Youn_Sreyti

Youn_Sreyti

​ហេតុអ្វី​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​នៅតែ​ស្លាប់​ ​មិនមែន​វ៉ាក់សាំង​គ្មាន​ប្រសិទ្ធ​ភាព​នោះ​ទេ​

​បន្ទាប់ពី​អតីត​រដ្ឋ​ម​ន្រ្តី​ក្រសួងការបរទេស​អាមេរិក​ ​លោក​ ខូ​លីន​ ​ផៅ​វែ​ល​ ​បាន​ទទួល​មរណភាព​កាលពី​ថ្ងៃចន្ទ​ដោយសារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​។​ ​ក្រុម​គ្រួសារ​របស់​លោក​បាន​ប្រកាស​ថា​ ​លោក​បាន​ចាក់​វ៉ាក់សាំង​ការពារ​យ៉ាង​ពេញលេញ​រួច​ទៅ​ហើយ​ ​។​ ​លោក​ ​ផៅ​វែ​ល​ ​មាន​អាយុ​ ​៨​៤​ ​ឆ្នាំ​ ​ហើយក៏​មាន​ជំងឺ​មហារីក​គ្រាប់​ឈាម​ច្រើន​ផង​ដែរ​ ​។​ ​ជាមួយគ្នា​នេះ​ ​ម​ន្រ្តី​សុខាភិបាល​ព្រួយបារម្ភ​ថា​ ​ក្រុម​អ្នកប្រឆាំង​វ៉ាក់សាំង​នឹង​យក​មរណភាព​របស់​លោក​ ​ផៅ​វែ​ល​...

ឯកអគ្គរដ្ឋទូត Nicolas de Lacoste ប្រចាំនៅប្រទេសបេឡារុស្ស ។ ប្រភព៖ ក្រសួងការបរទេសបារាំង

​រដ្ឋាភិបាល​បេឡា​រុស្ស​បណ្តេញ​ឯកអគ្គរដ្ឋទូត​បារាំង​ចេញពី​ប្រទេស​

​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​A​F​P​ ​បាន​រាយការណ៍​ថា​ ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ប្រទេស​បេឡា​រុស្ស ​បាន​ចាកចេញ​ពី​ប្រទេស​នេះ​ហើយ​ ​បន្ទាប់ពី​រដ្ឋាភិបាល​បេឡា​រុស្ស​បាន​បណ្តេញ​លោក​ចេញ​ ​។​ ​អ្នកនាំពាក្យ​ស្ថានទូត​បាន​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​A​F​P​ ​ថា​ ​ឯកអគ្គរដ្ឋទូត​ N​i​co​l​as​ ​d​e​ ​L​a​cost​e​ ​បាន​ចាកចេញ​ពី​ប្រទេស​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ ​ប៉ុន្តែ​លោក​ត្រូវ​បាន​គេ​ប្រាប់​ឱ្យ​ចាកចេញ​នៅ​ថ្ងៃចន្ទ​ ​។​ ​លោក​ ​d​e​ ​L​a​cost​e​...

​អង្គការសហប្រជាជាតិ​៖​ ​កូរ៉េ​ខាងជើង​កំពុង​ប្រឈម​នឹង​គ្រោះ​អត់ឃ្លាន​

​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា​ ​កុមារ​និង​មនុស្សចាស់​ដែល​ងាយ​រងគ្រោះ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​ ​កំពុង​មាន​ហា​និ​ភ័យ​ខ្ពស់​នៃ​ការអត់ឃ្លាន​ ​។​ ​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ ​បាន​ស្តីបន្ទោស​ទណ្ឌកម្ម​អន្តរជាតិ​ ​និង​ការ​រាំង​ខ្ទប់​របស់​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដែល​បណ្តាល​ឱ្យ​មាន​កង្វះ​ស្បៀងអាហារ​កាន់តែ​អាក្រក់​ទៅ​ៗ​ ​។​ ​បើ​តាម​លោក​ ​To​ma​s Oj​e​a​ Qu​in​tan​a​ ​បាន​និយាយ​ថា​ ​ជា​លទ្ធផល​ជនជាតិ​កូរ៉េ​ខាងជើង​កំពុង​ជួប​ផលវិបាក​ជា​រៀងរាល់ថ្ងៃ​ ​ដោយ​ប្រទេស​នេះ​ចង់​ ​«​រស់នៅ​ក្នុង​ជីវិត​ថ្លៃថ្នូរ​»​ ​។​ ​លោក​បាន​អំពាវនាវ​ឱ្យ​ដកចេញ​ការ​ដាក់ទណ្ឌកម្ម​លើ​កម្មវិធី​នុយ​ក្លេអ៊ែ​រ​របស់​កូរ៉េ​ខាងជើង​ ​ដើម្បី​ការពារ​វិបត្តិ​នេះ​...

រដ្ឋាភិបាលអ៊ីរ៉ាកអះអាងថា ខ្លួនបានចាប់ខ្លួនមេហិរញ្ញវត្ថុក្រុមរដ្ឋអ៊ីស្លាម

​អ៊ី​រ៉ា​ក់​និយាយ​ថា​ខ្លួន​បាន​ចាប់ខ្លួន​ប្រធាន​ហិរញ្ញវត្ថុ​របស់​រដ្ឋ​អ៊ី​ស្លា​ម​នៅ​ក្នុង​ប្រតិបត្តិការ​មួយ​នៅ​ក្រៅ​ព្រំដែន​របស់​ខ្លួន​។​ ​លោក​ ​Sam​i​ J​as​i​m​ ​a​l​-​Jab​ur​i​ ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ ​«​ប្រតិបត្តិការ​ខាងក្រៅ​ដ៏​ស្មុគ​ស្មា​»​ ​ដោយ​សេវាកម្ម​ស៊ើបការណ៍​សម្ងាត់​ជាតិ​អ៊ី​រ៉ា​ក់ ​។​ ​លោក​បាន​បន្ថែម​ថា​លោក​ J​as​i​m​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​H​a​jj​i​ ​H​amid​ ​គឺជា​អនុប្រធាន​របស់​ ​I​S ​ក្រោម​ការ​​​ដឹកនាំ​របស់​ ​A​bu B​a​kr ​a​l​-​Bag​h​dad​i​...

​ចៅក្រម​ស្ត្រី​អា​ហ្វហ្គា​នី​ស្ថាន​ ​ត្រូវ​បាន​តាម​ប្រមាញ់​ដោយ​ឃាត​ក​ដែល​ពួកគេ​ធ្លាប់​ផ្តន្ទាទោស​

​ចៅក្រម​ស្រី្ត ​គឺជា​អ្នកនាំ​មុខ​នៃ​សិទ្ធិ​ស្ត្រី​នៅ​អា​ហ្វហ្គា​នី​ស្ថាន​ ​។​ ​ពួកគេ​គឺជា​អ្នកការពារ​ច្បាប់​យ៉ាង​ស្វិតស្វាញ​ ​រក​យុត្តិធម៌​ជូន​ប្រទេស​ដែល​ត្រូវ​គេ​មើលងាយ​បំផុត​ ​ប៉ុន្តែ​បច្ចុប្បន្ននេះ​ពួកគេ​ជាង​ ​២​២​០​ ​នាក់​កំពុង​លាក់ខ្លួន​ ​ព្រោះ​ខ្លាច​មាន​ការសងសឹក​ក្រោម​ការ​គ្រប់គ្រង​របស់​តា​លីប​ង់ ​។​ ​អតីត​ចៅក្រម​ស្រ្តី ​៦​ ​នាក់​បាន​និយាយ​ជាមួយ​ទូរទស្សន៍​ BBC ​ពី​ទីតាំង​សម្ងាត់​នៅ​ទូទាំង​ប្រទេស​អា​ហ្វហ្គា​នី​ស្ថាន​ ​ហើយ​ឈ្មោះ​របស់​ពួកគេ​ទាំងអស់​ត្រូវ​បាន​ប្តូរ​ ​ដើម្បី​សុវត្ថិភាព​របស់​ពួកគេ​ ​។​ ​ពេញ​មួយ​អាជីព​ជា​ចៅក្រម​ ​លោកស្រី​...

ប្រភពរូប៖ សហការី

​លោក​ ​ថោ​ង​ ​ខុន​៖​ ​យ៉ាងហោច​មាន​ភ្ញៀវ​ទេសចរ​ដើរលេង​ជិត​៨​ម៉ឺន​នាក់​ ​ក្នុង​ស​ប្ដាហ៍​ទី​៣​ ​ខែកញ្ញា​

​នៅ​ថ្ងៃ​ទី​២​០​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​នេះ​ ​លោក​ ​ថោ​ង​ ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ​បាន​បង្ហាញ​ពី​ស្ថានភាព​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​នាស​ប្តាហ៍​ទី​៣​នៃ​ខែកញ្ញា​ (​ថ្ងៃ​ទី​១​៨​-​១​៩​) ​គឺ​ទទួល​បាន​ភ្ញៀវ​សរុប​ ​៧​៩​,​០​១​៥​ ​នាក់​ ​ក្នុង​នោះ​ភ្ញៀវ​ជាតិ​ ​៧​៧​,​៨​០​៤​ ​នាក់​ ​និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​ ​១​,​២​១​១​ ​នាក់​។​ ​គោលដៅ​ទេសចរណ៍​សំខាន់​ៗ​រួម​មាន​៖​ *...

​ជប៉ុន​៖​ ​រដ្ឋ​ម​ន្រ្តី​មាន​ប្រជាប្រិយ​ម្នាក់​នឹង​ចូលរួម​ប្រកួតប្រជែង​តំណែង​នាយករដ្ឋមន្ត្រី​ថ្មី​

​រដ្ឋ​ម​ន្រ្តី​ទទួលបន្ទុក​ថ្នាំបង្ការ​កូ​វី​ដ​-​១​៩​ ​ដ៏​មាន​ប្រជាប្រិយ​ម្នាក់​របស់​ប្រទេស​ជប៉ុន​ ​លោក​ ​Taro​ Ko​no​ ​បាន​ប្រកាស​បេក្ខភាព​របស់​លោក​នៅ​ថ្ងៃសុក្រ​ទី​១​០​កញ្ញា​ ​សម្រាប់​មេដឹកនាំ​គណបក្ស​នយោបាយ​កំពុង​កាន់អំណាច​របស់​ប្រទេស​នេះ​ ​និង​ជា​នាយករដ្ឋមន្ត្រី​បន្ទាប់​របស់​ខ្លួន​ ​។​ ​លោក​ Ko​no​ ​ក្លាយ​ជា​បេក្ខជន​ទីបី​ដែល​ឈានជើង​ចូល​ប្រជែង​តំណែង​សម្រាប់​ការ​​​ដឹកនាំ​របស់​គណបក្សប្រជាធិបតេយ្យ​សេរីនិយម​ (​L​D​P​) ​ដែល​បាន​បើក​ដំណើរការ​កាលពី​ស​ប្តាហ៍​មុន​ ​នៅពេលដែល​នាយក​រដ្ឋ​ម​ន្រ្តី​លោក​ ​Y​os​h​i​hide​ Su​g​a​ ​បាន​លាលែង​ពី​តំណែង​ ​។​ ​លោក​...

​ព្យុះ​ត្រូពិ​ច​ភ្លោះ​បាន​គំរាមកំហែង​គ្រោះ​ទឹកជំនន់​ ​និង​ការ​បាក់​ដី​នៅ​តៃ​វ៉ាន់​ ​និង​វៀតណាម​

​ប្រទេស​វៀតណាម​ ​និង​កោះ​តៃ​វ៉ាន់​ ​កំពុង​ប្រឈមមុខនឹង​ព្យុះ​ត្រូពិ​ច​ភ្លោះ​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ធ្វើ​ឱ្យ​បាក់​ដី​នៅ​ប៉ុន្មាន​ថ្ងៃខាងមុខ​នេះ​ ​ដោយ​ព្យុះ​ទី​ហ្វុ​ង​ ​«​ចាន់​ធូ​ (​Chant​h​u)​»​ ​ពង្រីក​ខ្លួន​ទៅជា​ព្យុះ​យក្ស​ក្នុងរយៈពេល​ ​២​៤​ ​ម៉ោង​ចុងក្រោយ​នេះ​ ​។​ ​កោះ​តៃ​វ៉ាន់​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃសុក្រ​ ​ចំពោះ​ព្យុះ​ទី​ហ្វុ​ង​ចាន់​ធូ​ដែលគេ​ស្គាល់​ថា​ ​ជា​ព្យុះ​ ​«​គី​កូ​»​ ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ ​ដោយ​បច្ចុប្បន្ន​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ឆ្លងកាត់​កោះ​នេះ​នៅ​ថ្ងៃសៅរ៍​ ​មុន​ពេល​ធ្វើដំណើរ​ឆ្ពោះទៅ​ភាគ​ខាងជើង​ទីក្រុង​សៀង​ហៃ​ ​និង​ឆ្នេរសមុទ្រ​ចិន​...

​អំណាច​សំខាន់​របស់​បណ្តា​ប្រទេស​ ​«​BR​I​CS​»​ ​ត្រូវ​បាន​គេ​គិតគូរ​នៅ​លើឆាកអន្តរជាតិ​

​ប្រធានាធិបតី​ចិន​ ​លោក​ ​ស៊ី​ ​ជី​ន​ពីង​ ​បាន​និយាយ​ថា​ ​បណ្តា​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ជំនាន់​ថ្មី​ ​«​BR​I​CS​»​ ​បាន​ក្លាយ​ជា​មហាអំណាច​ពិភពលោក​ដ៏​សំខាន់​មួយ​ ​ដែល​ត្រូវ​បាន​គិតគូរ​ ​ហើយ​ការពិត​បាន​បង្ហាញ​រួចហើយ​ថា​ ​មិនថា​មាន​បញ្ហា​អ្វី​កើតឡើង​ឡើយ​ ​ដរាបណា​ BR​I​CS ​នៅតែ​រួបរួម​ ​និង​ខិតខំ​រួមគ្នា​នោះ​ ​កិច្ច​សហប្រតិបត្តិការ​នឹង​រលូន​ ​រឹង​មាំ​ ​ស្ថិតស្ថេរ​ជានិច្ច​ ​។​ ​លោក​ស៊ី​...

យុវជន​មួយ​ក្រុម​ ​ពួតដៃគ្នា​បង្កើត​បណ្ណាល័យ​ក្នុង​សហគមន៍​ ​នៅ​ជាយ​រាជធានី​ភ្នំពេញ​

​ដោយមាន​ទឹក​ចិត្តស្រឡាញ់​ ​ចែករំលែក​ ​និង​មានគំនិត​អភិវឌ្ឍ​សហគមន៍​ដូចគ្នា​ផង​នោះ​ ​យុវជន​ចំនួន​៥​រូប​ ​បាន​បង្កើត​បណ្ណាល័យ​ក្នុង​បរិ​បទ​កូ​វី​ដ​-​១​៩​ ​នៅ​ជាយ​រាជធានី​ភ្នំពេញ​ ​ដើម្បី​បណ្ដុះ​នូវ​វប្បធម៌​អំណាន​ ​និង​រួមចំណែក​លើកស្ទួយ​វិ​ស័យ​អប់រំ​នៅ​កម្ពុជា​។​ ​ការ​បង្កើត​បណ្ណាល័យ​នៅ​ជាយ​រាជធានី​ភ្នំពេញ​នេះ​ ​ធ្វើឡើង​បន្ទាប់ពី​សិស្សានុសិស្ស​ក្នុង​សហគមន៍​ពិបាក​ក្នុង​ការស្វែងរក​សៀវភៅ​អាន​ ​និង​សាលារៀន​បាន​ផ្អាក​បណ្ដោះអាសន្ន​ដោយសារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​រីក​រាលដាល​នៅ​តាម​បណ្ដា​ខេត្ត​រាជធានី​ទូទាំង​ប្រទេស​។​ ​យុវជន​អនុវត្ត​ប្រចាំ​រាជធានី​ភ្នំពេញ​ ​ដែល​បង្កើត​បណ្ណាល័យ​ក្រោយ​ប្រធាន​បទ​ ​«​ភូមិ​មួយ​បណ្ណាល័យ​មួយ​លើកស្ទួយ​អំណាន​ក្នុង​សហគមន៍​»​ ​ដែល​ជា​ផ្នែក​មួយ​របស់​គម្រោង​ការ​ស្ម័គ្រចិត្ត​ដើម្បី​សហគមន៍​ខ្ញុំ​ ​នៃ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ទាំង​៥​រូប​នោះ​...

អត្ថបទថ្មីៗ

WP2Social Auto Publish Powered By : XYZScripts.com