊ុន ComeTogether Films នឹងរៀបចំវគ្គបណ្តុះបណ្តាលការតែងនិពន្ធអត្ថបទភាពយន្ត និងដឹកនាំរឿង និងសិល្បៈនៃការសម្តែងភាពយន្តដល់សិក្ខាមដែលមាននិស្ស័យ និងទេពកោសល្យ។ បើតាមនាយកដ្ឋានសិល្បភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ បញ្ជាក់ថា ប្រសិនបើបេក្ខជនមានចំណាប់អារម្មណ៍ចូលរួមវគ្គបណ្តុះបណ្តាលនេះ សូមបំពេញពាក្យស្នើសុំបានភ្ជាប់ជូន ឬចូលទៅកាន់គេហទំព័រ របស់នាយកដ្ឋានភាពយន្ត។ ជាមួយគ្នានេះ សូមផ្ញើលិខិតបញ្ជាក់គោលបំណង(Cover Letter) និងរូបថត២សន្លឹក(បញ្ឈរមួយសន្លឹកបង្ហាញពេញរាងកាយ) ស្តីពីវគ្គបណ្តុះបណ្តាលសិល្បៈនៃការសម្តែងភាពយន្តសម្រាប់វគ្គបណ្តុះបណ្តាលសិល្បៈនៃការតែងនិពន្ធអត្ថបទភាពយន្ត...

និស្សិត​ខ្មែរ​វ័យ​ក្មេងម្នាក់​ដែល​បន្ត​សិក្សា​នៅ​ចិន​ ​បាន​ស្លាប់​កាលពី​ល្ងាច​ថ្ងៃ​ទី​១​៣​ខែកញ្ញា​

​តាម​សមាគម​និស្សិត​កម្ពុ​ជាប្រចាំ​សាធារណរដ្ឋប្រជាមានិត​ចិន​ ​បាន​ឱ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃ​ទី​១​៣​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​ដូច្នេះ​ថា​ ​និស្សិត​កម្ពុជា​វ័យ​ក្មេងម្នាក់​ឈ្មោះ​ ​កញ្ញា​ គួ​ច​ ​ជា​ ​ដា​រី​កា​ ​ជា​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ ​សិក្សា​នៅ​សាកលវិទ្យាល័យ​ធាន​ជីង​ ​ទីក្រុង​ធាន​ជីង​ ​ប្រទេស​ចិន​ ​បាន​ទទួលអនិច្ចកម្ម​កាលពី​ថ្ងៃ​ទី​១​៣​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​ត្រូវនឹង​នៅ​ថ្ងៃចន្ទ​ ​៧​កើត​ខែ​ភទ្របទ​ ​ឆ្នាំ​ឆ្លូវ​...

ក្រសួង​អប់រំ​ណែនាំ​ឱ្យ​គ្រឹះស្ថានសិក្សា​ទាំងអស់​លើក​ម្ពស់​សុខភាព​ ​និង​សុវត្ថិភាព​សិក្សា​

​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​នៅ​ថ្ងៃ​ទី​១​៣​ ​ខែកញ្ញា​នេះ​ ​បាន​ណែនាំ​ឱ្យ​គ្រឹះស្ថានសិក្សា​ទាំងអស់​លើក​ម្ពស់​សុខភាព​ ​និង​សុវត្ថិភាព​សិក្សា​ក្នុង​ការ​បង្រៀន​ ​និង​រៀន​តាម​បណ្ដុំ​ ​ដើម្បី​ជា​ការ​រួមចំណែក​កាត់បន្ថយ​ហា​និ​ភ័យ​ ​បង្ការ​ ​ទប់​ស្កាត់​ ​និង​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​។​ ​បើ​តាម​ក្រសួង​បាន​ណែនាំ​ឱ្យ​គ្រឹះស្ថានសិក្សា​នីមួយៗ​ត្រូវ​បង្កើត​គណៈកម្មការ​សុខភាព​សិក្សា​ ​ដោយមាន​បន្ទប់​ក្នុង​គ្រឹះស្ថាន​ ​មាន​សម្ភារ​ចាំបាច់​គ្រប់គ្រាន់​សម្រាប់​សង្គ្រោះ​បឋម​ ​ហើយ​ត្រូវ​គ្រឹះស្ថានសិក្សា​ជា​បណ្ដោះអាសន្ន​ ​ប្រសិនបើ​ករណី​មានការ​រាតត្បាត​ជំងឺឆ្លង​ ​និង​ត្រូវ​ជូនដំណឹង​ដល់​អ្នក​ពាក់ព័ន្ធ​ដើម្បី​លើក​វិធានការ​អន្តរាគមន៍​បន្ទាន់​ ​។​...

រូប៖ សាលាខេត្តពោធិ៍សាត់

​ខេត្ត​ពោធិ៍សាត់​ ​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​កា​របើក​សាលារៀន​ឡើងវិញ​

​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​ ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ ​គ្រឹះស្ថានសិក្សា​រដ្ឋ​ ​និង​ឯកជន​ ​ចាប់ពី​ក​ម្រិ​ត​អនុវិទ្យាល័យ​ ​និង​វិទ្យាល័យ​ទាំងអស់​ ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់​ ​នឹង​បើក​ដំណើរ​ការសាកល្បង​ឱ្យ​សិស្ស​ចូលរៀន​ឡើងវិញ​ ​ចាប់ពី​ថ្ងៃ​១​៥​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ខាងមុខ​តទៅ​។​ ​ប្រភព​ខាងលើ​បញ្ជាក់​ថា​ ​កា​របើក​ដំណើរការ​សាលារៀន​ឡើងវិញ​នេះ​ ​គ្រប់​គ្រឹះស្ថានសិក្សា​ទាំងអស់​ ​ត្រូវ​អនុវត្ត​គោលការណ៍​ប្រតិបត្តិ​ស្តង់​ដារ​ (​SOP​) ​របស់​​​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​និង​វិធានការ​...

​យុវតី​ ​ចំរើន​ ​អម​រា​ ​រក​ឃើញ​ជីវិត​ថ្មី​លើទឹក​ដី​សហរដ្ឋអាមេរិក​ ​តាមរយៈ​ ​ICE​S ​Cam​bo​d​i​a​

​មិនមែន​គ្រប់គ្នា​សុទ្ធតែ​អាច​ចងចាំ​ថ្ងៃ​ដំបូង​របស់​ពួកគេ​នៅ​សាលារៀន​នោះ​ ​កុំថាឡើយ​ដល់​ចងចាំ​អារម្មណ៍​ខ្លួនឯង​កាល​វ័យ​កុមារភាព​នៅ​ពេល​ពួកគេ​ឈានជើង​ចូល​ថ្នាក់រៀន​ ​ហើយ​ត្រូវ​បាន​ស្វាគមន៍​ដោយ​គ្រូ​ ​និង​មិត្ត​ថ្មី​របស់​ពួកគេ​ ​។​ ​ប៉ុន្តែ​យុវតី​ ​ចំរើន​ ​អម​រា​ ​សិស្ស​ថ្នាក់​ទី​ ​១​១​ ​មកពី​ប្រទេស​កម្ពុជា​ដែល​ពេលនេះ​កំពុង​ចូលរួម​កម្មវិធី​ផ្លាស់ប្តូរ​ការសិក្សា​ថ្នាក់​វិទ្យាល័យ​នៅ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ ​យ៉ាងហោចណាស់​នាង​នឹង​ចងចាំ​ថ្ងៃ​ដំបូង​របស់​នាង​នៅ​វិទ្យាល័យ​ ​F​o​y​i​l​ ​នៅ​រដ្ឋ​អូ​ក្លា​ហូ​ម៉ា​ ​។​ ​ដូច​សិស្ស​ផ្លាស់ប្តូរ​ការសិក្សា​ភាគច្រើន​មកពី​ប្រទេស​កម្ពុជា​ ​ដែល​មិនធ្លាប់​សូម្បីតែ​ឡើង​យន្តហោះ​តែម្នាក់ឯង​មុន​ពេល​ដែល​ពួកគេ​ចុះឈ្មោះ​សម្រាប់​ដំណើរ​ផ្សងព្រេង​ក្រៅ​ប្រទេស​ដ៏​គួរ​ឱ្យ​រំភើប​ជាមួយ​ ​ICE​S ​យុវតី​ ​អម​រា​...

ជប៉ុន​ ​ផ្ដល់​ ​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​និស្សិត​កម្ពុជា​

​យោង​តាម​សេចក្តីជូនដំណឹង​របស់​​​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​ឱ្យ​ដឹង​ថា​ ​កម្មវិធី​អាហារូបករណ៍​ជប៉ុន​ J​D​S ​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​ ​សម្រាប់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ ​នឹង​ទទួល​បណ្តុះបណ្តាល​និស្សិត​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ (​Master​ ​Degree​) ​រយៈពេល​ ​០​២​ឆ្នាំ​ ​ចំនួន​២​៤​នាក់​ ​និង​ថ្នាក់បណ្ឌិត​ (​P​h​.​D​ ​Degree​) ​រយៈពេល​០​៣​ឆ្នាំ​ ​ចំនួន​០​២​នាក់​...

ទំព័រ 2 នៃ 32 1 2 3 32

អត្ថបទថ្មីៗ

WP2Social Auto Publish Powered By : XYZScripts.com