The Intercon Rooster
Advertisement
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត
No Result
View All Result
The Intercon Rooster
No Result
View All Result

មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ​អះអាង​ថា​ ​ការ​ស្លាប់​វេជ្ជបណ្ឌិត​ ស៊ា​ង​ ​តុលា​ ​មិន​ពាក់ព័ន្ធ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​ទេ​

តន វិបុល ដោយ៖ តន វិបុល
March 3, 2021
ប្រភេទ៖ សុខភាព
0
ចែករំលែក
169
ទស្សនា

ថ្នាក់​ដឹកនាំ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប​បាន​បំភ្លឺ​ថា​ ​ការ​ស្លាប់​របស់​វេជ្ជបណ្ឌិត​ ស៊ា​ង​ ​តុលា​ ​ម​ន្រ្តី​បម្រើ​ការ​នៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​ ​និង​សង្គ្រោះ​បន្ទាន់​ដំបូង​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប​ ​គឺ​មិន​មានការ​ពាក់ព័ន្ធ​នឹង​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​នោះ​ទេ​។​

​ក្នុង​លិខិត​ស្រាយ​បំភ្លឺ​ ​នៅ​ថ្ងៃ​ទី​២​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​១​ ​បញ្ជាក់​ថា​ ​វេជ្ជបណ្ឌិត​ ស៊ា​ង​ ​តុលា​ ​បាន​បាត់បង់ជីវិត​ដោយ​បញ្ហា​សរសៃឈាម​បេះដូង​ ​និង​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១​៩​ទេ​។​ ​ការ​បញ្ជាក់​នេះ​ធ្វើឡើង​បន្ទាប់ពី​មានការ​វាយ​តម្លៃ​របស់​ថ្នាក់​ដឹកនាំ​មន្ទីរពេទ្យ​និង​ក្រុម​គ្រូពេទ្យ​។​

​សូម​ជម្រាប​ជូន​ថា​ ​វេជ្ជបណ្ឌិត​ ស៊ា​ង​ ​តុលា​ ​ភេទប្រុស​ ​អាយុ​៣​៩​ឆ្នាំ​ ​មាន​ទីលំនៅ​ភូមិ​ថ្មី​ ​សង្កាត់​ស្វាយ​ដ​ង្គំ ​ក្រុង​សៀមរាប​ ​ជា​មន្ត្រី​នៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​ ​និង​ស​ង្រ្គោះ​បន្ទាន់​ដំបូង​ ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប​។​ ​លោក​បាន​ទទួល​មរណភាព​នៅ​ក្នុង​លំនៅ​ដ្ឋា​ន​ ​ប្រហែល​ម៉ោង​៤​ទៀបភ្លឺ​ ​ថ្ងៃ​ទី​២​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​១​។​

​ក្នុង​លិខិត​ដដែល​បន្ត​ថា​ ​វេជ្ជបណ្ឌិត​ ស៊ា​ង​ ​តុលា​ ​បាន​បំ​ពេញការ​ងារ​ជា​ធម្មតា​ ​គឺ​បាន​មក​ប្រជុំ​ពេលព្រឹក​ ​និង​បាន​ពិនិត្យ​ព្យាបាល​ជំងឺ​ដូចសព្វដង​។​ ​រហូត​វេលា​ម៉ោង​ ​៣​រសៀល​ ​លោក​បាន​ស្ម័គ្រចិត្ត​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​១​៩​ (​Sin​o​p​h​or​m​) ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប​។​ ​ការពិនិត្យ​និង​វាយ​តម្លៃ​មុន​ចាក់​របស់​មន្ត្រី​បម្រើ​ការ​នៅកន្លែង​ចាក់​វ៉ាក់សាំង​ឃើញ​ថា​ ​លោក​ពុំ​មាន​បញ្ហា​ដែល​ត្រូវ​ហាម​ចាក់​វ៉ាក់សាំង​ទេ​។​

​បន្ទាប់ពី​ចាក់​រួច​ ​លោក​វេជ្ជបណ្ឌិត​ ស៊ា​ង​ ​តុលា​ ​បាន​គោរព​តាម​គោលការណ៍​ដោយ​សម្រាក​ឱ្យ​មន្ត្រី​ជំនាញ​តាមដាន​ ​៣​០​នាទី​ ​បន្ទាប់ពី​មក​ដោយសារ​ពុំ​មានផល​រំខាន​ ​និង​បញ្ហា​អ្វី​ដែល​កើតមានឡើង​ ​លោក​ក៏​ត្រឡប់មក​បន្ត​ការងារ​ជា​ធម្មតា​រហូតដល់​ម៉ោង​៥​រសៀល​ ​ទើប​លោក​បាន​បើករថយន្ត​ចេញទៅ​យកប្រពន្ធ​របស់​លោក​ ​ដែល​បម្រើ​ការ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ ​រួច​បន្ត​យកកូន​នៅ​សាលារៀន​មក​គេហដ្ឋាន​របស់​ខ្លួន​ ​រួច​លោក​ក៏​ត្រឡប់មក​ធ្វើការ​នៅ​មន្ទីរពេទ្យ​បង្អែក​វិញ​រហូតដល់​ម៉ោង​៨​យប់​ ​ទើប​ត្រឡប់ទៅ​សម្រាក​នៅ​ឯ​ផ្ទះ​វិញ​។​

​បើ​តាម​ប្រពន្ធ​ជនរងគ្រោះ​ ​និង​មិត្តភក្តិ​របស់​លោក​ ​បាន​បញ្ជាក់​ថា​ ​វេជ្ជបណ្ឌិត​ ស៊ា​ង​ ​តុលា​ ​មាន​បញ្ហា​ថប់ដង្ហើម​នៅ​ពេលដេក​ ​និង​មាន​ស្រមុក​ខ្លាំង​ ​ពិសេស​១​ស​ប្តាហ៍​ចុងក្រោយ​នេះ​ ​ព្រមទាំង​មាន​ប្រវត្តិ​ឈឺ​ទ្រូង​ ​និង​ឧ​ស្សាហ៍​ពិនិត្យ​អគ្គិសនី​បេះដូង​ជា​ញឹកញាប់​ផង​ដែរ​។​

​ប្រពន្ធ​ ​របស់​លោក​បន្ត​ថា​ ​នៅ​យប់​ថ្ងៃ​ទី​១​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​១​ ​បន្ទាប់ពី​លោក​ត្រឡប់​ពី​មន្ទីរពេទ្យ​ទៅវិញ​ ​បាន​បរិភោគអាហារ​ជុំ​គ្រួសារ​ជា​ធម្មតា​ ​ហើយ​មុន​ពេល​ចូល​សម្រាក​លោក​បាន​ត្អូញ​ថា​ ​ឈឺ​ទ្រូង​និង​អស់កម្លាំង​ដោយសារ​មិនសូវ​បាន​សម្រាក​។​

​នៅ​វេលា​ម៉ោងជាង​៣​ទៀបភ្លឺ​ ​ឈាន​ចូល​ថ្ងៃ​ទី​២​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​១​ ​លោក​វេជ្ជបណ្ឌិត​ ស៊ា​ង​ ​តុលា​ ​ស្ថិតនៅ​ក្នុង​សភាព​សន្លប់​និង​គាំ​ដង្ហើម​ម្តងៗ​ ​ឃើញ​សភាព​ដូច្នេះ​ប្រពន្ធ​លោក​បាន​ធ្វើ​ការសង្គ្រោះ​បេះដូង​ ​និង​ផ្លូវ​ដង្ហើម​ ​ព្រមទាំង​បាន​ទាក់ទង​ទៅ​មិត្តភក្តិ​លោក​ម្នាក់​ជា​វេជ្ជបណ្ឌិត​មក​ជួយ​ស​ង្រ្គោះ​ជា​បន្ត​ ​បន្ទាប់ពី​បាន​ជួយសង្គ្រោះ​មិនបាន​ជោគជ័យ​ ​មិត្តភក្តិ​លោក​បាន​ផ្តល់​ព័ត៌មាន​មក​ថ្នាក់​ដឹកនាំ​មន្ទីរពេទ្យ​ ​រួច​សម្រេច​បញ្ជូន​លោក​ទៅ​មន្ទីរពេទ្យ​តាម​រថយន្ត​សង្គ្រោះ​មកដល់​មន្ទីរពេទ្យ​ ​បង្អែក​ខេត្ត​សៀមរាប​ ​និង​បាន​មកដល់​វេលា​ម៉ោង​៤​៖​៤​៥​នាទី​ទៀបភ្លឺ​​។​ ​ក្នុងកំលុង​ពេល​នៃ​ការបញ្ជូន​មក​មន្ទីរពេទ្យ​ ​ភរិយា​លោក​ ​និង​មិត្តភក្តិ​ដែល​សុទ្ធ​សឹង​ជាម​ន្រ្តី​សុខាភិបាល​ ​បាន​ជួយសង្គ្រោះ​បេះដូង​ ​និង​ផ្លូវ​ដង្ហើម​ជាប់​ជាប្រចាំ​ ​ប៉ុន្តែ​លោក​នៅ​មិនទាន់​ដឹងខ្លួន​ ​និង​មិន​មាន​ដង្ហើម​ ​និង​ចលនា​បេះដូង​ដដែល​។​

​តាម​ការ​វាយ​តម្លៃ​របស់​ថ្នាក់​ដឹកនាំ​មន្ទីរពេទ្យ​ ​និង​ក្រុម​គ្រូពេទ្យ​ ​បាន​អះអាង​ថា​ ​វេជ្ជបណ្ឌិត​ ស៊ា​ង​ ​តុលា​ ​បាន​បាត់បង់ជីវិត​ ​មុន​ពេល​មកដល់​មន្ទីរពេទ្យ​ទៅទៀត​៕​
​

អត្ថបទមុន

រដ្ឋាភិបាល​អាមេរិក​កំពុង​ដំ​ណើ​ការ​កម្មវិធី​ប្រកួតប្រជែង​ផ្នែក​វិ​ស័​យ​កសិកម្ម​នៅ​កម្ពុជា​

អត្ថបទបន្ទាប់

វ៉ាក់សាំង​កូ​វី​ដ​ជំហាន​ទី​១​ជំនួយ​របស់​ ​WHO​ ​បាន​ផ្តល់​មក​ប្រទេស​កម្ពុជា​ហើយ​

អត្ថបទបន្ទាប់
ប្រភពរូប៖ SPM

វ៉ាក់សាំង​កូ​វី​ដ​ជំហាន​ទី​១​ជំនួយ​របស់​ ​WHO​ ​បាន​ផ្តល់​មក​ប្រទេស​កម្ពុជា​ហើយ​

Co​v​i​d​19​៖​ ​អ្នក​ឆ្លង​ថ្មី​នៅ​ទូទាំង​ពិភពលោក​ជាង​៣​៥​ម៉ឺន​ ​និង​ស្លាប់​ជិត​១​ម៉ឺន​នាក់

អត្ថបទថ្មីៗ

ឧកញ៉ា គួច ម៉េងលី៖ យុវជនខ្លះផ្សំដំណេកបានត្រឹមតែមួយយប់ លាប្រពន្ធទៅធ្វើការនៅស្រុកគេវិញ

April 8, 2021

ទស្សនៈ​ពេញដោយអត្ថន័យ​៩​ឃ្លា ​របស់​បុគ្គល​ដ៏​មាន​ប្រជាប្រិយ​៣​អង្គនា​ក់

April 7, 2021

គ្រឹះស្ថានសិក្សា​ ​A​I​S ​ចុះ​ ​M​oU ​ជាមួយ​សាកលវិទ្យាល័យ​ចិន​ដ៏​ល្បី​មួយ ​ដើម្បី​លើកស្ទួយ​វិ​ស័​យ​អប់រំ​ក្នុង​តំបន់​

April 9, 2021

«ត្រាយផ្លូវដើរដោយខ្លួនឯង» កំណាព្យគតិឧកញ៉ា គួច ម៉េងលី

April 6, 2021

គ្រឹះ​ស្ថានសិក្សា​ ​A​i​i​ & ​A​I​S ​របស់​ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​បាន​បន្ត​ពង្រីកទៅ​ដល់​សាខា​សែន​សុខ​

April 1, 2021
Facebook Youtube

អំពីយើង

សារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ គឺបញ្ចូនសារតាមរយៈការផលិតអត្ថបទព័ត៌មានចម្រុះ និងចេញផ្សាយព័ត៌មាន យ៉ាងសម្បូរបែបទៅកាន់ទូទាំងរាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា និងពិភពលោកទាំងមូល ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ។

The main objective of The Intercon Rooster is to deliver the messages through producing reliable news articles and publishing them to the public in the Kingdom of Cambodia and to the whole world for the benefits of mankind.

ទំនាក់ទំនង

អគារលេខ ១៤០&២១០ មហាវិថីម៉ៅសេទុង , ខណ្ឌចំការមន , រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 023 221 222

014139
Visit Today : 499
Visit Yesterday : 849
This Month : 10033
This Year : 14139
Total Visit : 14139

© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត

© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE

WP2Social Auto Publish Powered By : XYZScripts.com