សែម ពិសី

សែម ពិសី

អត្តពលិក​ជាង​៦០​នាក់ នឹង​ត្រៀម​ប្រកួត​​ព្រឹត្តិការណ៍​កីឡា​ជាតិ​ ឆ្នាំ​នេះ​

សហ​ព័ន្ធ​កីឡាកាយសម្ព័ន្ធ​កម្ពុជា ​បាន​ត្រៀម​ក្រុម​កីឡាករ​-កីឡាការិនី​របស់​ខ្លួន​ចំនួន​៦៥នាក់ ដើម្បីរៀប​ចំការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី២ ឆ្នាំ​២០១៨ ដែល​គ្រោង​នឹង​ធ្វើ ឡើង​ជា​ផ្លូវ​ការ​ចំនួន​៧​ថ្ងៃ ដែល​មាន​ចំនួន​១៣​វិញ្ញាសា។ យោង​តាម​ភ្នាក់​ងារ​សារ​ព័ត៌មាន​កម្ពុជា (AKP) ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី១០ ខែឧសភា ដោយ​ដកស្រង់សម្តីលោក ណយ ផាណា អគ្គ​លេខាធិការសហ​ព័ន្ធ​កីឡាកាយសម្ព័ន្ធ​កម្ពុជា​គូស​បញ្ជា​ក់ថា សហ​ព័ន្ធ​បាន​ត្រៀម​អត្តពលិក​រួច​ជាស្រេច ដើម្បី​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី២ ឆ្នាំ​២០១៨ ដែល​មាន​អត្តពលិក​ទាំង​ជម្រើស​ជាតិ និង​មកពី​ខេត្ត​ចំនួន​៤ព្រម​ទាំង​ក្រសួង​មហា​ផ្ទៃ​សរុប​មាន​ចំនួន​៦៥​នាក់។...

ក្រសួង​កសិកម្ម​បង្ហាញ​ពូជស្រូវ​ថ្មី​ ដើម្បីដាំសាកល្បង​នៅ​រដូវ​វស្សា​ឆ្នាំ​នេះ

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញ​ពូជស្រូវ​ថ្មី​មួយ​ប្រភេទ​ទៀត ឈ្មោះ​ផ្កាមាលតី ដើម្បីផ្ដល់​ជូន​ដល់​កសិករ​យក​ទៅ​ដាំ​សាកល្បង​នៅ​ក្នុង​រដូវ​វស្សា​ឆ្នាំ​នេះ សម្រាប់​ធ្វើការប្រៀប​ធៀប​ទិន្នផលជា​មួយ​ពូជស្រូវ​ផ្សេង​ទៀត ​ក្នុងការ​ឈាន​ទៅ​អនុ​វត្តន៍ការដាំដុះស្រូវប្រភេទ​នេះនា​ពេល​អនាគត។ យោង​តាម​ភ្នាក់​ងារ​សារ​ព័ត៌មាន​កម្ពុជា​ (AKP) ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី៩ ខែឧសភា ដោយ​ដកស្រង់សម្តី​របស់លោក អ៊ុក ម៉ាការា ប្រធាន​វិទ្យា​ស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​អះអាង​ថា...

​កម្មវិធី​ប្រកួត​ប្រជែង​យុវជន​​ទេសចរណ៍​ឆ្នើម ប្រចាំ​ឆ្នាំ​២០១៨

ក្រសួង​​ទេសចរណ៍​ និង​គណៈកម្មាធិការ​ជាតិ​វាយ​តម្លៃ​ទី​ក្រុង​​ស្អាត នឹង​រៀបចំ​កម្មវិធី​ប្រកួត​ប្រជែង «យុវជន​​ទេសចរណ៍​ឆ្នើម ឆ្នាំ​២០១៨» ក្រោម​ប្រធាន​បទ «ការ​រៀបចំ​វត្ត​​ទេសចរណ៍​គំរូ» ​នៅ​វត្ត​ហរិរក្សរាជិនី ហៅ​វត្ត​វាំង​ចាស់ ស្ថិត​នៅ​ភូមិ​ក្នុង​វាំង ឃុំវាំង​ចាស់ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ។ នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​​ទេសចរណ៍​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី២៣ ខែ​មេសា ឆ្នាំ​២០១៨។ នៅ​ក្នុង​សេចក្តី​ជូន​ដំណឹងដ​ដែល បាន​បញ្ជាក់​ទៀតថា ការ​រៀបចំ​កម្មវិធី​ប្រកួត​នេះ គឺ​ដើម្បី​បញ្រ្ជាបការ​យល់​ដឹងជា​សាធារណៈ...

អត្ថបទថ្មីៗ