កំណាព្យ

​ស្ដាយ​ដី​កេរ​ ​បទ​ពាក្យ​៧​

​នឹក​ខ្មាស​ខ្លួន​ពួន​ក្រោម​សង្គម​ ​ចិត្ដ​ឆួល​រងំ​យំ​ស្ដាយ​ដី​ ​ត្រឹម​លួច​សម្លឹង​ពុំ​ហ៊ាន​ស្ដី​ ​លក់​ឱ្យ​ម្ចាស់​ថ្មី​ថែ​ជំនួស​។​ ​ដី​កេ​រពុក​ម៉ែ​មាន​ពុំ​ច្រើន​ ​ឥត​ប្រឹង​បង្កើន​បែរ​រលួស​ ​ធ្លាក់​ដល់​កូនចៅ​ខ្លៅ​ដូច​ងោះ​ ​លក់​បំ​បាត់ឈ្មោះ​កេ​រពុក​ម៉ែ​។​ ​កម្លាំង​ញើស​ឈាម​លោក​ខំប្រឹង​ ​បាត់​ឈឹង​ដំណឹង​សឹង​ពុំ​ក្បែរ​ ​មាន​ប្រាក់​ទិញ​វិញ​ពុំអាច​ដែរ​ ​ដ្បិត​ម្ចាស់​ថ្មី​កែប្រែ​ពុំ​លក់​។​ ​ម្ចាស់ដី​ស្រែ​ខ្ញុំគេ​មាន​ប្រាក់​ ​ទិញ​យក​បណ្ដាក់​យ៉ាង​ជំនក់​ ​ដីស្រែ​ដល់ដៃ​ច្នៃ​ឆ្លាក់​ជក់​ ​ពុំ​ធ្លាប់​គិត​លក់​ទិញ​បន្ថែម​ ​។​ ​គេ​មានគំនិត​ដី​រីក​ច្រើន​ ​ប្រាក់​កាន់តែ​កើន​ថ្កើ​ន​យស​ថែម​ ​ញាតិមិត្ដ​ព្រៀងលាន​ចូរ​អប​អែម​...

រូបភាព៖ សហការី

«ចម្រៀងដងផ្លូវ» កំណាព្យបទពាក្យប្រាំបី

ខ្ញុំប្រើសំឡេងចិញ្ចឹមជីវិត ក្នុងភពងងឹតដ៏វែងអន្លាយ ពឹងលើបងប្អូនញាតិមិត្ដជិតឆ្ងាយ សន្ដោសចិត្ដកាយដាក់ទានឱ្យខ្ញុំ។ នៅក្បែរដងផ្លូវពេលព្រឹកព្រលឹម ទឹកមុខសង្ឃឹមតាមភ្លេងរណ្ដំ សំឡេងចម្រៀងលួងចិត្ដក្រៀមក្រំ ខ្ញុំច្រៀងផ្សែផ្សំសុំក្ដីមេត្ដា។ ភ្នែកទាំងសងខាងមើលពុំឃើញអ្វី ពឹងចិត្ដភក្ដីបងប្អូនជ្រះថ្លា តិចច្រើនជាទានមានករុណា ខ្ញុំផ្សងប្រាថ្នាសុំត្រឹមមួយរស់៕ និពន្ធដោយ៖ អឿ ស៊ីណា ថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២១

«ដូរសាសន៍» កំណាព្យថ្ងៃអាទិត្យ

មិនដឹងថាល្ងង់ឆោតឬឆ្លាត ខ្លួនក្រខ្វះខាតសង្វាតស្វែង លៃប្រាក់ពិតទិញដុល្លារក្លែង រួចដុតសម្ញែងសែនតាមគ្នា។ ធាតុពិតខ្លួនខ្មែរសែអង្គរ ឥឡូវប្រែមក៍ឆ្កួតលីលា ថាសែនដូចគេរកធូរធារ ប្ដូរហៅចិកហ៊ាទាកុងម៉ា។ ចិនយួនគំនិតពិតចេះណាស់ លក់តែក្រដាសបានដុល្លារ ខ្មែរទិញដុតសែនផុតពិចារ តទៅត្អូញថាចេះតែក្រ៕

«រើសម្ចាស់ត្រូវ» កំណាព្យ​បទពាក្យប្រាំបី

១.ជាតិនេះខ្ញុំពិតមានសំណាងណាស់ ព្រោះបានស្គាល់ម្ចាស់ដែលមានចិត្ដល្អ ចែកចំណេះដឹងដ៏សែនកម្រ ចិត្ដខ្ញុំត្រេកអរព្រោះរើសម្ចាស់ត្រូវ។ ២.លោកមានចិត្តធម៌នឹងរឿងធ្វើទាន‌ ផ្ដល់ទ្រព្យធនធានស្ពានសាលាផ្លូវ ផ្គត់ផ្គង់‌អ្នក‌ខ្សត់ទៅតាមតម្រូវ ជូនថ្នាំសង្កូវសុខភាពមង្គល។ ៣.មិនតែប៉ុណ្ណោះលោកបានសាងសង់‌ សាលាផូរផង់ក្បង់ជាថាមពល សួនផ្កាស្រស់ស្អាតចម្រុះមណ្ឌល សង់រួចប្រគល់ និងផ្ដល់ជូនឱ្យ‌។ ៤.លោកបង្រៀន‌ខ្ញុំឱ្យចេះរៀនមើល គ្រប់សព្វទង្វើកៀនកោះ‌មុខក្រោយ មើលជាចំណេះកុំបីបណ្តោយ ទើបឃើញចម្លើយ‌ទៅតាមពិសោធន៍។ ៥.មើលកាយវិការនៃលោកឧកញ៉ា ឈ្លាសវៃប្រាជ្ញា‌ថែមផ្ចិតផ្ចង់ផ្ដោត ដោះស្រាយបញ្ហាកើតឡើងចងចោទ...

កំណាព្យថ្ងៃអាទិត្យ៖ «កត្តានាំខ្លួនក្រ»

មនុស្សរស់នៅក្នុងសង្គម ខ្វះការអប់រំអវិជ្ជា មិនខ្នះខ្នែងស្វះស្វែងការងារ ជីវិតខ្ជីខ្ជាចង់ធូរស្រាល។ បងប្អូនរួមផ្ទៃម៉ែតែមួយ គ្រាជួបទុក្ខព្រួយមិនឈឺឆ្អាល ប្រកាន់ជាប់ទម្លាប់ខុសកាល សក់នរណាក្បាលអ្នកនោះស្រាយ។ អ្នកខ្លះត្រូវដោះបំណល់គេ មិនមាននោះទេកេរទាំងឡាយ មានតែបំណល់លស់ជាប់កាយ តពីអ្នកម្ដាយឬឪពុក។ អ្នកខ្លះមិនខ្វល់ពីជីវិត ស៊ីចាយមិនគិតរកដាក់ទុក បានស៊ីបានចាយគ្មានទំនុក តទៅថ្ងៃមុខជាយ៉ាងណា។ អ្នកមានជំងឺឈឺជាប់កាយ ទុក្ខឥតរសាយស្ទើរមរណា រំខានកូនចៅថែរក្សា រកទៅធ្វើការណាមិនបាន។...

«តន្រ្ដីជីវិត» កំណាព្យបទពាក្យប្រាំពីរ

តន្រ្តីជីវិតពិតមានបី ពីរោះល្បាញល្បីក្រៃកន្លង កើត ការ និងស្លាប់ទោះមិនប៉ង ធម្មជាតិក្រៀកចងគេចពុំបាន។ ទីមួយសំនៀងម្តាយបំពេ លួងកូនមាសមេឱ្យសម្រាន្ត ឱ្យកូនលង់លក់ស្កប់ក្សេមក្សាន្ត អង្រឹងម៉ែបានយោលបក់ខ្យល់។ ពីរគឺភ្លេងមង្គលជីវិត ចំណងស្នេហ៍ពិតពុំកិច្ចកល រៀបការគូគ្រងពុំខ្វាយខ្វល់ ថែគ្នាដិតដល់រហូតចាស់។ ទីបីគឺភ្លេងដង្ហែសព បូជាឬកប់ក្រោយពេលស្លាប់ តន្រ្តីចុងក្រោយសូមថ្លែងប្រាប់ ទោះទ្រព្យណែនតាប់ជួយមិនបាន៕ និពន្ធដោយ៖ អឿ...

កំណាព្យ៖ «បេះដូងឪពុក»

  ទោះមិនពផ្ទៃកូនពុំងា កូនប្រុសស្រីជាបេះដូងពុក ស្រឡាញ់ថ្នាក់ថ្នមផ្ដល់ក្ដីសុខ ទំនុកបម្រុងកៀកនឹងម៉ែ។ ការងារតូចធំទោះធ្ងន់ស្រាល ពុកគ្មានរអាលចិត្ដឥតប្រែ លំបាកវេទនាឥតត្អូញត្អែរ រ៉ាប់រងថ្នមថែកូនគ្រប់គ្នា។ ពាំងព្យុះពាំងភ្លៀងពុកឥតខ្លាច អង់អាចចាំបាំងកូនពុំងា ឈឺគ្រុនរងាប្រឹងពុះពារ ខ្លាចកូនកំព្រារងាចិត្ដ។ ឧបសគ្គតូចធំយកជំនួស ទោះដឹងថាគ្រោះដល់ជីវិត ពុំមានរង្គើក្នុងដួងចិត្ដ ស្ម័គ្ររងវរមិត្ដឥតស្ដាយឡើយ។ ទោះញើសប្រែក្លាយមកជាឈាម លាក់លៀមពុំប្រាប់កូនត្រាណត្រើយ យកខ្លួនធ្វើស្ពានឥតតោះតើយ...

​ប្រកួត​ដណ្ដើម​ពានរង្វាន់​អក្សរ​សិល្ប៍​ទន្លេមេគង្គ​ ​ប្រចាំ​ឆ្នាំ​ចាប់ផ្ដើម​ជ្រើសរើស​បេក្ខជន​ចូលរួម​…

​ពានរង្វាន់​អក្សរ​សិល្ប៍​ទន្លេមេគង្គ​ ​លើក​ទី​១​២​ ​ឆ្នាំ​២​០​២​១​ ​នៅ​ប្រទេស​ឡាវ​ ​ទទួល​ស្នាដៃចាប់​​ពី​ថ្ងៃ​ទី​១​ ​ដល់​ថ្ងៃ​ទី​១​៥​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​១​ ​ខាងមុខនេះ​។​ ​នេះ​បើ​តាម​ប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ​ ​លោក​ ព្រឿ​ន​ ​ប្រណិត​។​ ​បើ​យោង​តាម​សេចក្ដីជូនដំណឹង​របស់​សមាគម​អ្នកនិពន្ធ​ខ្មែរ​ ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ ​ការ​ប្រកួត​ពានរង្វាន់​អក្សរ​សិល្ប៍​ទន្លេមេគង្គ​ ​ធ្វើឡើង​ដើម្បី​រួម​ថែរក្សា​ ​និង​លើក​ក​ម្ពស់​តម្លៃ​អក្សរ​សិល្ប៍ ​និង​វប្បធម៌​ជាតិ​ ​ម្យ៉ាង​ក្នុង​ន័យ​រឹតចំណង​សាមគ្គីភាព​...

ប្រភពរូពភាព ៖ The Intercon Rooster

«ភ្នែកខ្ញុំ» កំណាព្យថ្ងៃអាទិត្យ

  អាសូរភ្នែកខ្ញុំគ្រាកលិយុគ ទីក្រុងប្រែស្ងាត់ពិបាកថ្លែង ឃើញមនុស្សរងទុក្ខគ្រប់កន្លែង ផ្លូវថ្នល់ខ្វាត់ខ្វែងស្ងាត់មនុស្សដើរ។ ព្រោះតែមេរោគបំប្លែងថ្មី ឆ្លងមួយទៅមួយមិនសើៗ កូវីដអប្រិយល្បីគ្រាន់បើ ប្រហែសដំណើរជីវិតខ្លី។ គួរអនាម័យឱ្យត្រឹមត្រូវ ត្រៀមចិត្តត្រៀមកាយប្រុងស្មារតី គ្រានេះឥឡូវជនប្រុសស្រី ទប់ស្កាត់រោគថ្មីកុំឱ្យឆ្លង។ វិធានបីកុំបីការពារ ទើបឈ្នះកូវីដណាប្អូនបង រួមគ្នាអនុវត្តឱ្យម៉ត់ហ្មង ព្រោះជារបងការពារយើង៕ និពន្ធដោយ អឿ ស៊ីណា

រូបភាព : The Intercon Rooster

កំណាព្យ៖ «ខ្ញុំឃើញសង្គម»

  ឃើញថាសង្គមប្រែប្រួលប្លែក តាំងពីជំងឺរាតត្បាតឆ្លង ឫកពាចម្លែកសព្វមួយដង សង្គមល្បែងល្បងផ្លាស់មុខថ្មី។ ឃើញថាអ្នកមានទ្រព្យសម្បត្ដិ ចែកទ្រព្យអ្នកខ្សត់អត់ចំណី ឈ្មុសឈ្មុលពេកក្ដាត់ជនប្រុសស្រី ទោះជនបទក្ដីចុះផ្ទាល់ដៃ។ ឃើញថាអ្នកមានសក្ដិខ្ពង់ខ្ពស់ ពុំមានក្រោមតុលើតុច្នៃ ដោះស្រាយជម្លោះស្មោះត្រង់ក្រៃ ពិនិត្យហ្មត់ខៃមុនកាត់ក្ដី។ ឃើញថាគ្រូពេទ្យហាក់ខ្នះខ្នែង សម្ដីពីរោះបង្កប់ន័យ ជួយរាស្រ្ដជាក់ស្ដែងមានខន្ដី សង្គ្រោះប្រុសស្រីដោយញញឹម។ ឃើញថាផុសផុលអ្នកលក់ឡេ បង្ហាញញាតិមិត្ដដោយសង្ឃឹម ខ្លះបង្ហាញកេរស្រស់ប៉ប្រឹម...

ទំព័រ 1 នៃ 7 1 2 7

អត្ថបទថ្មីៗ

WP2Social Auto Publish Powered By : XYZScripts.com