ប្រវត្តិសាស្រ្ត

ប្រភពរូប៖ New Scientist

រឿង​ពិត​មួយ​ចំនួន​របស់​បិតា​វិទ្យាសាស្ត្រ​សម័យ​ទំនើប​ ​«​កា​លី​លេ​អូ​ ​កា​លី​លេ​»​

​លោក​ ​កា​លី​លេ​អូ​ ​កា​លី​លេ ​កើត​នៅ​ថ្ងៃ​ទី​១​៥​ ​ខែកុម្ភៈ​ ​ឆ្នាំ​១​៥​៦​៤​ ​នៅ​ក្នុង​ទីក្រុង​ពី​ហ្សា ​ប្រទេស​អ៊ីតាលី​។​ ​យោង​តាម​គេហទំព័រ​ប្រវត្តិសាស្ត្រ​ ​លោក​គឺជា​អ្នកចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​វិ​ស័យ​រូបវិទ្យា​ ​តារាសាស្ត្រ​ ​លោហធាតុវិទ្យា​ ​គ​ណិ​ត​វិទ្យា​ ​និង​ទស្សនវិជ្ជា​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​កា​លី​លេ ​បាន​អភិវឌ្ឍ​តេឡេ​ស្កុ​ប​ឱ្យ​កាន់​ប្រសើរ​ឡើង​ ​ដើម្បី​សង្កេត​និង​ពណ៌នា​អំពី​ព្រះចន្ទ​ក្នុង​ភព​ព្រហស្បតិ៍​ ​ខ្សែ​ក្រ​វ៉ាត់​របស់​ភព​សៅរ៍​ ​ដំណាក់កាល​ភព​សុក្រ​...

​បារាំង​កែប្រែ​វិ​ស័​យ​អប់រំ​កម្ពុជា​ពី​បែប​ប្រពៃណី​ដែល​រៀន​នៅ​តាម​វត្ត​មក​បែប​ទំនើប​?

​សម័យ​អាណា​និ​គ​និយម​បារាំង​ ​ជា​របត់​ថ្មី​មួយ​សម្រាប់​ប្រទេស​កម្ពុជា​។​ ​គេ​អាច​និយាយ​បាន​ថា​ ​វា​ជា​ពេលវេលា​ដែល​កម្ពុជា​បាន​បើកទ្វារ​ទទួលយក​ផ្នត់គំនិត​បែប​បស្ចិមប្រទេស​ ​ដែល​ផ្ទុយពី​ផ្នត់គំនិត​តាម​បែប​ប្រពៃណី​របស់​ខ្លួន​ ​បន្ទាប់ពី​បារាំង​ឈានជើង​ជាន់​ដី​ខ្មែរ​នៅ​សតវត្ស​ទី​១​៨​។​ ​អ្នកជំនាញ​ប្រវត្តិសាស្ត្រ​មើលឃើញ​ថា​ ​រឿង​នេះ​ផ្ដើម​ចេញពី​កម្ពុជា​ទទួលរង​ការ​ឈ្លាន​ដោយ​ឥតឈប់ឈរ​ពីសំណាក់​ប្រទេសជិតខាង​ ​គឺ​អណ្ណាម​ ​និង​សៀម​។​ ​តាម​សៀវភៅ​ប្រវត្តិសាស្ត្រ​និពន្ធ​ដោយ​ ​ត្រឹង​ ​ងារ​ ​នៅ​ឆ្នាំ​១​៩​៧​៣​ ​បាន​ឱ្យ​ដឹង​ថា​ ​ការឈ្លានពាន​ពីសំណាក់​អណ្ណាម​ ​និង​សៀម​ ​គឺ​បន្ត​រហូតមកដល់​ចុង​រា​ជ្ជ​ការ​របស់​ព្រះបាទ​អង្គ​ឌួ​ង​។​ ​ពេល​នោះ​ប្រទេស​ទាំងពីរ​នេះ​ ​បាន​លូកចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ក្នុង​លេប​ត្របាក់​ទឹកដី​...

​ប្រវត្តិ​ព្រៃម៉ាគី​សម័យ​សម្ដេច​ ​នរោត្តម​ ​សី​ហ​នុ

​ឈ្មោះ​ព្រៃម៉ាគី​នៅ​ក្នុងស្រុក​ខ្មែរ​កើតមានឡើង​ក្រោយ​ព្រឹត្តិការណ៍​ទម្លាក់​សម្ដេច​ន​រោ​ត្ត​សី​ហ​នុ ​ចេញពី​រដ្ឋអំណាច​ ​ដែល​អ្នកខ្លះ​ហៅថា​ ​រដ្ឋប្រហារ​ថ្ងៃ​ទី​១​៨​ ​ខែ​មីនា​ ​ឆ្នាំ​១​៩​៧​០​។​ ​ព្រឹត្តិការណ៍​នេះ​បាន​នាំ​ប្រទេស​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្នក់ភ្លើងសង្គ្រាម​យ៉ាង​សន្ធោ​រ​សន្ធៅ​។​ ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​បាន​ក្លាយទៅជា​ចំណាប់ខ្មាំង​សង្គ្រាម​ ​ដោយ​ប្រជាជន​ម្ខាង​ស្ថិតនៅ​ក្នុង​ការ​គ្រប់គ្រង​របស់​របប​សាធារណរដ្ឋ​ខ្មែរ​ ​ដឹកនាំ​ដោយ​លោក​សេនាប្រមុខ​ ​លន់​ ​ន​ល់​។​ ​រីឯ​ប្រជាជន​ម្ខាងទៀត​ស្ថិតនៅ​ក្នុង​តំបន់រំដោះ​ដែល​មាន​សម្តេច​នរោត្តម​ ​សី​ហ​នុ ​ជា​ព្រះ​ប្រធាន​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​។​ ​ព្រះអង្គ​បាន​អំពាវនាវ​តាមវិទ្យុ​ពី​ទីក្រុង​ប៉េកាំង​មក​ ឱ្យ​កូនចៅ​ទាំងអស់​ចូល​ ​«​ព្រៃម៉ាគី​»​ ​ដែល​នៅ​ជិត​ៗ​ ​ដើម្បី​ឱ្យ​កូនចៅ​តស៊ូ​ដណ្តើមយក​ឯករាជ្យ​មកវិញ​។​...

ប្រភព៖ israelforever.org

​ប្រវត្តិសាស្ត្រ​ពិភពលោក​៖​ ​មក​ដឹង​ពី​ភាព​ខ្លាំង​របស់​ជនជាតិ​ជ្វីហ្វ (​អ៊ីស្រាអែល​)

​និយាយ​ពី​ប្រវត្តិ​នៃ​ជនជាតិ​ជ្វីហ្វ ​ឬ​អ៊ីស្រាអែល​ ​ជា​ប្រជាជាតិ​តូច​មួយ​ ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ផ្នែក​វប្បធម៌​នៅ​ក្នុង​ប្រវត្តិ​សា​ស្រ្ត​មនុស្សជាតិ​។​ ​ជាពិសេស​ឥទ្ធិពល​ខាង​មនោគម​ន៍​វិជ្ជា​សាសនា​ ​និង​ផ្នត់គំនិត​របស់​មនុស្សជា​ច្រើន​រហូតមក​ទល់​បច្ចុប្បន្ននេះ​។​ ​ជនជាតិ​ជ្វីហ្វ​សម័យ​បុរាណ​ ​ថ្វី​ដ្បិតតែ​រស់​នៅក្បែរ​ឆ្នេរសមុទ្រ​ ​ក្នុង​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ ​ក៏ប៉ុន្តែ​ ​មិនមែន​ជា​អ្នកជំនាញ​ខាង​ដើរ​សមុទ្រ​ដូច​អរិយធម៌​មេ​ឌី​ទែ​រ៉ា​ណេ​ដូចជា​ក្រិក​ ​កោះ​ក្រែ​ត​ ​និង​ហ្វេ​នី​ស៊ី​នោះ​ទេ​។​ ​ជនជាតិ​ជ្វីហ្វ​សម័យ​ដើម​ ​គឺជា​ជនជាតិ​ដែល​រស់នៅ​តាម​បែប​កុ​ល​ស​ម្ព័ន្ធ​នៃ​មនុស្ស​សម័យ​បុរេប្រវត្តិ​ ​ដោយ​ផ្លាស់​ទី​ពី​កន្លែង​មួយ​ ​ទៅ​កន្លែង​មួយ​ ​នៅចន្លោះ​ប្រទេស​អេ​ហ្ស៊ីប​ ​និង​មេ​សូ​ប៉ូ​តា​មី​។​ ​ប្រវត្តិ​នៃ​ប្រជាជាតិ​ជ្វីហ្វ​បាន​ចាប់ផ្តើម​កាលពី​ជាង​៣​...

​កំពូល​មេដឹកនាំ​ផ្តាច់ការ​ដ៏​ព្រៃផ្សៃ​ទាំង​៦​ ​នៃ​ពិភពលោក​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​

​មនុស្ស​តែងតែ​បានឃើញ​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​ ​និង​អស្ចារ្យ​បំផុត​ ​ប៉ុន្តែ​ទន្ទឹម​នឹងគ្នា​នេះ​ ​ពិភពលោក​ក៏​បានឃើញ​ជន​ផ្តាច់ការ​ ​ឃោរឃៅ​ ​សាហាវ​ ​យង់ឃ្នង​ ​ដែល​បាន​ក្លាយ​ជា​សុបិន្ត​ដ៏​អាក្រក់​បំផុត​របស់​ប្រទេស​ ​និង​បាន​នាំមក​នូវ​ភាព​ភ័យខ្លាច​ដែល​ដក់​ក្នុង​ចិត្ត​របស់​ប្រជាជន​ខ្លួន​យ៉ាង​ជ្រៅ​។​ ​ទំព័រ​ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ថា​ ​នៅ​ក្នុង​សតវត្ស​ថ្មីៗ​នេះ​ ​ក្រោម​ការ​គ្រប់គ្រង​របស់​ជន​ផ្តាច់ការ​ទាំងនេះ​ ​បាន​ធ្វើ​ឱ្យ​មនុស្សជា​ច្រើន​បាត់បង់ជីវិត​ជាង​នៅ​ក្នុង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ទៅទៀត​។​ ​ដូច្នេះ​នៅ​ក្នុង​អត្ថបទ​នេះ​ ​នឹងបាន​រាយ​នាម​មេដឹកនាំ​ផ្តាច់ការ​ដ៏​ឃោរឃៅ​កំពូល​ទាំង​ ​៦​ ​របស់​ពិភពលោក​ពី​ទំព័រ​ប្រវត្តិសាស្ត្រ​ ​ដោយ​យោង​តាម​គេហទំព័រ​ ​Me​t​ro​saga​។​ ​៦​-...

​ប្រវត្តិ​សា​ស្រ្ត​៖​ ​ចារបុរស​ចិន​ដែល​តែងខ្លួន​ជា​ស្រី​បោក​ម​ន្រ្តី​ទូត​បារាំង​ជាង​ ​២​០​ ​ឆ្នាំ​

​ស៊ី​ ​ប៉ី​ពូ​ ​ជា​តួ​សម្តែង​ហ៊ី​ ​និង​ជា​ចារ​ជន​របស់​ប្រទេស​ចិន​ម្នាក់​ ​បាន​ទទួល​មរណភាព​កាលពី​១​០​ឆ្នាំមុន​ ​ក៏ប៉ុន្តែ​ទំនាក់ទំនង​ស្នេហា​ក្លែងក្លាយ​របស់​គាត់​ ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ស​ម្ងាត់់​ក្នុង​ការ​តែងខ្លួន​ជា​ស្រ្តី​ជាមួយ​ម​ន្រ្តី​ទូត​បារាំង​ ​លោក​ ប៊ឺ​ណា​ត​ ​បួ​ស៊ី​កុត​ (​Be​rn​ar​d​ B​ours​i​cot​) ​ត្រូវ​បាន​ចារទុក​ក្នុង​ប្រវត្តិ​សា​ស្រ្ត ​និង​នៅតែ​ធ្វើ​ឱ្យ​អ្នក​សិក្សា​មានការ​ភ្ញាក់ផ្អើល​នៅ​សព្វថ្ងៃនេះ​។​ ​រឿងរ៉ាវ​របស់​ពួកគេ​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​ ​១​៩​៦​៤​ ​នៅពេលដែល​ ​ស៊ី​ ​និង​ ​បួ​ស៊ី​កុត​...

រូបគំនូរក្នុងព្រឹត្តបត្រមួយ នៅ ប្រទេស ចិនក្នុងឆ្នាំ ១៩០០  បង្ហាញ ពី សង្គ្រាម រវាងក្រុមបះបោល  «អ្នកប្រដាល់» ជាមួយ ទាហានបរទេស ។

​ប្រវត្តិ​សា​ស្រ្ត​ពិភពលោក​៖​ ​ការបះបោរ​ដោយ​អ្នក​គុន​និយម​ប្រឆាំង​នឹង​ជនបរទេស​នាំទៅ​រកការ​បញ្ចប់​នៃ​រាជវង្ស​ចិន​

​នៅ​ឆ្នាំ​១​៩​០​០​ ​ចលនា​បះបោរ​មួយ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​«​ការបះបោរ​អ្នកប្រដាល់​»​ ​ត្រូវ​បាន​ធ្វើឡើង​ដោយ​អង្គ​ការសម្ងាត់​របស់​ចិន​មួយ​ដែល​មានឈ្មោះ​ថា​ ​«​សង្គម​នៃ​កណ្តាប់ដៃ​សុចរិត​ ​និង​សុដុ​មរ​ម​នា​»​ ​បាន​ដឹកនាំ​ការបះបោរ​នៅ​ភាគ​ខាងជើង​ប្រទេស​ចិន​ប្រឆាំង​នឹង​ការ​រីក​រាលដាល​ឥទ្ធិពល​លោក​ខាងលិច​ ​និង​ជប៉ុន​នៅ​ទីនោះ​។​ ​ជា​ឫសគល់​នៃ​ចលនា​នេះ​ ​គេ​ត្រូវ​រម្លឹក​ថា​ ​នៅ​ចុង​បញ្ចប់​នៃ​សតវត្ស​ទី​ ​១​៩​ ​មហាអំណាច​លោក​ខាងលិច​ ​និង​ប្រទេស​ជប៉ុន​បាន​បង្ខំ​ឱ្យ​រាជវង្ស​ឈីង​ ​ដែល​កំពុង​កាន់អំណាច​របស់​ប្រទេស​ចិន​ទទួលយក​ការ​គ្រប់គ្រង​របស់​បរទេស​យ៉ាង​ទូលំទូលាយ​លើ​កិច្ចការ​សេដ្ឋកិច្ច​របស់​ប្រទេស​។​ ​នៅ​ក្នុង​សង្គ្រាម​អាភៀន​ (​១​៨​៣​៩​-​១​៨​៤​២​ ​និង​ ​១​៨​៥​៦​-​១​៨​៦​០​) ​និង​ស​ង្រ្គា​ម​ចិន​-​ជប៉ុន​...

​ប្រវត្តិ​សា​ស្រ្ត​៖​ ​ជីវិត​ ​«​នារី​បម្រើ​កាមគុណ​»​ ​ទាហាន​ជប៉ុន​សម័យ​សង្គ្រាមលោក​

​រវាង​ឆ្នាំ​១​៩​៣​២​ ​និង​ឆ្នាំ​១​៩​៤​៥​ ​ប្រទេស​ជប៉ុន​ ​បាន​បង្ខំ​ស្ត្រី​រាប់​ម៉ឺន​នាក់​មកពី​ប្រទេស​កូរ៉េ​ ​ចិន​ ​និង​ប្រទេស​ដែល​ខ្លួន​កាន់កាប់​ផ្សេងទៀត​ឱ្យ​ធ្វើជា​ទាសករ​ផ្លូវ​ភេទ​យោធា​។​ ​យុវតី​ ​Lee​ Ok-s​e​on ​កំពុង​រត់ទៅ​ទិញ​ទំនិញ​សម្រាប់​ឪពុក​ម្ដាយ​របស់​នាង​ ​នៅពេលដែល​រឿង​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​មក​លើ​នាង​។​ ​ក្រុម​បុរស​ឯកសណ្ឋាន​មួយ​ក្រុម​បាន​ស្ទុះ​ចេញពី​រថយន្ត​ ​បាន​ចាប់​ ​និង​អូស​នាង​ចូលក្នុង​រថយន្ត​។​ ​ពេល​ពួកគេ​បើក​ឡាន​ចេញ​ ​នាង​មិនបាន​ដឹង​ថា​ ​នាង​នឹង​មិនបាន​ជួប​ឪពុក​ម្តាយ​ទៀត​ទេ​ ​។​ នៅ​គ្រានោះ​ ​នាង​ទើប​តែ​មាន​អាយុ​...

ទំព័រ 1 នៃ 19 1 2 19

អត្ថបទថ្មីៗ

WP2Social Auto Publish Powered By : XYZScripts.com