ព័ត៌មានជាតិ

​ក្រសួងយុត្តិធម៌​ ​ដាក់​គោលការណ៍​ថ្មី​សម្រាប់​ដោះស្រាយ​ការ​កក​ស្ទះ​សំណុំរឿង​ ​នៅ​តាម​តុលាការ​សាលាដំបូង​រាជធានី​-​ខេត្ត​

​ក្រសួងយុត្តិធម៌​ ​បាន​សេចក្តីណែនាំ​ ​ស្តីពី​ ​គោលការណ៍​ ​ដែល​ត្រូវ​អនុវត្ត​ ​នៅ​ក្នុង​ដំណាក់កាល​អយ្យការ​ ​ដំណាក់កាល​ស៊ើបសួរ​ ​និង​ដំណាក់កាល​ជំនុំ​ជម្រះ​ ​សម្រាប់​យុទ្ធនាការ​ដោះស្រាយ​ការ​កក​ស្ទះ​សំណុំរឿង​ ​នៅ​តាម​សាលាដំបូង​រាជធានី​-​ខេត្ត​ ​។​ ​ក្រសួង​ថា​ ​ក្នុងរយៈពេល​ ​១​ឆ្នាំ​ ​១​ខែ​ ​នៃ​ការ​អនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការ​កក​ស្ទះ​សំណុំរឿង​ ​គឺ​សាលាដំបូង​រាជធានី​ខេត្ត​ ​បាន​ចូលរួម​អនុវត្ត​ប្រកបដោយ​ការ​យកចិត្តទុកដាក់​ ​និង​ក្នុងស្មារតី​ទទួលខុសត្រូវ​ខ្ពស់​នូវ​គោលការណ៍​ណែនាំ​ ​ដែល​ត្រូវ​អនុវត្ត​នៅ​ក្នុង​ដំណាក់កាល​ទាំង​...

ប្រភពរូប៖ បណ្តាញសង្គម

​កម្ពុជា​ ឱ្យ​បើក​ទទួល​អ្នកដំណើរ​ពី​ថៃ​ដោយ​មិន​ចាំបាច់​ធ្វើ​ច​ត្តាឡី​ស័ក​

​សម្តេច​នាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​ ​បាន​ណែនាំ​ឱ្យ​មានការ​បើក​ទទួល​អ្នកដំណើរ​តាម​ផ្លូវអាកាស​ពី​ប្រទេស​ថៃ​ ​ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ការ​ធ្វើ​ច​ត្តាឡី​ស័ក​ ​ដូចដែល​រដ្ឋាភិបាល​ក្រុង​បាងកក​ប្រកាសអនុវត្ត​បែប​នេះ​សម្រាប់​អ្នកដំណើរ​ពី​កម្ពុជា​និង​ប្រទេស​ចំនួន​៤​៥​ទៀត​ ​នៅដើម​ខែក្រោយ​។​ ​តាមរយៈ​សារ​សំឡេង​ដែល​ត្រូវ​បាន​ចែករំលែក​តាម​គ្រុប​ ​Telegram​ ​របស់​រដ្ឋាភិបាល​ ​លោក​ ​ហ៊ុន​ ​សែន​ ​បាន​ណែនាំ​រដ្ឋមន្ត្រី​ទេសចរណ៍​ ​និង​ការបរទេស​ ​ក្នុង​កិច្ចប្រជុំ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កាលពី​ស​ប្តាហ៍​មុន​ ​។​ ​លោកនាយក​រដ្ឋ​ម​ន្រ្តី ​បាន​បន្ថែម​ថា​ ​ជើង​ហោះហើរ​គួរតែ​ត្រូវ​បាន​បើក​ឡើងវិញ​សម្រាប់​អ្នកដំណើរ​ពី​ប្រទេស​ថៃ​...

ប្រភពរូបភាព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

​អាជ្ញាធរ​រក​ឃើញ​អាល់កុល​ក្លែងក្លាយ​ជិត​៥​ពាន់​លីត្រ​ក្នុង​សង្កា​ត​ចោម​ចៅ​

​ក្នុង​ចុះ​ប្រតិបត្តិការ​ ​ត្រួតពិនិត្យ​ជាក់ស្តែង​ ​របស់​មន្ត្រី​ជំនាញ​អគ្គ​នាយដ្ឋាន​ការពារ​អ្នកប្រើប្រាស់​ ​កិច្ច​ការប្រកួតប្រជែង​ ​និង​បង្ក្រាប​ការ​ក្លែង​បន្លំ​ CC​F​ ​នៅ​ថ្ងៃ​ទី​២​៥​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​១​ ​ត្រង​ចំណុច​ទីតាំង​ផ្ទះ​ដែល​មាន​ស្តុក​ទុក​លក់​ ​និង​ចែកចាយ​អាល់កុល​មួយ​កន្លែង​ក្នុង​ ​សង្កាត់​ចោម​ចៅ​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រក​ឃើញ​អាល់កុល​ប្រភេទ​មេ​តា​ណុ​ល​ចំនួន​ ​១​៥​៧​ប៊ីដុង​ ​ស្មើនឹង​ ​៤​ ​៧​១​០​លីត្រ​ ​។​ ​អាល់កុល​ក្លែងក្លាយ​មេ​តា​ណុ​ល​ចំនួន​...

ប្រភពរូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

​ផ្លូវ​៣​៨​ខ្សែ​នៅ​ក្រុង​សៀមរាប​សម្រេច​បានជា​ង​៨​៣​ភាគរយ​ ​ត្រឹម​រយៈពេល​១​១​ ​ខែ​

​យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​បច្ចេកទេស​ ​នៃ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ឱ្យ​ដឹង​ថា​ ​គម្រោង​សាងសង់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ផ្លូវ​៣​៨​ខ្សែ​នៅ​ក្រុង​សៀមរាប​ ​គិត​ត្រឹម​ថ្ងៃ​ទី​១​៥​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​១​ ​ក្នុងរយៈពេល​ជាង​ ​១​១​ខែ​ ​សម្រេច​បាន​៨​៣​,​៨​៧​% ​នៃ​ទំហំ​ការងារ​សរុប​ (​២​% ​លឿន​ជាង​ផែនការ​)​។​ ​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​និង​ជា​អនុប្រធាន​ប្រចាំ​ ​ការ​នៃ​គម្រោង​ស្ថាបនា​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ផ្លូវ​៣​៨​ខ្សែ​នៅ​ក្នុង​ក្រុង​សៀមរាប​...

រូបភាព៖​ ក្រសួងធនធានទឹកនិងឧតុនិយម

​ចាប់ពី​ថ្ងៃស្អែក​ដល់​ថ្ងៃ​ទី​២​ ​ខែវិច្ឆិកា​ ​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ទូទាំង​ប្រទេស​ពី​បង្គួរ​ទៅ​ខ្លាំង​

​យោង​តាម​សេ​ក្តី​ជូនដំណឹង​របស់​​​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​ ​បាន​ឱ្យ​ដឹង​ថា​ ​ចាប់ពី​ថ្ងៃ​ទី​២​៧​ ​ខែ​តុលា​ ​ស្អែកនេះ​ ​រហូតដល់​ថ្ងៃ​ទី​២​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១​ខាងមុខ​ ​កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល​សម្ពាធ​ទា​ប់​និង​ឥទ្ធិពល​ពី​ទ្រ​សម្ពាធ​ខ្ពស់​ ​។​ ​ក្រសួង​បាន​បញ្ជាក់​ថា​ ​ចាប់ពី​ថ្ងៃស្អែក​ដល់​ថ្ងៃ​ទី​២​៨​ ​បណ្ដា​ខេត្ត​នៅ​តំបន់​ទំ​នា​ប់​ក​ណ្ដាល់ ​និង​បណ្ដា​ខេត្ត​ជាប់​ជួរ​ភ្នំដងរែក​ ​និង​ខ្ពង់រាប​ឦសាន​ ​អាច​និង​មាន​ភ្លៀង​ធ្លាក់​ក្នុង​ក​ម្រិ​ត​ពិ​បង្គួរ​ទៅ​ខ្លាំង​ ​លាយឡំ​ខ្យល់​កន្ត្រាក់​ ​អាចប​ង្ក​ជា​ជំ​ន​ន​ទឹកភ្លៀង​។​ ​ទន្ទឹមគ្នា​នោះ​...

ប្រភពរូបភាព៖ ក្រសួងទេសចរណ៍

​រដ្ឋមន្ត្រី​ទេសចរណ៍​៖​ ​ក្នុងរយៈពេល​៣​ថ្ងៃ​ភ្ញៀវ​ទេសចរណ៍​ដើរលេង​ចុង​ស​ប្ដាហ៍​បានជា​ង​១​៣​ម៉ឺន​នាក់​

​ថ្ងៃ​ទី​២​៣​ ​ដល់​ថ្ងៃ​ទី​២​៤​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​១​ ​ដែល​ជា​ថ្ងៃ​ចុង​ស​ប្តាហ៍​នោះ​ ​ភ្ញៀវ​ទេសចរណ៍​ដែល​បាន​ចេញ​ដើរ​ទស្សនា​ក​ម្សាន្ត​មាន​ចំនួន​សរុប​ ​១​៣​៩​ ​៨​៦​៤​នាក់​ ​ក្នុង​នោះ​មាន​ភ្ញៀវ​ជាតិ​ ​១​៣​៦​ ​៤​៩​៨​នាក់​ ​និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​ ​៣​ ​៣​៦​៦​នាក់​។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ ​ថោ​ង​ ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ​នៅ​ថ្ងៃ​ទី​២​៥​ ​ខែ​តុលា​...

​ក្នុង​កំឡុង​១​៣​ថ្ងៃនេះ​ ​មាន​ពលរដ្ឋ​ជាង​១​៣​ម៉ឺន​នាក់​ ​បាន​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ចុះឈ្មោះ​បោះឆ្នោត​

​បើ​តាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ​.​ជ​.​ប​) ​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២​៥​ ​ខែ​តុលា​ ​នេះ​ថា​ ​សម្រាប់​លទ្ធផល​បណ្តោះអាសន្ន​ថ្ងៃ​ទី​១​៣​ ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ ​ឆ្នាំ​២​០​២​១​ ​មាន​ពលរដ្ឋ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​សរុប​ ​ចំនួន​១​៣​៨​ ​១​៣​៧​នាក់​ ​ក្នុង​នោះ​អ្នក​ចុះឈ្មោះ​ថ្មី​ ​មាន​ចំនួន​ ​១​៣​ ​៧​២​៣​ ​នាក់​។​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​បាន​បញ្ជាក់​ថា​...

ប្រភពរូប៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

​ក្រសួង​ ​លើកលែង​ការ​ធ្វើ​ច​ត្តាឡី​ស័ក​ចំពោះ​គ្រូពេទ្យ​ ​និង​អ្នកផ្តល់​សេវា​ជួរមុខ​ ​ដែល​អនុវត្ត​តាម​វិធាន​សុខាភិបាល​

​ក្រសួងសុខាភិបាល​ ​បាន​សម្រេច​លើកលែង​ការ​ធ្វើ​ច​ត្តាឡី​ស័ក​ ​ចំពោះ​ក្រុម​គ្រូពេទ្យ​ ​និង​ក្រុម​អ្នកផ្តល់​សេវា​ជួរមុខ​ ​ដែល​អនុវត្ត​បាន​ខ្ជាប់ខ្ជួន​វិធានការ​សុខាភិបាល​ ​និង​ធ្វើ​តេ​ស្ត​កូ​វី​ដ​អវិជ្ជមាន​ ​P​CR​។​ ​នេះ​បើ​តាម​លិខិត​របស់​លោក​រដ្ឋមន្ត្រី​ ​ម៉ម​ ​ប៊ុន​ហេង​ ​ដែល​ ​T​h​e​ ​Inter​co​n ​Rooster​ ​ទទួល​បាន​នៅ​ថ្ងៃ​ទី​២​៥​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​១​ ​។​ ​លោក​ ​ម៉ម​...

​ពលរដ្ឋ​ខ្មែរ​ជាង​ ​៣​០​ ​នាក់​ដែល​ឆ្លង​ដែន​ខុសច្បាប់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​បញ្ជូន​ត្រលប់​មកវិញ​

​ពលរដ្ឋ​ខ្មែរ​មួយ​ក្រុម​ ​ដែល​មាន​គ្នា​ចំនួន​ ​៣​៨​ ​នាក់​ ​ត្រូវ​បាន​បញ្ជូន​ត្រឡប់មក​ម្ពុ​ជា​វិញ​កាល​ពីម្សិលមិញ​ ​បន្ទាប់ពី​ឆ្លង​ដែន​ខុសច្បាប់​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​ ​។​ ​បើ​តាម​លោក​ ​កុយ​ គួ​ង​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​ ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​បាន​សហការ​ជាមួយ​អាជ្ញាធរ​ថៃ​ដើម្បី​បញ្ជូន​ជន​ជាតិខ្មែរ​ទៅ​ប្រទេសកំណើត​វិញ​នៅ​ថ្ងៃ​ទី​ ​២​៤​ ​ខែ​តុលា​វេលា​ម៉ោង​ពាក់​កណ្តាលអធ្រាត្រ​ ​។​ ​ពួកគាត់​ត្រូវ​បាន​មេខ្យល់​រត់​ពន្ធ​ឆ្លងកាត់​ចំណុច​ចូល​ព្រំដែន​មួយ​កន្លែង​ដោយ​ខុសច្បាប់​ ​។​ ​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​ខណៈ​ពេល​ដែល​ជំងឺរាតត្បាត​កូ​វី​ដ​-​១​៩​ ​នៅតែ​បន្ត​យាយី​ទៅដល់​សេដ្ឋកិច្ច​និង​ជំរុញ​ការ​រឹត​បន្តឹង​ការធ្វើដំណើរ​ឆ្លង​ប្រទេស​...

ប្រភពរូប៖ Social Media

​ក្រសួងសុខាភិបាល​៖​ ​បន្ត​រក​ឃើញ​ ​ឆ្លង​កូ​វី​ដ​-​១​៩​ ​ថ្មី​ជាង​ ​១​០​០​ ​នាក់​ ​និង​ស្លាប់​ ​៩​នាក់​

​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​២​៥​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​១​ ​នេះ​ប្រកាស​ព័ត៌មាន​ ​ពី​ករណី​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ថ្មី​ត្រឹម​ ​១​១​៦​នាក់​ ​បន្ថែម​ទៀត​តាមរយៈ​ធ្វើ​តេ​ស្ត​ ​P​CR​។​ ​ជាមួយនឹង​គ្នា​ ​ក្រសួង​ ឱ្យ​ដឹង​ថា​ ​ក៏មាន​អ្នក​ជាសះស្បើយ​ពី​ជំងឺ​កូ​វី​ដ​-​១​៩​ ​ចំនួន​ ​២​៨​៧​នាក់​ ​ខណៈ​មាន​អ្នក​ស្លាប់​ថ្មី​ ​ចំនួន​ ​៩​នាក់​ ​ក្នុង​ ​មាន​អ្នក​បាត់បង់ជីវិត​...

ទំព័រ 2 នៃ 340 1 2 3 340

អត្ថបទថ្មីៗ

WP2Social Auto Publish Powered By : XYZScripts.com