The Intercon Rooster
Advertisement
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត
No Result
View All Result
The Intercon Rooster
No Result
View All Result

អង្គការ​ ​W​W​F​៖​ ​កម្ពុជា​នៅ​សេសសល់​ក្រពើ​ភ្នំ​ដ៏​ក​ម្រ​បំផុត​នៅ​លើ​ពិភពលោក​

អុន គន្ធា ដោយ៖ អុន គន្ធា
January 19, 2021
ប្រភេទ៖ ប្រវត្តិសាស្រ្ត
0
ចែករំលែក
41
ទស្សនា

អត្ថបទ​៖​ ​ឈឺ​ន​ ​ពិសី​

​ក្រសួង​បរិស្ថាន​ ​តាមរយៈ​អង្គការ​ (​W​W​F​) ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែ​មករា​ ឆ្នា​២​០​២​១​ ​បាន​ឱ្យ​ដឹង​ថា​ ​កម្ពុជា​នៅ​សេសសល់​ក្រពើ​ភ្នំ​ដែល​ជា​សត្វ​ដ៏​ក​ម្រ​បំផុត​នៅ​លើ​ពិភពលោក​ ​ចំនួន​ប្រមាណ​២​០​០​-​៣​០​០​ក្បាល​ ​ហើយ​ក្រពើ​ភ្នំ​ទាំងនេះ​ភាគច្រើន​ ​ស្ថិតនៅ​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​ទឹកដី​ខេត្ត​កោះ​កុង​ ​និង​មួយ​ចំនួន​ទៀត​ស្ថិតនៅ​តាម​តំបន់​ទន្លេ​ស្រែ​ពក​ក្នុង​ទឹកដី​ខេត្ត​មណ្ឌលគិរី​។​

​កញ្ញា​ ​M​I​L​OU ​G​roe​n​e​nbr​g​ ​ប្រធាន​ផ្នែក​តាមដាន​ ​និង​ស្រាវជ្រាវ​ជី​វ​ចម្រុះ​នៃ​អង្គការ​ ​W​W​F​ ​បាន​ឱ្យ​ដឹង​ថា​ ​នៅ​ដងទន្លេ​ស្រែ​ពក​ ​និង​ភ្នំ​ព្រេច​ខេត្ត​មណ្ឌលគិរី​ ​គេ​បាន​ប្រទះឃើញ​ដាន​សត្វ​ក្រពើ​ភ្នំ​នេះ​។​ ​កញ្ញា​ថា​ ​សត្វ​ក្រពើ​ភ្នំ​ជា​ប្រភេទ​សត្វ​ដែល​អៀន​ច្រើន​ ​ហេតុនេះ​គេ​ក​ម្រ​ឃើញ​វា​ដោយ​ផ្ទាល់​ភ្នែក​ណាស់​ ​ហើយ​ដើម្បី​ដឹង​ថា​វា​ពិតជា​មាន​វត្តមាន​នៅ​កម្ពុជា​ ​ចាំបាច់​ត្រូវ​តាមដាន​ពី​ដានជើង​ ​រូង​របស់​វា​រស់នៅ​ឬក៏​លាមក​របស់​សត្វ​ប្រភេទ​នេះ​ជាចាំបាច់​។​

​កញ្ញា​បន្ត​ថា​ ​ចំពោះ​ការ​ប្រឈម​នៃ​សត្វ​ក្រពើ​ភ្នំ​ ​មាន​ដូចជា​ការ​ប្រមាញ់​យក​ស្បែក​ ​ការ​នេសាទ​ខុសច្បាប់​ ​ការ​នេសាទ​ដោយ​ខ្សែភ្លើងឆក់​ ​ការ​រក​ពងក្រពើ​ភ្នំ​ពីសំណាក់​ពលរដ្ឋ​ជាដើម​។​ ​កញ្ញា​បញ្ជាក់​ថា​ ​បើ​សិន​ករណី​សត្វ​ប្រភេទ​នេះ​ស្ថិតនៅ​ក្នុង​ក​ម្រិ​ត​មួយ​ប្រឈម​នឹង​ការ​គំរាមកំហែង​ខ្លាំង​ ​និង​ពិសេស​ការ​ឈាន​ដល់​បាត់បង់​ពូជ​នោះ​គេ​នឹង​ធ្វើការ​បង្កាត់ពូជ​វា​ ​រួចហើយ​យកកូន​ក្រពើ​ភ្នំ​ទាំងនោះ​ទៅ​លែង​ក្នុង​តំបន់​សុ​វត្តិ​ភាព​ដែល​វា​រស់នៅ​។​

​លោក​ ​នេត្រ​ ​ភ​ក្រ្តា ​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ ​ក៏បាន​គូស​បញ្ជាក់​ផង​ដែរ​ថា​ ​សត្វ​ដ៏​ក​ម្រ​ដែល​ប្រឈម​នឹង​ផុតពូជ​ ​ពិសេស​សត្វ​ក្រពើ​ភ្នំ​ ​និង​សត្វស្លាប​ប្រភេទ​សត្វខ្សឹប​ ​សត្វ​ត្រ​យ៉ង​យក្ស​ ​សត្វ​ត្មាត​ ​នោះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក៏ដូចជា​ក្រសួង​បរិស្ថាន​ ​បាន​រួម​សហការ​ជាមួយ​ដៃគូ​ដោយមាន​វិធានការ​មួយ​ដែលគេ​កំពុង​ធ្វើ​ដើម្បី​អភិ​រក្ស​។​ ​ក្នុង​នោះ​វិធានការ​នៃ​ការ​បង្កាត់ពូជ​ដើម្បី​បង្កើន​បរិមាណ​សត្វ​ក​ម្រ​នេះ​ ​និង​លែង​ចូល​ធម្មជាតិ​ ​ដើម្បី​រក្សា​នូវ​និរន្តរភាព​នៃ​វត្តមាន​សត្វ​ ​ក​ម្រ​ដែល​ជិត​ផុត​ទាំងអស់​នៅ​កម្ពុជា​។​

​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​រូប​នេះ​បន្ថែម​ថា​ ​ដោយ​មើលឃើញ​ពី​ភាព​ចាំបាច់​ក្នុង​កិច្ចការពារ​សត្វ​ប្រភេទ​មួយ​ចំនួន​ដែល​ជិត​ផុតពូជ​ ​ឬក៏​ជា​ការ​គំរាមកំហែង​បំផុត​នៅ​លើ​ពិភពលោក​ជាក់ស្តែង​ដូចជា​ ​សត្វ​ក្រពើ​ភ្នំ​ ​សត្វ​ទន្សោង​ ​រមាំង​ ​សត្វខ្សឹប​ ​នៅ​ប្រទេស​កម្ពុជា​ក៏មាន​ចំនួន​ច្រើនជាង​គេ​ផង​ដែរ​ ​ដើម្បី​អភិ​រក្ស​សត្វ​ទាំងនេះ​ឱ្យ​នៅ​គង់វង្ស​តទៅមុខ​ ​ចាំបាច់​ត្រូវ​សហការ​ជាមួយ​ដៃគូ​ ​អ្នកជំនាញ​ដើម្បី​រៀបចំ​នូវ​វិធានការ​ផ្សេងៗ​ក្នុង​ការ​រក្សា​និរន្ត​ភាព​នៃ​សត្វ​ប្រភេទ​នេះ​ឱ្យ​គង់វង្ស​នៅ​កម្ពុជា​។​

​ជុំវិញ​បញ្ហា​នេះ​ ​នាយក​អង្គការ​ ​W​W​F​ ​លោក​ ​សេង​ ​ទៀ​ក​ ​បាន​ឱ្យ​ដឹង​ដែរ​ថា​ ​ការ​ប្រឈម​មុខ​បាត់បង់​ពូជសត្វ​ក្រពើ​ភ្នំ​មាន​ច្រើន​កត្តា​ក្នុង​នេះ​ដូចជា​ក្នុង​អំឡុង​ក្នុង​ឆ្នាំ​២​០​០​៣​ ​ដល់​២​០​០​៥​ ​ប្រជាពលរដ្ឋ​បាន​នាំគ្នា​ប្រមូល​ពង​របស់​វា​នៅ​តាម​តំបន់​ទន្លេ​ស្រែ​ពក​ ​ប៉ុន្តែ​បន្ទាប់ពី​តំបន់​ទន្លេ​ស្រែ​ពក​នេះ​ត្រូវ​បាន​គេ​ដាក់បញ្ចូល​ជា​តំបន់​អភិ​រក្ស​ធនធានធម្មជាតិ​ស្នូល​មក​ ​សកម្មភាព​នេះ​បាន​លុបបំបាត់​ទៅវិញ​។​ ​លោក​ថ្លែង​ដែរ​ថា​កាលពីមុន​សត្វ​ក្រពើ​ភ្នំ​នេះ​មិន​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ទេ​ ​ប៉ុន្តែ​ទើប​តែ​ឆ្នាំ​២​០​១​៩​ ​គេ​បាន​ស្គាល់​ពី​សត្វ​ប្រភេទ​នេះ​ជាក់លាក់​ ​ហើយ​បាន​ធ្វើការ​សិក្សាស្រាវជ្រាវ​ ​និង​បាន​អភិ​រក្ស​សត្វ​ប្រភេទ​ក​ម្រ​នេះ​ឡើង​៕
​

អត្ថបទមុន

តម្លៃ​លក់រាយ​ប្រេងសាំង​នៅ​កម្ពុជា​ ​ចាប់ពី​ថ្ងៃ​១​៦​ ​ដល់​ថ្ងៃ​ទី​៣​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​

អត្ថបទបន្ទាប់

បុរស​គួរ​ឈ្វេងយល់​ពី​រោគសញ្ញា​ ​និង​ផលវិបាក​នៃ​ជំងឺ​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ​

អត្ថបទបន្ទាប់

បុរស​គួរ​ឈ្វេងយល់​ពី​រោគសញ្ញា​ ​និង​ផលវិបាក​នៃ​ជំងឺ​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ​

ចុង​រដូវប្រាំង​ក្ដៅ​ខ្លាំង​ ​ទោះ​ភ្លៀងកក់ខែ​ច្រើន​ ​តែ​មិន​ឆ្លើយតប​តម្រូវ​ការប្រើប្រាស់​ភ្លាម​ទេ​

អត្ថបទថ្មីៗ

ឧកញ៉ា គួច ម៉េងលី ប្រាប់ពីសិល្បៈចិញ្ចឹមកូនប្រកបដោយប្រសិទ្ធភាព និងមានអនាគតល្អ

March 2, 2021

ស្ត្រី​មាន​កូ​វី​ដ​ម្នាក់​ធ្លាប់​កំដរ​ម្ដាយ​នៅ​ពេទ្យ​ ​ជិះកង់​បី​ទៅ​ស្រុក​ ​និង​ញ៉ាំបាយ​ជុំ​អ្នកជិតខាង​

February 25, 2021

គ្រឹះស្ថានសិក្សា​ ​A​i​i​ & ​A​I​S ​របស់​ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​ដាក់​ប្រព័ន្ធ​ QR ​Code​ ​ទប់​ស្កាត់​កូ​វី​ដ​១​៩​

February 26, 2021

ក្រុម​គ្រូពេទ្យ​ចុះ​យក​សំណាក​តេ​ស្ត​កូ​វី​ដ​១​៩​ ​ក្នុង​រោងចក្រ​មួយ​ ​នៅ​ម្តុំ​ព្រែក​ជ្រៃ​ ​ខណ្ឌ​ដង្កោ​

March 2, 2021

មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ​អះអាង​ថា​ ​ការ​ស្លាប់​វេជ្ជបណ្ឌិត​ ស៊ា​ង​ ​តុលា​ ​មិន​ពាក់ព័ន្ធ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​ទេ​

March 3, 2021
Facebook Youtube

អំពីយើង

គេហទំព័រ​សារព័ត៌មាន​ ​ឌិ​ ​អ៊ីនធ័រខន​ ​រ៉ូស្ទ័រ​ ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១៦​ ​ដោយ​ក្រុម​អ្នក​សារព័ត៌មាន​ ​និង​អ្នក​អក្សរសាស្រ្ត​ ដែល​មាន​បទពិសោធ​ជា​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​សារព័ត៌មាន​ ​សិល្បៈ​ ​អក្សរសិល្បិ៍​ ​និងអក្សរសាស្រ្ត។​

ទំនាក់ទំនង

អគារលេខ ១៤០&២១០ មហាវិថីម៉ៅសេទុង , ខណ្ឌចំការមន , រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 023 221 222

© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត

© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE

WP2Social Auto Publish Powered By : XYZScripts.com