Oeur Sina

Oeur Sina

ប្រភពរូប៖ Ministry of Environment

ក្រពើ​ភ្នំ​ក​ម្រ​ចំនួន​៩​ក្បាល​ត្រូវ​ក្រុម​អ្នកស្រាវជ្រាវ​ប្រទះ​នៅ​ជម្រក​សត្វព្រៃ​កម្ពុជា​

​កូនសត្វ​ក្រពើ​ភ្នំ​ដែល​ជា​ប្រភេទ​សត្វ​ដ៏​ក​ម្រ​បំផុត​ត្រូវ​បាន​ក្រុម​អ្នកស្រាវជ្រាវ​ប្រទះឃើញ​ចំនួន​ ​៩​ក្បាល​ ​និង​មេ​១​ក្បាល​កាលពី​ស​ប្តាហ៍​មុន​ ​ក្នុង​ខណៈ​ពួកវា​កំពុង​ហែលទឹក​នៅ​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក​នៃ​តំបន់​ព្រៃ​ទេសភាព​ភាគ​ខាងកើត​ក្នុង​ខេត្ត​មណ្ឌលគិរី​។​ ​នេះ​បើ​យោង​តាម​ក្រសួង​បរិស្ថាន​កម្ពុជា​។​ ​ក្រុម​អ្នកស្រាវជ្រាវ​សត្វព្រៃ​មកពី​ក្រសួង​បរិស្ថាន​ ​និង​អង្គការ​ ​W​W​F​ ​បាន​អះអាង​សាជាថ្មី​អំពី​វត្តមាន​របស់​ហ្វូង​កូនសត្វ​ក្រពើ​ភ្នំ​ដែល​ត្រូវ​បាន​អ្នកវិទ្យាសាស្ត្រ​កត់ត្រា​ទុក​ពី​វត្តមាន​របស់​ពួកវា​ជាលើកដំបូង​កាលពី​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​កន្លងទៅ​នេះ​។​ ​បើ​តាម​អ្នកជំនាញ​សត្វព្រៃ​បញ្ជាក់​របស់​អង្គការ​ ​W​W​F​ ​កូនសត្វ​ក្រពើ​ភ្នំ​ទាំងនេះ​មាន​អាយុ​ប្រមាណ​ចន្លោះ​ពី​៧​ ​ទៅ​ ​៨​ខែ​ ​ហើយ​ពួកវា​មាន​លក្ខខណ្ឌ​សុខភាព​ល្អ​។​ ​អ្នក​វិទ្យា​សា​ស្រ្ត​បាន​ស្វាគមន៍​នូវ​ដំណឹង​ដ៏​ល្អ​នៃ​ការរស់រាន​ ​ព្រមទាំង​ការលូតលាស់​របស់​កូនសត្វ​ក្រពើ​ភ្នំ​ទាំងនេះ​ ​ដោយសារតែ​មានការ​ការពារ​ ​និង​តាមដាន​ត្រឹមត្រូវ​...

ប្រភពរូប៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ

ក្រសួង​ការពារ​ជាតិ​៖​ ​ពេទ្យ​ទាហាន​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៤​

​ម​ន្រ្តី​ជាន់ខ្ពស់​ក្រសួង​ការពារ​ជាតិ​ ​បាន​អះអាង​ថា​ ​ក្រុម​គ្រូពេទ្យ​ក្រសួង​ការពារ​ជាតិ​ ​មាន​បទ​ពិសោធ​ ​និង​សមត្ថភាព​គ្រប់គ្រាន់​ ​ដើម្បី​ទទួល​ភារកិច្ច​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៤​ ​ឆ្ពោះទៅ​សម្រេច​ជោគជ័យ​ក្នុង​ការ​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​និង​ធានា​សុវត្ថិភាព​សុខភាព​របស់​ប្រជាពលរដ្ឋ​។​ ​ការ​អះអាង​នេះ​ត្រូវ​បាន​លោក​ ​ឥត​ ​សារ៉ាត់​ ​ប្រធានប្រតិបត្តិ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-​១​៩​ក្រសួង​ការពារ​ជាតិ​ ឱ្យ​ដឹង​ក្នុងពេលដែល​លោក​ចុះ​ត្រួតពិនិត្យ​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-​១​៩​ ដូ​ស​ទី​៤​ ​ជូន​ដល់​យោធិន​និង​គ្រួសារ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​នៅ​រសៀល​ថ្ងៃ​ទី​១​៧​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​២​។​ ​បើ​តាម​ម​ន្រ្តី​ជាន់ខ្ពស់​ក្រសួង​ការពារ​ជាតិ​រូប​នេះ​ ​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-​១​៩​ ​គឺ​ក្រុម​គ្រូពេទ្យ​របស់​កងទ័ព​បាន​គិតគូរ​យ៉ាង​ហ្មត់ចត់​ចំពោះ​កិច្ចការ​ងារ​របស់​ខ្លួន​...

ប្រភពរូប៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

​កម្ពុជា​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​ក​ម្រិ​ត​មួយ​ ​ដោយសារ​រង​ឥទ្ធិពល​សម្ពាធ​ខ្យល់​ពី​ចិន​

​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​ ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​២​នេះ​ ​បាន​ប្រកាស​ថា​ ​ចាប់ពី​ថ្ងៃ​ទី​១​៩​ដល់​ថ្ងៃ​ទី​២​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​ទ្រនុង​សម្ពាធ​ខ្ពស់​ប្រទេស​ចិន​កំពុង​រំកិល​ចុះ​មក​ក្រោម​ដោយ​គ្របដណ្ដប់​លើ​កម្ពុជា​ជាមួយនឹង​ឥទ្ធិពល​ជម្រាប​នៃ​សម្ពាធ​ទាប​ក្នុង​ក​ម្រិ​ត​ខ្សោយ​។​ ​ស្ថានភាព​បែប​នេះ​ ​ក្រសួង​ធនធាន​ទឹក​បញ្ជាក់​ថា​ ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ជួរភ្នំ​មាន​អាកាសធាតុ​មាន​ចាប់ពី​២​១​ ​ទៅ​២​៤​អង្សា​សេ​ ​និង​អាច​មាន​ភ្លៀង​ក្នុង​ក​ម្រិ​ត​ខ្សោយ​ដោយអន្លើ​ ​និង​នៅ​បណ្ដា​ខេត្ត​នៅ​តំបន់​វាល​ទំនាបកណ្ដាល​អាកាសធាតុ​ចាប់ពី​រង្វង់​២​២​ ​ទៅ​២​៥​អង្សា​សេ​ ​ព្រមទាំង​មាន​ភ្លៀង​ធ្លាក់​ក្នុង​ក​ម្រិ​ត​ខ្សោយ​នៅ​តាម​តំបន់​ខ្ពង់រាប​ឦសាន​ភាគ​ខាងកើត​។​ ​ចំណែក​នៅ​តំបន់​មាត់សមុទ្រ​អាច​នឹង​មាន​ភ្លៀង​ក្នុង​ក​ម្រិ​ត​ពី​ខ្សោយ​ដូចគ្នា​ ​ហើយ​អាកាសធាតុ​ចន្លោះ​២​០​ទៅ​២​៣​អង្សា​សេ​។​...

ប្រភពរូប៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

សោភ័ណ​ថ្មី​ក្នុង​រាជធានី​ភ្នំពេញ​បាន​លេចឡើង​ ​ក្រោយ​សួនច្បារ​ចំនួន​ពី​​​រ​កែ​លម្អ​រួចរាល់​

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ជួសជុល​កែ​លម្អ​សួនច្បារ​ចំនួន​ពី​​​រ​កន្លែង​ ​ដើម្បី​លើក​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​ ​និង​ទុកជា​កន្លែង​សម្រាប់​ពលរដ្ឋ​ធ្វើ​លំ​ហាត់ប្រាណ​។​ ​សោភ័ណ​ថ្មី​ក្នុង​រាជធានី​ភ្នំពេញ​បាន​លេចឡើង​បន្ទាប់ពី​សួនច្បារ​ចំនួន​ពីរ​នេះ​កែ​លម្អ​រួចរាល់​។​ ​បើ​តាម​លោក​ ​សំ​ ​សា​មុត​ ​ប្រធាន​អង្គភាព​សួនច្បារ​ ​និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ ​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃនេះ​ថា​ ​ក្នុង​ឆ្នាំ​២​០​២​០​និង​២​០​២​១​នេះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ស្ថាបនា​និង​ជួសជុល​សួនច្បារ​បាន​ចំនួន​២​កន្លែង​ ​បើ​ទោះបី​ក្នុង​ដំណាក់កាល​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-​១​៩​ក៏ដោយ​ ​ប៉ុន្តែ​រាជធានី​ភ្នំពេញ​នៅ​អាច​អភិវឌ្ឍ​ជាមួយនឹង​ការ​ទប់​ស្កាត់​ការ​រីក​រាលដាល​ជម្ងឺ​កូ​វី​ដ​-​១​៩​។​ ​លោក​បន្ត​ថា​ ​សួនច្បារ​ទាំង​២​នេះ​ត្រូវ​បាន​ស្ថាបនា​សួនច្បារ​ថ្មី​ ​ដោយ​មួយ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ​ ​លើ​ផ្ទៃក្រឡា​ជិត​១​ម៉ឺន​ម៉ែត្រការ៉េ​។​ ​សួនច្បារ​ថ្មី​នេះ​បាន​បញ្ចប់​ការស្ថាបនា​១​០​០​ភាគរយ​...

ប្រភពរូប៖ Ministry of Environment

​រដ្ឋមន្ត្រី​បរិស្ថាន​៖​ ​ជោគជ័យ​របស់​គ្រូពេទ្យ​ ​មិន​ត្រឹម​មើល​អ្នកជំងឺ​ជា​នោះ​ទេ​

​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ​លោក​ ​សាយ​ ​សំ​អា​ល់ ​បាន​លើកឡើង​ថា​ ​«​ជោគជ័យ​របស់​គ្រូពេទ្យ​ ​មិន​ត្រឹមតែ​មើល​អ្នកជំងឺ​ជា​នោះ​ទេ​ ​តែ​ជោគជ័យ​របស់យើង​ ​គឺ​កុំ​ឱ្យ​មាន​អ្នកជំងឺ​ច្រើន​»​។​ ​លោក​បន្ថែម​ថា​ ​ក្នុងនាម​យើង​ជា​គ្រូពេទ្យ​ត្រូវ​បើក​ចិត្ត​ឱ្យ​ទូលាយ​ ​និង​មាន​ចរិត​សិក្សាស្រាវជ្រាវ​ ​ទើប​កន្លែង​ព្យាបាល​របស់យើង​មាន​ប្រសិទ្ធ​ភាព​ ​ដោយ​ផ្អែកលើ​គុណ​តម្លៃ​ស្នូល​ ​គឺ​គុណភាព​ ​សេវាកម្ម​ ​ក្រម​សីលធម៌​ ​វិជ្ជាជីវៈ​។​ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បន្ត​ថា​ ​មន្ទីរ​សម្រាក​ព្យាបាល​...

ប្រភពរូប៖ ហ្វេសប៊ុករដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall

ថ្ងៃនេះ​ ​អ្នក​ឆ្លង​ ​អូ​មី​ក្រុង​ ​មានការ​ធ្លាក់ចុះ​បន្ដិច​

​ក្រសួងសុខាភិបាល​កម្ពុជា​ ​នៅ​ថ្ងៃ​ទី​១​៦​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ ​បញ្ជាក់​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ ​អូ​មី​ក្រុង​ថ្មី​មាន​ចំនួន​២​៣​ករណី​ទៀត​ ​ដោយ​ក្នុង​នោះ​ជា​ករណី​អ្នកដំណើរ​ចូល​មក​កម្ពុជា​៩​ករណី​ ​និង​ឆ្លង​ក្នុង​សហគមន៍​មាន​ចំនួន​ ​១​៤​ករណី​។​ ​តាម​ការ​ចេញផ្សាយ​របស់​​​ក្រសួងសុខាភិបាល​ ​បាន​បញ្ជាក់​ពី​អ្នកជំងឺ​ចំនួន​១​៣​នាក់​ទៀត​ត្រូវ​បាន​ជាសះស្បើយ​ឡើងវិញ​ ​និង​គ្មាន​អ្នកជំងឺ​ស្លាប់​នោះ​ទេ​។​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ដដែល​ ​នេះ​ ​ប្រទេស​កម្ពុជា​ ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-19 ​សរុប​កើន​ឡើង​ ​១​២​០​ ​៧​៩​៦​នាក់​...

នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ : ​បើ​ប្រឡងធ្លាក់​បែរ​ឱ្យ​ជាប់​ ​មិនបាច់​ប្រឡង​ទេ​ ​នាំ​អស់​លុយ​និង​កម្លាំង​

បេក្ខជន​ដែល​បាន​ប្រឡងធ្លាក់​សញ្ញាបត្រមធ្យមសិក្សា​ទុតិយ​ភូមិ​មួយ​ចំនួន​បាន​ស្នើសុំ​ការយោគយល់​ពី​សម្ដេច​តេជោ ​ហ៊ុន​ ​សែន​ ​សុំ​ត្រឹមតែ​ជាប់​សញ្ញាបត្រ​ ​ស្រប​ពេល​សម្ដេច​តេជោ​ប្រកាស​អបអរ​ ​និង​គ្រោង​ជួប​បេក្ខជន​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយ​ភូមិ​ ​ឆ្នាំ​សិក្សា​២​០​២​០​-​២​០​២​១​។​ ​បេក្ខជន​បាន​លើកឡើង​ថា​ ​«​ជម្រាប​សួរ​លោកតា​សម្តេច​! ​បើ​ចៅ​ប្រលង​ធ្លាក់​ ​តើ​មាន​ការយោគយល់​បន្តិច​ទេ​លោកតា​? ​ចៅ​សុំ​តែ​ម៉ា​ជាប់​ទេ​ ​សុំ​លោកតា​អនុគ្រោះ​ផង​»​។​ ​ឆ្លើយតប​ទៅ​នឹង​សំណើ​រ​នេះ​ ​សម្ដេច​តេជោ ​ហ៊ុន​ ​សែន​ ​ឆ្លើយតប​តាម​បណ្ដាញ​សង្គម​ថា​«​បើ​ប្រឡងធ្លាក់​ហើយ​បែរជា​មាន​ការយោគយល់​ឱ្យ​ជាប់​ ​យើង​មិនបាច់​ប្រឡង​ទេ​ ​នាំ​អស់​លុយ​និង​កម្លាំង​។​...

ប្រភពរូប៖ ហ្វេសប៊ុក

​អាជ្ញាធរ​ខេត្ត​កំពង់ចាម​សហការ​លើក​ក​ម្ពស់​ជីវភាព​ពលរដ្ឋ​ដាំ​ស្វាយចន្ទី​ទៅកាន់​ទី​ផ្សារ​

​អាជ្ញាធរ​ខេត្ត​កំពង់ចាម​ ​និង​ ​US​AID​ ​បាន​គូស​បញ្ជាក់​ពី​គោលបំណង​បន្ត​សហការ​លើ​សកម្មភាព​ការងារ​ ​ដើម្បី​លើក​ក​ម្ពស់​ជីវភាព​ប្រជាកសិករ​ ​ដោយ​ការ​គាំទ្រ​ជួយ​ពួកគេ​ដាំ​ស្វាយចន្ទី​ ​ជួយ​ផ្សារភ្ជាប់​ទៅកាន់​ទី​ផ្សារ​ ​ព្រមទាំង​ជួយ​ខាង​ផ្នែក​បច្ចេកទេស​ ​ដើម្បី​បង្កើន​តម្លៃ​ទទួល​ផល​ចំណេញ​បាន​ច្រើន​។​ ​លោក​ ​ឈិន​ ​រី​ឆាត​ ​ប្រធាន​ការិយាល័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដោយ​ចីរភាព​របស់​អង្គការ​ ​US​AID​ ​បាន​បញ្ជាក់​ពី​គោលបំណង​មួយទៀត​ ​គឺ​ការ​ជួយ​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយ​ចន្ទី​មួយ​នៅ​ស្រុក​ស្ទឹង​ត្រង់​ឱ្យ​ប្រជាកសិករ​ក្លាយ​ជា​អ្នកនាំ​ចេញ​ដ៏​ខ្លាំង​មួយ​ទៅកាន់​ប្រទេស​មួយ​ចំនួន​ ​ពិសេស​សហរដ្ឋអាមេរិក​។​ ​ទាំងនេះ​ ​គឺជា​អ្វី​ដែល​បាន​លើកឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​អភិបាល​ខេត្ត​កំពង់ចាម​ជាមួយ​ ​US​AID​...

​អ្នកឧកញ៉ា​ គួ​ច​ ​ម៉េង​លី​៖​ ​ទោះ​ជាប់​ ​ឬ​ធ្លាក់​បាក់ឌុប​ ​តើ​បេក្ខជន​គួរ​ធ្វើអ្វី​?

​ពាក់ព័ន្ធ​នឹង​ប្រធាន​បទ​ខាងលើ​នេះ​ ​បើ​តាម​អ្នកឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​ ​នៃ​មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ​ ​អាយ​ ​និង​សាលារៀន​ ​អន្ដរទ្វីប​ ​អាមេរិកាំង​ ​ធ្លាប់​បាន​លើកទឹកចិត្ត​ដល់​បេក្ខជន​ដែល​ប្រឡង​បាក់ឌុប​ ​បើ​ធ្លាក់​ក្នុងឆ្នាំនេះ​ ​មិនគួរ​តូចចិត្ត​ ​និង​អស់សង្ឃឹម​ក្នុង​ជីវិត​ឡើយ​។​ ​លោក​បាន​ផ្ដល់​នូវ​ទ​ស្សនៈវិ​ស​័​យថា​ ​ធ្លាប់​បាក់ឌុប​ក៏​មិនគួរ​ទៅ​រៀន​ថ្នាក់ទី១​២​ម្ដងទៀត​ដែរ​...

ប្រភពរូប៖ MoEYS Cambodia

​បេក្ខជន​បាក់ឌុប​ឆ្នាំនេះ​ ​ជាប់​និទ្ទេស​ ​A​ ​ឡើង​ដល់​ជិត​ ​២​ ​០​០​០​នាក់​

​លទ្ធផល​ប្រឡង​បាក់ឌុប​បាន​ចេញ​ជា​ផ្លូវការ​ហើយ​ ​ដោយ​យោង​តាម​សេចក្ដីប្រកាស​បាន​ឱ្យ​ដឹង​ថា​ ​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយ​ភូមិ​ក្នុងឆ្នាំនេះ​ ​មាន​បេក្ខជន​ប្រឡងជាប់​ចំនួន​ ​៧​២​ ​០​១​៦​នាក់​ ​ស្មើនឹង​ ​៦​៥​.​៦​៥​ភាគរយ​។​ ​ចំនួន​នេះ​មានការ​ធ្លាក់ចុះ​បើ​ធៀប​នឹង​ឆ្នាំ​២​០​១​៩​ ​សិស្ស​ប្រឡងជាប់​ ​៧​៩​ ​០​៥​២​នាក់​ ​ស្មើនឹង​៦​៨​.​៦​២​ភាគរយ​។​ ​សម្រាប់​សិស្ស​ទទួល​និទ្ទេស​ ​A​ ​ឡើង​ដល់​ ​១​ ​៧​៥​៣​នាក់​ ​មាន​កើន​ឡើង​បើ​ធៀប​ទៅ​នឹង​ការ​ប្រឡង​បា​ក​ឌុប​ឆ្នាំ​២​០​១​៩​ ​មាន​បេក្ខជន​ប្រឡងជាប់​និទ្ទេស​...

ទំព័រ 1 នៃ 8 1 2 8

អត្ថបទថ្មីៗ

WP2Social Auto Publish Powered By : XYZScripts.com