SAN KOLYANEY

SAN KOLYANEY

​អ្នកឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​នឹង​ចូលរួម​ជា​វាគ្មិន​ក្នុង​វេទិកា​ចែករំលែក​បទ​ពិសោធ​ធ្វើអាជីវកម្ម​

​នៅ​ថ្ងៃ​ទី​២​៣​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​អង្គការ​ស​ម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ហៅ​កាត់​ថា​ ​AN​S​A​ ​នឹង​មាន​ការរៀបចំ​វេទិកា​ចែករំលែក​បទពិសោធន៍​ល្អ​ៗ​ប្រចាំ​ឆ្នាំ​ស្តីពី​ ​«​យុទ្ធ​សា​ស្រ្ត ​និង​ជម្រើស​ឆ្លាតវៃ​ដើម្បី​ភាព​រឹង​មាំ​នៃ​អាជីវកម្ម​ក្នុង​បរិ​បទ​កូ​វី​ដ​-​១​៩​»​។​ ​វេទិកា​នេះ​ផង​ដែរ​ ​នឹង​មានការ​អញ្ជើញ​ចូលរួម​ពី​វាគ្មិន​កិត្តិយស​ចំនួន​៣​រូប​ ​ដើម្បី​នាំ​យក​នូវ​បទ​ពិសោធ​ល្អ​ៗ​មក​ចែករំលែក​ ​ហើយ​វាគ្មិន​កិត្តិយស​រួម​មាន​ ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​Men​g​l​y​ J. Qu​a​c​h​ ​Education​,...

​ក្រុម​ប្រឆាំង​រដ្ឋប្រហារ​មី​យ៉ា​ន់​ម៉ា​​អះអាង​ថា​ ​មាន​ការវាយប្រហារ​ក្នុង​រដ្ឋធានី​

​យោង​តាម​ក្រុម​ឧទ្ទាម​ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ ​អ្នកប្រយុទ្ធ​ប្រឆាំង​រដ្ឋប្រហារ​បាន​វាយប្រហារ​ការិយាល័យ​រដ្ឋាភិបាល​មួយ​នៅ​ភាគ​ខាងកើត​ប្រទេស​មី​យ៉ា​ន់​ម៉ា​ដោយ​គ្រាប់​រ៉ុក្កែ​ត​ ​និង​គ្រាប់បែកដៃ​កាលពី​ថ្ងៃពុធ​ ​ហើយបាន​សម្លាប់​ទាហាន​រដ្ឋាភិបាល​យោធា​រាប់​សិប​នាក់​។​ ​ការ​ប៉ះទង្គិច​គ្នា​យ៉ាងខ្លាំងក្លា​រវាង​កងទ័ព​រដ្ឋាភិបាល​ ​និង​ក្រុម​យុទ្ធជន​ ​«​កងកម្លាំង​ការពារ​ប្រជាជន​»​ ​បាន​វាយលុក​រដ្ឋធានី​របស់​រដ្ឋ​ K​a​y​a​h​ ​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ ​ដោយ​យោធា​បាន​អំពាវនាវ​ឱ្យ​មាន​ការវាយប្រហារ​តាម​អាកាស​ ​និង​កាំភ្លើងធំ​ ​ដើម្បី​គាំទ្រ​ដល់​កងទ័ពជើងគោក​របស់​ខ្លួន​។​ ​ប្រភព​ពី​ប៉ូលិស​បាន​ប្រាប់​សារ​ព័ត៌មាន​ ​A​F​P​ ​ថា​ ​ក្រុម​យុទ្ធជន​ឧទ្ទាម​បាន​ចូល​កាន់កាប់​ព្រះវិហារ​ ​និង​ផ្ទះ​នានា​ក្នុង​រដ្ឋធានី​ ​L​o​i​k​a​w​...

​No​v​a​v​a​x ​ក្លាយ​ជា​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ទី​៥​ ​ដែល​ត្រូវ​បាន​អនុម័ត​ប្រើប្រាស់​នៅ​អូស្ត្រាលី​

​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​២​០​នេះ​ ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​«​No​v​a​v​a​x​»​ ​បាន​ក្លាយ​ជា​វ៉ាក់សាំង​ទី​៥​ ​ដែល​ត្រូវ​បាន​អនុម័ត​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​។​ ​យោង​តាម​សារ​ព័ត៌មាន​ CN​A​ ​ប្រទេស​នេះ​បាន​បញ្ជាទិញ​វ៉ាក់សាំង​ចំនួន​ ​៥​១​លាន​ដូ​ស​ដែល​ផលិត​ដោយ​សហរដ្ឋអាមេរិក​ផ្គត់ផ្គង់​ក្រោម​ម៉ាក​ Nu​v​a​xo​v​i​d​ ​សម្រាប់​ប្រជាជន​ចំនួន​ ​២​៦​លាន​នាក់​ ​ខណៈ​វ៉ាក់សាំង​ ​P​f​i​z​e​r ​As​t​raZe​n​e​ca​ ​និង​ ​Modern​a​ ​ត្រូវ​បាន​ប្រើប្រាស់​រួចហើយ​។​ ​វ៉ាក់សាំង​...

​ម៉ាឡេស៊ី​បន្ធូរបន្ថយ​ច្បាប់​កូ​វី​ដ​-​១​៩​ ​ដោយ​អនុញ្ញាត​ឱ្យ​ជួបជុំ​ក្នុង​ឱកាស​ចូលឆ្នាំ​ចិន​ខាងមុខ​

​នៅ​ថ្ងៃពុធ​ប្រទេស​ម៉ាឡេស៊ី​បាន​ប្រកាស​ពី​គោលការណ៍​ណែនាំ​អំពី​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដែល​ត្រូវ​បាន​បន្ធូរបន្ថយ​បន្ថែម​ទៀត​សម្រាប់​ការ​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ចិន​នា​ពេល​ខាងមុខ​ ​រួម​ទាំង​ការអនុញ្ញាត​ឱ្យ​ទទួលទាន​អាហារ​ពេលល្ងាច​ជួបជុំ​គ្រួសារ​ ​និង​ការ​ទៅលេង​ពី​ផ្ទះ​មួយ​ទៅផ្ទះ​មួយ​។​ ​ខុស​ពី​ឆ្នាំមុន​ ​ការ​ជួបជុំ​សម្រាប់​អាហារ​ពេលល្ងាច​ ​ត្រូវ​បាន​កំណត់​សមាជិក​គ្រួសារ​ត្រឹមតែ​ ​១​៥​នាក់​ប៉ុណ្ណោះ​ដែល​រស់នៅ​ក្នុង​ចម្ងាយ​ត្រឹម​ ​១​០​គីឡូម៉ែត្រ​ពី​គ្នា​ ​ខណៈ​ឆ្នាំនេះ​មិន​មាន​ការកំណត់​ជាក់លាក់​ណាមួយ​សម្រាប់​ឱកាស​ចូលឆ្នាំ​ចិន​ ​ដែល​គ្រោង​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​៣​១​ ​ខែ​មករា​នោះ​ឡើយ​។​ ​រដ្ឋមន្ត្រី​ឯកភាពជាតិ​ ​លោកស្រី​ ​H​a​l​i​ma​h​ ​M​o​ham​e​d​ ​Sad​i​qu​e​ ​បាន​និយាយ​ថា​ ​ទោះជាយ៉ាងណាក៏ដោយ​សម្រាប់​ព្រឹតិ្ត​ការណ៍​ ​«​Open...

​កូរ៉េ​ខាងជើង​ឱ្យ​តម្រុយ​ពី​ការ​បាញ់​សាកល្បង​នុយ​ក្លេអ៊ែ​រ​ ​ឬ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ឡើងវិញ​

កូរ៉េ​ខាងជើង​បាន​បង្ហើប​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​២​០​នេះ​ថា​ ​ខ្លួន​អាចប​ន្ត​ការសាកល្បង​អាវុធ​នុយ​ក្លេអ៊ែ​រ​ ​និង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ឡើងវិញ​ ​ខណៈ​មន្ត្រី​កំពូល​របស់​ប្រទេស​បញ្ជាក់​ពី​ការរៀបចំ​សម្រាប់​ ​«​ការ​ប្រឈម​មុខ​ដាក់គ្នា​រយៈពេល​វែង​»​ ​ជាមួយ​សហរដ្ឋអាមេរិក​។​ ​ថ្វីបើ​រង​ទណ្ឌកម្ម​អន្តរជាតិ​ក៏ដោយ​ ​ក្រុង​ព្យុ​ង​យ៉ាង​នៅតែ​សាកល្បង​អាវុធ​ជាច្រើន​ដង​ក្នុង​ដើម​ឆ្នាំនេះ​ ​រួម​ទាំង​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​ ​ដោយ​មេដឹកនាំ​ប្រទេស​ ​លោក​ ​គីម​ ជុ​ង​អ៊ុន​ ​បន្ត​តាម​គោលដៅ​ដែល​បាន​អនុម័ត​ក្នុង​ការ​ពង្រឹង​យោធា​បន្ថែម​ទៀត​។​ ​ក្រោយ​បន្ធូរបន្ថយ​ការ​បិទ​ខ្ទប់​ប្រទេស​ដោយសារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​កូរ៉េ​ខាងជើង​មិនបាន​ឆ្លើយតប​ទៅ​នឹង​ការ​ផ្តល់​ជូន​នៃ​កិច្ចពិភាក្សា​របស់​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ទេ​ ​ខណៈ​ការសាកល្បង​អាវុធ​ធ្វើឡើង​ទ្វេ​ដង​ ​និង​ប្តេជ្ញា​ឆ្លើយតប​ ​«​ខ្លាំង​ជាង​នេះ​និង​ជាក់លាក់​»​...

ប្រភពរូបភាព៖ The Independent

​មុន​និង​ក្រោយ​ការ​ផ្ទុះ​ភ្នំភ្លើង​នៅ​តុង​ហ្គា

ការ​ផ្ទុះ​ភ្នំភ្លើង​ដ៏​ធំ​ ​និង​រលក​យក្ស​ស៊ូ​ណា​មិ​នៅ​តុង​ហ្គា​បណ្តាល​ឱ្យ​ខូចខាត​យ៉ាង​មហន្តរាយ​ដល់​ផ្ទះ​ ​និង​សហគមន៍​ជាច្រើន​ ​ដែល​ត្រូវ​បាន​គ្របដណ្តប់​ដោយ​ផេះ​ដ៏​ក្រាស់​។​ ​ជុំវិញ​សោកនាដកម្ម​នេះ​ ​រដ្ឋាភិបាល​តុង​ហ្គា​ន​និយាយ​ថា​ ​នេះ​ជា​គ្រោះ​មហន្តរាយ​ដែល​មិនធ្លាប់​មាន​ពីមុន​មក​។​ ​យោង​តាម​ការ​ឱ្យ​ដឹង​របស់​សារ​ព័ត៌មាន​ BBC ​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​តុង​ហ្គា​ត្រូវ​បាន​រំខាន​យ៉ាង​ខ្លាំង​ ​ខណៈ​រូបភាព​ផ្កាយរណប​ ​និង​រូបថត​ពីលើ​អាកាស​បង្ហាញ​ពី​ទំហំ​នៃ​ការ​បំផ្លិចបំផ្លាញ​ដ៏​ធ្ងន់ធ្ងរ​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ខ្សែកាប​ក្រោម​សមុទ្រ​តែមួយ​តភ្ជាប់​តុង​ហ្គា​ទៅកាន់​ពិភព​ខាងក្រៅ​ ​ក៏​ត្រូវ​បាន​កាត់ផ្តាច់​នៅ​ក្នុង​ការ​ផ្ទុះ​ផង​ដែរ​។​ ប្រភពរូបភាព៖ MAXAR...

​វៀតណាម​ប្រកាស​រក​ឃើញ​ករណី​វី​រុ​ស​បំប្លែង​ ​«​អូ​មី​ក្រុង​»​ ​ដំបូង​នៅ​ក្នុង​សហគមន៍​

​នៅ​ថ្ងៃពុធ​ម្សិលមិញ​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា​ ​ប្រទេស​វៀតណាម​កត់ត្រា​ករណី​ឆ្លង​ក្នុង​សហគមន៍​ដំបូង​ទាក់ទង​នឹង​វី​រុ​ស​បំប្លែង​ ​«​អូ​មី​ក្រុង​»​ ​ខណៈ​អាជ្ញាធរ​សុខាភិបាល​ប្រទេស​នេះ​ជំរុញ​ឱ្យ​ប្រជាជន​បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែម​ទៀត​ ​ដោយសារតែ​ការ​គំរាមកំហែង​ពី​វ៉ា​រ្យ៉ង់​ថ្មី​។​ ​យោង​តាម​កាសែត​ ​Tie​n ​P​h​on​g​ ​ដែល​ដកស្រង់​សម្តី​អាជ្ញាធរ​សុខាភិបាល​ ​ករណី​វិជ្ជមាន​ចំនួន​បី​ត្រូវ​បាន​រក​ឃើញ​កាលពី​ចុង​ស​ប្តាហ៍​នៅ​ទីក្រុង​ហូ​ជី​មិញ​ ​ហើយ​ត្រូវ​បាន​បញ្ជាក់​ថា​ជា​វី​រុ​ស​បំប្លែង​ ​«​អូ​មី​ក្រុង​»​ ​កាលពី​ល្ងាច​ថ្ងៃអង្គារ​។​ ​ជាមួយគ្នា​ផង​ដែរ​ ​ប្រទេស​អាស៊ី​អាគ្នេយ៍​នេះ​ ​ធ្លាប់​បាន​រក​ឃើញ​ករណី​ឆ្លង​ច្រើនជាង​ ​៧​០​ករណី​រួច​ទៅ​ហើយ​ ​ក្នុងចំណោម​អ្នក​ដែល​ចូល​មក​ប្រទេស​វៀតណាម​ពី​បរទេស​។​ ​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​កាលពី​ស​ប្តាហ៍​មុន​...

​បាងកក​កំពុង​មើលឃើញ​ក​ម្រិ​ត​បំពុល​បរិយាកាស​ខ្ពស់​ក្នុង​ផ្នែក​ជាច្រើន​នៃ​ទីក្រុង​ ​និង​ខេត្ត​ជុំវិញ​

​យោង​តាម​សារ​ព័ត៌មាន​ ​Thai​g​e​r ​បាន​ឱ្យ​ដឹង​ថា​ ​សារធាតុ​បំពុល​ភាគ​ល្អិត​ដ៏​គ្រោះថ្នាក់​ ​P​M​ 2.5 ​បាន​គ្របដណ្តប់​ផ្នែក​ជាច្រើន​នៃ​ក្រុង​បាងកក​ ​និង​ខេត្ត​ជុំវិញ​របស់​ខ្លួន​។​ ​នាយកដ្ឋាន​គ្រប់គ្រង​ការ​បំពុល​នៅ​ប្រទេស​ថៃ​ ​បាន​រាយការណ៍​ថា​ ​ក​ម្រិ​ត​ភាគ​ល្អិត​ក្នុង​ខ្យល់​មាន​ចាប់ពី​ ​២​៨​-​៧​២​មីក្រូ​ក្រាម​ក្នុង​មួយ​សង់ទីម៉ែត្រ​គូ​ប​ ​ខណៈ​ក​ម្រិ​ត​សុវត្ថិភាព​សម្រាប់​ធូលី​ខ្យល់​គឺ​មាន​ត្រឹម​ ​៥​០​មីក្រូ​ក្រាម​ក្នុង​មួយ​សង់ទីម៉ែត្រ​គូ​ប​ប៉ុណ្ណោះ​ ​ហើយ​តំបន់​ចំនួន​៤​១​ ​មាន​ក​ម្រិ​ត​ធូលី​លើស​ពី​ក​ម្រិ​ត​នេះ​ទៅ​ហើយ​។​ ​ស្ថានភាព​អាកាស​របស់​ទីក្រុង​បាងកក​បាន​ធ្លាក់ចុះ​ខ្លាំង​ ​តាំងពី​ថ្ងៃអង្គារ​មក​ម្ល៉េះ​ ​ប៉ុន្តែ​មានការ​រំពឹង​ថា​ ​បរិយាកាស​នឹង​ប្រសើរ​ឡើង​នៅចន្លោះ​ថ្ងៃ​ព្រហស្បតិ៍​នេះ​...

​អូ​ឡាំ​ពិ​ក​រដូវរងា​ឆ្នាំ​២​០​២​២​៖​ ​ចិន​ដាក់​តំបន់​ X​in​j​i​an​g​ ​ជា​មជ្ឈមណ្ឌល​កីឡា​រដូវរងា​

​ខណៈ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​នៅ​ទីក្រុង​ប៉េកាំង​កាន់តែ​ខិត​ជិត​មកដល់​ ​តំបន់​ X​in​j​i​an​g​ ​ដែល​កំពុង​មាន​បញ្ហា​ ​ពេលនេះ​ត្រូវ​បាន​ប្តូរ​ទិសដៅ​ជា​ផ្ទាំង​រូបភាព​សម្រាប់​វិ​ស​័​យ​កីឡា​រដូវរងា​របស់​ប្រទេស​ចិន​វិញ​។​ ​ជុំវិញ​ការផ្លាស់ប្តូរ​នេះ​ ​ក្រុមហ៊ុន​បរទេស​ជាច្រើន​កំពុង​ប្រញាប់ប្រញាល់​ធ្វើជា​ផ្នែក​ក្នុង​វិ​ស​័​យ​នោះ​ ​ទោះបីជា​ប្រទេស​លោក​ខាងលិច​ចោទប្រកាន់​ថា​ ​ប្រទេស​ចិន​កំពុង​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​ប្រឆាំង​នឹង​ជនជាតិ​ភាគតិច​មូ​ស្លី​ម​នៅ​ទីនោះ​ក៏ដោយ​។​ ​មកដល់ពេលនេះ​ ហ្គេ​ម​រដូវរងា​នៅ​ក្នុង​ប្រទេស​ចិន​កំពុង​លាតសន្ធឹង​ហួសពី​ទីក្រុង​ប៉េកាំង​ហើយ​។​ ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារ​ព័ត៌មាន​ BBC ​ការ​ខ​ល​ជា​វីដេអូ​មួយ​ត្រូវ​បាន​ធ្វើឡើង​ជាមួយ​ ​អ្នកមាន​ឥទ្ធិពល​លើ​អ៊ី​ន​ធឺ​ណិ​ត​ម្នាក់​ឈ្មោះ​ ​Y​a​o ​ដោយ​គាត់​កំពុង​ឈរ​នៅ​លើ​កំពូលភ្នំ​នៅ​ពេលថ្ងៃ​លិច​ ​និង​រៀបនឹង​ជិះ​ស្គី​ទឹកកក​។​ ​នោះ​គឺជា​រូបភាព​ដ៏​ស្រស់​ស្អាត​ ​ដែល​បង្ហាញ​ពី​ជម្រាល​ដែល​គ្របដណ្តប់​ដោយ​ព្រិល​...

​អូស្ត្រាលី​អាច​ឃើញ​ការ​ស្លាប់​បន្ថែម​ទៀត​ចំ​ពេល​មាន​រលក​វី​រុ​ស​បំប្លែង​ ​«​អូ​មី​ក្រុង​»​

​នៅ​ថ្ងៃពុធ​នេះ​ ​អាជ្ញាធរ​បាន​ព្រមាន​ថា​ ​អូស្ត្រាលី​គួរតែ​ត្រៀមលក្ខណៈ​សម្រាប់​ការ​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​-​១​៩​បន្ថែម​ទៀត​ក្នុង​ប៉ុន្មាន​ស​ប្តាហ៍​ខាងមុខ​ ​ដោយសារ​កំណត់​ត្រា​វី​រុ​ស​បំប្លែង​ ​«​អូ​មី​ក្រុង​»​ ​កំពុង​គ្របដណ្តប់​លើ​ប្រព័ន្ធ​សុខាភិបាល​ដែល​បង្ខំ​ឱ្យ​រដ្ឋ​ ​Victor​i​a​ ​ប្រកាស​ពី​ស្ថានភាព​អាសន្ន​សម្រាប់​មន្ទីរពេទ្យ​នានា​។​ ​ប្រធាន​ផ្នែក​សុខភាព​ ​លោក​ ​P​a​u​l​ K​e​l​l​y​ ​បាន​ប្រាប់​សាជីវកម្ម​ផ្សព្វផ្សាយ​អូស្ត្រាលី​ ​មួយថ្ងៃ​បន្ទាប់ពី​ប្រទេស​នេះ​បាន​ទទួលរង​នូវ​ថ្ងៃ​ដ៏​អាក្រក់​បំផុត​របស់​ខ្លួន​ជាមួយនឹង​ការ​ស្លាប់​ចំនួន​ ​៧​៧​នាក់​ដោយសារ​ជំងឺ​កូ​វី​ដ​-​១​៩​ថា​៖​ ​«​យើង​បានឃើញ​ ​ហើយនឹង​បន្ត​ឃើញ​ការ​ស្លាប់​ថែមទៀត​ ​ដែល​ភាគច្រើន​ជា​មនុស្សចាស់​ ​និង​មនុស្ស​ដែល​មាន​ជំងឺរ៉ាំរ៉ៃ​ផ្សេងទៀត​»​។​ ​ចំ​ពេល​មានកំណត់​ត្រា​ឆ្លង​ច្រើន​...

ទំព័រ 1 នៃ 12 1 2 12

អត្ថបទថ្មីៗ

WP2Social Auto Publish Powered By : XYZScripts.com