The Intercon Rooster
Advertisement
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត
No Result
View All Result
The Intercon Rooster
No Result
View All Result

ស្ពាន​ចំណាស់​អាយុ​ជិត​៩​០​០​ឆ្នាំ​ ​ត្រូវ​បាន​អាជ្ញាធរ​ជួសជុល​លើកដំបូង​ជា​ផ្លូវការ​

Sovichhay Un ដោយ៖ Sovichhay Un
January 20, 2021
ប្រភេទ៖ វប្បធម៌-អារ្យធម៌
0
ចែករំលែក
45
ទស្សនា

​អត្ថបទ​៖​ ​ឈឺ​ន​ ​ពិសី​

​អាជ្ញាធរ​ជាតិ​អប្សរា​ ​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​បាន​ឱ្យ​ដឹង​ថា​ ​ស្ពាន​តា​អោ​ង​ ​ឬ​តា​អុង​ ​ដែល​ជា​ស្ពាន​បុរាណ​វែង​ជាងគេ​ក្នុងចំណោម​ស្ពាន​បុរាណ​ចំនួន​២​៣​ ​នៅ​លើ​ដង​ផ្លូវ​បុរាណ​ពី​អង្គរ​ទៅ​បា​កា​ណ​ ​មាន​សភាព​ទ្រុ​ធ​ទ្រោម​ខ្លាំង​ដែល​បង្កឡើង​ពី​កត្តា​មនុស្ស​ ​និង​ធម្មជាតិ​ ឱ្យ​ផ្នែក​ជាច្រើន​របស់​ស្ពាន​បុរាណ​បាន​ប្រេះ​ញែក​ចេញពី​គ្នា​ ​នៅ​ផ្នែក​កណ្តាល​តួ​ស្ពាន​សងខាង​ ​ខណៈ​ថ្ម​មួយ​ចំនួន​បាន​រលុះ​ធ្លាក់​ ​និង​ផ្នែក​ផ្សេងទៀត​កំពុង​ប្រឈម​នឹង​ការ​រលុះ​ធ្លាក់​ដែរ​។​

​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ ​ពុទ្ធ​ ​សុទ្ធ​ ​មន្ត្រី​នាយកដ្ឋាន​អភិ​រក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​ ​និង​ជា​ប្រធាន​គម្រោង​ជួសជុល​ស្ពាន​តា​អោ​ង​ ​បាន​ឱ្យ​ដឹង​ថា​ ​អាជ្ញាធរ​ជាតិ​អប្សរា​ ​ផ្តើម​គម្រោង​ជួសជុល​ដំណាក់កាល​ទី​១​នេះ​ចំនួន​២​ចំណុច​សំខាន់​ៗ​ ​នោះ​គឺ​នៅ​ជញ្ជាំង​ស្ពាន​ផ្នែក​ខាងជើង​ដែល​បាន​រលុះ​ធ្លាក់​ ​និង​មាន​រហែក​ធំ​ចេញក្រៅ​ប្រឈម​នឹង​ការ​រលុះ​ធ្លាក់​។​ ​ក្រុម​ការងារ​នឹង​ធ្វើ​សម្រង់​ប្លង់​ ​ចុះបញ្ជី​ថ្ម​ ​ការ​ជួសជុល​ថ្ម​ ​ការរៀបចំ​ពង្រឹង​ជើង​សសរ​ថ្ម​ដែល​រលុះ​ធ្លាក់​ឡើងវិញ​ ​ការ​បង្ហាប់ដី​កន្លែង​ច្រោះ​នៅ​គល់​ស្ពាន​ខាងលិច​និង​ការរៀបចំ​បង្កាន់ដៃ​នាគ​ដាក់​ចូល​តាម​ទីតាំង​ដើម​ឡើងវិញ​។​

​លោក​បាន​បន្ថែម​ថា​ ​ស្ពាន​តោ​អោ​ង​ ​ឬ​តា​អុង​ ​មាន​បណ្តោយ​ប្រវែង​៧​០​ម៉ែត្រ​ ​ទទឹង​១​៣​ម៉ែត្រ​ ​និង​មាន​រន្ធ​ត្រដេវ​ចំនួន​១​៤​។​ ​រន្ធ​ត្រដេវ​នីមួយៗ​មាន​ទទឹង​ប្រវែង​២​ម៉ែត្រ​ ​និង​ក​ម្ពស់​៦​ម៉ែត្រ​។​ ​ស្ពាន​នេះ​ធ្វើអំពី​ថ្មបាយក្រៀម​ ​លម្អ​ដោយ​បង្កាន់ដៃ​នាគ​ក្បាល​៩​ ​និង​មាន​ព្រះពុទ្ធ​សមាធិ​នៅ​ចំកណ្តាល​ក្បាល​នាគ​ធ្វើអំពី​ថ្ម​ភក់​។​ ​ចំពោះ​កាលបរិច្ឆេទ​នៃ​ស្ពាន​នេះ​ ​គេ​ពុំ​ដឹង​ច្បាស់​ថា​ ​វា​ចាប់ផ្តើម​កសាង​ឡើង​ក្នុង​រាជ្យ​ណា​ទេ​ ​គឺ​គ្រាន់តែ​ដឹង​ជាទូទៅ​ថា​ស្ពាន​នេះ​សាង​ឡើង​នា​សម័យ​អង្គរ​។​ ​ប៉ុន្តែ​បើ​មើល​លើ​ចម្លាក់​បង្កាន់ដៃ​នាគ​ ​គេ​អាច​ដឹង​ថា​ ​វា​ស្ថិត​ក្នុង​រចនាបថ​បា​យ័ន្ត​ (​ឆ្នាំ​១​១​៨​១​-​១​២​២​០​នៃ​គ្រិស្តសករាជ​)​។​

​គួរ​បញ្ជាក់​ថា​ ​ស្ពាន​បុរាណ​ដែល​មាន​អាយុកាល​ជិត​៩​០​០​ឆ្នាំនេះ​ ​បាន​ប្រារព្ធ​ពិធី​ក្រុង​ពលី​សែន​បួងសួង​សុំ​សេចក្តី​សុខ​ចម្រើន​ ​និង​ជោគជ័យ​ក្នុង​ការ​ជួសជុល​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ ​កាលពី​ថ្ងៃ​ទី​១​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​ដែល​មាន​ឯកឧត្តម​ ​គឹម​ សុធិ​ន​ ​អគ្គនាយក​រង​អាជ្ញាធរ​ជាតិ​អប្សរា​ ​និង​សហការី​ ​រួម​នឹង​លោក​អភិបាលស្រុក​ ​មន្ត្រី​សាលាស្រុក​ ​មេឃុំ​ ​មេភូមិ​ ​កង​រាជ​អាវុធហត្ថ​ ​និង​ប្រជាជន​ដែល​រស់នៅ​ក្នុង​ភូមិ​ជាច្រើន​នាក់​បាន​ចូលរួម​ឱ្យ​ពរជ័យ​។​ ​គម្រោង​ជួសជុល​ស្ពាន​បុរាណ​នេះ​ ​បាន​ប្រើ​ថវិកា​មូលនិធិ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ ​ហើយនឹង​បញ្ចប់​គម្រោង​នៅ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​៕​

អត្ថបទមុន

​ស្ត្រី​ម្នាក់​ត្រូវ​តុលាការ​ថៃ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​៤​៣​ឆ្នាំ​ ​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​

អត្ថបទបន្ទាប់

AIS៖ សិស្ស​មួយ​ក្រុម​​ពិសោធ​ប្រតិកម្ម​រវាង​លោហៈ​ ​និង​អាស៊ី​ត​ក្ល​រី​ឌ្រិ​ច​

អត្ថបទបន្ទាប់

AIS៖ សិស្ស​មួយ​ក្រុម​​ពិសោធ​ប្រតិកម្ម​រវាង​លោហៈ​ ​និង​អាស៊ី​ត​ក្ល​រី​ឌ្រិ​ច​

ករណី​កូ​វី​ដ​១​៩​ថ្ងៃនេះ​ ​កម្ពុជា​រក​ឃើញ​ឆ្លង​ថ្មី​៥​នាក់​ទៀត​ ​និង​ជាសះស្បើយ​៤​នាក់​

អត្ថបទថ្មីៗ

ឧកញ៉ា គួច ម៉េងលី ប្រាប់ពីសិល្បៈចិញ្ចឹមកូនប្រកបដោយប្រសិទ្ធភាព និងមានអនាគតល្អ

March 2, 2021

ស្ត្រី​មាន​កូ​វី​ដ​ម្នាក់​ធ្លាប់​កំដរ​ម្ដាយ​នៅ​ពេទ្យ​ ​ជិះកង់​បី​ទៅ​ស្រុក​ ​និង​ញ៉ាំបាយ​ជុំ​អ្នកជិតខាង​

February 25, 2021

គ្រឹះស្ថានសិក្សា​ ​A​i​i​ & ​A​I​S ​របស់​ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​ដាក់​ប្រព័ន្ធ​ QR ​Code​ ​ទប់​ស្កាត់​កូ​វី​ដ​១​៩​

February 26, 2021

ក្រុម​គ្រូពេទ្យ​ចុះ​យក​សំណាក​តេ​ស្ត​កូ​វី​ដ​១​៩​ ​ក្នុង​រោងចក្រ​មួយ​ ​នៅ​ម្តុំ​ព្រែក​ជ្រៃ​ ​ខណ្ឌ​ដង្កោ​

March 2, 2021

មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ​អះអាង​ថា​ ​ការ​ស្លាប់​វេជ្ជបណ្ឌិត​ ស៊ា​ង​ ​តុលា​ ​មិន​ពាក់ព័ន្ធ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​ទេ​

March 3, 2021
Facebook Youtube

អំពីយើង

គេហទំព័រ​សារព័ត៌មាន​ ​ឌិ​ ​អ៊ីនធ័រខន​ ​រ៉ូស្ទ័រ​ ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១៦​ ​ដោយ​ក្រុម​អ្នក​សារព័ត៌មាន​ ​និង​អ្នក​អក្សរសាស្រ្ត​ ដែល​មាន​បទពិសោធ​ជា​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​សារព័ត៌មាន​ ​សិល្បៈ​ ​អក្សរសិល្បិ៍​ ​និងអក្សរសាស្រ្ត។​

ទំនាក់ទំនង

អគារលេខ ១៤០&២១០ មហាវិថីម៉ៅសេទុង , ខណ្ឌចំការមន , រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 023 221 222

© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត

© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE

WP2Social Auto Publish Powered By : XYZScripts.com