យុវៈជាន់ថ្មីផ្លូវដោយខ្លួនឯង
|
ទាំងប្រុសទាំងស្រីថ្លឹងថ្លែងខ្វល់ខ្វាយមាគ៌ាខ្លួនដៅ។ |
គប្បីត្រួសត្រាយដើរតាមតម្រាយ
|
បើមិនដូច្នោះ…បានត្រឹមតូចចិត្ត
|
ក្រែងធ្លោយខ្លួនខុសទ្រូងស្អិតដំបៅក្រោមដីហួតហែង។ |
ក្រៀមក្រោះហ្មងសៅធ្លាក់ចូលរណ្ដៅ |
ព្រោះដ្បិតឥឡូវមានមាគ៌ាខ្លះ
|
មានអ្នកត្រាយផ្លូវបោកប្រាស់ក្លាយក្លែងពុំអស់ការពិត។ |
មិនសូវជាស្ដែងស្រែកប្រាប់ក្ដែងៗ |
សង្គមចង្អៀតខ្លះលាក់ចំណេះ
|
គេលែងទាំងបៀតខ្លះត្រែះគំនិតនិយមអាត្មា។ |
រាប់ញាតិឆ្ងាយជិតឫកពាររឹងរឹត |
សង្គមលែងខ្វល់ងងឹតងងល់ |
យុវៈថ្នាក់ថ្នល់មិនយល់សាច់ការទាំងអនាគត។ |
រចល់បញ្ហាប្រឈមគ្រួសារ |
ដំណាលកាលនេះគឺពឹងខ្លួនឯង
|
សូមក្មួយត្រិះរិះខ្នះខ្នែងលុតពត់លើការសិក្សា។ |
ជំនិះមុតគត់តាំងចិត្តមោះមុត |
ខំហើយខំទៀតទោះបីថ្មពាំង
|
ខំកុំបីឃ្លាតរារាំងម្ដេចម្កាបំបោលទៅមុខ។ |
ក្នុងជាតិនេះណាបំបែកសិលា |
ទទូចព្យាយាមឬអស់សង្ឃឹម
|
ទោះបែកក្បាលឈាមញញឹមរើសទុកសម្រេចគោលដៅ។ |
កុំបៀមលាក់ទុក្ខក្រោកឡើងវាយលុក |
ម៉េងលីឧកញ៉ាជួនមិនសូវល្អ |
តែងពោលវាចាជួនត្រជាក់ក្ដៅក្នុងន័យអប់រំ៕ |
ខ្លឹមសារសខ្មៅលោកស្ដីសំដៅ |