The Intercon Rooster
Advertisement
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត
No Result
View All Result
The Intercon Rooster
No Result
View All Result

លោកឧកញ៉ា គួច ម៉េងលី ផ្ដាំថា ការប្រឹងផឹកកើនវិនាស ឯការប្រឹងរកចំណេះកើនទ្រព្យ

តន វិបុល ដោយ៖ តន វិបុល
December 23, 2020
ប្រភេទ៖ ទស្សនៈអាជីវកម្ម
0
ចែករំលែក
455
ទស្សនា

ជាទូទៅ​នៅ​ស្រុក​គេ​ ​រាល់ថ្ងៃ​គេ​រកតែ​ពេលវេលា​ ​ដើម្បី​ទៅ​គ្រប់គ្រង​គ្រួសារ​ ​គ្រប់គ្រង​ក្រុមហ៊ុន​ ​គ្រប់គ្រង​ប្រទេស​ ​ជាពិសេស​គេ​ទៅ​មើលការខុសត្រូវ​បុគ្គលិក​ ​ណែនាំ​បុគ្គលិក​ ​បង្រៀន​បុគ្គលិក​ ​ឬ​ទៅ​អភិវឌ្ឍ​ខ្លួន​គេ​សឹង​មិនបាន​ផង​។​ ​ចំណែកយើង​វិញ​ ​មួយថ្ងៃ​ៗ​រវល់​តែ​រឿង​ផឹកស៊ី​ ​ស្រវឹង​អួទីនួ​ ​ស្រវឹង​មិន​ចេះ​ស្វាង​ ​តិចៗ​ទៅ​ខា​រ៉ា​អូខេ​ ​តិចៗ​ទៅ​ជួបជុំ​មិត្ត​ភក្ដិ​ ​តិចៗ​ទៅ​ជប់លៀង​។​ ​ការ​ផឹកស៊ី​បន្ត​កន្ទុយ​គ្នា​រដឹក​ដូច្នេះ​ ​ដោយសារតែ​យើង​មាន​ទម្លាប់​មួយ​ ​គឺ​ទម្លាប់​ផឹកស៊ី​ ​ហើយ​ការ​បង្កើត​ទម្លាប់​បែប​នេះ​យូរ​ៗ​ទៅ​នឹង​ក្លាយ​ជា​វប្បធម៌​មួយ​ ​ដែលគេ​ហៅថា​ ​វប្បធម៌​ផឹកស៊ី​ ​វប្បធម៌​និយាយសាំ​តាប៉ែ​ ​វប្បធម៌​លេងល្បែង​រហូត​លែង​ចង់​ទៅ​ធ្វើការងារ​ ​ឬ​លែង​នាំគ្នា​ទៅ​ធ្វើស្រែ​ចម្ការ​ក៏មាន​។​ ​នេះ​ជា​ការ​លើកឡើង​របស់​ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ ​និង​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ​ម៉េង​លី​ ​ជរ​. គួ​ច​ អេឌ្យូខេ​សិន​។​

​លោក​ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​មានប្រសាសន៍ថា​ ​បើ​គ្មាន​ទឹក​ធ្វើស្រែ​ទេ​ ​យើង​គួរតែ​សាមគ្គី​គ្នា​ទៅ​ជីក​ប្រឡាយ​ ​ធ្វើ​រហាត់ទឹក​ ​ឬ​ធ្វើ​ប្រព័ន្ធ​ទឹក​ ​ដើម្បី​ស្រោចស្រព​ដំណាំ​ ​ប៉ុន្តែ​បច្ចុប្បន្ន​មិនមែន​អ៊ីចឹង​ទេ​ ​ប្រជាពលរដ្ឋ​ខ្មែរ​ស្ទើរ​ទាំង​អស់ទៅហើយ​ ​ដែល​អង្គុយចាំតែ​របស់ស្រាប់​។​ ​ការ​និយាយ​បែប​នេះ​ ​មិនមែន​ន័យ​ថា​ ​ប្រជាពលរដ្ឋ​ខ្មែរយើង​ខ្ជិលច្រអូស​នោះ​ទេ​ ​ប៉ុន្តែ​ដោយសារ​ពួកគាត់​មិនសូវ​មាន​គោលដៅ​ច្បាស់លាស់​ ​ជាពិសេស​គ្មាន​អ្នកណែនាំ​ ​គ្មាន​អ្នក​បំផុស​ ​គ្មាន​អ្នក​ដាស់តឿន​ពួកគេ​ឱ្យ​ក្រោក​ឡើង​មើល​អ្នកជិតខាង​ ​ថា​គេ​លូតលាស់​ទៅមុខ​ដល់ណា​ហើយ​ ​ប្រទេស​គេ​ដើរទៅ​មុខ​ដល់ណា​ហើយ​ ​ហើយ​យើង​នៅតែ​គើមៗ​ដូច​ក្ដាម​យ៉ាងដូច​នេះ​ ​រឿង​អី​មិន​យើង​ចាញ់​គេ​។​

​លោក​ឧកញ៉ា​ ​បន្ដ​ថា​ ​នៅ​ក្នុង​សង្គម​ខ្មែរ​មិនសូវ​មាន​អ្នកណែនាំ​ប្រជាពលរដ្ឋ​ហើយ​ ​ថែមទាំង​ផ្សព្វផ្សាយ​គ្រឿងស្រវឹង​យ៉ាង​គគ្រឹកគគ្រេង​ទៅទៀត​។​ ​ប្រជាពលរដ្ឋ​រីក​ចម្រើន​ទៅ​បាន​ ​លុះត្រាតែ​កាត់បន្ថយ​ការ​ផ្សព្វផ្សាយ​ស្រា​។​ ​ការ​និយាយ​បែប​នេះ​ ​ប្រាកដជា​ប៉ះ​ពាល​លើ​អាជីព​កម្ម​របស់​គេ​មិនខាន​ ​ប៉ុន្តែ​បើ​រវល់​តែ​​ខ្លាច​មិន​ហ៊ាន​និយាយ​ ​តើ​អនាគត​កូនខ្មែរ​ទៅជា​យ៉ាងណា​។​ ​តាមពិត​ ​ប្រទេស​ណា​ក៏​គេ​លក់​ ​ក៏​គេ​ផ្សព្វផ្សាយ​ដែរ​ ​ប៉ុន្តែ​ការ​ផ្ស​ព​ផ្សាយ​របស់​គេ​មាន​ស្តង់​ដារ​តាម​ក្បួនខ្នាត​ ​តាម​ពេលវេលា​ ​មាន​ក​ម្រិ​ត​ ​មានកំណត់​អាយុ​ត្រឹមត្រូវ​។​ ​អ្នក​ដែល​អាច​ប្រើប្រាស់​បាន​មាន​អាយុ​ចាប់ពី​១​៨​ឆ្នាំ​ឡើង​ទៅ​ ​ហើយ​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ឱ្យ​ខ្លាំង​ ​ជាពិសេស​បើ​ក្ម​ង​ក្រោម​អាយុ​១​៨​ឆ្នាំ​មក​ទិញ​ត្រូវ​ចាប់​ដោយ​មិន​ស្ទាក់ស្ទើរ​។​ ​ពេល​ក្មេង​មក​ទិញ​កុំ​ធ្វើជា​បិទភ្នែក​ ​កុំ​យោគយល់​ ​ត្រូវ​ចាប់ផ្ដើម​អនុវត្ត​ច្បាប់​។

​លោក​ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​បញ្ជក់​ថា​ ​បើ​មើល​បញ្ហា​មិន​ឃើញ​បញ្ហា​ទេ​ ​ថ្ងៃក្រោយ​បញ្ហា​នោះ​នឹង​គរ​ ​គឺ​គរ​មក​លើ​សង្គម​យើង​ហើយ​។​ ​ដូច្នេះ​យើង​ទាំងអស់គ្នា​ត្រូវ​ដោះស្រាយ​ម្តង​មួយៗ​ ​គឺ​ដោះ​រាល់ថ្ងៃ​ ​ហើយ​ពន្យល់​ណែនាំ​ប្រជាពលរដ្ឋ​ម្ដង​បន្តិចៗ​ ​ព្រោះ​គេ​មិន​អាច​បញ្ជ្រាប​ប្រជាពលរដ្ឋ​ម្ដង​យល់​ទាំងអស់​នោះ​ទេ​ ​ប៉ុន្តែ​គេ​បណ្តុះ​ក្មេង​តាំងពីតូច​ៗ​ ​និង​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ ​ដូច​នៅ​ស​ង្ហ​បុរី​អ៊ីចឹង​ ​គេ​មិន​ចោលសំរាម​ផ្ដេសផ្ដាស​ ​ការ​ឆ្លងផ្លូវ​មានសណ្តាប់ធ្នាប់​ ​មិន​បើកបរ​ហួស​រ​ល្បឿន​ ​គេ​គោរពច្បាប់​ណាស់​។​ ​រឿង​ទាំងអស់​នេះ​មិនមែន​គេ​ធ្វើ​តែ​មួយយប់មួយថ្ងៃ​ចេញ​នោះ​ទេ​ ​តែ​វា​កើត​ចេញពី​ការអប់រំ​ ​ការ​បណ្ដុះ​បណ្តាល​ ​ការ​បង្រៀន​ ​ការ​ចង​ច្បាប់​ ​ការ​បន្តឹង​ ​ការ​អនុវត្ត​ ​ការ​ផាក​ពិន័យ​ក្នុងរយៈពេល​វែង​៕​

អត្ថបទមុន

​ក្រសួង​កសិកម្ម៖ ​ការ​ប្រមូល​ផល​ត្រី​ប្រហុក​ ​ផ្អក​ ​ឆ្នាំនេះ​​ធ្លាក់ចុះ​១​៣​%​ធៀប​ឆ្នាំ​២​០​១​៩​

អត្ថបទបន្ទាប់

ថ្ងៃនេះ កម្ពុជាមិនមានករណីឆ្លងកូវីដ-១៩ថ្មីទេ ខណៈអ្នកជំងឺជាសះស្បើយចំនួន២នាក់

អត្ថបទបន្ទាប់

ថ្ងៃនេះ កម្ពុជាមិនមានករណីឆ្លងកូវីដ-១៩ថ្មីទេ ខណៈអ្នកជំងឺជាសះស្បើយចំនួន២នាក់

តើអ្នកបើកយានជំនិះគ្រប់ប្រភេទ ត្រូវអនុវត្តច្បាប់ចរាចរណ៍យ៉ាងដូចម្ដេច?

អត្ថបទថ្មីៗ

ឧកញ៉ា គួច ម៉េងលី ប្រាប់ពីសិល្បៈចិញ្ចឹមកូនប្រកបដោយប្រសិទ្ធភាព និងមានអនាគតល្អ

March 2, 2021

ស្ត្រី​មាន​កូ​វី​ដ​ម្នាក់​ធ្លាប់​កំដរ​ម្ដាយ​នៅ​ពេទ្យ​ ​ជិះកង់​បី​ទៅ​ស្រុក​ ​និង​ញ៉ាំបាយ​ជុំ​អ្នកជិតខាង​

February 25, 2021

គ្រឹះស្ថានសិក្សា​ ​A​i​i​ & ​A​I​S ​របស់​ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​ដាក់​ប្រព័ន្ធ​ QR ​Code​ ​ទប់​ស្កាត់​កូ​វី​ដ​១​៩​

February 26, 2021

ក្រុម​គ្រូពេទ្យ​ចុះ​យក​សំណាក​តេ​ស្ត​កូ​វី​ដ​១​៩​ ​ក្នុង​រោងចក្រ​មួយ​ ​នៅ​ម្តុំ​ព្រែក​ជ្រៃ​ ​ខណ្ឌ​ដង្កោ​

March 2, 2021

ឧកញ៉ា គួច ម៉េងលី៖ មនុស្សសុទ្ធតែមានតម្លៃ បើគ្មានអ្នកអនាម័យ គឺសម្បូរទៅដោយសំរាម

February 24, 2021
Facebook Youtube

អំពីយើង

គេហទំព័រ​សារព័ត៌មាន​ ​ឌិ​ ​អ៊ីនធ័រខន​ ​រ៉ូស្ទ័រ​ ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១៦​ ​ដោយ​ក្រុម​អ្នក​សារព័ត៌មាន​ ​និង​អ្នក​អក្សរសាស្រ្ត​ ដែល​មាន​បទពិសោធ​ជា​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​សារព័ត៌មាន​ ​សិល្បៈ​ ​អក្សរសិល្បិ៍​ ​និងអក្សរសាស្រ្ត។​

ទំនាក់ទំនង

អគារលេខ ១៤០&២១០ មហាវិថីម៉ៅសេទុង , ខណ្ឌចំការមន , រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 023 221 222

© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត

© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE

WP2Social Auto Publish Powered By : XYZScripts.com