កសិកម្ម

​រយៈពេល​៨​ខែ​ ​កម្ពុជា​រកចំណូល​បានជា​ង​ ​៣​០​០​លាន​ដុល្លារ​ ​ពី​ការនាំចេញ​ជ័រកៅស៊ូ​ ​និង​ឈើ​កៅស៊ូ​

​គឺ​នៅ​ក្នុង​របាយការណ៍​ប្រចាំខែ​អគ្គនាយកដ្ឋាន​កៅស៊ូ​បាន​បង្ហាញ​ថា​ ​រយៈពេល​៨​ខែ​ ​ឆ្នាំ​២​០​២​១​នេះ​ ​កម្ពុជា​រកចំណូល​បាន​៣​២​៦​លាន​ដុល្លារ​ពី​ការនាំចេញ​ជ័រកៅស៊ូ​ ​និង​ឈើ​កៅស៊ូ​ ​ខណៈ​កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​បាន​ចំនួន​១​៩​៤​ ​៥​២​៥​តោន​ ​កើន​ឡើង​ចំនួន​១​៤​ ​៦​០​៥​តោន​ ​ឬ​ស្មើនឹង​៨​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន​។​ ​ចំណែក​ការនាំចេញ​ឈើ​កៅស៊ូ​សម្រេច​បាន​ចំនួន​៤​ ​៣​៧​៩​ម៉ែត្រ​គូ​ប​ ​។​ ​បើ​តាម​របាយការណ៍​ដដែល​ ​បាន​ឱ្យ​ដឹង​ថា​ ​តម្លៃ​លក់​ជ័រកៅស៊ូ​មធ្យម​ចាប់ពី​ដើម​ឆ្នាំ​រហូតមកដល់​ខែ​សីហា​ ​ឆ្នាំ​២​០​២​១​ ​ថ្លៃ​១​ ​៦​៧​៣​ដុល្លារ​ក្នុង​មួយ​តោន​ ​កើន​ឡើង​ចំនួន​៣​៨​៦​ដុល្លារ​ក្នុង​មួយ​តោន​...

ប្រភពរូប៖ បណ្តាញសង្គម

​រដ្ឋមន្ត្រី​កសិកម្ម​ ​ប្រាប់​ពី​ការ​ប្រើ​បច្ចេកវិទ្យា​ថ្មី​ដែល​ជួយ​បង្កើន​ទិន្នផល​ស្រូវ​ពី​ ​២​០​% ​ទៅ​៣​០​%

​ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេសជាតិ​ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​វិ​ស័យ​កសិកម្ម​ជា​វិ​ស័​យ​ ​អាទិភាព​ក្នុង​ការ​ទ្រទ្រង់​ខឿន​សេដ្ឋកិច្ច​ជាតិ​ ​តាម​រយ​:​ការ​ដើរ​តូ​នាទី​ជា​អ្នក​ផលិត​ ​ដើម្បី​ធានា​ឱ្យ​បាន​នូវ​សន្តិសុខ​ស្បៀង​ ​អាហារូបត្ថម្ភ​ ​បង្កើត​ការងារ​នៅ​មូលដ្ឋាន​ ​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ​ ​ការ​អនុវត្ត​បច្ចេកវិទ្យា​កសិកម្ម​ទំនើប​ទាន់សម័យ​ ​ធន់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ​បរិ​យា​ប័ន្ន ​សំដៅ​ធានា​ឱ្យ​បាន​នូវ​បរិមាណ​ផ្គត់ផ្គង់​កសិផល​ ​គុណភាព​ ​និង​សុវត្ថិភាព​ ​ស្របតាម​ស្តង់​ដា​តម្រូវ​របស់​ទី​ផ្សារ​ក្នុងស្រុក​ ​ក្នុង​តំបន់​ ​និង​ទី​ផ្សារ​អន្តរជាតិ​ ​ដើម្បី​ធ្វើ​ការនាំចេញ​ស្របតាម​បរិ​បទ​ទាំង​ក្នុង​អំឡុង​ពេល​ ​និង​ក្រោយពេល​នៃ​ការ​រីក​រាលដាល​ជំ​ងី​ឆ្លង​កូ​វី​ដ​-​១​៩​ ​និង​ជាពិសេស​ស្របតាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការនាំចេញ​កសិផល​កម្ពុជា​។​...

​វៀតណាម​ ​នាំចូល​ផលិតផល​មក​កម្ពុជា​ ​កើន​ឡើងជា​ង​១​៦​ភាគរយ​ ​ប៉ុន្តែ​នៅ​មាន​ឱនភាព​រយៈពេល​៨​ខែ​ដំបូង​ឆ្នាំនេះ​

​ទិន្នន័យ​របស់​​​ក្រសួង​ពាណិជ្ជកម្ម​វៀតណាម​បាន​បង្ហាញ​ថា​ ​តម្លៃ​នាំចេញ​ផលិតផល​របស់​ខ្លួន​មក​កម្ពុជា​មាន​ចំនួន​ ​៣​,​១​៥​ ​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​នៅ​ក្នុងរយៈពេល​ ​៨​ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ​២​០​២​១​ ​។​ តូ​លេខ​នេះ​តំណាង​ឱ្យ​ការ​កើន​ឡើង​ ​១​៦​,​៧​ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំទៅ​ ​។​ ​ទោះ​ជា​យ៉ាងនេះ​ក្តី​ ​វៀតណាម​បាន​រាយការណ៍​ថា​ ​ខ្លួន​មាន​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ចំនួន​ ​៣​៥​៤​,​៤​ ​ពាន់​លាន​ដុល្លារ​ ​នៅ​ក្នុងរយៈពេល​នេះ​ ​។​...

​ខេត្ត​បន្ទាយ​មានជ័យ​ ​បិទ​កំណាត់ផ្លូវ​២​៦​៨​អា​ ​បន្ទាប់ពី​រង​ជំនន់​ទឹកភ្លៀង​

​មន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​ខេត្ត​បន្ទាយ​មានជ័យ​ ​បាន​ប្រកាស​បិទ​រថយន្ត​ធន់​ធំ​គ្រប់​ប្រភេទ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​កំណាត់ផ្លូវ​លេខ​ ​២​៦​៨​អា​ ​ក្នុងស្រុក​ភ្នំ​ស្រុក​ ​ខេត្ត​បន្ទាយ​មានជ័យ​ ​ចាប់ពី​ថ្ងៃ​ទី​២​៦​ ​ខែកញ្ញា​ ​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​ ​។​ ​ការ​បិទ​នេះ​ធ្វើឡើង​បន្ទាប់ពី​រង​ឥទ្ធិពល​ព្យុះ​ ​និង​ភ្លៀង​ជាបន្តបន្ទាប់​ ​បង្ក​ជា​ជំនន់​ទឹកភ្លៀង​បណ្តាល​ឱ្យ​ហូរកាត់​ផ្លូវ​មួយ​ចំនួន​នៅ​ខេត្ត​បន្ទាយ​មានជ័យ​ ​។​ ​តាមរយៈ​សេចក្តីជូនដំណឹង​របស់​​​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែកញ្ញា​ ​បាន​បញ្ជាក់​ថា​ ​ការ​ផ្អាក​ចរាចរណ៍​រថយន្ត​ដឹកជញ្ជូន​នេះ​...

ប្រភពរូប៖ រដ្ឋបាលខេត្ពពោធិ៍សាត់

​ស្ថានភាព​ទឹក​ស្ទឹង​ពោធិ៍សាត់​ ​ហក់​ឡើង​បន្តិច​ ​ប៉ុន្តែ​ពុំទាន់​ដល់ក​ម្រិ​ត​ប្រកាស​អាសន្ន​

​បើ​តាម​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​ ​បាន​ឱ្យ​ដឹង​ថា​ ​ស្ថានភាព​ទឹក​ស្ទឹង​ក្រុង​ពោធិ៍សាត់​ ​បាន​ចាប់ផ្តើម​ឡើង​បន្តិច​ ​ក៏ប៉ុន្តែ​ពុំទាន់​ដល់ក​ម្រិ​ត​ប្រកាស​អាសន្ន​នៅឡើយ​ ​ពោល​គឺ​ក​ម្ពស់​ទឹក​ ​៣​.​៧​៥​ម៉ែត្រ​ ​ខណៈ​ក​ម្ពស់​ប្រកាស​អាសន្ន​ ​៥​ម៉ែត្រ​។​ ​ជាមួយគ្នា​នេះ​ ​លោក​ ​កែវ​ ​វ័យ​ ​ប្រធានមន្ទីរ​ធនធាន​ទឹក​ ​និង​ឧតុនិយម​ខេត្ត​ពោធិ៍សាត់​ ​នា​ថ្ងៃ​ទី​២​៧​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​នេះ​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​ស្ថានភាព​ទឹក​ស្ទឹង​ពោធិ៍សាត់​ ​បច្ចុប្បន្ន​មាន​ក​ម្ពស់...

​ក្រសួង​បរិស្ថាន​៖​ ​គម្រប​ដី​ព្រៃឈើ​ធ្លាក់ចុះ​ដោយសារ​កំណើន​ប្រជាជន​ ​និង​តម្រូវ​ការ​ដី​កសិកម្ម​

​នៅ​ថ្ងៃ​ទី​២​៣​ ​ខែកញ្ញា​នេះ​ ​ក្រសួង​បរិស្ថាន​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​របាយការណ៍​ស្ថានភាព​បរិស្ថាន​លើក​ទី​៤​ ​និង​សៀវភៅ​ធនធាន​គម្រប​ព្រៃឈើ​កម្ពុជា​ឆ្នាំ​២​០​១​៨​ ​។​ ​លោក​ ​នេត្រ​ ​ភ​ក្រ្តា ​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ ​បាន​វាយ​តម្លៃ​ពី​ស្ថានភាព​ធនធាន​គម្រប​ព្រៃឈើ​កម្ពុជា​នៅ​ឆ្នាំ​២​០​១​៨​ថា​ ​មានការ​ធ្លាក់ចុះ​ជាបន្តបន្ទាប់​គិត​ចាប់ពី​ឆ្នាំ​១​៩​៦​៥​មក​ ​។​ ​បើ​តាម​អ្នកនាំពាក្យ​រូប​នេះ​ ​ការ​ធ្លាក់ចុះ​នៃ​ធនធាន​គម្រប​ដី​ព្រៃឈើ​កម្ពុជា​ ​គឺ​ដោយសារ​កំណើន​ប្រជាជន​ ​និង​តម្រូវ​ការ​ដី​កសិកម្ម​ ​។​ ​លោក​ថ្លែង​ថា​ ​កាលពី​ឆ្នាំ​១​៩​៦​៥​ ​កម្ពុជា​មាន​ប្រជាជន​ត្រឹម​ជាង​៥​លាន​៧​សែន​នាក់​...

ប្រភពរូប៖ ទំព័រ FB Page រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន

​រដ្ឋមន្ត្រី​កសិកម្ម​ ផ្ដាំ​និស្សិត​អាហារូបករណ៍​ជប៉ុន​ ឱ្យ​យក​ជំនាញ​ ​និង​បទ​ពិសោធ​ ​ត្រឡប់មក​កសាង​ ​និង​អភិវឌ្ឍ​ជាតិ​វិញ​

​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​លោក​ វេ​ង​ ​សា​ខុន​ ​បាន​លើកទឹកចិត្ត​ដល់​និស្សិត​ទើប​ជាប់​អាហារូបករណ៍​ត្រូវ​បន្ត​សិក្សា​នៅ​ជប៉ុន​ ​ត្រូវ​យកចិត្តទុកដាក់​ខិតខំ​តស៊ូ​រៀនសូត្រ​ដែល​មានគុណ​តម្លៃ​សម្រាប់​ធ្វើការ​កសាង​ ​និង​អភិវឌ្ឍ​ប្រទេសកំណើត​របស់​ខ្លួន​វិញ​នៅពេលអនាគត​។​ ​ការ​លើកឡើង​បែប​នេះ​ ​ធ្វើឡើង​ក្នុង​កិច្ច​ជំនួប​រវាង​រដ្ឋមន្ត្រី​ជាមួយនឹង​និស្សិត​កម្ពុជា​ ​ដែល​ទទួល​បាន​អាហារូបករណ៍​បន្ត​សិក្សា​នៅ​ជប៉ុន​កាលពី​ថ្មីៗ​នេះ​។​ ​លោក​បន្ថែម​ថា​៖​ ​«​ដើម្បី​ទទួល​បាន​ជោគជ័យ​តាម​ក្តី​ប្រាថ្នា​របស់​ក្មួយ​ៗ​ ​និង​ជាពិសេស​ស្របតាម​គោល​នយោបាយ​អភិវឌ្ឍ​ន​ធនធានមនុស្ស​របស់​រាជរដ្ឋាភិបាល​ ​សូម​ក្មួយ​ៗ​យក​ឱកាស​នៃ​ការសិក្សា​រៀនសូត្រ​ ​ត្រូវ​ខិតខំ​ពង្រីក​ការរៀនសូត្រ​ ​សិក្សាស្រាវជ្រាវ​លើ​មុខជំនាញ​ពី​ពីរ​ទៅ​បី​បន្ថែម​ទៀត​ ​និង​រៀនធ្វើការ​អង្កេត​ ​ប្រៀបធៀប​ ​ការ​គ្រប់គ្រង​ ​សណ្តាប់ធ្នាប់​សង្គម​រស់នៅ​របស់​គេ​...

ប្រភពរូបភាប៖ ក្រសួងបរិស្ថាន

​ក្រសួង​បរិស្ថាន​អះអាង​ថា​សត្វ​ក្រពើ​ភ្នំ​ ​មួយ​ទសវត្សរ៍​ចុងក្រោយ​គឺ​ ​ផ្តល់​ក្តី​សង្ឃឹម​ដល់​ការ​អភិ​រក្ស​ជាសាកល​

​ក្រសួង​បរិស្ថាន​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២​១​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​តាមរយៈ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ថា​កំណត់​ត្រា​លើក​ដំបូងបង្អស់​ក្នុងរយៈពេល​ជាង​មួយ​ទសវត្សរ៍​ចុងក្រោយ​នៃ​ហ្វូង​កូនសត្វ​ក្រពើ​ភ្នំ​ដ៏​ក​ម្រ​បំផុត​នៅ​ក្នុង​តំបន់​ទី​ជម្រក​ស្រែ​ពក​ ​ផ្តល់​ក្តី​សង្ឃឹម​ដល់​ការ​អភិ​រក្ស​ជាសាកល​ ​។​ ​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក​ ​ខេត្ត​មណ្ឌលគិរី​ ​ប្រទេស​កម្ពុជា​ ​អម​ជាមួយនឹង​ក្តី​រំភើប​រីករាយ​ឥតឧបមា​ ​ក្រុម​អ្នក​វិទ្យា​សា​ស្រ្ត​ផ្នែក​ស្រាវជ្រាវ​សត្វព្រៃ​នៃ​ក្រសួង​បរិស្ថាន​ ​និង​អង្គការ​W​W​F​ ​បាន​ផ្តល់​របាយការណ៍​កាលពី​ថ្ងៃ​ទី​៩​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​ដោយ​បញ្ជាក់​ថា​ពួកគេ​បាន​ប្រទះឃើញ​ហ្វូង​កូនសត្វ​ក្រពើ​ភ្នំ​(Cro​cod​y​l​us​ s​i​a​men​s​i​s) ​ដែល​ជា​ប្រភេទ​សត្វ​កំពុង​រងគ្រោះថ្នាក់​ជិត​ផុតពូជ​បំផុត​ ​សរុប​ចំនួន​ ​៨​ក្បាល​...

បណ្ឌិត​ ធុ​យ​ ​ចាន់​ធួន​ ​៖​ ផូ​ស៊ី​ល​អង្ករ​ដំបូង​នៅ​កម្ពុជា​មាន​អាយុកាល​ ​៨​ ​២​០​០​ ​ទៅ​១​៣​ ​៥​០​០​ឆ្នាំ​

​លោក​បណ្ឌិត​ ធុ​យ​ ​ចាន់​ធួន​ ​បុរាណ​វិទូ​ ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​ ​បាន​បង្ហាញ​ថា​ ​ស្រូវ​-​អង្ករ​ ​ជា​ធញ្ញជាតិ​ចម្បង​របស់​មនុស្សជាតិ​ ​គឺ​កើតមាន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​តាំងពី​យុគថ្មរំលីង​មក​ម្ល៉េះ​ ​។​ ​ក្នុង​បាឋកថា​រៀបចំ​ដោយ​ពុទ្ធ​សាសន​ប​ណ្ឌត្យ​នៅ​ថ្ងៃនេះ​ ​លោក​បាន​លើកឡើង​ថា​ ​ពូជស្រូវ​ជាច្រើន​មាន​ប្រភព​ដើមដំបូង​ចេញពី​ពូជស្រូវ​ ​«​ឥ​ណ្ឌី​កា​ ​និង​ជ​ប៉ុ​នី​កា​»​ ​ជា​ឈ្មោះ​ ​ដែល​អ្នក​អាស៊ី​ដាក់​ឱ្យ ​។​ ​វា​ជា​ពូជ​តែមួយ​មានកំណើត​តាំងពី​ប្រមាណ​ជា​ ​៨​...

រូបភាព : រដ្ឋបាលក្រុងប៉ោយប៉ែត

​អជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែត​ជម្លៀស​​​ពលរដ្ឋ​ទៅកាន់​ទី​ទួល​សុវត្ថិភាព​ ​ក្រោយ​ទឹកជំនន់​ឡើង​

​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែត​ ​បាន​ពិនិត្យ​ឃើញ​ថា​ ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ក្នុង​ក​ម្រិ​ត​ខ្លាំង​ ​បណ្តាល​ឱ្យ​ជន់​លិច​លំនៅឋាន​និង​ផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុង​ ​ព្រមទាំង​ជំនន់​ទឹក​តាម​អូរ​ព្រំដែន​ឡើង​ខ្ពស់​បណ្តាល​ឱ្យ​លិច​លំនៅឋាន​រហូត​ឈាន​ដល់​ជម្លៀស​ប្រជាពលរដ្ឋ​មួយ​ចំនួន​មកកាន់​ទី​ទួល​សុវត្ថិភាព​ ​ទោះបី​អាជ្ញាធរ​ក្រុង​ ​សង្កាត់​ ​ភូមិ​ ​និង​កងកម្លាំង​សហការ​គ្នា​ខិតខំ​បើ​កកាយ​មុខទឹក​យ៉ាងណាក៏ដោយ​ ​ទឹក​នៅតែ​ពុំអាច​ស្រក​បាន​លឿន​ដដែល​ ​។​ ​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត​ ​នៅ​ថ្ងៃ​ទី​២​០​ ​ខែកញ្ញា​នេះ​ ​បាន​ឱ្យ​ដឹង​ថា​ ​ក្រោយ​ភ្លៀង​ធ្លាក់​ពីរ​ថ្ងៃ​ជាប់គ្នា​ ​បាន​បណ្តាល​ឱ្យ​ទឹក​នៅ​តាម​អូរ​ព្រំដែន​ហក់​ឡើង​គួរ​ឱ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ​។​ ​ជាមួយនឹង​គ្នា​នេះ​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​សា​ស្រ្ត​ខេត្ត​បន្ទាយ​មានជ័យ​ចូលរួម​ជួយ​កាយ​សំរាម​តាម​មុខ​លូ​តាម​មុខ​ផ្ទះ​រៀងខ្លួន​ ​វេច​ខ្ចប់​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​...

ទំព័រ 2 នៃ 40 1 2 3 40

អត្ថបទថ្មីៗ

WP2Social Auto Publish Powered By : XYZScripts.com