The Intercon Rooster
Advertisement
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត
No Result
View All Result
The Intercon Rooster
No Result
View All Result

ឧកញ៉ា គួច ម៉េងលី ផ្ដាំយុវជនកុំទម្លាប់ឆាប់ជឿគេស្លុងពេក ហើយក៏កុំហែកទ្រូងឱ្យក្អែកស៊ី

តន វិបុល ដោយ៖ តន វិបុល
January 18, 2021
ប្រភេទ៖ ទស្សនៈអាជីវកម្ម
0
ចែករំលែក
294
ទស្សនា

​ខ្ញុំ​សោកស្ដាយ​និង​ខ្លោចចិត្ត​ជំនួស​កូនខ្មែរ​មួយ​ចំនួន​ណាស់​។​ ​ខ្ញុំ​ឃើញ​កូនខ្មែរ​មួយ​ចំនួន​ឆាប់​ចាញ់ច្រាប​គេ​ ​ប្រូ​បាន​ក៏​ប្រូ​បាន​ ​បោក​បាន​ក៏​បោក​បាន​ ​ហើយ​ងាយ​ជឿ​គេ​ស្លុង​ទៅទៀត​ ​គឺ​ជឿ​ដោយ​គ្មាន​ការពិចារណា​។​ ​កាលពីមុន​ ​ពេល​ជំងឺ​សា​ឆ្លង​ដល់​ស្រុកខ្មែរ​ ​ប្រជាជន​ជាច្រើន​ផ្អើល​ស៊ី​សណ្ដែក​តាម​គ្នា​ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ​។​ ​កាលពី​ជំនាន់​ខ្ញុំ​ក៏​ដូចគ្នា​ដែរ​ ​ប្រជាជន​ផ្អើល​ទៅ​ទិញ​សំបុត្រ​ចូ​លមើល​មនុស្ស​ដុះ​ស្នែង​ ​ពេល​ទៅដល់​ឃើញ​មនុស្ស​កំពុង​អង្គុយ​ដុស​ស្នែង​មែន​។​ ​ការណ៍​នេះ​មិនមែន​ជា​រឿង​លេងសើច​ទេ​ ​តែ​ជា​រឿង​មួយ​ដែលគេ​បោក​បាន​។​ ដូច្នេះកុំទម្លាប់ឆាប់ជឿគេស្លុងពេក។

​រឿង​មួយទៀត​ ​បើ​ក្មួយ​ៗ​ខ្វះខាត​ ​ក្មួយ​ៗ​ត្រូវ​ចេះ​សន្សំសំចៃ​ ​កុំ​ទំនើបនិយម​តាម​គេ​ ​ហើយក៏​កុំ​បង្ហាញ​ចំណុច​ខ្សោយ​ឱ្យ​គេ​ដឹង​។​ ​ខ្ញុំ​សូម​និយាយ​ពី​ខ្លួនឯង​បន្តិច​ចុះ​ ​គ្រួសារ​ខ្ញុំ​កាលពីមុន​មាន​ជីវភាព​មិន​ជា​ធូរធារ​ទេ​ ​ទាំង​បងប្អូន​ខ្ញុំ​ ​ទាំង​ខ្ញុំ​ ​ម្នាក់ៗ​មាន​ខោអាវ​សមរម្យ​តែ​ពីរ​សម្រាប់​ប៉ុណ្ណោះ​ ​ប៉ុន្តែ​ពួកយើង​ស្លៀកពាក់​ខោអាវ​ថ្មី​រហូត​ ​ហើយ​គ្មាន​នរណា​ដឹង​ថា​ ​ពួកយើង​ស្លៀកពាក់​របស់​ចាស់​នោះ​ទេ​។​ ​មូលហេតុ​ ​គឺ​ដោយសារតែ​ថ្ងៃនេះ​ខ្ញុំ​ស្លៀកពាក់​ខោអាវមួយសម្រាប់​នោះ​ ​ហើយ​បោកអ៊ុត​មួយ​សម្រាប់​នេះ​ ​ដល់​ពេលស្អែក​ឡើង​ខ្ញុំ​ស្លៀកពាក់​មួយ​សម្រាប់​នេះ​ ​ហើយ​បោកអ៊ុត​មួយ​សម្រាប់​នោះ​វិញ​ ​និយាយទៅ​ ​គឺ​ខ្ញុំ​ស្លៀកពាក់​ផ្លាស់ប្ដូរ​គ្នា​បែប​នេះ​រហូត​ ​គ្មាន​នរណា​ដឹង​ថា​ ​ខ្ញុំ​ស្លៀកពាក់​ខោអាវ​ដដែល​ៗ​នោះ​ទេ​។​ ​នេះ​គឺជា​វិធីសាស្ត្រ​មួយ​ ​ដើម្បី​សន្សំសំចៃ​របស់​គ្រួសារ​ខ្ញុំ​។​ ​ដូច្នេះ​សូម​ក្មួយ​ៗ​គួរ​ចេះ​សន្សំសំចៃ​ ​ចេះ​រៀបចំ​ខ្លួន​កុំ​ឱ្យ​គេ​ដឹង​ថា​ ​យើង​រហេមរហាម​ ​កុំ​បង្ហាញ​ចំណុច​ខ្សោយ​យើង​ឱ្យ​គេ​ដឹង​។​ ​ខ្ញុំ​ធ្លាប់​ជួប​កូនខ្មែរ​យើង​មួយ​ចំនួន​មាន​វប្បធម៌​មួយ​ ​គឺ​ចូលចិត្ត​ត្អូញត្អែរ​ពី​ភាព​ក​ម្សត់​ដាក់​គេ​ ​ឬ​បង្ហាញ​ពី​ក្ររហេមរហាម​ទុក្ខវេទនា​ឱ្យ​គេ​ដឹង​។​ ​យើង​កុំ​គិតថា​ ​ការ​ត្អូញត្អែរ​របស់យើង​ធ្វើ​ឱ្យ​គេ​អាណិតអាសូរ​ឱ្យ​សោះ​ ​គេ​មិន​ស្រណោះស្រណោក​យើង​ទេ​។​ ​ដូច្នេះ​កុំ​ទៅ​ហែកកេរ្តិ៍​ ​កុំ​ត្អូញត្អែរ​ ​កុំ​ហែក​ទ្រូង​ខ្លួនឯង​ឱ្យ​ក្អែក​ស៊ី​ ​ព្រោះ​វា​ជា​ចំណុច​ខ្សោយ​របស់យើង​ ​ដែលគេ​មិន​ចង់​ស្ដាប់​ ​ហើយ​គេ​អាច​ងាយ​មើល​យើង​ថែមទៀត​ផង​។​ ​កើតមក​ជា​មនុស្សម្នា​នឹងគេ​ដែរ​ ​យើង​ត្រូវតែ​ក្លាហាន​ ​ចេះ​រៀបចំ​ខ្លួន​ឱ្យ​ថ្លៃថ្នូរ​ ​កុំ​ត្អូញត្អែរ​នឹង​ការលំបាក​។​ ​ការលំបាក​ ​អ្នកណា​ក៏​ធ្លាប់​ឆ្លងកាត់​ដែរ​ ​តែ​គេ​មានការ​តស៊ូ​ ​ប្រសិនបើ​យើង​មិន​តស៊ូ​ដូច​គេ​ទេ​ ​ជីវិត​នៅតែ​បែប​នេះ​ជា​រៀង​រហូត​៕​

​សម្រង់​ដោយក្រុម​ការងារ​ឌិ ​អ៊ី​ន​ធ័​រ​ខន​ រ៉ូស្ទ័​រ​
​

អត្ថបទមុន

យល់​ដឹងច្បាប់​ចរាចរណ៍​ផ្លូវគោក​ស្ដីពី​«​ការ​បើកបរ​ជៀស​គ្នា​»​

អត្ថបទបន្ទាប់

កម្ពុជា​ ​ថៃ​ ​ប្តេជ្ញា​រួមគ្នា​ ​បង្ក្រាប​ការ​ជួញ​ដូរ​ពលរដ្ឋខ្មែរធ្វើការ​នៅ​ប្រទេស​ថៃ​

អត្ថបទបន្ទាប់

កម្ពុជា​ ​ថៃ​ ​ប្តេជ្ញា​រួមគ្នា​ ​បង្ក្រាប​ការ​ជួញ​ដូរ​ពលរដ្ឋខ្មែរធ្វើការ​នៅ​ប្រទេស​ថៃ​

នាយករដ្ឋមន្ត្រី​ថៃ​ប្រឆាំង​ការ​យក​ពលរដ្ឋ​ខ្លួន​តេ​ស្ត​រក​ប្រសិទ្ធ​ភាព​វ៉ាក់សាំង​កូ​វី​ដ​១​៩​

អត្ថបទថ្មីៗ

ឧកញ៉ា គួច ម៉េងលី ប្រាប់ពីសិល្បៈចិញ្ចឹមកូនប្រកបដោយប្រសិទ្ធភាព និងមានអនាគតល្អ

March 2, 2021

ក្រោយ​ទទួល​បាន​អាហារូបករណ៍​ពី​ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​យុវតី​ ​ចាន់​ឌិ​ត​ ​ម៉ា​រ៉ា​ ​ប្ដេជ្ញា​ខំរៀន​ឱ្យ​ពូកែ​

March 5, 2021

យុវជន វណ្ណៈ ណូបលហ៊្សូលី៖ ស្ត្រីមិនអាចធ្វើការធំដូចបុរស ជាពាក្យហួសសម័យនាពេលបច្ចុប្បន្ន

March 4, 2021

ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​៖​ ​ស្ត្រី​គួរ​កុំ​ចាញ់ប្រៀប​ ​និង​ល្បិច​បុរស​ ​ដែល​នាំ​ឱ្យ​ខាតបង់​…

March 7, 2021

ក្នុង​សតវត្ស​ថ្មី​ ​ស្ត្រី​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការ​ទប់​ស្កាត់​ ​អភិវឌ្ឍ​ ​និង​កសាង​ប្រទេសជាតិ​

March 6, 2021
Facebook Youtube

អំពីយើង

គេហទំព័រ​សារព័ត៌មាន​ ​ឌិ​ ​អ៊ីនធ័រខន​ ​រ៉ូស្ទ័រ​ ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១៦​ ​ដោយ​ក្រុម​អ្នក​សារព័ត៌មាន​ ​និង​អ្នក​អក្សរសាស្រ្ត​ ដែល​មាន​បទពិសោធ​ជា​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​សារព័ត៌មាន​ ​សិល្បៈ​ ​អក្សរសិល្បិ៍​ ​និងអក្សរសាស្រ្ត។​

ទំនាក់ទំនង

អគារលេខ ១៤០&២១០ មហាវិថីម៉ៅសេទុង , ខណ្ឌចំការមន , រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 023 221 222

© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត

© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE

WP2Social Auto Publish Powered By : XYZScripts.com