ព័ត៌មានអន្តរជាតិ

​ព្រះនាង​ជប៉ុន​នៅតែ​បន្ត​ពិធី​អភិសេក​របស់​ខ្លួន​ជាមួយ​គូ​ដណ្តឹង​ជា​រា​ស្រ្ត ​ទោះ​រង​ការរិះគន់​

តូក្យូ​៖​ ​នេះ​ជា​រឿងនិទាន​រាជវង្ស​សម័យ​ទំនើប​ពិតមែន​ ​ដោយ​បង្ហាញ​ពី​អាពាហ៍ពិពាហ៍​របស់​មេធាវី​មួយ​រូប​ ​ដែល​ប្រាថ្នា​ចង់បាន​ព្រះនាង​ម្ចាស់​ដែល​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​សម្រាប់​ការ​ចាកចេញ​ពី​វិមាន​តូក្យូ​របស់​ទ្រង់​ ​ដើម្បី​ផ្តើម​ជីវិត​ថ្មី​នៅ​ទីក្រុង​ញូ​វ​យ៉​ក ​សហរដ្ឋអាមេរិក​ ​។​ ​ប៉ុន្តែ​ចាប់តាំង​ពី​ព្រះនាង​ ​Ma​ko ​របស់​ជប៉ុន​ ​និង​លោក​ K​e​i​ Ko​m​uro ​បាន​ប្រកាស​ពី​ការ​ភ្ជាប់​ពាក្យ​របស់​ពួកគេ​ក្នុង​ឆ្នាំ​ ​២​០​១​៧​ ​ទំនាក់ទំនង​របស់​ពួកគេ​ត្រូវ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​រឿងអាស្រូវ​ ​ការ​មិន​ពេញចិត្ត​ជា​សាធារណៈ​ ​និង​ភាព​ច្របូកច្របល់​ក្នុង​សារ​ព័ត៌មាន​ជាច្រើន​ ​។​ ​ប្រជាជន​ជប៉ុន​មួយ​ចំនួន​មិន​គិតថា​កូន​ក​ម្លោះ​កំលោះ​ជា​រា​ស្រ្ត​សា​ម​ញ្ញា​ធម្មតា​នោះ​សក្តិ​សម​ជាមួយនឹង​ព្រះនាង​ទេ​...

​ការស៊ើបអង្កេត​៖​ ​ស្រោមដៃ​វេជ្ជ​សា​ស្រ្ត​ប្រើ​រួច​រាប់​សិប​លាន​សម្រាប់​ ​ត្រូវ​បាន​នាំ​ចូលក្នុង​ប្រទេស​អាមេរិក​

​ថង់​សំរាម​ដែល​ពោរពេញ​ទៅ​ដោយ​ស្រោមដៃ​វេជ្ជសាស្ត្រ​ដែល​ប្រើ​រួច​ ​ដោយ​ខ្លះ​ប្រឡាក់​ដី​ ​ខ្លះ​ប្រឡាក់​សុទ្ធតែ​ឈាម​ ​បាន​បង្កើត​ជា​គំនរ​នៅកន្លែង​ដាក់​ស​ម្រាម​ជាយក្រុង​បាងកក​ ​។​ ​នៅក្បែរ​នោះ​ ​មាន​ធុង​ជ័រ​មួយ​ដែល​មាន​ថ្នាំ​ជ្រលក់​ពណ៌ខៀវ​ ​និង​ស្រោមដៃ​ពីរបី​ ​ហើយ​ម​ន្រ្តី​ថៃ​និយាយ​ថា​ ​ពលករ​ចំណាកស្រុក​បាន​ព្យាយាម​ធ្វើ​ឱ្យ​ស្រោមដៃ​ទាំងនោះ​មើលទៅ​ថ្មី​ម្តងទៀត​ ​នៅពេលដែល​អាជ្ញាធរ​សុខាភិបាល​ថៃ​បាន​ឆ្មក់​ចូល​ទៅ​ក្នុង​មជ្ឈមណ្ឌល​នេះ​ ​កាលពី​ខែ​ធ្នូ​ ​។​ ​សព្វថ្ងៃ​នៅតែ​មាន​កន្លែង​ផ្ទុក​ស​ម្រាម​ជាច្រើន​ទៀត​ដែល​នៅតែ​ដំណើរការ​ក្នុង​ប្រទេស​ថៃ​ ​ដោយ​ព្យាយាម​រកលុយ​តាមរយៈ​ស្រោមដៃ​វេជ្ជសាស្ត្រ​ដែល​មាន​តម្រូវ​ការ​ខ្ពស់​ ​ខណៈ​មានការ​ផ្ទុះឡើង​ជាមួយនឹង​ការ​រីក​រាលដាល​នៃ​មេរោគ​ឆ្លង​ ​។​ ​ហើយ​ពួកគេ​កំពុង​វេច​ខ្ចប់​ស្រោមដៃ​ខ្នាត​តូច​ស្តង់​ដារ​រាប់​លាន​នេះ​សម្រាប់​នាំចេញ​ទៅកាន់​សហរដ្ឋអាមេរិក​ ​និង​បណ្តា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​ ​ចំ​ពេល​មាន​ខ្វះខាត​ជាស​កល​ដែល​ត្រូវការ​ពេល​ច្រើន​ឆ្នាំ​ដើម្បី​បន្ធូរបន្ថយ​ផលវិបាក​នេះ​...

ប្រភពរូបភាព៖ Xinhua

​ចិន​អនុម័ត​ច្បាប់​បន្ថយ​កិច្ចការ​ងារ​ផ្ទះ​ ​ដើម្បី​កុំ​ឱ្យ​មាន​សម្ពាធ​ដល់​សិស្សសាលា​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​ប្រកាស​ថា​ ​ប្រទេស​ចិន​បាន​អនុម័ត​ច្បាប់​អប់រំ​ថ្មី​មួយ​ក្នុង​គោលបំណង​កាត់បន្ថយ​សម្ពាធ​នៃ​ការងារ​ផ្ទះ​របស់​សិស្សសាលា​ ​និង​ការ​បង្រៀន​ក្រៅ​ម៉ោង​ ​។​ ​ឪពុក​ម្តាយ​ត្រូវ​បាន​ស្នើសុំ​ឱ្យ​ធានា​ថា​ ​កូន​ៗ​របស់​ពួកគេ​មាន​ពេលវេលា​សមរម្យ​សម្រាប់​ការ​សម្រាក​ ​និង​ហាត់ប្រាណ​ ​ហើយ​កុំ​ឱ្យ​ចំណាយ​ពេល​ច្រើន​នៅ​លើ​អ៊ី​ន​ធើ​ណិ​ត​ ​។​ ​កាលពី​ខែ​សីហា​ ​ប្រទេស​ចិន​ក៏បាន​ហាមឃាត់​ការ​ប្រឡង​សរសេរ​សម្រាប់​ក្មេង​អាយុ​ ​៦​ ​និង​ ​៧​ ​ឆ្នាំ​ផង​ដែរ​ ​។​ ម​ន្រ្តី​បាន​ព្រមាន​នៅ​ពេល​នោះ​ថា​ ​សុខភាព​ផ្លូវ​កាយ​ ​និង​ផ្លូវចិត្ត​របស់​សិស្ស​កំពុងតែ​រង​ការ​ប៉ះពាល់​ ​។​...

ប្រភពរូបភាព៖ Wikipedia

​ថៃ​៖​ ​ទោះបីជា​មានការ​បើក​ប្រទេស​ឡើងវិញ​ ​សេដ្ឋកិច្ច​ពេល​រាត្រី​នៅតែ​ស្ងាត់ជ្រងំ​

​មនុស្ស​មួយ​ចំនួន​មើលឃើញ​ថា​ ​វា​ជា​សេដ្ឋកិច្ច​ដែល​មើលមិនឃើញ​ ​ព្រោះ​វា​កើតឡើង​តែ​នៅ​ពេលយប់​ ​។​ ​ទោះ​យ៉ាងណាក៏ដោយ​ ​មិន​អាច​មិន​ទទួលស្គាល់​បានទេ​ថា​ ​សេដ្ឋកិច្ច​នា​ពេលយប់​នាំមក​នូវ​ពន្លឺ​សេដ្ឋកិច្ច​ ​សង្គម​ ​និង​វប្បធម៌​ដ៏​មាន​តម្លៃ​ដល់​តំបន់​ទីក្រុង​ឡើយ​ ​។​ ​សេដ្ឋកិច្ច​នា​ពេល​រាត្រី​ ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​អាជីវកម្ម​ទេសចរណ៍​ដ៏​ទូលំទូលាយ​របស់​ប្រទេស​ថៃ​ ​ដែល​ទទួល​បាន​ភ្ញៀវ​ចំនួន​ ​៤​០​ ​លាន​នាក់​ជា​រៀងរាល់​ឆ្នាំ​ ​ដោយ​បង្កើត​ប្រាក់ចំណូល​ប្រហែល​ ​២​ ​ពាន់​លាន​បាត​ក្នុង​មួយ​ឆ្នាំមុន​ពេល​មាន​ជំងឺរាតត្បាត​ ​។​ ​ពាក្យ​ថា​...

​ចូ ​បៃ​ដិ​ន​៖​ ​អាមេរិក​នឹង​ការពារ​តៃ​វ៉ាន់​ ​ប្រសិនបើ​ចិន​វាយប្រហារ​

​ហាក់ដូចជា​បាន​បង្ហាញ​ពី​ការ​ងាក​ចេញពី​ជំហរ​គោល​នយោបាយ​ការបរទេស​អាមេរិក​ ​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ចូ ​បៃ​ដិ​ន​ ​បាន​និយាយ​ថា​ ​អាមេរិក​នឹង​ការពារ​កោះ​តៃ​វ៉ាន់​ ​ប្រសិនបើ​ចិន​វាយប្រហារ​ ​។​ ​ប៉ុន្តែ​ក្រោយមក​ ​អ្នកនាំពាក្យ​សេតវិមាន​បាន​ប្រាប់​បណ្តាញ​សារ​ព័ត៌មាន​អាមេរិក​មួយ​ចំនួន​ថា​ ​សុន្ទរកថា​របស់​លោក​មិនបាន​បង្ហាញ​ពី​ការផ្លាស់ប្តូរ​គោល​នយោបាយ​ឡើយ​ ​ដោយ​អាមេរិក​មានច្បាប់​មួយ​ដែល​ទាមទារ​ឱ្យតៃ​វ៉ាន់​ជួយការ​ពារ​ខ្លួនឯង​ ​។​ ​ប៉ុន្តែ​វា​មាន​ភាព​មិន​ច្បាស់​ទេ​អំពីអ្វី​នឹង​កើតឡើង​ ​ប្រសិនបើ​ចិន​នឹង​វាយប្រហារ​កោះ​តៃ​វ៉ាន់​ ​ដែលគេ​ហៅថា​ ​«​ភាព​មិន​ច្បាស់លាស់​នៃ​យុទ្ធសាស្ត្រ​»​ ​។​ ដោយឡែក​ ​ប្រទេស​ចិន​មិនទាន់​ឆ្លើយតបនឹង​ការ​អត្ថាធិប្បាយ​របស់​លោក​ប្រធានាធិបតី​នៅឡើយ​ទេ​...

​ប្រទេស​ថៃ​នឹង​ស្វាគមន៍​ភ្ញៀវ​ទេសចរ​មកពី​ ​៤​៦​ ​ប្រទេស​ ​ចាប់ពី​ថ្ងៃ​ទី​ ​១​ ​ខែវិច្ឆិកា​ខាងមុខនេះ​

​នាយក​រដ្ឋ​ម​ន្រ្តី​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បាន​ប្រកាស​ថា​ ​ប្រទេស​ថៃ​នឹង​បើកទ្វារ​ទទួល​អ្នកទេសចរ​មកពី​ ​៤​៦​ ​ប្រទេស​បន្ថែម​ទៀត​ក្រៅពី​ប្រទេស​មាន​ហា​និ​ភ័យ​ទាប​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ចំនួន​ ​១​០​ ​ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​ ​១​ ​ខែវិច្ឆិកា​ ​ខាងមុខនេះ​ ​។​ ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ​លោក​មិនបាន​ប្រាប់​ឈ្មោះ​ប្រទេស​ទាំងនោះ​ទេ​ ​ប៉ុន្តែ​បាន​សរសេរ​ថា​ ​ពេលនេះ​ចាំបាច់​ត្រូវ​ពន្លឿន​កា​របើក​ប្រទេស​ ​។​ ​ក្នុង​អត្ថាធិប្បាយ​នោះ​បាន​សរសេរ​ថា​៖​ ​«​ប្រសិនបើ​យើង​រង់ចាំ​រហូតដល់​អ្វីៗ​គ្រប់យ៉ាង​រួចរាល់​...

​គ្រោងឆ្អឹង​ ​«​ដាយ​ណូ​ស័​រ​ ​Trice​r​atop​s​»​ ​ដ៏​ធំបំផុត​ត្រូវ​បាន​ដាក់ដេញថ្លៃ​

​សំណល់​ហ្វូ​ស៊ី​ល​របស់​ ​Big​ Jo​h​n ​ដែល​ជា​ដាយ​ណូ​ស័​រ​ ​trice​r​atop​s ​ធំបំផុត​មិនធ្លាប់​មាន​ ​ត្រូវ​បាន​គេ​ដាក់​លក់ដេញថ្លៃ​ ​នៅ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​បារាំង​ ​។​ ​គ្រោងឆ្អឹង​នេះ​បាន​ទទួល​តម្លៃ​ឯក​ត​ទ​គ្គ​កម្ម​អ៊ឺរ៉ុ​ប​ ​ចំនួន​ ​៦​,​៦​៥​ ​លាន​ផោ​ន​ (​៧​,​៧​៤​ ​លាន​ដុល្លារ​) ​។​ ​ប្រហែលជា​ ​៦​៦​ ​លាន​ឆ្នាំមុន​ ​Big​...

​ការសិក្សា​៖​ ​V​i​king​s ​បាន​តាំងទីលំនៅ​បែក​អាមេរិក​ខាង​ជើងតាំង​ពី​ឆ្នាំ​១​០​២​១​ ​មុន​ ​គ​.​ស​.

​តាម​ការសិក្សា​មួយ​បាន​បង្ហាញ​ថា​ ​V​i​king​s ​បាន​តាំងទីលំនៅ​នៅ​អាមេរិក​ខាងជើង​ ​តាំងពី​កាល​មួយពាន់​ឆ្នាំមុន​ ​ដែល​ជាច្រើន​សតវត្ស​មុន​ពេល​លោក​ គ្រីស្តុ​ប​ កូឡុំ ​មកដល់​អាមេរិក​ ​។​ ​អ្នកវិទ្យាសាស្ត្រ​បច្ចេកទេស​ប្រឹក្សា​ប្រវត្តិវិទ្យា​សា​ស្រ្ត​បាន​បង្ហាញ​ភស្តុតាង​ថា​ ​V​i​king​s ​កាន់កាប់​ទីតាំង​មួយ​នៅ​ញូ​វ​ហ្វោ​ន​ឡង់​ ​ក្នុង​ប្រទេស​កាណាដា​ក្នុង​ឆ្នាំ​ ​១​០​២​១​ ​មុន​ ​គ​.​ស​. ​។​ ​វា​ត្រូវ​បាន​គេ​ដឹង​ជាយូរមកហើយ​ ​ដែល​ជន​ជាតិអឺរ៉ុប​ ​បាន​ទៅដល់​ទ្វីប​អាមេរិក​...

​កូរ៉េ​ខាងត្បូង​ ​បង្ហោះ​រ៉ុកកែត​អវកាស​ ​«​ Nur​i​»​ ​ជាលើកដំបូង​

​ប្រទេស​កូរ៉េ​ខាងត្បូង​ ​បាន​បង្ហោះ​រ៉ុកកែត​ក្នុងស្រុក​ជាលើកដំបូង​ ​ដោយ​បង្កើន​មហិច្ឆតា​របស់​ខ្លួន​ក្នុង​វិ​ស័​យ​អវកាស​ ​។​ ​យាន​បង្ហោះ​ផ្កាយរណប​កូរ៉េ​ទី​ ​២​ ​ដែល​មានឈ្មោះ​ថា​ ​«​Nur​i​»​ ​បាន​ហោះ​ចេញពី​ទីក្រុង​ ​Go​h​e​un​g​ ​ចម្ងាយ​ ​៥​០​០​ ​គីឡូម៉ែត្រ​ (​៣​១​០​ ​ម៉ាយ​ល៍) ​ខាងត្បូង​ទីក្រុង​សេអ៊ូល​ ​។​​បើ​តាម​ប្រធានាធិបតី​ មូ​ន​ ជេ​អ៊ី​ន​ ​បាន​និយាយ​ថា​...

ទំព័រ 2 នៃ 144 1 2 3 144

អត្ថបទថ្មីៗ

WP2Social Auto Publish Powered By : XYZScripts.com