វប្បធម៌-អារ្យធម៌

លោកស្រី លីណា ឡាំ និងស្វាមី។ រូបភាព៖ សហការី

កូនខ្មែរ​ម្នាក់​បង្កើត​មូលនិធិ​ព្រះពុទ្ធសាសនា​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​ ​ដើម្បី​លើក​ក​ម្ពស់​វប្បធម៌​កម្ពុជា​នៅ​អាមេរិក​

​ពលរដ្ឋ​អាមេរិក​ដែល​មានសាច់ឈាមជា​ខ្មែរ​ម្នាក់​ទីក្រុង​សាន់​ហ្វ្រាន់​ស៊ី​ស្កូ ​បាន​ផ្តួចផ្តើម​គំនិត​ស្ថាបនា​ឡើង​នូវ​ ​«​មូលនិធិ​ព្រះពុទ្ធសាសនា​ខ្មែរ​»​ ​ជា​អង្គការ​ថ្មី​មួយ​នៅ​សហរដ្ឋអាមេរិក​ដែល​មាន​គោលបំណង​ ​លើក​ក​ម្ពស់​ជីវិត​ប្រជាជន​កម្ពុជា​ ​និង​អភិ​រក្ស​វប្បធម៌​ប្រពៃណី​ ​របស់​ពួកគេ​។​ ​អ្នកស្រី​ ​លី​ណា​ ​ឡាំ​ ​ដែល​ជា​សប្បុរស​ជន​ ​និង​អ្នក​តស៊ូ​មតិ​សម្រាប់​ប្រជាជន​កម្ពុជា​ ​គឺជា​ស្ថាបនិក​របស់​អង្គការ​មិន​ស្វែងរក​ប្រាក់ចំណេញ​មួយ​នេះ​ ​ហើយ​អ្នកស្រី​បាន​ឱ្យ​ដឹង​ថា​ ​កម្មវត្ថុ​ជំហាន​ដំបូង​របស់​អង្គការ​អ្នកស្រី​គឺ​ ​ជួយ​ប្រជាជន​កម្ពុជា​ដែល​រង​ផល​ប៉ះពាល់​ពី​ជំងឺរាតត្បាត​កូ​វី​ដ​-​១​៩​ ​។​ ​អ្នកស្រី​និយាយ​ថា​៖​ ​៖​ ​«​យើង​មានការ​សោកស្តាយ​...

កម្ពុជានឹងទទួលសម្បត្តិវប្បធម៌ខ្មែរ «រូប​ចម្លាក់​ព្រះ​ស្កន្ទ​គង់​លើ​ក្ងោក» បានមកវិញ

​«​រូប​ចម្លាក់​ព្រះ​ស្កន្ទ​គង់​លើ​ក្ងោក​»​ ​គឺជា​វត្ថុបុរាណ​ខ្មែរ​ដ៏​ល្អឯក​មួយទៀត​របស់​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​នឹង​ត្រូវ​បញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់​ខាងមុខ​ ​។​ ​ការណ៍​ដែល​នឹង​បញ្ជូន​វត្ថុបុរាណ​ត្រឡប់មក​កាន់​កម្ពុជា​វិញ​នេះ​ធ្វើឡើង​បន្ទាប់​មានការ​រឹបអូស​ពី​ម្ចាស់​មុន​ ​ដែល​ស្ម័គ្រចិត្ត​ប្រគល់​ជូន​ដោយ​បោះបង់​សិទ្ធិ​កាន់កាប់​ ​និង​ការ​វាយ​តម្លៃ​តុលាការ​ពី​ការិយាល័យ​រដ្ឋអាជ្ញា​សហរដ្ឋអាមេរិក​ប្រចាំ​សង្កាត់​ភាគ​ខាងត្បូង​ទីក្រុង​ញូ​វ​យ៉​ក ​និង​ការិយាល័យ​ស៊ើប​អង្កេត​សន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក​ ​ដឹង​ថា​ ​«​រូប​ចម្លាក់​ព្រះ​ស្កន្ទ​គង់​លើ​ក្ងោក​»​ ​នេះ​មាន​ប្រភព​មកពី​ប្រទេស​កម្ពុជា​ ​។​ ​តាម​សេចក្ដីជូនដំណឹង​របស់​​​ក្រសួង​វប្បធម៌​ ​និង​វ​ចិត្រ​សិល្បៈ ​នៅ​ថ្ងៃ​ទី​១​៦​ ​ខែ​កក្កដា​នេះ​ ​បាន​ឱ្យ​ដឹង​ថា​ ​រូប​ចម្លាក់​ដ៏​វិចិត្រ​នេះ​ត្រូវ​បាន​យកចេញ​ពី​ប្រាសាទ​ក្រ​ចាប​ ​ដែល​ជា​ប្រាសាទ​មួយ​ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​ ​អតីត​រាជធានី​ ​នៃ​អាណាចក្រ​ខ្មែរ​នៅ​សតវត្សរ៍​ទី​១​០​...

រូបភាព : នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ

បំណែក​វត្ថុបុរាណ​ជិត​១​០​០​ ​ដែល​រក​ឃើញ​ក្នុង​កំណាយ​ត្រូវ​បាន​ប្រគល់​ទៅ​សារមន្ទីរ​ខេត្ត​សៀមរាប​រក្សាទុក​

ដែកទាម​រាង​អក្សរ​អ៊ី​ (​I​) ​សន្លឹក​លោហៈ​ធាតុ​ពណ៌​លឿង​ចំនួន​៣​សន្លឹក​ ​បំណែក​លោហៈ​ធាតុ​ចំនួន​៤​៩​ ​និង​ខ្វា​ត​ចំនួន​១​២​បំណែក​តូច​ៗ​ដែល​ប្រទះឃើញ​ក្នុង​ការដ្ឋាន​កំណាយ​នៅ​ខ្លោង​ទ្វារ​តា​កាវ​ នាពេលថ្មីៗនេះ ​ត្រូវ​បាន​នាយកដ្ឋាន​នគរបាល​ការពារ​បេតិកភណ្ឌ​ ​រួម​ទាំង​អាជ្ញាធរ​ជាតិ​អប្សរា​​ប្រគល់​ទៅ​មន្ត្រី​ចុះបញ្ជី​បេតិកភណ្ឌ​ ​ដើម្បី​យកទៅ​រក្សាទុក​នៅ​សា​រៈ​មន្ទីរ​ជាតិ​ព្រះ​នរោត្តម​សី​ហ​នុ​អង្គរ​ក្នុង​ខេត្ត​សៀមរាប​ ​។​ ​ការ​ប្រ​គ​ល​ជូន​នេះ​ធ្វើឡើង​បន្ទាប់ពី​កម្លាំង​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ​សហការ​ជាមួយ​មន្ដ្រី​ជំនាញ​អជ្ញាធរ​ជាតិ​អប្សរា​បាន​មកកាន់​ការដ្ឋាន​កំណាយ​នៅ​ខ្លោង​ទ្វារ​តា​កាវ​ ​និង​បន្ទាប់ពី​ប្រទះឃើញ​រូប​ចម្លាក់​ចំនួន​២​បំណែក​ ​គឺ​ក្បាល​យក្ស​១​ ​និង​បត់​ជង្គង់​១​ ​តែ​មិន​ដឹង​ទេវតា​ឬ​យក្ស​នោះ​ទេ​ ​។​ ​ប៉ុន្តែ​ទោះជាយ៉ាងណាក៏ដោយ​ ​ក្បាល​អា​សុរៈ ​និង​បំណែក​វត្ថុបុរាណ​ទាំងនោះ​មិនបាន​ប្រគល់​ទៅ​សារមន្ទីរ​ជាតិ​ណាមួយ​ដើម្បី​រក្សាទុក​ទេ​ ​ពោល​គឺ​ត្រូវ​រក្សាទុក​នៅក្បែរ​ការដ្ឋាន​...

ស្នងការ​រង​ខេត្ត​ព្រះវិហារ​ម្នាក់​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១​៩​

​លោក​ឧត្តមសេនីយ៍ត្រី​ ​ឡុង​ ​សំអឿន​ ​ស្នងការ​រង​នគរបាល​ខេត្ត​ព្រះវិហារ​ ​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន​ ​បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​១​០​ ​ខែ​កក្កដា​ ​ដោយសារ​ជំងឺ​កូ​វី​ដ​១​៩​ ​នៅ​បន្ទប់សង្គ្រោះបន្ទាន់​ (​I​CU) ​មន្ទីរពេទ្យ​បង្អែក​ ​១​៦​មករា​ ​ខេត្ត​ព្រះវិហារ​។​ ​នេះ​បើ​តាម​រដ្ឋបាល​ខេត្ត​ព្រះវិហារ​។​ ​រដ្ឋបាល​ខេត្ត​ព្រះវិហារ​បញ្ជាក់​ថា​ ​លោក​ឧត្តមសេនីយ៍ត្រី​ ​ឡុង​ ​សំអឿន​ ​បាន​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១​៩​ ​កាលពី​ថ្ងៃ​ទី​២​៩​...

ក្រសួងវប្បធម៌បំភ្លឺរឿងថៃសាងសង់ប្រាសាទចម្លងចេញពីប្រាសាទអង្គរវត្តខ្មែរ

​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ ​ស្រាយ​បំភ្លឺ​ជុំវិញ​ថៃ​លួច​សាងសង់​ប្រាសាទអង្គរ​ទី​២​លើទឹក​ដី​របស់​ខ្លួន​នោះ​ ​មិនបាន​លួច​ចម្លង​ប្លង់​ ​ឬ​សាង​សង់​​តាម​រចនាបថ​ស្ថាបត្យកម្ម​ដូចគ្នា​ទៅ​នឹង​ប្រាសាទអង្គរវត្ត​ ​ឬ​ប្រាសាទបុរាណ​ណាមួយ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ​ ​ពោល​គឺ​សាងសង់​តាម​គំនូស​ប្លង់​ដោយខ្លួនឯង​ ​និង​រចនា​ទៅតាម​ស្ថាបត្យកម្ម​ប្រាសាទ​មួយ​ចំនួន​ដែល​មាននៅ​ក្នុង​តំបន់​នោះ​ ​។​ ​ការ​ស្រាយ​បំភ្លឺ​នេះ​ធ្វើឡើង​បន្ទាប់ពី​បាន​ស្រាវជ្រាវ​ប្រមូល​ព័ត៌មាន​បន្ថែម​ជាមួយ​ស្ថានទូត​កម្ពុ​ជាប្រចាំ​នៅ​ប្រទេស​ថៃ​ ​និង​ចេញផ្សាយ​នៅ​ថ្ងៃនេះ​ ​។​ ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​រក​ឃើញ​ថា​ ​ប្រាសាទ​នេះ​ជា​សំណង់​មួយ​ក្នុងចំណោម​ប្រាសាទ​ថ្ម​ដទៃ​ៗ​ទៀត​មាន​ភាព​ចម្រុះ​គ្នា​ ​ជាទី​ប្រតិ​ស្ឋា​ន​នៃ​ព្រះពុទ្ធរូប​សម្រាប់​បូជា​ ​ស្ថិតនៅ​ក្នុង​ពុទ្ធបាទ​សិលា​ភូ​ម៉ាន​ហ្វា​ ​នៃ​ភូមិ​ណ​ង​បួ​ឡាយ​ ​ស្រុក​ណា​ង​រ៉​ង ​ខេត្ត​បុរីរម្យ​...

ប្រភព : បុរាណាចារ្យ

​ក្រសួង​វប្បធម៌​៖​ ​ប្រសិន​ថៃ​លួច​សាងសង់​ប្រាសាទអង្គរ​ទី​២​មែន​ ​ក្រសួង​នឹង​ចាត់វិធានការ​ផ្លូវទូត​

មន្ត្រី​ជាន់ខ្ពស់​របស់​​​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ ​អះអាង​ថា​ ​នឹង​មាន​វិធានការ​តាម​ចំណាត់​ការទូត​ ​ប្រសិន​រក​ឃើញ​ថា​ ​ភាគី​ប្រទេស​ថៃ​បាន​លួច​សាងសង់​ប្រាសាទអង្គរ​ទី​២​នៅ​ទឹកដី​ប្រទេស​ខ្លួន​ដោយ​មិនបាន​សុំ​សិទ្ធិ​ពី​កម្ពុជា​ ​។​ ​ការ​អះអាង​នេះ​ធ្វើឡើង​បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​កាល​ពីម្សិលមិញ​ ​ជុំវិញ​ប្រទេស​ថៃ​បង្ហាញ​គម្រោង​ត្រៀម​សាងសង់​ប្រាសាទអង្គរ​ទី​២​ ​ដែល​ចម្លង​ស្ទើរ​ទាំងស្រុង​ពី​ប្រាសាទអង្គរវត្ត​ខ្មែរ​នោះ​ ​បាន​ធ្វើ​ឱ្យ​មហាជន​សម្តែង​ការ​មិន​ពេញចិត្ត​ជា​ខ្លាំង​ ​។​ ​ទោះ​យ៉ាងណាក៏ដោយ​ ​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការស្រាវជ្រាវ​ ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​នៅ​ពុំទាន់​អាច​សន្និដ្ឋាន​បាន​នៅឡើយ​ទេ​ ​ថា​ថៃ​ពិតជា​មាន​គម្រោង​សង់​ប្រាសាទ​ ​ដោយ​យក​គំរូ​តាម​ប្រាសាទ​ខ្មែរ​ ​ដោយ​រង់ចាំ​ការស្រាវជ្រាវ​ជាក់លាក់​សិន​ ​។​...

vistabuzz

រមណីយដ្ឋាន​អង្គរ​ ​ជាប់​ចំណាត់ថ្នាក់​លេខ​១​ ​ជា​កន្លែង​ក​ម្សាន្ត​ដ៏​អស្ចារ្យ​ប្រចាំ​ឆ្នាំ​

​យោង​តាម​គេហទំព័រ​ទេសចរណ៍​អន្តរជាតិ​មួយ​កាលពី​ពេល​ថ្មីៗ​កន្លងទៅ​នេះ​បាន​ឱ្យ​ដឹង​ថា​ ​ដំណើរ​ក​ម្សាន្ត​រយៈពេល​០​៣​ថ្ងៃ​ ​នៅ​រមណីយ​អង្គរ​ ​ក្នុង​ខេត្ត​សៀមរាប​ ​បាន​ឈ្នះ​រង្វាន់​ទេសចរណ៍​ប្រណិត​លំដាប់​ពិភពលោក​របស់​ទ្រី​ប​អេ​ដ​វ៉ា​យស័រ​ (​Trip​a​d​visor​) ​។​ ​ការ​ឈ្នះ​រង្វាន់​ទេសចរណ៍​ប្រណិត​លំដាប់​ពិភពលោក​នេះ​ ​ធ្វើឡើង​បន្ទាប់ពី​គណៈកម្មការ​មក​សម្រាក​លំហែ​កាយ​រយៈពេល​៣​ថ្ងៃ​នៅ​រមណីយដ្ឋាន​អង្គរ​ ​ទឹកធ្លាក់​ភ្នំ​គូលែន​ ​រមណីយដ្ឋាន​កំពង់​ភ្លុក​ ​និង​ប្រាសាទ​បន្ទាយស្រី​ ​នៅ​ខេត្ត​សៀមរាប​ ​ដោយ​ជា​លទ្ធផល​បានជា​ប់​នៅ​កំពូល​តា​រាងដំណើរ​ក​ម្សាន្ត​ប្រណីត​លំដាប់​កំពូល​ (​Top​ ​Luxury​ ​Tour​) ​។​ ​សូម​ជម្រាប​ថា​ ​Trip​A​d​visor​...

រូបភាព : អាជ្ញាធរជាតិអប្សរា

ខ្លោងទ្វារ​តា​កាវ​នៃ​ក្រុង​អង្គរធំ​កំពុង​ត្រូវ​បាន​ជួសជុល​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​

​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ចាប់ផ្ដើម​ដំណើរការ​គម្រោង​ជួសជុល​ខ្លោងទ្វារ​តា​កាវ​ ​ដែល​ជា​ខ្លោងទ្វារ​មួយ​ក្នុងចំណោម​ខ្លោងទ្វារ​ទាំង​ ​៥​ ​នៃ​ក្រុង​អង្គរធំ​ ​នៅ​ទិសខាងលិច​ប្រាសាទ​បា​យ័ន ​។​ ​ខ្លោងទ្វារ​នេះ​សង់​អំពី​ថ្ម​ភក់​ ​និង​ថ្មបាយក្រៀម​ ​ដែល​មាន​កំពូល​រូបព្រហ្ម​មុខ​បួន​ចំនួន​៣​ ​នៅ​ពី​លើកំពូល​កណ្តាល​មាន​ក​ម្ពស់​រហូតដល់​២​៣​ម៉ែត្រ​ ​។​ ​ចំណែក​តាម​ចំណុច​កែង​នៃ​ខ្លោងទ្វារ​ ​មាន​​​រូប​ព្រះឥន្ទ​គង់​លើ​ដំរី​ក្បាល​បី​ ​ហើយ​នៅ​ខាងលិច​មាន​ស្ពាន​ហាល​ដែល​មាន​លម្អ​ដោយ​រូប​ទេវតា​និង​យក្ស​ទាញ​ព្រ័​ត​ ​។​ ​ការ​ចាប់ផ្ដើម​ជួសជុល​នេះ​ ​បន្ទាប់ពី​ដើមឈើ​ដុះ​លើ​ ​និង​ក្បែរ​បណ្តាល​ឱ្យ​រូប​ចម្លាក់​បង្កាន់ដៃ​យក្ស​ ​និង​ទេវតា​ដួល​រលំ​ស្ទើរ​អស់​គ្មាន​សល់​ ​។​...

រូបថតដោយ៖ The Intercon Rooster/តាំង រីនិត្យ

វិយោគ​ក​ថា​៖​ ​ជីវិត​ដ៏​មាន​អត្ថន័យ​ ​និង​ ​មាន​តម្លៃ​របស់​ទេវ​នាដ​និម្មិត​ ​ឯម​ ​ធា​យ​

​ដោយ​ ​តាំង​ ​រី​និត្យ​ ​កាលពី​រាត្រី​ម្សិលមិញ​ ​ខ្ញុំ​ពិតជា​មាន​នូវ​សេចក្តី​រន្ធត់​ ​និង​តក់ស្លុត​ជា​ខ្លាំង​ក្រោយ​ពី​ទទួល​បាន​ដំ​ណឹង​មរណភាព​របស់​ទេវ​នាដ​និម្មិត​ ​ឯម​ ​ធា​យ​ ​ដែល​ជា​ព្រឹទ្ធាចារ្យ​ ​និង​នាដការី​ដ៏​លេចធ្លោ​​នៃ​របាំ​ព្រះ​រាជ្យទ្រព្យ​ ​ជា​បេតិកភណ្ឌ​ពិភពលោក​ ​និង​ជា​អត្តសញ្ញាណ​វប្បធម៌​ដ៏​សំខាន់​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​។​ ​កាលពី​ខែកុម្ភៈ​ ​ឆ្នាំ​ ​២​០​១​៩​ ​ខ្ញុំ​បាន​ទទួល​ឱកាស​ដ៏​ក​ម្រ​ពី​លោក​យាម​ ​ឯម​ ​ធា​យ​ ​ដើម្បី​ធ្វើ​បទ​សម្ភាស​ពិ​ស្តា​មួយ​ជាមួយ​សិល្បករ​ដែល​បាន​បូជា​ពេញ​មួយ​ជីវិត​ដើម្បី​បុព្វហេតុ​អភិ​រក្ស​របាំ​ព្រះ​រាជ្យទ្រព្យ​...

ទំព័រ 2 នៃ 24 1 2 3 24

អត្ថបទថ្មីៗ

WP2Social Auto Publish Powered By : XYZScripts.com