គិតត្រឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០០៥ មកទល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានអភិវឌ្ឍ និងបន្តនិរន្តរភាពរបស់ខ្លួនបានរយៈពេល១៦ឆ្នាំហើយ ក្នុងការចូលរួមបណ្ដុះបណ្ដាលនូវធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ អង្គភាពសារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ (The Intercon Rooster)យើង សូមជូនពរដល់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ បន្តទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋានទូទៅ ជាពិសេស កាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងរីកចម្រើនជានិច្ចនិរន្តរ៍ ដើម្បីរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព ប្រសិទ្ធភាព ក្នុងការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំដោយលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ជាត្រីវិស័យ។
សូមប្រសិទ្ធពរជ័យសិរីសួស្ដីដល់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជួបតែសេចក្ដីសុខចម្រើន និងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ដោយក្ដីគោរព និងរាប់អានបំផុតពីយើងខ្ញុំ
អង្គភាពសារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ (The Intercon Rooster)