ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ចំនួន៧២នាក់បន្ថែមទៀត ដោយក្នុងនោះមាន១នាក់ជាករណីនាំចូលពីក្រៅ ខណៈករណីជាសះស្បើយចំនួន៤៧នាក់។
បើតាមក្រសួងសុខាភិបាល ករណីឆ្លងថ្មីក្នុងសហគមន៍នៅថ្ងៃនេះ ភាគច្រើនរកឃើញនៅរាជធានីភ្នំពេញ។ នៅភ្នំពេញរកឃើញ៣២នាក់ នៅព្រះសីហនុ២២នាក់ នៅខេត្តកណ្ដាល៩នាក់ ពោធិ៍សាត់៣នាក់ ស្វាយរៀង៣នាក់ ព្រៃវែង១នាក់ និងនៅខេត្តកំពត១នាក់។
គួរជម្រាបថា គិតត្រឹមថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩នៅទូទាំងប្រទេសចំនួន ២ ៨២៤ នាក់។ នៅក្នុងនោះអ្នកជាសះស្បើយចំនួន ១ ៧៩៤ នាក់ អ្នកកំពុងសម្រាកព្យាបាល ១០០៣ នាក់ និងអ្នកដែលក្រសួងទទួលស្គាល់ថា ស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនដល់២២នាក់ហើយ៕