ជារឿយៗ ឪពុកម្តាយបានសម្រេចចិត្តមិនឱ្យកូនរបស់ពួកគេទៅរៀននៅវិទ្យាល័យក្រៅប្រទេសឡើយ ហើយជំនួសមកវិញដោយការរង់ចាំចូលរៀននៅសាកលវិទ្យាល័យតែម្ដង។ ការធ្វើបែបនេះ ដោយសារតែឪពុកម្តាយពួកគេបារម្ភថា ការបញ្ជូនកូនទៅរៀនឯក្រៅប្រទេសនៅកម្រិតវិទ្យាល័យមួយឆមាស ឬមួយឆ្នាំទាំងនៅក្មេង គឺពិបាកជាងពេលដែលពួកគេពេញវ័យ។ តាមពិតមានហេតុផលជាច្រើនដែលឪពុកម្ដាយមិនគួរមើលរំលង ឬរង់ចាំរហូតដល់ពួកគេចូលសាកលវិទ្យាល័យទើបបញ្ជូនពួកគេទៅសិក្សានៅក្រៅប្រទេសនោះទេ៖
១. បទពិសោធនៅថ្នាក់វិទ្យាល័យខុសឆ្ងាយពីសាកលវិទ្យាល័យ៖ ជីវិតនៅសាកលវិទ្យាល័យ គឺមានលក្ខណៈស្តង់ដាខ្លាំងជាងជីវិតនៅថ្នាក់វិទ្យាល័យ។ មានន័យថា សិស្សជាច្រើនតែងតែជួបប្រទះបទពិសោធនៅសាកលវិទ្យាល័យស្រដៀងនឹងបទពិសោធនៅសាកលវិទ្យាល័យដែលពួកគេមើលឃើញនៅក្នុងប្រទេសកម្ពុជា។ ផ្ទុយទៅវិញ សិស្សកម្រិតវិទ្យាល័យដែលបានទៅសិក្សានៅបរទេស គឺទទួលបទពិសោធត្រឹមកម្រិតថ្នាក់វិទ្យាល័យនៅក្នុងសហរដ្ឋអាមេរិកផ្ទាល់តែម្តង។ ជាក់ស្ដែងនៅសហរដ្ឋអាមេរិក មានកម្មវិធីដូចជា Football, homecoming week, American football, និងកម្មវិធី Prom ជាដើម។
២. មានឱកាសច្រើនក្នុងការទទួលបានតម្លៃសមរម្យ៖ ថ្លៃផ្គត់ផ្គង់នៃការរស់នៅមានតម្លៃសមរម្យជាងនៅកម្រិតថ្នាក់វិទ្យាល័យ ពីព្រោះជាទូទៅសិស្សទាំងអស់មិនមានការចំណាយទៅលើផ្ទះជួល ប្រាក់កម្ចី ហ្គាស និងការចំណាយលើសោហ៊ុយផ្សេងៗឡើយ ដ្បិតអីពួកគេរស់នៅជាមួយគ្រួសារចិញ្ចឹម។
៣. វាជួយដល់សិស្សក្នុងការបង្កើតទំនាក់ទំនងអន្តរជាតិរបស់ពួកគេ។
៤. សិស្សកម្រិតវិទ្យាល័យមានទំនួលខុសត្រូវតិចជាងសិស្សសាកលវិទ្យាល័យ។
៥. ជារឿយៗ អាយុសិស្សនៅថ្នាក់វិទ្យាល័យមានភាពងាយស្រួលដល់ការរៀនភាសាបរទេសជាជាងអាយុក្នុងវ័យជានិស្សិតនៅសាកលវិទ្យាល័យ។
៦. ការសិក្សានៅក្រៅប្រទេសកំលុងពេលរៀននៅថ្នាក់វិទ្យាល័យជួយបង្ហាញសិស្សក្នុងការជ្រើសរើសមាគ៌ាអាជីព ឬការងាររបស់ពួកគេ៖ ជារឿយៗសិស្សានុសិស្សតែងតែជួបប្រទះបទពិសោធជីវិតថ្មីៗ ដែលបង្ហាញឱ្យពួកគេយល់ដឹងពីអ្វីដែលពួកគេចង់ធ្វើនាពេលអនាគត ។
៧. វាផ្ដល់ភាពចាស់ទុំដល់សិស្សក្នុងកម្រិតវិទ្យាល័យ៖ សិស្សតម្រូវឱ្យមានទំនួលខុសត្រូវអំពី “ការធំពេញវ័យ” ដូចជាការសម្របខ្លួនទៅនឹងវប្បធម៌ថ្មី ការរៀនបោកគក់ដោយខ្លួនឯង។ល។ ជាលទ្ធផលសិស្សកម្រិតថ្នាក់វិទ្យាល័យដែលផ្លាស់ប្តូរទៅសិក្សានៅក្រៅបរទេសទាំងវ័យក្មេង គឺជួយពួកគេឱ្យស្គាល់ពីខ្លួនឯង ចេះគ្រប់គ្រងថវិកា (ការចំណាយ) ចេះដោះស្រាយបញ្ហា មានជំនាញទំនាក់ទំនង និងចេះរៀបចំផែនការ។
៨. ការសិក្សានៅក្រៅប្រទេសកំលុងពេលរៀននៅថ្នាក់វិទ្យាល័យបង្រៀនអ្នកបំពេញបែបបទផ្សេងៗ តាំងពីការបំពេញបែបបទចូលរៀននៅសាកលវិទ្យាល័យ និងការងារនាពេលអនាគតប្រកបដោយត្រចេះត្រចង់។
អត្ថប្រយោជន៍ដែលបានរៀបរាប់ខាងលើ អ្នកអាចស្វែងរកបានតាមរយៈកម្មវិធីផ្លាស់ប្ដូរសិស្សកម្រិតថ្នាក់វិទ្យាល័យនៅក្រៅប្រទេសដោយក្រុមហ៊ុនអាយស៊ីអ៊ីអេស ខេមបូឌា (ICES Cambodia)។ កម្មវិធីសិក្សានៅបរទេសជាច្រើនតម្រូវឱ្យសិស្សានុសិស្សស្នាក់នៅក្នុងអន្តេវាសិកដ្ឋានជាមួយនឹងជនជាតិអាមេរិកដទៃទៀត។ នៅពេលសិស្សជាច្រើនធ្វើបានល្អក្នុងការសម្របខ្លួនទៅនឹងបរិយាកាសនៅទីនោះ កម្មវិធីរបស់អាយស៊ីអ៊ីអេស ខេមបូឌា បានដាក់សិស្សឱ្យស្នាក់នៅជាមួយគ្រួសារចិញ្ចឹមដែលផ្តល់ឱ្យសិស្សនូវឱកាសកាន់តែច្រើន ដើម្បីភាពរីកចម្រើននិងភាពអភិវឌ្ឍកំលុងរៀនសូត្រនិងរស់នៅទីនោះ។ ក្រុមហ៊ុនអាយស៊ីអ៊ីអេស ខេមបូឌា នឹងផ្តល់ជូនអ្នកនូវចម្លើយនិងធនធានដែលអ្នកត្រូវការក្នុងការសម្រេចចិត្ត ដោយការរៀបចំយ៉ាងហ្មត់ចត់ ហើយស្វែងរកជោគជ័យ និងភាពរីករាយកំលុងពេលអ្នករស់នៅនិងសិក្សានៅបរទេស៕