The Intercon Rooster
Advertisement
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត
No Result
View All Result
The Intercon Rooster
No Result
View All Result

អនុរដ្ឋលេខាធិការ​២​រូប​ ​ត្រូវ​តុលា​ការចោទប្រកាន់​ពី​បទ​ឆបោក​

អុន គន្ធា ដោយ៖ អុន គន្ធា
January 20, 2021
ប្រភេទ៖ ជីវិត និងសង្គម
0
ចែករំលែក
213
ទស្សនា

លោក​ ​សាយ​ ណូ​រ៉ា​ ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃ​ទី​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​ថ្មីៗ​នេះ​ ​បាន​សម្រេច​ចោទប្រកាន់​លោក​ ​មាស​ ​សាវឿន​ ​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ ​និង​លោក​ ​ឆែម​ ពេ​ត​ ​អនុរដ្ឋលេខាធិការ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ពី​បទ​ ​«​ឆបោក​»​ ​ពាក់ព័ន្ធ​ការ​ទិញ​លក់​ដី​ទំហំ​២​ហិកតា​ ​នៅ​ភូមិ​ទួល​សង្កែ​ ​សង្កាត់​ទួល​សង្កែ​ ​ខណ្ឌ​ឫស្សីកែវ​ ​រាជធានី​ភ្នំពេញ​។​

​យោង​តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​ឱ្យ​ស៊ើបសួរ​ ​ចុះ​ថ្ងៃ​ទី​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ ​គឺ​លោក​ ​មាស​ ​សាវឿន​ ​និង​លោក​ ​ឆែម​ ពេ​ត​ ​ត្រូវ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការចោទប្រកាន់​ ​ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២​១​ ​ខែ​តុលា​ ​ឆ្នាំ​២​០​១​៦​ ​តាម​មាត្រា​៣​៧​៧​ ​និង​មាត្រា​៣​៧​៨​ ​នៃ​ក្រមព្រហ្មទណ្ឌ​។​

​ជុំវិញ​បញ្ហា​នេះ​ ​លោក​ ​ជិន​ ​ម៉ា​លីន​ ​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ ​ថ្លែង​ថា​ ​ជា​នីតិវិធី​ព្រះរាជអាជ្ញា​ត្រូវ​ជូនដំណឹង​ស្តីពី​ការ​ការចោទប្រកាន់​ទៅកាន់​ក្រសួងយុត្តិធម៌​ ​ដែល​ជា​ស្ថាប័ន​សា​ម៉ី​ ​ហើយ​លោក​ ​មាស​ ​សាវឿន​ ​ត្រូវ​ចូលរួម​នីតិវិធី​ ​ដើម្បី​ការពារ​ខ្លួន​តាម​ផ្លូវច្បាប់​ ​ដូចគេដូចឯង​ជា​ធម្មតា​។​

​បើ​តាម​លោក​ ​ជិន​ ​ម៉ា​លីន​ ​ពេលនេះ​លោក​ ​មាស​ ​សាវឿន​ ​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ ​កំពុង​បំ​ពេញមុខ​ងារ​និង​តួនាទី​ជា​ធម្មតា​ ​ដោយសារ​លោក​ត្រឹម​ជា​ជន​សង្ស័យ​ ​ដោយ​ពុំទាន់​មាន​សាលក្រម​ផ្តន្ទាទោស​នៅឡើយ​ទេ​។​

​លោក​ ​មាស​ ​សាវឿន​ ​ដែល​ជា​អតីត​អភិបាល​រង​ខេត្ត​ព្រះវិហារ​ ​ធ្លាប់​បាន​រង​ការចោទប្រកាន់​ថា​ ​បាន​រំលោភ​យក​ដី​ស្រប​ច្បាប់​របស់​លោកស្រី​ ​លឹម​ ​វណ្ណា​ ​ស្ថិតនៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ​ ​ភូមិ​ទួល​ពពែ​ ​សង្កាត់​ទួល​សង្កែ​ទី​២​ ​ខណ្ឌ​ឫស្សីកែវ​ ​រាជធានី​ភ្នំពេញ​៕​
​

អត្ថបទមុន

សូម​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ឈ្នះ​រង្វាន់​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​

អត្ថបទបន្ទាប់

វ៉ាក់សាំង​កូ​វី​ដ​១​៩​របស់​ចិន​មាន​ប្រសិទ្ធ​ភាព​ដល់ទៅ​​​ជាង​៧​៩​ភាគរយ​

អត្ថបទបន្ទាប់
ប្រភពរូប៖ Google

វ៉ាក់សាំង​កូ​វី​ដ​១​៩​របស់​ចិន​មាន​ប្រសិទ្ធ​ភាព​ដល់ទៅ​​​ជាង​៧​៩​ភាគរយ​

ប្រភពរូប៖ FRESH NEWS

ក្រសួងសុខាភិបាល​ច្រានចោល​ព័ត៌មាន​ដែល​ថា​ ​មានការ​សូកប៉ាន់​ក្នុង​ម្នាក់​១​.​៥​ម៉ឺន​ដុល្លារ​

អត្ថបទថ្មីៗ

ឧកញ៉ា គួច ម៉េងលី ប្រាប់ពីសិល្បៈចិញ្ចឹមកូនប្រកបដោយប្រសិទ្ធភាព និងមានអនាគតល្អ

March 2, 2021

ក្រោយ​ទទួល​បាន​អាហារូបករណ៍​ពី​ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​យុវតី​ ​ចាន់​ឌិ​ត​ ​ម៉ា​រ៉ា​ ​ប្ដេជ្ញា​ខំរៀន​ឱ្យ​ពូកែ​

March 5, 2021

យុវជន វណ្ណៈ ណូបលហ៊្សូលី៖ ស្ត្រីមិនអាចធ្វើការធំដូចបុរស ជាពាក្យហួសសម័យនាពេលបច្ចុប្បន្ន

March 4, 2021

ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​៖​ ​ស្ត្រី​គួរ​កុំ​ចាញ់ប្រៀប​ ​និង​ល្បិច​បុរស​ ​ដែល​នាំ​ឱ្យ​ខាតបង់​…

March 7, 2021

ក្នុង​សតវត្ស​ថ្មី​ ​ស្ត្រី​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការ​ទប់​ស្កាត់​ ​អភិវឌ្ឍ​ ​និង​កសាង​ប្រទេសជាតិ​

March 6, 2021
Facebook Youtube

អំពីយើង

គេហទំព័រ​សារព័ត៌មាន​ ​ឌិ​ ​អ៊ីនធ័រខន​ ​រ៉ូស្ទ័រ​ ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១៦​ ​ដោយ​ក្រុម​អ្នក​សារព័ត៌មាន​ ​និង​អ្នក​អក្សរសាស្រ្ត​ ដែល​មាន​បទពិសោធ​ជា​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​សារព័ត៌មាន​ ​សិល្បៈ​ ​អក្សរសិល្បិ៍​ ​និងអក្សរសាស្រ្ត។​

ទំនាក់ទំនង

អគារលេខ ១៤០&២១០ មហាវិថីម៉ៅសេទុង , ខណ្ឌចំការមន , រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 023 221 222

© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត

© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE

WP2Social Auto Publish Powered By : XYZScripts.com