The Intercon Rooster
Advertisement
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត
No Result
View All Result
The Intercon Rooster
No Result
View All Result

​បន្ទាប់ពី​បរិច្ចាគ​២​០​០​លាន​ ​ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​បន្ត​បរិច្ចាគ​៤​០​លាន​រៀល ជូន​នាយករដ្ឋមន្ត្រី​ទិញ​ថ្នាំបង្ការ​កូ​វី​ដ​-​១​៩​

ហង្ស ពណ្ណរាយ ដោយ៖ ហង្ស ពណ្ណរាយ
December 10, 2020
ប្រភេទ៖ MJQE, សប្បុរសធម៌
0
ចែករំលែក
15.2k
ទស្សនា

​បន្ទាប់ពី​បរិច្ចាគ​ថវិកា​ ​១​០​០​លាន​រៀល​ ​ជូន​សម្ដេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​និង​១​០​០​លាន​រៀល​ទៀត​ជូន​ដល់​មូលនិធិ​ ​សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​កាលពី​ថ្មីៗ​កន្លងទៅ​នោះ​ ​នៅ​ល្ងាច​ថ្ងៃ​ទី​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​លោក​ឧកញ៉ា​ចិត្តធម៌​ គួ​ច​ ​ម៉េង​លី​ ​និង​លោកជំទាវ​ ​បាន​បន្ត​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​៤​០​លាន​រៀល​ ​ជូន​នាយករដ្ឋមន្ត្រី​ ​ដើម្បី​ទិញ​​វ៉ាក់សាំង​​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដែល​កំពុង​រា​ត​ល្បាត​ចូល​ដល់​សហគមន៍​។​

​ការចូលរួម​បរិច្ចាគ​ថវិកា​ចំនួន​២​០​០​លាន​រៀល​ ​ស្មើនឹង​៥​ម៉ឺន​ដុល្លារ​ ​សម្រាប់​ចុះ​ជួយ​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​ ​និង​៤​០​លាន​រៀល​ ​ស្មើនឹង​១​ម៉ឺន​ដុល្លារ​ ​សម្រាប់​ទិញ​​វ៉ាក់សាំង​​ជំងឺ​កូ​វី​ដ​-​១​៩​នោះ​ ​កាលពី​ថ្មីៗ​កន្លងទៅ​ ​លោក​ឧកញ៉ា​ចិត្តធម៌​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ក៏បាន​ចំណាយ​ថវិកា​ចំនួន​១​៦​០​លាន​រៀល​ ​ស្មើនឹង​៤​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ ​សម្រាប់​ចុះ​ជួយ​ប្រជាជន​កម្ពុជា​ចំនួន​២​,​២​០​៩​គ្រួសារ​ ​ដែល​ជួប​វិបត្តិសេដ្ឋកិច្ច​ដោយសារ​ជំងឺ​កូ​វី​ដ​១​៩​ ​នៅ​ក្នុង​ឃុំ​បន្ទាយ​ដែក​ ​និង​ឃុំ​គ​គី​ ​ស្រុក​កៀន​ស្វាយ​ ​ចំនួន​២​លើក​ ​ក្នុង​សង្កាត់​វាល​ស្បូវ​ ​ខណ្ឌ​ច្បារអំពៅ​ ​ចំនួន​៦​លើក​ ​អង្គការ​ផ្ទះបាយ​កុមារ​ ​ចំនួន​១​លើក​ ​អង្គការ​ជន​ពិការ​កម្ពុជា​ចំនួន​១​លើក​ ​អង្គការ​កុមារដ្ឋាន​ម្លប់​ ​ខេត្ត​កណ្ដាល​ ​ចំនួន​១​លើក​ ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ក្ដី​តា​កុយ​ ​ចំនួន​១​លើក​ ​វត្ត​ពុទ្ធ​ស្ថាន​ ​ចំនួន​១​លើក​ ​និង​វត្ត​វាល​ស្បូវ​ ​ចំនួន​១​លើក​ ​និង​បុគ្គលិក​របស់​លោក​ចំនួន​១​០​លើក​ផង​ដែរ​។​

​លើស​ពី​នេះ​ ​កាលពី​ថ្ងៃ​ទី​២​៨​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ក៏បាន​ចុះ​ជួយ​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​ចំនួន​២​៥​៦​គ្រួសារ​ ​ស្ថិតនៅ​ក្នុង​សង្កាត់​រលួស​ ​ខណ្ឌ​ដង្កោ​ ​រាជធានី​ភ្នំពេញ​ ​ដើម្បី​បរិច្ចាគ​ស្បៀងអាហារ​សម្រាប់​សម្រាល​ជីវភាព​ដល់​ជនរងគ្រោះ​ ​និង​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ដោយសារ​ទឹកជំនន់​ផង​ដែរ​។​

​ក្រៅពី​បរិច្ចាគ​ខាងលើ​នេះ​ ​លោក​ឧកញ៉ា​ចិត្តធម៌​ គួ​ច​ ​ម៉េង​លី​ ​ក៏​ធ្លាប់​បាន​បរិច្ចាគ​ថវិកា​ចំនួន​១​ម៉ឺន​ដុល្លារ​ ​សម្រាប់​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​រលំ​បាក់​អគារ​ ​នៅ​ខេត្ត​ព្រះ​សី​ហ​នុ ​និង​១​ម៉ឺន​ដុល្លារ​ ​សម្រាប់​ជនរងគ្រោះ​រលំ​បាក់​អគារ​នៅ​ខេត្ត​កែប​ ​ព្រមទាំង​មាន​សកម្មភាព​មនុស្ស​ធម៌ផ្សេងៗ​ជាច្រើន​ទៀត​តាំងពី​ឆ្នាំ​២​០​០​៥​។​ ​នេះ​បើ​តាម​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​ធ្លាប់​បញ្ជាក់​ដល់​សារ​ព័ត៌មាន​ ​T​h​e​ ​Inter​co​n ​Rooster​។​

​ចំពោះ​ការ​បរិ​ច្ចា​គ​ ​និង​រួមចំណែក​នៅ​ក្នុង​សង្គម​ជាមួយ​រាជរដ្ឋាភិបាល​នេះ​ ​បើ​តាម​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ធ្លាប់​បាន​អះអាង​ថា​ ​រាល់​សកម្មភាព​មនុស្សធម៌​របស់​លោក​តាំងពី​ដើម​រហូតមក​ទល់​បច្ចុប្បន្ននេះ​ ​គឺ​មិនមែន​ដោយសារ​លោក​ជា​អ្នកមាន​ ​ឬ​ជាម​ហា​សេដ្ឋីនោះ​ទេ​ ​តែ​ដោយសារ​លោក​យល់​ពី​ទុក្ខ​លំបាក​របស់​អ្នកក្រ​ ​និង​ជន​ងាយ​រងគ្រោះ​។​ ​លើស​ពី​នេះ​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ ​បន្ថែម​ថា​ ​រាល់​ការ​ធ្វើអាជីវកម្ម​ ​ឬ​បើក​ក្រុមហ៊ុន​នៅ​ក្នុង​សង្គម​ណាមួយ​ ​ហើយ​បើ​យើង​ទទួល​ផល​ពីសង្គម​ណា​ ​យើង​គួរ​ផ្ដល់​ផល​ទៅ​សង្គម​នោះ​វិញ​តាមដែល​អាច​ធ្វើ​ទៅ​បាន​។​

​គួរ​រម្លឹក​ថា​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ជា​ស្ថាបនិក​ ​និង​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​ ​នៃ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​និង​ជានា​យក​ប្រតិបត្តិ​ ​នៃ​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​៕​

​

អត្ថបទមុន

ឥណ្ឌូ​នេ​ស៊ី​មាន​អ្នក​ឆ្លង​កូ​វី​ដ​-​១​៩​ ​ជិត​៥​៩​ម៉ឺន​នាក់​ ​ខណៈ​ហ្វីលីពីន​មាន​អ្នក​ឆ្លង​ជាង​៤​៤​ម៉ឺន​នាក់​

អត្ថបទបន្ទាប់

ថៃ​៖​ ​រាល់​ភ្ញៀ​វ​ទេសចរណ៍​ ​តម្រូវ​ឱ្យ​ធ្វើ​ច​ត្តាឡី​ស័ក​១​៤​ថ្ងៃ​ ​មុន​អនុញ្ញាត​ប្រតិបត្តិការ​ងារ​…

អត្ថបទបន្ទាប់
ប្រភពរូប៖ Bangkok Posts

ថៃ​៖​ ​រាល់​ភ្ញៀ​វ​ទេសចរណ៍​ ​តម្រូវ​ឱ្យ​ធ្វើ​ច​ត្តាឡី​ស័ក​១​៤​ថ្ងៃ​ ​មុន​អនុញ្ញាត​ប្រតិបត្តិការ​ងារ​...

ទោះបី​មាន​វ៉ាក់សាំង​ ​ក៏​មិនមែន​មានន័យ​ថា​ ​យើង​អាច​ត្រលប់​ទៅ​ប្រក្រតី​ភាព​វិញ​ភ្លាម​ដែរ​

អត្ថបទថ្មីៗ

វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ប្រាប់​ពី​មូលហេតុ​បណ្ដាល​ឱ្យ​មាត់​ស្អុយ​អាក្រក់​មិន​បាត់​

January 20, 2021

ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​ពន្យល់​ថា​ ​កូន​ឯកោ​ ​និង​បាត់បង់​ឱកាស​ ​ក៏​ដោយសារ​ឪពុក​ម្ដាយ​

January 19, 2021

ឧកញ៉ា គួច ម៉េងលី ផ្ដាំយុវជនកុំទម្លាប់ឆាប់ជឿគេស្លុងពេក ហើយក៏កុំហែកទ្រូងឱ្យក្អែកស៊ី

January 18, 2021

ឧកញ៉ា គួច ម៉េងលី៖ បើហូបម្ហូបក្នុងពិធីមង្គលការនៅសល់ គួរកុំបោះចោល

January 12, 2021

អនុរដ្ឋលេខាធិការ​២​រូប​ ​ត្រូវ​តុលា​ការចោទប្រកាន់​ពី​បទ​ឆបោក​

January 20, 2021
Facebook Youtube

អំពីយើង

គេហទំព័រ​សារព័ត៌មាន​ ​ឌិ​ ​អ៊ីនធ័រខន​ ​រ៉ូស្ទ័រ​ ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១៦​ ​ដោយ​ក្រុម​អ្នក​សារព័ត៌មាន​ ​និង​អ្នក​អក្សរសាស្រ្ត​ ដែល​មាន​បទពិសោធ​ជា​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​សារព័ត៌មាន​ ​សិល្បៈ​ ​អក្សរសិល្បិ៍​ ​និងអក្សរសាស្រ្ត។​

ទំនាក់ទំនង

អគារលេខ ១៤០&២១០ មហាវិថីម៉ៅសេទុង , ខណ្ឌចំការមន , រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 023 221 222

© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត

© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE

WP2Social Auto Publish Powered By : XYZScripts.com