The Intercon Rooster
Advertisement
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត
No Result
View All Result
The Intercon Rooster
No Result
View All Result

រថយន្ត​ដឹក​សិស្ស​ ​សាលា​ ​A​i​i​ ​និង​ ​A​I​S ​ចាប់ផ្ដើម​ដំណើរការ​​​ដឹក​សិស្ស​វិញ​ ​នៅដើម​ខែក្រោយ​

អុន គន្ធា ដោយ៖ អុន គន្ធា
October 27, 2020
ប្រភេទ៖ Aii, AIS
0
ចែករំលែក
91
ទស្សនា

អត្ថបទ៖ វឿន ពិសី

សេវាកម្ម​ដឹកជញ្ជូន​ ​អន្តរទ្វីប​ ​បាន​ត្រៀម​រួចរាល់​ក្នុង​ការ​ផ្តល់​សេវាកម្ម​ដឹកជញ្ជូន​សិស្សានុសិស្ស​ ​នៃ​មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ​ ​អាយ​ (​A​i​i​) ​និង​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិក​កាំ​ង​ (​A​I​S) ​ឡើងវិញ​ ​នៅដើម​ខែវិច្ឆិកា​ខាងមុខ​ ​ដោយ​អនុវត្តន៍​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់​ដា​ក្នុង​បរិ​បទ​ជំងឺ​កូ​វី​ដ​-​១​៩​ ​របស់​​​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ដើម្បី​ការពារ​ ​និង​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​។​

​លោក​ ​ហុង​ ​ខុន​សុខ​រក្សា​ ​អនុប្រធាន​សេវាកម្ម​ដឹកជញ្ជូន​ ​អន្តរទ្វីប​ ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ត្រៀម​បើក​ដំណើរការ​សេវាកម្ម​រថយន្ត​ដឹក​សិស្ស​ឡើងវិញ​ ​បន្ទាប់ពី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​អនុញ្ញាត​ឱ្យ​សេវា​រថយន្ត​ដឹក​សិស្ស​ ​បណ្ណាល័យ​ ​សកម្មភាព​អប់រំកាយ​ ​និង​កីឡា​ ​ព្រមទាំង​សេវា​អាហារដ្ឋាន​នៅ​តាម​គ្រឹះស្ថានសិក្សា​ឯកជន​បើក​ដំណើរការ​ឡើងវិញ​។​

​លោក​បន្ត​ថា​ ​បន្ទាប់ពី​ជំងឺ​កូវិ​ដ​១​៩​ ​បាន​រីក​រាលដាល​អស់​រយៈពេល​ប្រមាណ​ប្រហែល​ជិត​មួយ​ឆ្នាំ​ហើយ​ ​សេវាកម្ម​ដឹកជញ្ជូន​ ​អន្តរទ្វីប​ ​ត្រូវ​​​ជាប់​គាំង​ ​ហើយ​អាច​បើក​ដំណើរការ​ឡើ​វិញ​ ​ដោយ​អ្នក​បើកបរ​ទាំងអស់​ត្រូវ​ត្រៀម​ខ្លួន​គោរព​ឱ្យ​បាន​មួយ​រយ​ភាគ​តាម​គោលការណ៍​ ​SOP​ ​ដែល​ក្រសួង​អប់រំ​បាន​កំណត់​ ​ដូចជា​តាមឡាន​ត្រូវ​មាន​ ​ម៉ាស៊ីន​វាស់​ក​ម្ដៅ ​ទឹក​អាល​កុ​ល​ (​គ្រប់​សិស្ស​មុន​និង​ឡើង​រថយន្ត​ត្រូវ​វាស់​ក​ម្ដៅ ​និង​លាង​អាកុល​ជាមុន​សិន​) ​ក្នុង​រថយន្ត​តម្រូវ​ឱ្យ​មាន​ ​ស្គុត​បិត​គំលាត​អង្គុយ​ ​អនុវត្តន៍​នូវ​គោលការណ៍​កំណត់​ចំនួន​សិស្ស​ជិះឡាន​សាលា​ ​អ្នក​បើកបរ​ ​និង​សិស្សានុសិស្ស​ជិះ​ក្នុង​រថយន្ត​ត្រូវតែ​ពាក់​ម៉ាស់​ទាំងអស់គ្នា​ ​ហើយ​ត្រូវ​ដុសលាង​ស​ម្អា​ត​ឡាន​ ​រក្សា​អនាម័យ​ ​សោ​ភ​័ណ្ឌ​ភាព​ ​ជាប្រចាំ​។​

​លោក​ ​ហុង​ ​ខុន​សុខ​រក្សា​ ​សេវាកម្ម​ដឹកជញ្ជូន​អន្តរទ្វីប​ ​គឺជា​បុត្រ​សម្ពន្ធ​មួយ​របស់​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​ដែល​មាន​សេវា​ឈាន​មុខ​គេ​ ​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​ ​និង​ផាសុកភាព​។​ ​សព្វថ្ងៃ​សាលារៀន​ ​អន្តរទ្វីប​ ​អា​មេ​រិ ​កាំ​ង​ ​មាន​រថយន្ត​សរុប​ចំនួន​៥​៥​គ្រឿង​ ​សម្រាប់​ដឹក​សិស្សានុសិស្ស​ទាំង​៦​សាខា​ ​ក្នុង​នោះ​មាន​រថយន្ត​១​៥​កៅអី​ចំនួន​៤​៨​គ្រឿង​ ​និង​រថយន្ត​២​៥​កៅអី​មាន​ចំនួន​៧​គ្រឿង​។​

​លោក​បញ្ជាក់​ថា​ ​កំលុងពេល​នេះ​ ​លោក​បាន​បែប​ចែក​ជា​រថយន្ត​ជា​ពី​ក​ម្រិ​ត​សម្រាប់​ដឹក​សិស្ស​ ​គឺ​១​៥​កៅអី​រៀបចំ​ដាក់​សិស្សានុសិស្ស​ចំនួន​៩​នាក់​ ​ឯ​រថយន្ត​២​៥​កៅអី​សម្រាប់​សិស្ស​តែ​១​៧​នាក់​ ​តាម​គោរព​តាម​គោលការណ៍​ ​SOP​ ​របស់​​​ក្រសួង​ដែល​បាន​កំណត់​។​

​សេវាកម្ម​ដឹកជញ្ជូន​ ​អន្តរទ្វីប​ ​មាន​បម្រើ​សេវាកម្ម​ជូន​សិស្សានុសិស្ស​របស់​ខ្លួន​ ​នៅ​ក្នុង​តំបន់​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ​។​ ​ក្នុង​នោះ​រួម​មាន​ខណ្ឌ​ចំការមន​ ​ខណ្ឌ​ដូនពេញ​ ​ខណ្ឌ​មានជ័យ​ ​ខណ្ឌ​សែន​សុខ​ ​ខណ្ឌ​៧​មករា​ ​ខណ្ឌ​ទួល​គោក​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​ខណ្ឌ​ឫស្សីកែវ​ ​ខណ្ឌ​ដង្កោ​… ​និង​បណ្ដា​ខេត្ត​ក្បែរ​រាជធានី​ភ្នំពេញ​។​ ​នេះ​បើ​តាម​គណៈ​គ្រប់គ្រង​នៃ​សេវាកម្ម​ដឹកជញ្ជូន​អន្តរទ្វីប​។​

​លោក​ ​ង៉ែត​ ​រដ្ឋា​ ​អាយុ​៣​០​ឆ្នាំ​ ​អ្នក​បើករថយន្ត​នៅ​សេវាកម្ម​ដឹកជញ្ជូន​ ​អន្តរទ្វីប​ ​បាន​សម្ដែង​អារម្មណ៍​រីករាយ​ ​ពេល​ដែល​ក្រសួង​អប់រំ​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​។​ ​លោក​ថា​ ​មុន​ចេញ​ដឹក​សិស្ស​២​០​នាទី​ ​លោក​ត្រូវ​បោស​ជូត​ ​ស​ម្អា​ត​ឡាន​ ​បាញ់​អាកុល​ ​សម្លាប់​មេរោគ​ ​ម៉ាស៊ីនត្រជាក់​បើក​ត្រឹម​២​៤​អង្សា​។​

​លោក​បន្ត​ថា​ ​មុននឹង​ឱ្យ​សិស្ស​ឡើងឡាន​តម្រូវ​ឱ្យ​ពាក់​ម៉ាស់​ ​វាស់​ក​ម្ដៅ ​លាង​ស​ម្អា​តដៃ​ជាមួយ​អាកុល​ ​ហើយ​បើ​សិស្ស​ណា​ម្នាក់​មាន​ក​ម្ដៅ​ក្ដៅ​ខ្លាំង​ ​ឬ​ផ្ដាសាយ​ធំ​មិន​អនុញ្ញាត​ឱ្យ​ឡើង​រថយន្ត​ឡើយ​។​ ​បើ​តាម​គោលការណ៍​ក្រុមហ៊ុន​ ​លោក​ត្រូវ​ដឹក​សិស្ស​ចំនួន​បួន​ជើង​ក្នុងមួយថ្ងៃ​ ​គឺ​នៅ​ពេលព្រឹក​ ​នៅ​ផ្សារ​ស្ទឹង​មានជ័យ​ ​នៅ​ពេលរសៀល​ពី​ផ្សារ​ត្រពាំង​ថ្លឹង​ដល់​ភូមិ​ត្រពាំង​ថ្លឹង​។​

​សូម​ជម្រាប​ជូន​ថា​ ​សេវាកម្ម​ដឹកជញ្ជូនអន្តរទ្វីប នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន​ ​អន្តរទ្វីប​ ​អា​មេ​រិកាំ​ង បម្រើសេវាកម្មដឹកជញ្ជូន​ ទាំង​៦​សាខា​​ ​ទូទាំងរាជធានីភ្នំពេញ ​ចាប់​ពី​សិស្សថ្នាក់ក្រោម​ម​ត្តេយ្យ ​រហូតដល់​ថ្នាក់ទី១​២​ ​តាម​តម្រូវ​ការ​របស់​មាតាបិតា​ ​និង​អ្នក​អា​ណា​ព្យាបាល​សិស្ស​៕​


​

អត្ថបទមុន

ក្រសួង​អប់រំ​ណែនាំ​៥​ចំណុច​ ​ក្នុង​កា​របើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ដំណាក់កាល​ទី​៣​

អត្ថបទបន្ទាប់

ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​កាត់​ទឹក​កាត់​ភក់​ទៅ​ចែក​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​

អត្ថបទបន្ទាប់

ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​កាត់​ទឹក​កាត់​ភក់​ទៅ​ចែក​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​

រដ្ឋាករ​ទឹក​ស្វយ័ត​ក្នុង​ភ្នំពេញ​ ​នឹង​ចុះ​ផ្សព្វផ្សាយ​អំពី​គោលការណ៍​ទឹក​ស្អាត​ជូន​ដល់​ប្រជាពលរដ្ឋ​

អត្ថបទថ្មីៗ

វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ប្រាប់​ពី​មូលហេតុ​បណ្ដាល​ឱ្យ​មាត់​ស្អុយ​អាក្រក់​មិន​បាត់​

January 20, 2021

ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​ពន្យល់​ថា​ ​កូន​ឯកោ​ ​និង​បាត់បង់​ឱកាស​ ​ក៏​ដោយសារ​ឪពុក​ម្ដាយ​

January 19, 2021

ឧកញ៉ា គួច ម៉េងលី ផ្ដាំយុវជនកុំទម្លាប់ឆាប់ជឿគេស្លុងពេក ហើយក៏កុំហែកទ្រូងឱ្យក្អែកស៊ី

January 18, 2021

ឧកញ៉ា គួច ម៉េងលី៖ បើហូបម្ហូបក្នុងពិធីមង្គលការនៅសល់ គួរកុំបោះចោល

January 12, 2021

អនុរដ្ឋលេខាធិការ​២​រូប​ ​ត្រូវ​តុលា​ការចោទប្រកាន់​ពី​បទ​ឆបោក​

January 20, 2021
Facebook Youtube

អំពីយើង

គេហទំព័រ​សារព័ត៌មាន​ ​ឌិ​ ​អ៊ីនធ័រខន​ ​រ៉ូស្ទ័រ​ ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១៦​ ​ដោយ​ក្រុម​អ្នក​សារព័ត៌មាន​ ​និង​អ្នក​អក្សរសាស្រ្ត​ ដែល​មាន​បទពិសោធ​ជា​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​សារព័ត៌មាន​ ​សិល្បៈ​ ​អក្សរសិល្បិ៍​ ​និងអក្សរសាស្រ្ត។​

ទំនាក់ទំនង

អគារលេខ ១៤០&២១០ មហាវិថីម៉ៅសេទុង , ខណ្ឌចំការមន , រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 023 221 222

© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត

© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE

WP2Social Auto Publish Powered By : XYZScripts.com