ការប្រកួតបាល់ទាត់ពានរង្វាន់ក្របខណ្ឌ UEFA Champions League ក្រុម Real Madrid បានបំបាក់ក្រុមជើងហង្សក្រហម Liverpool មកពីអង់គ្លេស ក្នុងលទ្ធផល៣ ទល់នឹង១ សម្រាប់ការប្រកួតជើងទី១ វគ្គ៨។
ការប្រកួតនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ កីឡាករ Vinicius Junior បានធ្វើឱ្យអ្នកគាំទ្រសាទរជាខ្លាំងដោយបានស៊ុតបញ្ចូលទីបានចំនួន២គ្រាប់ ឱ្យទៅក្រុម Real Madrid ដែលអាចយកឈ្នះ Liverpool គឺ ៣ ទល់នឹង ១ នៅក្នុងជើងទី១ វគ្គ៨ នៃពានរង្វាន់ Champions League ។
បើតាមកីឡា Vinicius Junior ដដែលរូបនេះបានប្រាប់ RMC Sport ថា កីឡាToni Kroos ពិតជាមិនគួរឱ្យជឿទេថាគាត់គឺជាវីរបុរស។ គ្មាននរណាម្នាក់អាចលេងបានល្អដូចគាត់បានទេ ព្រោះគាត់លេងបានល្អច្រើន។ ប៉ុន្តែ លើកនេះខ្ញុំមិនដែលគិតទេថា យើងមិនអាចយកឈ្នះបាន២គ្រាប់នោះទេ ដូច្នេះ ការឈ្នះរបស់យើងនេះ គឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ការប្រកួតបន្តបន្ទាប់ទៀត។
កីឡាករវ័យក្មេងសញ្ជាតប្រេស៊ីលរូបនេះបន្តថា “ខ្ញុំបានផ្ដោតសំខាន់ការប្រកួតនេះ ហើយបានធ្វើការហាត់សមច្រើន។ ខ្ញុំតែងប្រាថ្នាលេងនៅក្រុម Real Madrid ជានិច្ច ហើយមិត្តរួមក្រុមបានលើកទឹកចិត្ត និងផ្តល់ទំនុកចិត្តដល់ខ្ញុំជាខ្លាំង។