ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៤៤នាក់ថែមទៀត។ នៅក្នុងនោះ ៤០នាក់ជាកណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» និងអ្នកជំងឺ៤នាក់ផ្សេងទៀត គឺជាករណីនាំចូលពីក្រៅប្រទេស។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺឆ្លងក្នុងសហគមន៍ទាំង៤៤នាក់ថ្មី មានជនជាតិចិនចំនួន ៣៤នាក់ វៀតណាម៦នាក់ ខ្មែរ២នាក់ ឥណ្តូនេស៊ីម្នាក់ និងម៉ាឡេស៊ីម្នាក់ ។ ចំណែកអ្នកធ្វើដំណើរមកពីក្រៅប្រទេសហើយរកឃើញកូវីដ១៩ ចំនួន៤នាក់វិញ ក្នុងនោះមានជនជាតិខ្មែរម្នាក់ ជនជាតិឥណ្តូនេស៊ីម្នាក់ និងជនជាតិចិនពីរនាក់់។
ប្រភពដដែលបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ៧៤១នាក់ ។ នៅក្នុងនោះ៤៧៧ នាក់ បានជាសះស្បើយ និងកំពុងសម្រាកព្យាបាលចំនួន២៦២នាក់៕