លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលគេស្គាល់ថា ជាអ្នកនិពន្ធដ៏លេចធ្លោមួយរូបទាំងវិស័យកំណាព្យ និងពាក្យរាយ ដោយស្នាដៃរបស់លោកជាច្រើនកំពុងលក់ដាក់បំផុតនៅលើទីផ្សារនោះ បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធសៀវភៅ «កម្រងកំណាព្យពីដួងចិត្ត» កាលពីថ្មីៗកន្លងទៅនេះថា រាល់ថវិកាបានពីការនិពន្ធសៀវភៅនេះ និងស្នាដៃលើកមុនៗកន្លងមក មិនមែនដើម្បីចំណេញ ឬមានបានអ្វីនោះទេ ពោលរាល់ថវិកា ដែលទទួលបានពីការនិពន្ធសៀវភៅ គឺបរិច្ចាគទៅកាន់មូលនិធិ ដើម្បីចូលរួមកិច្ចការសង្គម និងរួមចំណែកលើកស្ទួយវិស័យអប់រំនៅកម្ពុជា។...
អ្នកចូលរួមសម្ពោធសៀវភៅ កម្រងកំណាព្យពីដួងចិត្តដែលជាស្នាដៃរបស់កវីនិពន្ធ គួច ម៉េងលី ជាច្រើនរយនាក់កាលពីថ្មីៗកន្លងទៅនេះ ទទួលបានកាដូរអនុស្សាវរីយ៍ជាសៀវភៅម្នាក់មួយក្បាលពីលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក្នុងឱកាសបុណ្យចូលឆ្នាំចិនខិតចូលមកដល់។ នេះមិនមែនជាលើកទី១នោះទេ ដែលកវីនិពន្ធរូបនេះផ្ដល់នូវកាដូរអនុស្សាវរីយ៍ជាសៀវភៅ ដល់សាធារណជនចូលរួមនៅក្នុងពិធីសម្ពោធសៀវភៅរបស់ខ្លួនជាផ្លូវការ ដើម្បីជាមូលដ្ឋានគ្រឹះនៃចំណេះដឹងស្ដីពី ការលើកទឹកចិត្ត ការប្រកបការងារ ការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ គុណតម្លៃនៃការរៀបចំអភិវឌ្ឍជាបុគ្គលិកឆ្នើម ព្រមទាំងបណ្ដុំនូវចំណេះដឹងផ្សេងៗជាច្រើនទៀត។...
រឿងនិទាន «ចៅអាចម៍សេះ» បង្កប់អត្ថន័យអប់រំ...
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលសាធារណជនទូទៅស្គាល់ថា ជាអ្នកនិពន្ធដ៏មានកេរ្តិ៍ឈ្មោះ និងមានប្រជាប្រិយមួយរូប បានបើកចំហរ និងអនុញ្ញាតដល់អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងសាធារណជនទូទៅ ចូលរួមពិធីសម្ពោធសៀវភៅស្នាដៃនិពន្ធលើកទី៨ របស់ខ្លួនដោយសេរី។ ស្នាដៃរបស់អ្នកនិពន្ធ គួច ម៉េងលី លើកនេះ ជាកម្រងកំណាព្យដែលខុសប្លែកពីលើកមុនជាស្នាដៃពាក្យរាយ ដែលសៀវភៅមានចំណងជើងថា «កម្រងកំណាព្យពីដួងចិត្ត»...
កវីនិពន្ធ និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក យូ សុភា នឹងធ្វើបាឋកថា លើប្រធានបទស្ដីពី «លក្ខណៈពិសេសនៃអក្សរសិល្ប៍» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ខាងមុខ នៅអគារថ្មីជាប់សួនច្បារ សម្ដេច ហ៊ុន សែន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សូមជម្រាបថា...
អត្ថបទ៖វឿង ពិសី ក្នុងសាសនារបស់ព្រះពុទ្ធវេស្សភូ មានគហបតីប្ដីប្រពន្ធ នៅក្នុងនគរហង្សាវតីជាអ្នកមានសទ្ធាជ្រះថ្លា ថ្វាយទានរាប់បាត្រដល់ព្រះពុទ្ធអង្គនោះរៀងរាល់ថ្ងៃ។ គាត់មានកូនប្រុស៣នាក់ កូនបងឈ្មោះ វត្តិកុមារ កូនកណ្ដាលឈ្មោះ ថុលកុមារ និងកូនពៅឈ្មោះ ទីឃាវុត្តកុមារ ។ លុះមាតាបិតាធ្វើមរណកាលទៅ មានកាលមួយ បងប្អូនទាំង៣នាក់មកប្រជុំគិតគ្នាថា « យើងនឹងគិតដណ្ដាំបាយដាក់បាត្រព្រះសម្មាសម្ពុទ្ធ រក្សាវង្សត្រកូលមាតាបិតាយើងទុក»។...
រឿងព្រេងទាក់ទិននឹងលោកអភិធម្ម និងលោកមាតិកានៅពេលដង្ហែសព
រឿង ត្មាតខ្វាក់ ឆ្មា និងបក្សី
កញ្ជ្រោងមួយបានឃើញ ក្អែកឆក់បានសាច់ងៀតមួយដុំ ដែលអ្នកស្រុកដាក់ហាល នៅលើរានហាល។ នៅពេលដែល ក្អែកពាំសាច់នោះ ចុះទៅទុំ នៅលើមែកឈើ កញ្ជ្រោងក៏ដើរមកក្រោមដើមឈើ ហើយពោលថា៖ «ឱ! ខ្លួនខ្ញុំអើយ បានជួបក្អែកហើយ តែគ្មាននិស្ស័យ បានស្តាប់សំនៀង ក្អែកសត្វបក្សី ដែលខ្ញុំឮល្បី ថាពិរោះណាស់។» ក្អែកឮកញ្ជ្រោងពោលសសើរ ថាខ្លួនមានសម្លេងពិរោះ...
គេហទំព័រសារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ បានបង្កើតឡើងក្នុងឆ្នាំ២០១៦ ដោយក្រុមអ្នកសារព័ត៌មាន និងអ្នកអក្សរសាស្រ្ត ដែលមានបទពិសោធជាច្រើនឆ្នាំក្នុងវិស័យសារព័ត៌មាន សិល្បៈ អក្សរសិល្បិ៍ និងអក្សរសាស្រ្ត។
អគារលេខ ១៤០&២១០ មហាវិថីម៉ៅសេទុង , ខណ្ឌចំការមន , រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 023 221 222
© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE