តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី កាលពីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ បានស្នើសុំការយោគយល់ដល់អ្នកគាំទ្រ ដែលលោកមិនបានឆ្លើយតបគ្រប់សារ។ ដោយសំណេរមានជាភាសាខ្មែរ និងអង់គ្លេសផងនោះមានខ្លឹមសារដូចតទៅនេះ «ជូនចំពោះ មិត្តភក្តិ និងអ្នកគាំទ្រជាទីគោរពរាប់អាន»! លោកឧកញ៉ា វេជ្ជបណ្ឌិត បន្ថែមថា «ខ្ញុំសរសេរលិខិតនេះ ដើម្បីសូមអភ័យទោសដល់អ្នកគាំទ្រ និងប្រិយមិត្តរបស់ខ្ញុំទាំងអស់...
អ្នកខ្វះខាតជីវភាពពីរគ្រួសារទៀតទទួលបានឧបត្ថម្ភខ្លាំងពីឧកញ៉ា គួច ម៉េងលី
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលធិនិរបស់ខ្លួន នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ បាននាំគ្រឿងឧបភោគបរិភោគ រួមទាំងសម្លៀកបំពាក់មួយចំនួន ទៅឧបត្ថម្ភ និងសិក្សាពីតម្រូវការគ្រួសាររបស់លោក ឌិត សាវី ដែលស្ថិតនៅភូមិអណ្តូងតាអន សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីទទួលដំណឹងថា គ្រួសារលោកមានជីវភាពទីទ័លខ្លាំងរហូតគ្មានលទ្ធភាពចិញ្ចឹមជីវិត...
យុវជន អ៊ាង បារាំង មិនខុសទៅនឹងយុវសិស្សជាច្រើនទៀតដែរ ដែលត្រូវបានលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ឧបត្ថម្ភសម្ភារសិក្សា និងផ្ដល់អាហារូបករណ៍សម្រាប់បន្តថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់អនុបណ្ឌិត ដើម្បីកែប្រែជីវិតយុវជនខ្មែរឱ្យប្រសើរនៅក្នុងសង្គមបច្ចុប្បន្ន អនាគត ព្រមទាំងរួមចំណែកលើកស្ទួយវិស័យអប់រំនៅកម្ពុជា។ មុននឹងយុវជន អ៊ាង បារាំង ទទួលបានអាហារូបករណ៍ ធំដឹងក្ដីឡើង...
បន្ទាប់ពីផ្តល់ការចាក់វ៉ាក់សាំងបង្ការគ្រុនផ្តាសាយដល់បុគ្គលិកជាង១៤០០នាក់ ដោយឥតគិតថ្លៃរួចមក និងមើលឃើញពីទុក្ខលំបាករបស់បុគ្គលិកក្នុងគ្រាដែលប្រទេសជួបវិបត្តិរាតត្បាតជំងឺកូវីដ-១៩ ផងនោះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូនិធិម៉េងលី ជេ. គួច នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ បានបន្តបរិច្ចាគអង្ករ និងគ្រឿងឧបភោគបរិភោគលើកទី២៤១ ដល់បុគ្គលិករបស់ខ្លួនចំនួន២១២គ្រួសារ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង...
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងជានាយកប្រតិបត្តិ នៃមូលនិធិ ម៉េងលី ជេ. គួច បានបរិច្ចាគថវិកាចំនួន១០០ដុល្លារ ក្នុងមួយខែ រយៈពេល១២ខែ...
បន្ទាប់ពីឃើញម្ចាស់គណនីហ្វេសប៊ុក និងបណ្ដាញសង្គមជាច្រើន បង្ហោះរូបភាព និងវីដេអូរបស់ជីដូនជរាម្នាក់ដង្ហោយស្វែងរកជំនួយ និងសំណូមពរដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសឱ្យជួយដល់ខ្លួនដែលលំបាកខ្លាំង គ្មានទីពឹង និងអាហារហូបចុកគ្រប់គ្រាន់នោះ កាលពីថ្មីៗនេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ប្រកាសស្វែងរក និងចាត់ក្រុមការងារឱ្យចុះសិក្សាជាបន្ទាន់ ដើម្បីបំពេញតាមតម្រូវការរបស់លោកយាយ។ បន្ទាប់ពីក្រុមការងារមូលនិធិចុះសិក្សាជីវភាពលោកយាយដោយផ្ទាល់ ប្រធានកម្មវិធីមូលនិធិ ម៉េងលី ជេ....
បន្ទាប់ពីបរិច្ចាគថវិកា ១០០លានរៀល ជូនសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង១០០លានរៀលទៀតជូនដល់មូលនិធិ សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់កាលពីថ្មីៗកន្លងទៅនោះ នៅល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧកញ៉ាចិត្តធម៌ គួច ម៉េងលី និងលោកជំទាវ បានបន្តបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន៤០លានរៀល ជូននាយករដ្ឋមន្ត្រី ដើម្បីទិញវ៉ាក់សាំងជំងឺកូវីដ-១៩ ដែលកំពុងរាតល្បាតចូលដល់សហគមន៍។ ការចូលរួមបរិច្ចាគថវិកាចំនួន២០០លានរៀល ស្មើនឹង៥ម៉ឺនដុល្លារ...
ឧកញ៉ា គួច ម៉េងលី ផ្តល់គ្រឿងបរិភោគដល់បុគ្គលិកខ្វះខាត ក្រោយជំនន់ទឹកភ្លៀង
ឆ្លៀតក្នុងឱកាសចែកអំណោយដល់ជនរងគ្រោះដោយសារទឹកជំនន់ចំនួន២៥៦គ្រួសារ ស្ថិតនៅក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ កន្លងទៅលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានប្រកាសដល់សិស្ស និស្សិត និងអ្នកអាណាព្យាបាល ដែលគ្មានលទ្ធភាពបន្តសិក្សា និងកំពុងជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរនោះ លោកនឹងផ្ដល់អាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ឬអនុបណ្ឌិតបន្តទៀត ដើម្បីលើកស្ទួយធនធានមនុស្ស និងវិស័យអប់រំនៅកម្ពុជា។...
គេហទំព័រសារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ បានបង្កើតឡើងក្នុងឆ្នាំ២០១៦ ដោយក្រុមអ្នកសារព័ត៌មាន និងអ្នកអក្សរសាស្រ្ត ដែលមានបទពិសោធជាច្រើនឆ្នាំក្នុងវិស័យសារព័ត៌មាន សិល្បៈ អក្សរសិល្បិ៍ និងអក្សរសាស្រ្ត។
អគារលេខ ១៤០&២១០ មហាវិថីម៉ៅសេទុង , ខណ្ឌចំការមន , រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 023 221 222
© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE