សម្ដេច ហ៊ុន សែន៖ តំណក់ប្រេងដ៏តូចនេះមិនទាន់ជះឥទ្ធិពលលើសេដ្ឋកិច្ចកម្ពុជាទេ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរឱ្យក្រុមហ៊ុនធំៗចំនួនបួនបើកដំណើរការនៅកម្ពុជា។ នេះយោងតាមក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុនទាំងបួននោះរួមមានក្រុមហ៊ុន “TAPERITE PLASTIC CO., LTD” គម្រោងបង្កើតរោងចក្រផលិតបង់ស្អិតគ្រប់ប្រភេទ (all kinds of adhesive tape) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាញ់តាបាញ់និងភូមិភ្លើងឆេះរទេះខាងលិច សង្កាត់ភ្លើងឆេះរទេះ...
ឆ្នាំ២០២០ ទេសចរបរទេសធ្លាក់ចុះ៨០ភាគ ខណៈទេសចរក្នុងស្រុកធ្លាក់ចុះ២០ភាគរយ
ក្នុងឆ្នាំ២០២០កម្ពុជានាំចេញអង្ករចេញក្រៅប្រទេសកើនជាង១១ភាគរយ ទោះមានវិបត្តិកូវីដ១៩
តម្លៃលក់រាយប្រេងសាំងនៅកម្ពុជា ចាប់ពីថ្ងៃ១៦ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១
ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១តទៅ ក្រុមការងារចម្រុះដឹកនាំដោយមន្រ្តីពន្ធដារ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិនឹងចាប់ផ្តើមចុះធ្វើការត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២០។ បើតាមការបញ្ជាក់របស់អគ្គនាយកដ្ឋានពន្ធដាថា ការចុះត្រួតពិនិត្យនេះ នឹងធ្វើឡើងនៅតាមគោលដៅមួយចំនួនលើកំណាត់ផ្លូវសំខាន់ៗនៃរាជធានីខេត្តទូទាំងប្រទេសកម្ពុជា៕
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបន្ថែមពន្ធចំនួន ៥% លើរថយន្តដែលម្ចាស់នាំចូលពីក្រៅដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន និងមិនអនុញ្ញាតឱ្យលក់បន្ត នៅមុនពេលចុះបញ្ជីធ្វើស្លាកលេខរួច។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ មានហត្ថលេខាដោយលោក អូន ព័ន្ធមុនីរ័ត្ន ស្តីពី ការកំណត់លក្ខខណ្ឌនិងវិធានការមួយចំនួនលើការនាំចូលរថយន្តជាប់សិទ្ធិផ្តាច់មុខ ជាលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។ សេចក្ដីជូនដំណឹងបន្តថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងការនាំចូល ជាលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួននូវរថយន្តស៊េរីថ្មី...
ក្រសួងពាណិជ្ជកម្ម បង្ហាញតម្លៃលក់រាយប្រេងឥន្ធនៈថ្មី នៅកម្ពុជាពីថ្ងៃទី១ ដល់១៥ មករា
រាជរដ្ឋាភិបាលកម្ពុជា ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសេដ្ឋកិច្ចសំខាន់ៗ នៅក្នុងជុំវិញផលវិបត្តិ ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិជំងឺកូវីដ១៩។ តាមសេចក្ដីប្រកាសនេះ រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការបន្ថែមនៅជុំទី៧ ក្នុងគោលបំណងបន្តដាក់ចេញនិងអនុវត្តវិធានការរក្សាលំនឹងអាជីវកម្ម ខណៈដែលកម្ពុជាកំពុងបន្តប្រឈមនឹងវិបត្តិជំងឺកូវីដ១៩ ក៏ដូចជាទ្រទ្រង់ និងស្ដារអាជីវកម្ម ធុរកិច្ចឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍ក្រោយពីវិបត្តិជំងឺកូវីដ-១៩ និងបន្តជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រនិងងាយរងគ្រោះ...
ព្រលានយន្តហោះលំដាប់អន្តរជាតិថ្មីសន្លាងនាទឹកដីអង្គរ ខេត្តសៀមរាប សាងសង់បាន៣៥ភាគរយហើយ។គម្រោងនេះនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ក្រោយបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។ នេះតាមការឱ្យដឹងពីក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd ដែលជាក្រុមហ៊ុនធ្វើការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី នៅខេត្តសៀមរាប។ បើតាមរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល...
គេហទំព័រសារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ បានបង្កើតឡើងក្នុងឆ្នាំ២០១៦ ដោយក្រុមអ្នកសារព័ត៌មាន និងអ្នកអក្សរសាស្រ្ត ដែលមានបទពិសោធជាច្រើនឆ្នាំក្នុងវិស័យសារព័ត៌មាន សិល្បៈ អក្សរសិល្បិ៍ និងអក្សរសាស្រ្ត។
អគារលេខ ១៤០&២១០ មហាវិថីម៉ៅសេទុង , ខណ្ឌចំការមន , រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 023 221 222
© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE