កវីនិពន្ធ និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក យូ សុភា នឹងធ្វើបាឋកថា លើប្រធានបទស្ដីពី «លក្ខណៈពិសេសនៃអក្សរសិល្ប៍» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ខាងមុខ នៅអគារថ្មីជាប់សួនច្បារ សម្ដេច ហ៊ុន សែន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សូមជម្រាបថា បាឋកថាស្ដីពី «លក្ខណៈពិសេសនៃអក្សរសិល្ប៍» នេះរៀបចំឡើងដោយពុទ្ធសាសនបណ្ឌិត្យ ព្រមទាំងមានការផ្សាយបន្តផ្ទាល់តាមអនឡាញផងដែរ។ នេះបើតាមពុទ្ធសាសនបណ្ឌិត្យ៕
