ករណីអ្នកផ្ទុកកូវីដ-១៩ នៅកម្ពុជាបានកើនដល់២៤៧៧នាក់ ខណៈក្រសួងសុខាភិបាល បន្តរកឃើញករណីថ្មីចំនួន៣៧នាក់ទៀត។ នេះបើតាមក្រសួងសុខាភិបាល ចេញសេចក្ដីជូនព័ត៌មាននៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដដែលបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីទាំង៣៧នាក់នេះ គឺមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៣៥នាក់ និង២នាក់ផ្សេងទៀតជាអ្នកដំណើរចូលមកកម្ពុជា។ ក្នុងនោះរួមមានភ្នំពេញ មានអ្នកឆ្លង៣០នាក់, ខេត្តកណ្ដាល៣នាក់, និងខេត្តព្រះសីហនុ២នាក់។
សម្រាប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដដែលនេះ មានអ្នកជាសះស្បើយ៤៩នាក់ថ្មីបន្ថែមទៀត ដែលធ្វើឱ្យអ្នកជាសរុបកើនដល់ ១២៤០នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលមានចំនួន១២១៩នាក់ និងស្លាប់១៤នាក់។ នេះបើតាមប្រភពដដែល៕