ទស្សនៈអាជីវកម្ម

បញ្ហាភាពក្រីក្រ និងវិបត្តិគ្រួសាររាំងខ្ទប់ដល់គុណភាពអប់រំ និងការអភិវឌ្ឍយុវជន

ដោយសារ​មេរោគ​កូ​វី​ដ​​១​៩​រាតត្បាត​ ​បាន​បណ្ដាល​ឱ្យ​មានការ​បិទ​សាលារៀន​ ​ហើយ​បច្ចុប្បន្ននេះ​ ​ឪពុក​ម្ដាយ​ត្រូវ​ប្រឈម​នឹង​បរិយាកាស​សិក្សា​ថ្មី​ ​គឺ​ផ្លាស់ប្តូរ​បរិយាកាស​សិក្សា​ពី​ក្នុង​ថ្នាក់រៀន​ទៅ​សិក្សា​ពី​ចម្ងាយ​តាម​បច្ចេកទេស​ទំនើប​។​ ​ឪពុក​ម្តាយ​ត្រូវ​ប្រុងប្រយ័ត្ន​ពី​ការ​ធ្វេសប្រហែស​ ​និង​ត្រូវ​យកចិត្តទុកដាក់​ចូលរួម​សកម្មភាព​កូន​រៀន​តាម​អ៊ី​ន​ធឺ​ណិ​ត​របស់​កូន​ ​ព្រោះថា​ពេលខ្លះ​ ​ការណ៍​នេះ​អាច​នាំ​ពួកគេ​ក្លាយ​ជា​ជនរងគ្រោះ​ ​និង​ងាយ​ចាញ់​ល្បិច​បោកបញ្ឆោត​ពី​ពួក​ឧក្រិដ្ឋជន​អន​ឡា​ញ​។​ ​យុវជន​ខ្មែរ​ភាគច្រើន​ ​ជាពិសេស​យុវជន​ស្ថិត​ក្នុង​វិ​ស​័​យ​ងាយ​រងគ្រោះ​នៃ​សង្គម​ ​ត្រូវ​ប្រឈម​នឹង​ឧបសគ្គ​ដ៏​លំបាក​ក្នុង​ការ​ទទួល​បាន​ការអប់រំ​ប្រកបដោយ​គុណភាព​ ​ដែល​ធ្វើ​ឱ្យ​ពួកគេ​គ្មាន​ការងារ​ធ្វើ​ ​ឬ​ធ្វើការងារ​បាន​ត្រឹមតែ​ប្រាក់ខែ​តិចតួច​។​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ស្ថាបនិក​...

ឧកញ៉ា គួច ម៉េងលី៖ ប្រឹងប្រែងប៉ុនណាបានប៉ុណ្ណឹង បើប្រឹងអស់មួយទំហឹងបានផលច្រើន

​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​មានប្រសាសន៍​ប្រាប់​ដល់​យុវជន​ថា​ ​ប្រឹងប្រែង​ប៉ុនណា​បាន​ប៉ុណ្ណឹង​ ​បើ​ប្រឹង​អស់​មួយ​ទំហឹង​គឺ​ទទួល​បានផល​ច្រើ​។​ ​លោក​បន្ត​ថា​ ​មិនថា​ការងារ​ ​ធ្វើជំនួញ​ជួញ​ដូរ​ ​ឬ​សកម្មភាព​អ្វី​នោះ​ទេ​ ​បើ​យើង​ធ្វើ​វា​តិចតួច​ ​នោះ​ផល​ដែល​ទទួល​បាន​គឺ​តិចតួច​ ​បើ​យើង​ធ្វើ​វា​ល្មមៗ​ ​នោះ​យើង​ក៏បាន​ផល​មធ្យម​ ​ប៉ុន្តែ​បើ​យើង​ខំ​ប្រឹងប្រែង​ធ្វើ​វា​ឱ្យ​អស់ពី​កម្លាំង​កាយ​ចិត្ត​ ​អស់ពី​សមត្ថភាព​ ​នោះ​យើង​នឹង​ទទួល​បានផល​ច្រើន​ដូច្នោះ​ដែរ​។​ ​អ្នកជំនាញ​វិ​ស័យ​អាជីវកម្ម​ដដែល​បាន​លើក​ឧទាហរណ៍​ថា​ ​បើ​និយាយ​ពី​ការ​ធ្វើជំនួញ​លក្ខណៈ​តូច​...

ឧកញ៉ា គួច ម៉េងលី ប្រាប់ពីសិល្បៈចិញ្ចឹមកូនប្រកបដោយប្រសិទ្ធភាព និងមានអនាគតល្អ

​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ចែករំលែក​សិល្បៈ​មួយ​ចំនួន​ ​ដើម្បី​ចិញ្ចឹម​កូន​ឱ្យ​បាន​ល្អ​ ​ការសិក្សា​មាន​ប្រសិទ្ធ​ភាព​ ​និង​មាន​អនាគត​ល្អ​នៅ​ក្នុង​សង្គម​។​ សិល្បៈ​ទាំងនោះ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ ​បាន​ចែករំលែក​ដូច្នេះ​ថា​ ​បន្ទាប់ពី​កូន​ចូល​នៅ​ក្នុង​សិក្សា​ ​មាតាបិតា​ ​ឬ​អាណាព្យាបាល​ត្រូវ​យកចិត្តទុកដាក់​តាមដាន​ ​ឬ​ពិនិត្យ​មេរៀន​ដែល​គ្រូ​ដាក់​ឱ្យ​។​ ​មានន័យ​ថា​ ​ពេល​កូន​មក​ពីរៀន​ត្រូវ​តាមដាន​ថា​ ​តើ​កូន​មាន​មេរៀន​ ​ឬ​អត់​? ​តើ​មេរៀន​នោះ​តិច​...

ឧកញ៉ា គួច ម៉េងលី៖ មនុស្សសុទ្ធតែមានតម្លៃ បើគ្មានអ្នកអនាម័យ គឺសម្បូរទៅដោយសំរាម

លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​មានប្រសាសន៍ថា​ ​មនុស្ស​គ្រប់រូប​សុទ្ធតែ​មាន​តម្លៃ​ដូច​ៗ​គ្នា​ ​សូម្បី​អ្នក​អនាម័យ​ ​ឬ​អ្នក​បោសសំរាម​ ​ឬ​អ្នក​ប្រមូល​សំរាម​តាម​ថ្នល់​យ៉ាងណាក៏ដោយ​។​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ ​បាន​ពន្យល់​ដូច្នេះ​ថា​ ​សំរាម​នៅ​តាម​ចិញ្ជើ​ម​ផ្លូវ​ ​ឬ​នៅតាមផ្លូវ​ ​នៅ​តាម​មុខ​ផ្ទះ​ជាដើម​ ​បើ​គ្មាន​អ្នក​ប្រមូល​សំរាម​ ​បោសសំរាម​ ​ឬ​អ្នក​អនាម័យ​ទាំងនោះ​ទេ​ ​តើ​បរិស្ថាន​ស្អាត​បាន​ដែរ​ឬទេ​? ​អ្នកជំនាញ​ដដែល​បន្ថែម​ថា​...

វេជ្ជបណ្ឌិត គួច ម៉េងលី៖ «សូមឈប់ញ៉ាំរបស់ទាំងអស់នេះ បើមិនចង់ស្ដាយក្រោយ»

សិស្សសាលា​ជាច្រើន​នៅ​ស្រុកខ្មែរ​សព្វថ្ងៃ​កំពុងតែ​បំផ្លាញ​ជីវិត​ខ្លួន​ ​គឺ​ការ​បំផ្លាញ​សុខភាព​ខ្លួនឯង​។​ ​ដោយសារ​ឪ​ពុ​ម្ដាយ​ខ្លះ​រវល់​ធ្វើការ​រកស៊ី​ពេក​ ​រហូត​មិនបាន​យកចិត្តទុកដាក់​ចំពោះ​កា​រញ៉ាំ​ចុក​ចំពោះ​កូន​។​ ​ថា​ឪពុក​ម្ដាយ​ចុះ​មិនបាន​ខ្វាយខ្វល់​ ​ចំ​ណែ​នៅ​ក្នុង​សង្គម​ ​ក៏​មិនសូវ​មាន​អ្នកណែនាំ​ ​ឈឺឆ្អាល​ ​ប្រឹក្សា​ក្មេងៗ​ទៅទៀត​។​ ​នេះ​ជា​មូលហេតុ​ដែល​ពួកគេ​មិនបាន​ដឹង​ពី​បញ្ហា​នៃ​កា​រញ៉ាំ​ ​ហើយ​នាំគ្នា​ញ៉ាំ​អាហារ​ផ្ដេសផ្ដាស​ ​ជាពិសេស​កា​រញ៉ាំ​ទឹក​ស៊ីរ៉ូប៍ខាប់​ ​ទឹកស៊ីរ៉ូប៍​រាវ​ ​ទឹកស៊ីរ៉ូប៍​ក្រូចឆ្មារ​ ​ទឹក​ស្ករ​ជាដើម​។​ ​កា​រញ៉ាំ​ទឹក​ស្ក​រទាំង​កំប៉ុង​ៗ​យ៉ាង​ដូច្នេះ​ហើយ​ ​ដែល​ជា​កត្តា​មួយ​បង្ក​ហា​និ​ភ័យ​ខ្លាំង​ដល់​ខ្លួនឯង​ ​កូន​ប្រឈម​នឹង​ហា​និ​ភ័យ​ជំងឺ​ទឹកនោម​ផ្អែម​ ​ហើយ​ជំងឺ​ទឹកនោម​ផ្អែម​មិន​ត្រឹមតែ​បង្ក​ការលំបាក​ដល់​ខ្លួនឯង​ ​គឺ​បង្ក​ការលំបាក​ទូទាំង​គ្រួសារ​ខ្លាំង​បំផុត​។​...

ឪពុកម្ដាយភាគច្រើនរវល់រកស៊ីខ្លាំងពេក រហូតភ្លេចផ្ដល់​ភាពកក់ក្ដៅដល់កូន

ដោយសារតែ​ការរស់នៅ​ជាមួយគ្នា​ក្នុង​សាមញ្ញភាព​ដដែល​ៗ​ ​អ្នកខ្លះ​មិន​ចាប់អារម្មណ៍​ ​មិន​យកចិត្តទុកដាក់​ ​មើល​រំលង​ ​ឬ​មើលស្រាល​នូវ​សេចក្ដី​ស្រឡាញ់​រវាង​គ្នា​និង​គ្នា​។​ ​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់ដៃ​គូ​ ​ទោះ​គ្មានអ្វី​ធំដុំ​ផ្ដល់​ដៃគូ​ក៏​ពិតមែន​ ​ប៉ុន្ដែ​រឿង​តិចតួច​ពោរពេញ​ដោយ​អត្ថន័យ​ ​ដូចជា​ការ​ផ្ដល់​អំណោយ​ក្ដី​ស្រឡាញ់​ដល់គ្នា​ ​ការ​នាំ​កូន​ទៅ​ញ៉ាំ​អាហារ​ដែល​គាត់​ចូលចិត្ត​ ​គឺជា​គ្រឿងគ្រៅ​នៃ​សេចក្ដី​សុខ​ ​ជា​អនុ​ស្សា​វ​រី​យ៍​ផ្អែមល្ហែម​នៅ​ក្នុង​គ្រួសារ​។​ ​ការ​ធ្វើ​បែប​នេះ​ ​ដើម្បី​បន្ត​ការរស់នៅ​ចុះ​សម្រុង​សុខដុម​ជាមួយគ្នា​តទៅ​ថ្ងៃមុខ​។​ ​នេះ​ជា​ការ​ផ្ដល់​វិចារ​ប្បញ្ញា​របស់​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ថ្លែង​ក្នុង​វាទិកា​រ​ ​«​បរាជ័យ​នៅ​ពីក្រោយ​ជោគជ័យ​»​...

ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​៖​ ​អ្នកក្រ​ខ្លះ​មិនមែន​គ្នា​ខ្ជិល​នោះ​ទេ​ ​តែ​ដោយសារ​គ្មាន​ឱកាស​

​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​មានប្រសាសន៍ថា​ ​អ្នកមាន​ជីវភាព​ខ្វះខាត​ ​ឬ​ក្រីក្រ​ខ្លះ​ ​គឺ​មិនមែន​ដោយសារ​ខ្ជិល​ធ្វើការងារ​នោះ​ទេ​ ​តែ​ដោយសារ​គាត់​គ្មាន​ឱកាស​ទៅវិញ​ទេ​។​ ​បើ​តាម​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​បញ្ជាក់​បន្ថែម​ថា​ ​ពេលខ្លះ​គាត់​ក្រ​ដោយសារ​គ្មាន​ឱកាស​បាន​សិក្សា​រៀនសូត្រ​ ​គ្មាន​អ្នក​ជួយជ្រោមជ្រែង​ ​គ្មាន​អ្នកជួយ​ប្រឹក្សា​ ​គ្មាន​ឱកាស​ជួប​ការងារ​ ​ឬ​កន្លែង​ល្អ​សម្រាប់​គាត់​អភិវឌ្ឍ​។​ ​ឧកញ៉ា​ចិត្តធម៌​ គួ​ច​ ​ម៉េង​លី​ ​ក៏បាន​អំពាវនាវ​ដល់​មហាជន​ផង​ដែរ​ថា​...

ឧកញ៉ា គួច ម៉េងលី ប្រាប់ពីរបៀបនៃការជ្រើសរើសបុគ្គលិក​នៅក្នុងក្រុមហ៊ុនរបស់លោក

ក្នុង​បទ​សម្ភាស​ស្ដីពី​ ​«​ការ​ច្នៃ​បុគ្គលិក​ពី​បុគ្គលិក​ធម្មតា​ទៅជា​បុគ្គលិកឆ្នើម​ ​និង​ច្នៃ​ពី​បុគ្គលិក​ឆ្នើម​ទៅជា​មេដឹកនាំ​ពូកែ​»​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​មើលឃើញ​ថា​ ​មាន​ក្រុមហ៊ុន​ខ្លះ​ ​ពេល​បុគ្គលិក​ចូល​ទៅ​មាន​អារម្មណ៍​ស្មុគ​ស្មាញ​ ​សោះអង្គើយ​ ​គ្រាន់តែ​ឃើញ​គ្នា​ចូល​ទៅ​សង្កៀត​ធ្មេញ​ដាក់គ្នា​។​ ​ដូច្នេះ​ទៅ​ធ្វើការ​នៅ​ទីណា​ក៏ដោយ​ ​ត្រូវ​រកមើល​ក្រុមហ៊ុន​ដែល​អំណោយផល​ ​ត្រជាក់ត្រជំ​ទាំង​ផ្លូវ​កាយ​ទាំង​ផ្លូវចិត្ត​ ​ចំណែក​ក្រុមហ៊ុន​ក៏​ត្រូវ​ស​ម្លឹ​ក​រកមើល​បុគ្គលិក​ដែល​បង្ក​បរិយាកាស​បែប​ហ្នឹង​ដូចគ្នា​។​ ​លោក​ឧកញ៉ា​ ​មានប្រសាសន៍ថា​ ​«​ក្រុមហ៊ុន​ដែល​អំណោយផល​ ​គឺជា​ក្រុមហ៊ុន​ដែល​មាន​គេ​ទទួលស្គាល់​...

ឧកញ៉ា គួច ម៉េងលី ពន្យល់ពីភាពខុសគ្នារវាងការសិក្សានៅខ្មែរ និងអឺរ៉ុប

​ចំពោះ​ការសិក្សា​នៅ​កម្ពុជា​ ​និង​ការសិក្សា​នៅ​បណ្ដា​ប្រទេស​អឺរ៉ុប ​បើ​តាម​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​ចែករំលែក​ឱ្យ​ដឹង​ថា​ ​សម្រាប់​អ្នក​សិក្សា​នៅ​អឺរ៉ុប​ ​គឺ​និស្សិត​ផ្ដោ​ត​សំខាន់​ទៅលើ​ការសិក្សា​តែមួយមុខ​ជំនាញ​។​ ​លោក​បន្ត​ថា​ ​ការសិក្សា​តែមួយមុខ​ជំនាញ​បែប​នេះ​ ​គឺ​ធ្វើ​ឱ្យ​ពួកគេ​មាន​ពេលវេលា​គ្រប់គ្រាន់​ ​ដើម្បី​ស្រាវជ្រាវ​ ​ធ្វើការ​យក​បទ​ពិសោធ​ ​ស្គាល់​ពីសង្គម​ឱ្យ​បាន​ទូលំទូលាយ​ ​ដឹង​ពី​ចិត្តសាស្ត្រ​របស់​មនុស្ស​ ​និង​ដឹង​ពី​ទំនាក់ទំនង​នៅ​ក្នុង​សង្គម​បាន​ទូលំទូលាយ​។​ ​ផ្ទុយទៅវិញ​ ​អ្នកជំនាញ​ដដែល​បន្ថែម​ថា​ ​ចំពោះ​និស្សិត​ខ្មែរ​ភាគច្រើន​...

ឧកញ៉ា គួច ម៉េងលី កើតជាមនុស្សមានតម្លៃរៀងខ្លួន ពុំគួរបង្កើត​វប្បធម៌រើសអើងគ្នាឡើយ

មនុស្ស​គ្រប់រូប​កើតមក​សុទ្ធតែ​មាន​តម្លៃ​រៀងៗខ្លួន​។​ ​សម្រាប់​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ការ​ដាក់ខ្លួន​ជា​រឿង​សំខាន់​បំផុត​ ​ទោះ​រៀន​បាន​ថ្នាក់​ណា​ ​ឬ​ធ្វើការ​ធំ​យ៉ាងណាក៏ដោយ​ ​ក៏​មិន​ត្រូវ​មើលងាយ​អ្នក​ក្រីក្រ​ដែរ​។​ ​ការណ៍​នេះ​ប្រៀប​ឱ្យ​ឃើញ​ថា​ ​កន្លែងធ្វើការ​មួយ​ប្រសិនបើ​គ្មាន​អ្នក​អនាម័យ​ ​មានតែ​អ្នក​ឋានៈ​ខ្ពស់​ទាំងអស់គ្នា​នោះ​ ​កន្លែង​នោះ​ច្បាស់​មាន​បរិស្ថាន​មិន​ស្អាត​នោះ​ទេ​ ​រីឯ​កន្លែង​មួយ​បើសិនជា​គ្មាន​អ្នកចេះដឹង​មក​ដឹកនាំ​ទេ​ ​ក៏​មិន​ឆ្ពោះទៅ​មុខ​រួច​ដែរ​។​ ​ដូច​លោក​តែងតែ​មានប្រសាសន៍ថា​ ​«​ខ្ពស់​ណាស់​ ​ទាប​ណាស់​ ​ទាប​ណាស់​សំខាន់​ណាស់​ ​ចេះ​ណាស់​មាន​តម្លៃ​ណាស់​»​។​...

ទំព័រ 3 នៃ 26 1 2 3 4 26

អត្ថបទថ្មីៗ

WP2Social Auto Publish Powered By : XYZScripts.com