The Intercon Rooster
Advertisement
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត
No Result
View All Result
The Intercon Rooster
No Result
View All Result

ឧកញ៉ា គួច ម៉េងលី ប្រាប់ពីសិល្បៈចិញ្ចឹមកូនប្រកបដោយប្រសិទ្ធភាព និងមានអនាគតល្អ

ហង្ស ពណ្ណរាយ ដោយ៖ ហង្ស ពណ្ណរាយ
March 2, 2021
ប្រភេទ៖ ទស្សនៈអាជីវកម្ម, យុវវ័យ-ការសិក្សា
0
ចែករំលែក
516
ទស្សនា

​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ចែករំលែក​សិល្បៈ​មួយ​ចំនួន​ ​ដើម្បី​ចិញ្ចឹម​កូន​ឱ្យ​បាន​ល្អ​ ​ការសិក្សា​មាន​ប្រសិទ្ធ​ភាព​ ​និង​មាន​អនាគត​ល្អ​នៅ​ក្នុង​សង្គម​។​ សិល្បៈ​ទាំងនោះ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ ​បាន​ចែករំលែក​ដូច្នេះ​ថា​ ​បន្ទាប់ពី​កូន​ចូល​នៅ​ក្នុង​សិក្សា​ ​មាតាបិតា​ ​ឬ​អាណាព្យាបាល​ត្រូវ​យកចិត្តទុកដាក់​តាមដាន​ ​ឬ​ពិនិត្យ​មេរៀន​ដែល​គ្រូ​ដាក់​ឱ្យ​។​ ​មានន័យ​ថា​ ​ពេល​កូន​មក​ពីរៀន​ត្រូវ​តាមដាន​ថា​ ​តើ​កូន​មាន​មេរៀន​ ​ឬ​អត់​? ​តើ​មេរៀន​នោះ​តិច​ ​ឬ​ច្រើន​? ​តើ​កូន​ធ្វើមេ​រៀន​ត្រូវ​ឬ​អត់​? ​តើ​សាលា​មាន​តម្រូវ​ការ​ឱ្យ​ឪពុក​ម្ដាយ​ស៊ីញេ​អ្វី​ឬ​អត់ទេ​? ​តើ​សាលា​មាន​ឱ្យ​សិស្ស​ស្រាវជ្រាវ​ឬទេ​? ​តើ​មេរៀន​ដែល​គ្រូ​ដាក់​ឱ្យ​កូន​ត្រូវការ​គិត​ ​ឬ​ត្រូវការ​វិភាគ​ឬទេ​?

​លោក​ឧកញ៉ា​ថា​ ​នៅ​ខ្មែរយើង​មាន​គ្រូ​ខ្លះ​ខ្ជិល​មិន​ដាក់​កិច្ចការ​ឱ្យ​សិស្ស​ទេ​ ​បើ​ដាក់​ភាគច្រើន​គឺ​ដាក់​ឱ្យ​សិស្ស​ធ្វើ​ស្រួល​ៗ​ ​ដើម្បី​ស្រួល​កែ​។​ ​ប៉ុន្តែ​ក៏មាន​គ្រូ​ខ្លះ​ ​យកចិត្តទុកដាក់​ ​ហើយ​ដាក់​មេរៀន​ណា​ដែល​តម្រូវ​ឱ្យ​សិស្ស​ចេះ​គិត​ ​និង​វិភាគ​ ​ដើម្បី​ធ្វើ​ឱ្យ​ខួរក្បាល​សិស្ស​ដំណើរការ​បាន​ល្អ​ ​និង​ឈ្លាសវៃ​។​ ​ប៉ុន្តែ​ ​ត្រង់​ចំណុច​នេះ​ ​អ្នកជំនាញ​វិ​ស័យ​អប់រំ​ដដែល​បន្ថែម​ថា​ ​នៅ​បណ្ដា​ប្រទេស​អភិវឌ្ឍ​ ​គ្រូ​មិន​ចេះតែ​បង្រៀន​នោះ​ទេ​ ​ហើយ​ឪពុក​ម្ដាយ​ក៏​មិន​បណ្ដែតបណ្ដោយ​ការសិក្សា​របស់​កូន​ដែរ​។​ ​មានន័យ​ថា​ ​អាណាព្យាបាល​សិស្ស​ ​គឺ​តាមដាន​ការសិក្សា​របស់​កូន​ជាប្រចាំ​ ​ជាពិសេស​ ​បើ​គ្រូបង្រៀន​មិនបាន​ល្អ​នោះ​ទេ​ ​ឪពុក​ម្ដាយ​មាន​សិទ្ធិ​ស្នើ​ប្ដូរ​គ្រូបា​ន​។​

​វាគ្មិន​ឆ្នើម​ដដែល​បញ្ជាក់​ថា​ ​ដើម្បី​ឱ្យ​ការសិក្សា​កូន​ប្រសើរ​ ​ឪពុក​ម្ដាយ​គ្រប់រូប​គួរតែ​ឆ្លើយឆ្លង​ជាមួយ​សាលា​ ​និង​គ្រូ​ឱ្យ​បាន​ជាប្រចាំ​។​ ​មានន័យ​ថា​ ​បើ​សាលា​ស្នើសុំ​ជួប​ ​មាតាបិតា​គួរតែ​មក​តាម​ការណាត់ជួប​ ​ព្រោះ​ពេលខ្លះ​សាលា​ចង់​ដឹង​ពី​បញ្ហា​របស់​កូន​ដែល​មាននៅ​ក្នុង​ថ្នាក់រៀន​ ​ប៉ុន្តែ​ឪពុក​ម្ដាយ​ខ្លះ​គាត់​មិនបាន​យល់​ពី​អត្ថប្រយោជន៍​ដែល​គាត់​មក​ជួប​សាលា​ ​ដើម្បី​ពិភាក្សា​រឿង​សិក្សា​របស់​កូន​នោះ​ទេ​។​ ​លោក​ថា​ ​បើ​ខាង​សាលា​ហៅ​ជួប​ ​លោក​ឪពុក​អ្នកម្ដាយ​គួរតែ​មក​ជួប​ ​ព្រោះ​សាលា​បាន​សិក្សា​ដឹង​ពី​តម្រូវ​ការ​របស់​សិស្ស​ ​និង​បាន​ដឹង​ច្បាស់​ពី​កូន​របស់យើង​ថា​ ​កូន​យើង​កង្វះខាត​អ្វីខ្លះ​? ​មាន​បញ្ហា​អ្វី​? ​ដើម្បី​ឱ្យ​យើង​ជួយ​បំពេញ​បន្ថែម​ ​និង​យកចិត្តទុកដាក់​ ​ដើម្បី​កុំ​ឱ្យ​កូន​រៀន​ធ្លាក់​ថ្នាក់​ ​ឬ​កូន​បាក់ទឹកចិត្ត​លែង​ចង់​រៀនសូត្រ​។​

​ជាបន្តបន្ទាប់​ទៀត​នោះ​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ចែករំលែក​ថា​ ​ឪពុក​ម្ដាយ​ក៏​ត្រូវ​រៀបចំ​ពេលវេលា​សម្រាប់​កូន​សិក្សា​ឱ្យ​បាន​ត្រឹមត្រូវ​ ​មាន​ពេល​សម្រាក​គ្រប់គ្រាន់​ ​និង​ឱ្យ​ពួកគេ​គេង​បាន​គ្រប់គ្រាន់​ ​ដើម្បី​ឱ្យ​សុខភាព​ ​និង​ការសិក្សា​របស់​កូន​ល្អ​ប្រសើរ​។​ ​ក្រៅពី​នេះ​ ​កូន​តូច​ៗ​ត្រូវ​រៀបចំ​អាហារ​ ​និង​រៀបចំ​ស​ម្ភារៈ​សិក្សា​ឱ្យ​បាន​ត្រឹមត្រូវ​ ​មុននឹង​ជូន​កូន​ទៅ​សាលារៀន​។​ ​បើ​តាម​ការសង្កេត​របស់​លោក​ឃើញ​ថា​ ​ក្មេងៗ​ដែល​ក្រោក​ពី​ព្រលឹមឡើង​មាន​ឪពុក​ម្ដាយ​រៀបចំ​អាហារ​ឱ្យ​ញ៉ាំ ​ងូតទឹក​ ​រៀបចំ​សៀវភៅ​ ​កាតាប​ ​ឬ​ស​ម្ភារៈ​សិក្សា​ឱ្យ​កូន​រួចជាស្រេច​នោះ​ ​គឺ​ភាគច្រើន​កូន​​រៀន​ពូកែ​ជា​កូន​ដែល​អាណាព្យាបាល​មិនសូវ​យកចិត្តទុកដាក់​។​

​ចំពោះ​កន្លែង​សម្រាប់​កូន​សិក្សា​ ​អ្នកជំនាញ​វិ​ស​័​យ​អប់រំ​រូប​នេះ​បន្ត​សួរ​ថា​ ​តើ​នៅក្នុងផ្ទះ​យើង​មាន​បន្ទប់​សម្រាប់​កូន​រៀន​ ​មាន​តុកៅអី​សម្រាប់​អង្គុយ​ ​និង​មាន​កន្លែង​ស្ងប់ស្ងាត់​ដែរ​ឬទេ​? ​បើ​គ្មាន​ទេ​ ​ត្រូវ​រៀបចំ​តាម​ភាព​ជាក់ស្ដែង​ឱ្យ​បាន​ត្រឹមត្រូវ​។​ ​លោក​ថា​ ​ក្នុង​វ័យ​សិក្សា​នេះ​ ​ឪពុក​ម្ដាយ​កុំ​ប្រើ​កូន​ឱ្យ​ធ្វើ​កិច្ចការ​ផ្ទះ​រហូត​ហួសកម្លាំង​ ​ឬ​ធ្វើ​ដោយ​គ្មាន​ពេល​សម្រាប់​អាន​សៀវភៅ​ ​ឬ​ធ្វើមេ​រៀន​សាលា​នោះ​ឡើយ​ ​ព្រោះ​ឪពុក​ម្ដាយ​មួយ​ចំនួន​មិន​ខ្វល់​ ​ឬ​ចាប់អារម្មណ៍​ថា​ ​កូន​ធ្វើមេ​រៀន​ ​ឬ​លំហាត់​នោះ​ទេ​។​ ​អ្វី​ដែល​ពិសេស​នោះ​ ​លោក​ថា​ ​នៅ​ពេល​សម្រាក​ពី​ការសិក្សា​ ​ឪពុក​ម្ដាយ​គួរ​ឧ​ស្សាហ៍​នាំ​កូន​ទៅ​បណ្ណាល័យ​អាន​សៀវភៅ​ ​និង​ដើរ​ក​ម្សាន្ត​ផង​ដែរ​។​ ​ក្រៅពី​គ្រូបង្រៀន​ ​លោក​ថា​ ​ឪពុក​ម្ដាយ​គឺ​មាន​តួនាទី​អប់រំ​ ​ទូន្មាន​ប្រៀនប្រដៅ​ ឱ្យ​កូន​ៗ​មាន​សីលធម៌​ ​និង​ចេះ​ទទួលខុសត្រូវ​នៅ​ក្នុង​សង្គម​។​

​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​ ​នៃ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​ដដែល​បន្ថែម​ថា​ ​ឪពុក​ម្ដាយ​គ្រប់រូប​ក៏​គួរ​តាមដាន​ការសិក្សា​របស់​កូន​ទាំង​នៅ​សាលារៀន​ ​និង​នៅ​ក្នុង​ថ្នាក់​ផង​ដែរ​ថា​ ​តើ​មាន​អ្នកធ្វើ​បាប​កូន​ឬទេ​? ​មាន​អ្នក​បំភ័យ​ស​ម្លុ​ត​កូន​ដែរ​ឬទេ​? ​លោក​បាន​ពន្យល់​ដូច្នេះ​ថា​ ​បើ​ក្មេងៗ​ត្រូវ​គេ​ធ្វើបាប​ ​គំរាម​បំភ័យ​នោះ​ ​គឺ​ពួកគេ​រៀន​មិន​ចូល​ទេ​ ​ហើយ​ការសិក្សា​ក៏​មិន​ប្រសើរ​ដែរ​ ​តែ​បើ​ពិនិត្យ​ឃើញ​ថា​ ​កូន​ៗ​មាន​បញ្ហា​ទាំងនោះ​ ​អ្នកអាណាព្យាបាល​ត្រូវ​ដោះស្រាយ​ឱ្យ​បាន​ឆាប់​ជាមួយ​អ្នក​ពាក់ព័ន្ធ​ដោយ​សន្តិវិធី​ ​ដើម្បី​ឱ្យ​ដំណើរ​ការសិក្សា​របស់​កូន​ៗ​ល្អ​ប្រសើរ​ ​និង​លែង​មាន​អារម្មណ៍​ភ័យខ្លាច​ក្នុងកំលុង​សិក្សា​៕​

អត្ថបទមុន

ផ្ទុះ​ទៀតហើយ​ ​ភ្នំភ្លើង​នៅ​ឥណ្ឌូ​នេ​ស៊ី​ផ្ទុះ​ខ្លាំង​បំផុត​ចាប់តាំង​ពី​ខែ​សីហា​ឆ្នាំមុន​មក​

អត្ថបទបន្ទាប់

រដ្ឋាភិបាល​អាមេរិក​កំពុង​ដំ​ណើ​ការ​កម្មវិធី​ប្រកួតប្រជែង​ផ្នែក​វិ​ស័​យ​កសិកម្ម​នៅ​កម្ពុជា​

អត្ថបទបន្ទាប់

រដ្ឋាភិបាល​អាមេរិក​កំពុង​ដំ​ណើ​ការ​កម្មវិធី​ប្រកួតប្រជែង​ផ្នែក​វិ​ស័​យ​កសិកម្ម​នៅ​កម្ពុជា​

មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ​អះអាង​ថា​ ​ការ​ស្លាប់​វេជ្ជបណ្ឌិត​ ស៊ា​ង​ ​តុលា​ ​មិន​ពាក់ព័ន្ធ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​ទេ​

អត្ថបទថ្មីៗ

ឧកញ៉ា គួច ម៉េងលី៖ យុវជនខ្លះផ្សំដំណេកបានត្រឹមតែមួយយប់ លាប្រពន្ធទៅធ្វើការនៅស្រុកគេវិញ

April 8, 2021

ទស្សនៈ​ពេញដោយអត្ថន័យ​៩​ឃ្លា ​របស់​បុគ្គល​ដ៏​មាន​ប្រជាប្រិយ​៣​អង្គនា​ក់

April 7, 2021

គ្រឹះស្ថានសិក្សា​ ​A​I​S ​ចុះ​ ​M​oU ​ជាមួយ​សាកលវិទ្យាល័យ​ចិន​ដ៏​ល្បី​មួយ ​ដើម្បី​លើកស្ទួយ​វិ​ស័​យ​អប់រំ​ក្នុង​តំបន់​

April 9, 2021

«ត្រាយផ្លូវដើរដោយខ្លួនឯង» កំណាព្យគតិឧកញ៉ា គួច ម៉េងលី

April 6, 2021

គ្រឹះ​ស្ថានសិក្សា​ ​A​i​i​ & ​A​I​S ​របស់​ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​បាន​បន្ត​ពង្រីកទៅ​ដល់​សាខា​សែន​សុខ​

April 1, 2021
Facebook Youtube

អំពីយើង

សារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ គឺបញ្ចូនសារតាមរយៈការផលិតអត្ថបទព័ត៌មានចម្រុះ និងចេញផ្សាយព័ត៌មាន យ៉ាងសម្បូរបែបទៅកាន់ទូទាំងរាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា និងពិភពលោកទាំងមូល ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ។

The main objective of The Intercon Rooster is to deliver the messages through producing reliable news articles and publishing them to the public in the Kingdom of Cambodia and to the whole world for the benefits of mankind.

ទំនាក់ទំនង

អគារលេខ ១៤០&២១០ មហាវិថីម៉ៅសេទុង , ខណ្ឌចំការមន , រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 023 221 222

014138
Visit Today : 498
Visit Yesterday : 849
This Month : 10032
This Year : 14138
Total Visit : 14138

© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត

© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE

WP2Social Auto Publish Powered By : XYZScripts.com