The Intercon Rooster
Advertisement
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត
No Result
View All Result
The Intercon Rooster
No Result
View All Result

ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​ពន្យល់​ថា​ ​កូន​ឯកោ​ ​និង​បាត់បង់​ឱកាស​ ​ក៏​ដោយសារ​ឪពុក​ម្ដាយ​

អុន គន្ធា ដោយ៖ អុន គន្ធា
January 19, 2021
ប្រភេទ៖ ទស្សនៈបុគ្គលល្បី
0
ចែករំលែក
603
ទស្សនា

កាល​ពីសម័យ​ដូនតា​យើង​ ​នៅ​ពេល​កូន​កើតមក​ភាគច្រើន​ ​គឺ​រស់នៅ​ជួបជុំ​គ្រួសារ​ ​ហើយ​នៅ​ពេល​ដឹងក្ដី​ឡើង​ ​គឺ​ស្គាល់​មុខ​ម៉ែ​ឪ​យាយ​តា​ ​និង​មាន​ភាព​ស្និទ្ធស្នាល​បំផុត​។​ ​ប៉ុន្តែ​ប​ច្ចប្បន្ន​នេះ​ ​តាម​ការសង្កេត​របស់​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​មិន​ដូច​ពីមុន​ឡើយ​ ​គឺ​ខុសគ្នា​ស្រឡះ​។​

​ការ​ខុសគ្នា​ឆ្ងាយ​បែប​នេះ​ ​បើ​តាម​អ្នកជំនាញ​អប់រំ​ដដែល​បាន​ពន្យល់​ថា​ ​បច្ចុប្បន្ន​នៅ​តាម​ជនបទ​ភាគច្រើន​ ​កុមារ​ៗ​គឺ​ឯកា​បំផុត​ ​ដោយសារតែ​ឪពុក​ម្ដាយ​របស់​ពួកគេ​លែងលះ​គ្នា​ ​ឈ្លោះ​គ្នា​ស្ទើរ​រាល់ថ្ងៃ​ ​ហើយ​បើ​ឪពុក​ម្ដាយ​គ្មាន​ការងារ​ធ្វើ​ក៏​បែកគំនិត​ផឹកស្រា​ ​លេងល្បែង​ ​ហើយ​តែង​បង្ក​ជម្លោះ​ ​ដែល​មិន​អាច​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​កូន​ៗ​នោះ​ទេ​។​

​វាគ្មិន​រូប​នេះ​បាន​បញ្ជាក់​ថា​ ​ឪពុក​ម្ដាយ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ស្រុក​ឆ្ងាយ​ពី​កូន​ៗ​នោះ​ ​ក៏​នាំ​ឱ្យ​កុមារ​បាត់បង់​ភាព​កក់ក្ដៅ​និង​រង​ភាព​ឯកា​ខ្លាំង​។​ ​ចំពោះ​បញ្ហា​ទាំងនេះ​ ​លោក​ថា​ ​មិនមែន​ជា​រឿង​លេងសើច​ ​និង​បណ្ដែតបណ្ដោយ​ទៀត​នោះ​ទេ​ ​តែ​សង្គម​គួរ​យកចិត្តទុកដាក់​ ​និង​ខ្វាយខ្វល់​ពី​បញ្ហា​ទាំងនេះ​។​ ​ត្រង់​ចំណុច​នេះ​ ​អ្នកជំនាញ​ដដែល​អះអាង​ថា​ ​កុមារ​នៅ​តាម​ជនបទ​ភាគច្រើន​ ​ដែល​លោក​បាន​ជួប​ ​គឺ​សុទ្ធតែ​ឪពុក​ម្ដាយ​លែងលះ​គ្នា​ ​ឬ​បែប​បាក់​គ្នា​ ​ម្ដាយ​យកប្ដី​ថ្មី​ ​ឪពុក​ប្រពន្ធ​ថ្មី​ផ្សេងទៀត​ ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​ក្មេងៗ​ទាំងនោះ​បាត់បង់​ភាព​កក់ក្ដៅ​ពី​ឪពុក​ម្ដាយ​ ​ហើយ​អនាគត​របស់​ពួកគេ​ក៏​បាត់បង់​ឱកាស​ជោគជ័យ​ក្នុង​ជីវិត​នោះ​ដែរ​។​

​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​សង្កត់ធ្ងន់​ថា​ ​ការ​បែកបាក់​គ្នា​បែប​នេះ​ ​កូន​ខ្លះ​ត្រូវ​ទៅ​រស់នៅ​ជាមួយ​ឪពុក​ឬ​ម្ដាយចុង​ ​ហើយ​ខ្លះ​រស់នៅ​ជាមួយ​ឪពុក​ឬ​ម្ដាយចុង​ទី​៣​ទី​៤​ទៅទៀត​ ​កូន​ខ្លះ​ត្រូវ​ទៅ​នៅ​ជាមួយ​យាយ​តា​ ​បងប្អូន​ ​ខ្លះ​ត្រូវ​ទៅ​ស៊ីឈ្នួល​ឱ្យ​គេ​ដើម្បី​បំពេញ​តម្រូវ​ការក្រ​ពះ​ ​ឬ​ម​ហិច្ច​តា​របស់​អ្នកដទៃ​ ​ដែល​ត្រូវ​គេ​ធ្វើបាប​ឥតឈប់ឈរ​ ​និង​គ្មាន​ភាព​កក់​ក្ដី​ ​ហើយ​រស់នៅ​ឯកា​បំផុត​។​
​ចំពោះ​ឪពុក​ម្ដាយ​ចំណាកស្រុក​ ​ឬ​ទៅ​ធ្វើ​ពលករ​នៅ​ក្រៅ​ប្រទេស​ ​បើ​តាម​វាគ្មិន​ដដែល​យល់ឃើញ​ថា​ ​ការ​ចំណាកស្រុក​នៅ​ក្រៅ​ប្រទេស​បែប​នេះ​ ​គឺ​យូរ​ៗ​ទម្រាំ​បាន​ជួបជុំគ្នា​ម្ដង​ ​ពេលខ្លះ​កូន​ៗ​ភ្លេចមុខ​ឪពុក​ ​ភ្លេចមុខ​ម្ដាយ​ ​ហើយ​ពេលខ្លះ​ប្រពន្ធ​រងចាំ​យូរ​ពេក​ក៏មាន​ប្ដី​ថ្មី​ ​ហើយ​ប្ដី​រងចាំ​យូរ​ពេក​ក៏មាន​ប្រពន្ធ​ថ្មី​មួយទៀត​ក៏មាន​ដែរ​។​

​លោក​ឧកញ៉ា​ថា​ ​បើ​សង្គម​គ្រួសារ​ពោរពេញ​ទៅ​ដោយ​ភាព​ស្មុ​គ្រ​ស្មាញ​បែប​នេះ​ ​មិន​ត្រឹម​បាត់បង់​នូវ​ភាព​ស្និទ្ធស្នាល​នោះ​ទេ​ ​សូម្បី​ការអប់រំ​ទូន្មាន​របស់​ឪពុក​ម្ដាយ​ក៏​គ្មាន​ដែរ​។​ ​ចំពោះ​បញ្ហា​ទាំងនេះ​ ​អ្នកជំនាញ​វិ​ស​័​យ​អប់រំ​ដដែល​បន្ត​ថា​ ​គឺ​បណ្ដាលមកពី​ឪពុក​ម្ដាយ​មិនបាន​ឆ្លងកាត់​ការអប់រំ​ ​ភាព​ក្រីក្រ​ ​និង​សង្គម​។​ ​លោក​បន្ថែម​ថា​ ​ការ​បង្កើត​កូន​ហើយ​យកកូន​ទៅ​ផ្ញើ​ជាមួយ​អ្នកជិតខាង​ ​សាច់ញាតិ​ ​ឬ​យាយ​តា​ ​ដើម្បី​ទៅ​រក​ការងារ​ធ្វើ​ ​ឬ​ធ្វើការ​នៅ​ឆ្ងាយ​នោះ​ ​គឺ​បាត់បង់​អត្តសញ្ញាណ​របស់​ឪពុក​ម្ដាយ​ដែល​ត្រូវ​ផ្ទេរ​ទៅកាន់​កូន​ៗ​ ​ហើយ​កូន​ៗ​ខ្លះ​ក៏​ត្រូវ​កំព្រីកំព្រា​រស់នៅ​តែម្នាក់ឯង​ក៏មាន​ដែរ​។​

​ចំពោះ​កុមារ​បាត់បង់​ភាព​កក់​ក្ដី​ពី​ឪពុក​ម្ដាយ​ ​គ្មាន​ការអប់រំ​ ​អត់​បាន​ទៅ​សាលា​ ​ហើយ​ខ្វះ​ការ​ទូន្មាន​ពី​ឪពុក​ម្ដាយ​ផង​ ​ធ្វើ​ឱ្យ​ពួកគេ​មិន​យល់​ពី​សីលធម៌​ ​បាត់បង់​សុជីវធម៌​ ​មិន​ចេះ​ឱនលំទោន​គោរព​ចាស់​ព្រឹទ្ធាចារ្យ​ ​ហើយ​អាច​ប្រឡូក​នៅ​ក្នុង​សង្គម​មួយ​ដែលគេ​មិនរាប់​រក​ ​បាត់បង់​ឱកាស​ចូលរួម​ ​និង​អភិវឌ្ឍ​សង្គម​នា​ពេល​បច្ចុប្បន្ន​និង​អនាគត​។​ ​នេះ​បើ​តាម​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ពន្យល់​ដល់​អ្នក​សារ​ព័ត៌មាន​បន្ថែម​៕​
​

អត្ថបទមុន

បញ្ហា​អំពើ​ហិង្សា​ផ្លូវ​ភេទ​ក្នុង​ប្រទេស​កម្ពុជា​នៅតែ​ជា​ក្ដី​កង្វល់​ ​ដែល​ទាមទារ​ដោះស្រាយ​ជា​ចំ​បាច់​

អត្ថបទបន្ទាប់

ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​១​៩​ ​នៅ​លើ​ពិភពលោក​កើន​ដល់​៩​៦​លាន​ករណី​ហើយ​

អត្ថបទបន្ទាប់
ប្រភពរូប៖ Google

ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​១​៩​ ​នៅ​លើ​ពិភពលោក​កើន​ដល់​៩​៦​លាន​ករណី​ហើយ​

អបអរសាទរ ខួបគម្រប់១៦ឆ្នាំនៃក្រុមហ៊ុន MJQE & គ្រឹះស្ថានសិក្សា Aii...

អត្ថបទថ្មីៗ

ឧកញ៉ា គួច ម៉េងលី ប្រាប់ពីសិល្បៈចិញ្ចឹមកូនប្រកបដោយប្រសិទ្ធភាព និងមានអនាគតល្អ

March 2, 2021

ក្រោយ​ទទួល​បាន​អាហារូបករណ៍​ពី​ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​យុវតី​ ​ចាន់​ឌិ​ត​ ​ម៉ា​រ៉ា​ ​ប្ដេជ្ញា​ខំរៀន​ឱ្យ​ពូកែ​

March 5, 2021

យុវជន វណ្ណៈ ណូបលហ៊្សូលី៖ ស្ត្រីមិនអាចធ្វើការធំដូចបុរស ជាពាក្យហួសសម័យនាពេលបច្ចុប្បន្ន

March 4, 2021

ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​៖​ ​ស្ត្រី​គួរ​កុំ​ចាញ់ប្រៀប​ ​និង​ល្បិច​បុរស​ ​ដែល​នាំ​ឱ្យ​ខាតបង់​…

March 7, 2021

ក្នុង​សតវត្ស​ថ្មី​ ​ស្ត្រី​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការ​ទប់​ស្កាត់​ ​អភិវឌ្ឍ​ ​និង​កសាង​ប្រទេសជាតិ​

March 6, 2021
Facebook Youtube

អំពីយើង

គេហទំព័រ​សារព័ត៌មាន​ ​ឌិ​ ​អ៊ីនធ័រខន​ ​រ៉ូស្ទ័រ​ ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១៦​ ​ដោយ​ក្រុម​អ្នក​សារព័ត៌មាន​ ​និង​អ្នក​អក្សរសាស្រ្ត​ ដែល​មាន​បទពិសោធ​ជា​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​សារព័ត៌មាន​ ​សិល្បៈ​ ​អក្សរសិល្បិ៍​ ​និងអក្សរសាស្រ្ត។​

ទំនាក់ទំនង

អគារលេខ ១៤០&២១០ មហាវិថីម៉ៅសេទុង , ខណ្ឌចំការមន , រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 023 221 222

© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត

© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE

WP2Social Auto Publish Powered By : XYZScripts.com