សិស្សសាលាជាច្រើននៅស្រុកខ្មែរសព្វថ្ងៃកំពុងតែបំផ្លាញជីវិតខ្លួន គឺការបំផ្លាញសុខភាពខ្លួនឯង។ ដោយសារឪពុម្ដាយខ្លះរវល់ធ្វើការរកស៊ីពេក រហូតមិនបានយកចិត្តទុកដាក់ចំពោះការញ៉ាំចុកចំពោះកូន។ ថាឪពុកម្ដាយចុះមិនបានខ្វាយខ្វល់ ចំណែនៅក្នុងសង្គម ក៏មិនសូវមានអ្នកណែនាំ ឈឺឆ្អាល ប្រឹក្សាក្មេងៗទៅទៀត។ នេះជាមូលហេតុដែលពួកគេមិនបានដឹងពីបញ្ហានៃការញ៉ាំ ហើយនាំគ្នាញ៉ាំអាហារផ្ដេសផ្ដាស ជាពិសេសការញ៉ាំទឹកស៊ីរ៉ូប៍ខាប់ ទឹកស៊ីរ៉ូប៍រាវ ទឹកស៊ីរ៉ូប៍ក្រូចឆ្មារ ទឹកស្ករជាដើម។ ការញ៉ាំទឹកស្ករទាំងកំប៉ុងៗយ៉ាងដូច្នេះហើយ ដែលជាកត្តាមួយបង្កហានិភ័យខ្លាំងដល់ខ្លួនឯង កូនប្រឈមនឹងហានិភ័យជំងឺទឹកនោមផ្អែម ហើយជំងឺទឹកនោមផ្អែមមិនត្រឹមតែបង្កការលំបាកដល់ខ្លួនឯង គឺបង្កការលំបាកទូទាំងគ្រួសារខ្លាំងបំផុត។...
ដោយសារតែការរស់នៅជាមួយគ្នាក្នុងសាមញ្ញភាពដដែលៗ អ្នកខ្លះមិនចាប់អារម្មណ៍ មិនយកចិត្តទុកដាក់ មើលរំលង ឬមើលស្រាលនូវសេចក្ដីស្រឡាញ់រវាងគ្នានិងគ្នា។ ការបង្ហាញសេចក្ដីស្រឡាញ់ដល់ដៃគូ ទោះគ្មានអ្វីធំដុំផ្ដល់ដៃគូក៏ពិតមែន ប៉ុន្ដែរឿងតិចតួចពោរពេញដោយអត្ថន័យ ដូចជាការផ្ដល់អំណោយក្ដីស្រឡាញ់ដល់គ្នា ការនាំកូនទៅញ៉ាំអាហារដែលគាត់ចូលចិត្ត គឺជាគ្រឿងគ្រៅនៃសេចក្ដីសុខ ជាអនុស្សាវរីយ៍ផ្អែមល្ហែមនៅក្នុងគ្រួសារ។ ការធ្វើបែបនេះ ដើម្បីបន្តការរស់នៅចុះសម្រុងសុខដុមជាមួយគ្នាតទៅថ្ងៃមុខ។ នេះជាការផ្ដល់វិចារប្បញ្ញារបស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ថ្លែងក្នុងវាទិការ «បរាជ័យនៅពីក្រោយជោគជ័យ»...
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ថា អ្នកមានជីវភាពខ្វះខាត ឬក្រីក្រខ្លះ គឺមិនមែនដោយសារខ្ជិលធ្វើការងារនោះទេ តែដោយសារគាត់គ្មានឱកាសទៅវិញទេ។ បើតាមលោកឧកញ៉ា វេជ្ជបណ្ឌិតបញ្ជាក់បន្ថែមថា ពេលខ្លះគាត់ក្រដោយសារគ្មានឱកាសបានសិក្សារៀនសូត្រ គ្មានអ្នកជួយជ្រោមជ្រែង គ្មានអ្នកជួយប្រឹក្សា គ្មានឱកាសជួបការងារ ឬកន្លែងល្អសម្រាប់គាត់អភិវឌ្ឍ។ ឧកញ៉ាចិត្តធម៌ គួច ម៉េងលី ក៏បានអំពាវនាវដល់មហាជនផងដែរថា...
ក្នុងបទសម្ភាសស្ដីពី «ការច្នៃបុគ្គលិកពីបុគ្គលិកធម្មតាទៅជាបុគ្គលិកឆ្នើម និងច្នៃពីបុគ្គលិកឆ្នើមទៅជាមេដឹកនាំពូកែ» លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មើលឃើញថា មានក្រុមហ៊ុនខ្លះ ពេលបុគ្គលិកចូលទៅមានអារម្មណ៍ស្មុគស្មាញ សោះអង្គើយ គ្រាន់តែឃើញគ្នាចូលទៅសង្កៀតធ្មេញដាក់គ្នា។ ដូច្នេះទៅធ្វើការនៅទីណាក៏ដោយ ត្រូវរកមើលក្រុមហ៊ុនដែលអំណោយផល ត្រជាក់ត្រជំទាំងផ្លូវកាយទាំងផ្លូវចិត្ត ចំណែកក្រុមហ៊ុនក៏ត្រូវសម្លឹករកមើលបុគ្គលិកដែលបង្កបរិយាកាសបែបហ្នឹងដូចគ្នា។ លោកឧកញ៉ា មានប្រសាសន៍ថា «ក្រុមហ៊ុនដែលអំណោយផល គឺជាក្រុមហ៊ុនដែលមានគេទទួលស្គាល់...
ចំពោះការសិក្សានៅកម្ពុជា និងការសិក្សានៅបណ្ដាប្រទេសអឺរ៉ុប បើតាមលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានចែករំលែកឱ្យដឹងថា សម្រាប់អ្នកសិក្សានៅអឺរ៉ុប គឺនិស្សិតផ្ដោតសំខាន់ទៅលើការសិក្សាតែមួយមុខជំនាញ។ លោកបន្តថា ការសិក្សាតែមួយមុខជំនាញបែបនេះ គឺធ្វើឱ្យពួកគេមានពេលវេលាគ្រប់គ្រាន់ ដើម្បីស្រាវជ្រាវ ធ្វើការយកបទពិសោធ ស្គាល់ពីសង្គមឱ្យបានទូលំទូលាយ ដឹងពីចិត្តសាស្ត្ររបស់មនុស្ស និងដឹងពីទំនាក់ទំនងនៅក្នុងសង្គមបានទូលំទូលាយ។ ផ្ទុយទៅវិញ អ្នកជំនាញដដែលបន្ថែមថា ចំពោះនិស្សិតខ្មែរភាគច្រើន...
មនុស្សគ្រប់រូបកើតមកសុទ្ធតែមានតម្លៃរៀងៗខ្លួន។ សម្រាប់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ការដាក់ខ្លួនជារឿងសំខាន់បំផុត ទោះរៀនបានថ្នាក់ណា ឬធ្វើការធំយ៉ាងណាក៏ដោយ ក៏មិនត្រូវមើលងាយអ្នកក្រីក្រដែរ។ ការណ៍នេះប្រៀបឱ្យឃើញថា កន្លែងធ្វើការមួយប្រសិនបើគ្មានអ្នកអនាម័យ មានតែអ្នកឋានៈខ្ពស់ទាំងអស់គ្នានោះ កន្លែងនោះច្បាស់មានបរិស្ថានមិនស្អាតនោះទេ រីឯកន្លែងមួយបើសិនជាគ្មានអ្នកចេះដឹងមកដឹកនាំទេ ក៏មិនឆ្ពោះទៅមុខរួចដែរ។ ដូចលោកតែងតែមានប្រសាសន៍ថា «ខ្ពស់ណាស់ ទាបណាស់ ទាបណាស់សំខាន់ណាស់ ចេះណាស់មានតម្លៃណាស់»។...
បើយើងចង់បណ្ដុះបញ្ញវន្ត បណ្ដុះការរកស៊ីដល់កូនខ្មែរ គឺលំបាកលំបិនបំផុត ប្រសិនបើបញ្ហាសង្គមរ៉ាំរ៉ៃនៅតែបន្តជះឥទ្ធិពលទៅលើសង្គមគ្រួសារ។ កូនខ្មែរប៉ុន្មាននាក់ដែលដឹងពីការរកស៊ី តើការរកស៊ីអាចទៅមុខមិនរួចទេប្រសិនបើពួកគេមិនបានចូលសាលារៀន ហើយអាចរៀនទៅកើតទេប្រសិនបើគ្មានលុយ ម៉ែឪលែងលះគ្នា នាំកូនកំព្រា បាត់បង់ជន្ទល់ ខ្វះភាពកក់ក្ដៅនោះ។ នេះទស្សនៈមើលឃើញរបស់ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ....
ក្នុងកិច្ចសម្ភាសស្តីពីសារៈសំខាន់ និងមូលហេតុដែលសិស្សានុសិស្សគួររៀបចំផែនការផ្លាស់ប្ដូរសិក្សានៅបរទេស កាលពីពេលថ្មីៗនេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានណែនាំជាជំហានៗសម្រាប់ការផ្លាស់ប្ដូរសិក្សានៅបរទេស តាមរយៈកម្មវិធីសិក្សា ICES ។ លោកឧកញ៉ា គួច ម៉េងលី ចង់យកកម្មវិធីនេះនាំកូនខ្មែរឱ្យស្គាល់ទិដ្ឋភាពនៃការសិក្សា ដែលលោកធ្លាប់បានជួប និងបានរៀនកន្លងមក។ កាលឆ្នាំទៅមិញ កម្មវិធីផ្ដាស់ប្ដូរសិក្សានេះ បាននាំសិស្សម្នាក់ទៅផ្លាស់ប្ដូរការសិក្សានៅសហរដ្ឋអាមេរិករួចមកហើយ...
ឧកញ៉ា គួច ម៉េងលី ផ្ដាំយុវជនគួរសម្លឹងជំនាញសិក្សាមួយជាក់លាក់ជាជាងវគ្គជោគជ័យ
ឆ្លើយតបនឹងអ្នកសារព័ត៌មានជុំវិញការសរសេរអក្សរខ្មែរមិនត្រឹមត្រូវ និងការប្រើប្រាស់ស៊ីញអង់គ្លេសកត់ត្រាសូរភាសាខ្មែររបស់យុវជននាបច្ចុប្បន្ន នៅក្នុងពិធីសម្ពោធសៀវភៅ «កម្រងកំណាព្យពីដួងចិត្ត» ដែលជាស្នាដៃថ្មីរបស់ខ្លួន នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងថា ភាសាដែលកូនខ្មែរប្រើប្រាស់សព្វថ្ងៃស្ទើរក្លាយជា bilingual ទៅហើយ។ កត្តានេះដោយសារតែកូនខ្មែរបាត់បង់គ្រឹះនៃភាសាខ្មែរ មិនបានរៀនភាសាខ្មែរ គឺមកពីរៀនតែភាសាអង់គ្លេស ចិន...
គេហទំព័រសារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ បានបង្កើតឡើងក្នុងឆ្នាំ២០១៦ ដោយក្រុមអ្នកសារព័ត៌មាន និងអ្នកអក្សរសាស្រ្ត ដែលមានបទពិសោធជាច្រើនឆ្នាំក្នុងវិស័យសារព័ត៌មាន សិល្បៈ អក្សរសិល្បិ៍ និងអក្សរសាស្រ្ត។
អគារលេខ ១៤០&២១០ មហាវិថីម៉ៅសេទុង , ខណ្ឌចំការមន , រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 023 221 222
© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE