ហង្ស ពណ្ណរាយ

ហង្ស ពណ្ណរាយ

អ្នកសារព័ត៌មាន

តោះ! ​មក​ស្គាល់​និមិត្តសញ្ញា​ផ្លូវការ​ទាំង​២​៥​ ​ខេត្ត​-​រាជធានី​

​ក្រសួងមហាផ្ទៃ​ ​បាន​សម្រេច​នូវ​និមិត្តសញ្ញា​ជា​ផ្លូវការ​ទាំង​២​៥​ ​ខេត្ត​-​រាជធានី​ ​នៅ​ទូទាំង​ប្រទេស​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ការ​ផ្ដល់​សេវា​រដ្ឋបាល​ដល់​ប្រជាពលរដ្ឋ​ទាំង​ថ្នាក់​ជាតិ​ ​និង​ថ្នាក់​មូលដ្ឋាន​ ​ព្រមទាំង​ជា​ការយល់​ដឹង​ ​និង​ស្គាល់​និមិត្តសញ្ញា​ប្រចាំ​ខេត្ត​រាជធានី​កាន់តែ​ច្បាស់​។​ ​សម្រាប់​និមិត្តសញ្ញា​នៃ​បណ្ដា​ខេត្ត​-​រាជធានី​ជា​ផ្លូវការ​នេះ​ ​ក្រសួងមហាផ្ទៃ​ ​បាន​បង្ហាញ​និមិត្តសញ្ញា​ទាំង​២​៥​ដូច​ខាងក្រោម​៖​ ​

របាយការណ៍​ ​អ​.​ស​.​ប​.​៖​ ​និន្នាការ​ពលកម្ម​កុមារ​មាន​​ការ​កើន​ឡើង​ខ្ពស់​

​បើ​តាម​របាយការណ៍​រួម​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ ​និង​អង្គការ​យូ​នី​សេ​ហ្វ ​ដែល​ជា​ភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សុខ​មាល​ភាព​កុមារ​ ​បាន​បង្ហាញ​របាយការណ៍​កាលពី​ថ្ងៃ​ទី​១​០​មិថុនា​ឱ្យ​ដឹង​ថា​ ​នៅដើម​ឆ្នាំ​២​០​២​០​ ​មាន​កុមារ​ចំនួន​ប្រមាណ​ ​១​៦​០​លាន​នាក់​ ​ក្នុង​នោះ​៩​៧​លាន​នាក់​ជា​ក្មេងប្រុស​ ​បាន​បង្ខំចិត្ត​ចេញ​ធ្វើការ​ ​ដែល​ច្រើនជាង​កាលពី​បួន​ឆ្នាំមុន​ដល់ទៅ​ ​៨​,​៤​លាន​នាក់​។​ ​ហើយពី​ពេលនេះ​ដល់​ដំណាច់​ឆ្នាំ​ ​ភាព​ក្រីក្រ​នៅ​លើ​ពិភពលោក​ដែល​បង្កឡើង​វិបត្តិ​កូ​វី​ដ​-​១​៩​ ​នឹង​ជំរុញ​ឱ្យ​កុមារ​ប្រមាណ​ជាង​៩​លាន​នាក់​បន្ថែម​ទៀត​ ​ត្រូវ​ប្រឹង​បញ្ចេញ​ពលកម្ម​ដើម្បី​ចិញ្ចឹមជីវិត​។​ ​របាយការណ៍​ដដែល​បន្ថែម​ថា​ ​ចំនួន​ពលកម្ម​កុមារ​ពិត​ជាក់ស្តែង​អាច​នឹង​ច្រើនជាង​តួលេខ​ខាងលើ​ដល់ទៅ​៥​ដង​ ​បើ​យោងទៅតាម​គំរូ​ស្ថិតិ​ ​។​ ​របាយការណ៍​បាន​ពន្យល់​ថា​...

មន្ត្រី​សាលា​ខណ្ឌ​មានជ័យ​ជាច្រើន​នាក់​រក​ឃើញ​មាន​ផ្ទុក​​កូ​វី​ដ​-​១​៩​

​អភិបាល​រង​ខណ្ឌ​មានជ័យ​ ​លោក​ ​ឌី​ ​រ័ត្នខេ​ម​រុ​ណ​ ​បាន​ឱ្យ​ដឹង​ថា​ ​មន្ត្រី​សាលា​ខណ្ឌ​មានជ័យយ៉ាងហោច១​០​រូប​ បាន​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​។​ ​លោក​បាន​បញ្ជាក់​ថា​ ​ក្នុងចំណោម​មន្ត្រី​ដែល​ឆ្លង​ទាំង​១​០​នាក់​នោះ​ ​ម​ន្រ្តី​ជា​ស្ត្រី​ចំនួន​២​នាក់​។​ ​អភិបាល​រង​ខណ្ឌ​ដដែល​អះអាង​ថា​ ​ករណី​ឆ្លង​ដំបូង​ ​គឺ​មានតែ​មន្ត្រី​សាលា​ខណ្ឌ​ម្នាក់​ទេ​ ​ដែល​តេ​ស្ត​វិជ្ជមាន​ ​បន្ទាប់មក​គ្រូពេទ្យ​បាន​យក​មន្ត្រី​ពាក់ព័ន្ធ​ចំនួន​៦​៣​នាក់​ ​ដើម្បី​ធ្វើ​តេ​ស្ត​ជា​លទ្ធផល​រក​ឃើញ​វិជ្ជមាន​បន្ថែម​៩​នាក់​ទៀត​ ​ដោយ​សរុប​កើន​ឡើង​ចំនួន​១​០​ ​រូប​ ​។​ ​បច្ចុប្បន្ន​អ្នកជំងឺ​ទាំង​១​០​នាក់​នោះ​...

បច្ចេកទេស​ដាំ​ចេកពងមាន់​ទទួល​ទិន្នផល​ខ្ពស់​!

​ចេក​ ​ត្រូវ​បាន​គេ​ពេញ​និយម​ជ្រើស​ជា​បង្អែម​មួយ​ប្រភេទ​សម្រាប់​បរិភោគ​បាន​គ្រប់ពេល​វេលា​ ​និង​ទីកន្លែង​។​ ​ទៀតសោត​ ​ដើមចេក​ ​ជា​ប្រភេទ​រុក្ខជាតិ​ម្យ៉ាង​ដែល​ងាយ​ដាំ​ ​ងាយ​ថែទាំ​ ​និង​ទទួល​បានផល​លឿន​។​ ​សម្រាប់​បច្ចេកទេស​ដាំ​ចេកពងមាន់​តាម​បច្ចេកទេស​ត្រឹមត្រូវ​ ​ដើម្បី​ទទួល​បាន​ទិន្នន័យ​ផល​ខ្ពស់​ ​និង​លូតលាស់​បាន​ល្អ​។​ ​ពាក់ព័ន្ធ​នឹង​បច្ចេកទេស​ដាំ​ដើម​ចេកពងមាន់​នេះ​ ​បើ​តាម​អ្នកជំនាញ​ ហ្វា​មើ​រ​ ​ឌី​អិ​ន​អេ (​Farmer​ ​D​N​A​ ) ​បាន​ចែករំលែក​ពី​បច្ចេកទេស​ដាំ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ដូច្នេះ​ថា​៖​ ​ការរៀបចំ​ដី​ដាំ​៖​...

កូនខ្មែរ​៤​រូប​ ​នឹង​ធ្វើដំណើរ​ផ្លាស់ប្ដូរ​ការសិក្សា​នៅ​សហរដ្ឋអាមេរិក​ក្នុង​ខែ​សីហា​ តាមរយៈ​ ​ICE​S

​ការផ្លាស់ប្ដូរ​ការសិក្សា​របស់​យុវជន​នៅ​​តាម​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​ ​ជាមួយនឹង​បណ្ដា​ប្រទេស​អភិវឌ្ឍ​ដែល​មាន​ប្រព័ន្ធ​អប់រំ​រីក​ចម្រើន​ ​គឺជា​ឱកាស​ដ៏​ពិសេស​របស់​យុវជន​ក្នុង​ការ​ក្រេបជញ្ជក់​ចំណេះ​ដឹង​ ​ចំណេះ​ធ្វើ​ ​និង​បទ​ពិសោធ​ ​ដើម្បី​ប្រែក្លាយ​ទៅជា​ធនធានមនុស្ស​ដ៏​មាន​សក្ដានុពល​សម្រាប់​រួមចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​ក្រោយ​បញ្ចប់​ការសិក្សា​​។​ ​សម្រាប់​កម្ពុជា​ ​តាមរយៈ​ ​International​ ​Cultural​ ​Exchange​ ​Service​s ​ហៅ​កាត់​ថា​ ​ICE​S ​ជា​សេវាកម្ម​ផ្លាស់ប្ដូរ​ការសិក្សា​លក្ខណៈ​អន្តរជាតិ​ដំបូង​គេ​នៅ​ក្នុងស្រុក​ ​ដែល​បាន​នាំ​សិស្សានុសិស្ស​កម្ពុជា​ក​ម្រិ​ត​វិទ្យាល័យ​ទៅ​ផ្លាស់ប្តូរ​ការសិក្សា​នៅ​ក្រៅ​ប្រទេស​​។​ ​សម្រាប់​ឆ្នាំ​២​០​២​១​នេះ​ ​ក្រោយ​ពី​បេក្ខជន​ដែល​មានចំណេះ​ជាសាកល​ជាច្រើន​បាន​ចូលរួម​ធ្វើ​តេ​ស្ត​ភាសា​អង់គ្លេស​មក​ ​ICE​S ​បាន​រក​ឃើញ​ក្រុម​យុ​វ​សិស្ស​ជំនាន់​ទី​២​...

លោក​ ឃួ​ង​ ​ស្រេង​ ​នឹង​ពង្រីក​ឱ្យ​មានការ​លក់ដូរ​តាម​ផ្សារ​រដ្ឋ​ឡើងវិញ​ ​ក្រោយ​មិន​មាន​អ្នក​ឆ្លង​ក្នុង​ផ្សារ​

​នៅ​ក្នុង​កិច្ចប្រជុំ​តាមរយៈ​ ​Video Conference​ ​កាលពី​ល្ងាច​ថ្ងៃ​ទី​៨​មិថុនា​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​លោក​ ឃួ​ង​ ​ស្រេង​ ​បាន​លើកឡើង​ថា​ ​ផ្សារ​រដ្ឋ​ទាំង​ ​២​៥​ ​ត្រូវ​បាន​អាជ្ញាធរ​សម្រេច​ឱ្យ​បើក​ដំណើរការ​លក់ដូរ​ឡើងវិញ​ប្រមាណ​ ​២​ ​ស​ប្ដាហ៍​កន្លងមក​ហើយ​ ​ដោយ​លក់​ជា​គ្រឿងឧបភោគបរិភោគ​ ​ត្រី​ ​សាច់​ជាដើម​។​ ​ប៉ុន្តែ​មកដល់ពេលនេះ​ ​លោក​បាន​បញ្ជាក់​ថា​ ​ក្រោយ​បើកឲ្យ​ដំណើរការ​ឡើងវិញ​នោះ​ឃើញ​ថា​...

រូប៖ freshnewsasia

កម្ពុជា​ ​ស្នើ​ក្រុមហ៊ុន​ ​L​S ​Electric​ ​និង​ក្រុមហ៊ុន​ ​Onion​ ​ផលិត​ម៉ូតូ​កង់​បី​ ​មក​វិនិយោគ​នៅ​កម្ពុជា​

​ឯកអគ្គរាជទូត​កម្ពុជា​នៅ​កូរ៉េ​ខាងត្បូង​ ​លោក​ ​ឡុង​ ​ឌី​ម៉ង់ ​បាន​ស្នើ​ដល់​ក្រុមហ៊ុន​ ​L​S ​Electric​ ​ពិនិត្យ​លទ្ធភាព​បំពាក់​បច្ចេកវិទ្យា​ទំនើប​បន្ថែម​ ​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ ​Onion​ ​ជា​ក្រុមហ៊ុន​ផលិត​ម៉ូតូ​កង់​បី​ ​ប្រើ​អគ្គិសនី​ដើម្បី​វិនិយោគ​នៅ​កម្ពុជា​។​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​២​លើក​ ​កាលពី​ថ្ងៃ​ទី​២​២​ ​ខែ​មេសា​ ​នៅ​ទីស្នាក់ការ​កណ្តាល​ក្រុមហ៊ុន​ ​L​S ​Electric​ ​នា​ទីក្រុង​សេអ៊ូល​ ​និង​ថ្ងៃ​ទី​២​៥​ឧសភា​...

ខេត្ត​សៀមរាប​ ​សម្រេច​ដក​បម្រាម​គោចរ​ ​និង​វិធានការ​រដ្ឋបាល​ជា​ផ្លូវការ​

​រដ្ឋបាល​ខេត្ត​សៀមរាប​ ​បាន​សម្រេច​បិទ​បញ្ចប់​ការ​អនុវត្ត​បម្រាម​គោចរ​ពេលយប់​ ​និង​វិធានការ​រដ្ឋបាល​នានា​ ​ក្នុង​ការ​ទប់​ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១​៩​ ​ដែល​បាន​ដាក់​ចេញ​កាលពី​ខែ​មេសា​កន្លងទៅ​។​ ​នៅ​ថ្ងៃ​ទី​៤​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​ ​រដ្ឋបាល​ខេត្ត​សៀមរាប​ ​បាន​ប្រកាស​បិទ​បញ្ចប់​នូវ​វិធានការ​រដ្ឋបាល​ ​ក៏ដូចជា​បម្រាមគោចរ​ពេល​រាត្រី​ត្រូវ​បាន​ធ្វើឡើង​តាមរយៈ​សេចក្តី​សម្រេច​ ​ដែល​ត្រូវ​បាន​ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ដដែល​នេះ​។​ ​ជា​ផ្នែក​សេចក្ដី​សម្រេច​ ​ក្នុង​ប្រការ​៣​ ​រដ្ឋបាល​ខេត្ត​បាន​បញ្ជា​ដល់​នាយក​រដ្ឋបាល​ខេត្ត​ ​ស្នងការ​នគរបាល​ខេត្ត​ ​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ ​មេបញ្ជាការ​តំបន់​សឹក​រង​សៀមរាប​ ​អភិបាល​ក្រុង​ ​ស្រុក​...

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​អនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​ឯកជន​ ​ប្រឡង​បញ្ចប់​ថ្នាក់​បឋមសិក្សា​ ​និង​សញ្ញាបត្រមធ្យមសិក្សា​ដោយខ្លួនឯង​

​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​នៅ​ថ្ងៃ​ទី​៣​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​ ​បាន​អនុញ្ញាត​ឲ្យ​គ្រឹះស្ថានសិក្សា​ចំណេះ​ដឹង​ទូទៅ​ឯកជន​ ​ដែល​ជា​សមាជិក​សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជា​ ​រៀបចំ​ការ​ប្រឡង​បញ្ចប់​បឋមសិក្សា​ថ្នាក់​ទី​៦​ ​និង​សញ្ញាបត្រមធ្យមសិក្សា​បឋម​ភូមិ​ (​ថ្នាក់​ទី​៩​) ​ឆ្នាំ​សិក្សា​២​០​២​០​-​២​០​២​១​ ​ទៅតាម​ប្រតិទិន​ប្រឡង​រៀងៗខ្លួន​។​ ​បើ​តាម​រដ្ឋមន្ដ្រី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​លោក​ ​ហ​ង់ ​ជួនណា​រ៉ុ​ន​ ​បាន​អះអាង​ថា​...

ប្រភពរូបភាព៖ TYDA - គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

ថ្ងៃនេះ​ក្រសួងសុខាភិបាល​ ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១​៩​ ​ជិត​៩​០​០​នាក់​ ​ខណៈ​ស្លាប់​៦​នាក់​

​ក្រសួងសុខាភិបាល​ ​នៅ​ថ្ងៃ​ទី​០​៤​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​នេះ​ ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១​៩​ ​ថ្មី​ចំនួន​ ​៨​៨​៦​នាក់​ ​ខណៈ​អ្នកជំងឺ​ចំនួន​ ​៧​៨​១​នាក់​បាន​ជាសះស្បើយ​។​ ​នៅ​ក្នុង​សេចក្ដីជូនដំណឹង​ដដែល​អះអាង​ថា​ ​មាន​ករណី​ស្លាប់​បន្ត​ ​៦​នាក់​បន្ថែម​ទៀត​ ​ដោយសារ​ជំងឺ​កូ​វី​ដ​១​៩​ ​ដែល​ធ្វើ​ឱ្យ​ទិន្នន័យ​អ្នក​ស្លាប់​បាន​កើន​ឡើង​២​៤​២​នាក់​។​ ​សូម​ជម្រាប​ថា​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០​៤​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​ ​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​...

ទំព័រ 1 នៃ 113 1 2 113

អត្ថបទថ្មីៗ

WP2Social Auto Publish Powered By : XYZScripts.com