The Intercon Rooster
Advertisement
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត
No Result
View All Result
The Intercon Rooster
No Result
View All Result

​ហេតុអ្វី​ចាំបាច់​មាន​ក្លិ​ប​ប្រឹក្សា​យោបល់​?

ហង្ស ពណ្ណរាយ ដោយ៖ ហង្ស ពណ្ណរាយ
March 27, 2020
ប្រភេទ៖ AIS
33
ចែករំលែក
64
ទស្សនា

​អត្ថបទ​ដោយ​ក្លិ​ប​សិក្សា​កាសែត​ ​A​I​S ​៖​ ​យុវជន​ ​វណ្ណៈ​ ណូ​ប​ល​ ហ៊្សូ​លី​, ​រ័ត្ន សុ​ម៉ា​លី​ពុទ្ធា ​និង​យុវជន​ ​អាន​ ព្រីម៉ូ

​ការ​ប្រឹក្សា​យោបល់​ ​ជា​ការ​ពិគ្រោះ​ជជែកវែក​ញែក​គ្នា​ឱ្យ​ឃើញ​ពី​ដំណើរការ​ល្អ​ ​និង​រក​ដំណោះស្រាយ​ត្រឹមត្រូវ​ណាមួយ​ឱ្យ​បាន​ជាក់ស្ដែង​ ​និង​ត្រឹមត្រូវតាម​កាលៈទេសៈ​។​ ​ការ​ប្រឹក្សា​យោបល់​នេះ​ ​ពិតជា​មាន​សារៈសំខាន់​ចំពោះ​សិស្ស​ ​និស្សិត​ ​ដែល​កំពុង​សិក្សា​ ​និង​ការ​រៀបចំផែនការ​ ​និង​គោលដៅ​ជីវិត​ឱ្យ​បាន​ត្រឹមត្រូវ​ទាំង​ពេល​បច្ចុប្បន្ន​ ​និង​អនាគត​។​

​ជាទូទៅ​ ​អ្នកជំនាញ​តែង​ចាត់​ទុក​ការ​ប្រឹក្សា​យោបល់​នេះ​ ​ជា​ត្រីវិស័យ​មួយ​ជួយ​ស្វែងរក​ផ្លូវ​ ​ឬ​ដំណោះស្រាយ​នៃ​បញ្ហា​នានា​ ​ដែល​តែង​កើតឡើង​នៅចំពោះមុខ​ឱ្យ​ល្អ​ប្រសើរ​ ​និង​ទទួល​បាន​ផ្លែផ្កា​ល្អ​។​ ​ក្នុង​ប្រទេស​អភិវឌ្ឍ​ភាគច្រើន​ ​យើង​សង្កេតឃើញ​ថា​ ​នៅ​តាម​គ្រឹះស្ថាន​អប់រំ​ ​តែង​មាន​វត្តមាន​ក្លិ​ប​ប្រឹក្សា​យោបល់​ជានិច្ច​ ​ដើម្បី​រក​ដំណោះស្រាយ​រាល់​បញ្ហា​ ​ឬ​ឧបសគ្គ​នានា​ ​ដែល​កើតឡើង​ចំពោះ​សិស្ស​ ​យុវជន​ ​ជាពិសេស​ ​ការ​ប្រឹក្សា​នេះ​ ​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​ចំណេះ​ដឹង​ ​និង​បទ​ពិសោធ​ក្នុង​ការសិក្សា​រៀនសូត្រ​ ​និង​វិជ្ជាជីវៈ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​ឱ្យ​កាន់តែ​រីក​ចម្រើន​ ​និង​ទូលំទូលាយ​។​

​ទាក់ទិន​បញ្ហា​នេះ​ ​បើ​តាម​កញ្ញា​ ​លុយ​ ​វិបុល​ ​ជា​អ្នកជំនាញ​ ​និង​ជា​ប្រធាន​អ្នក​ប្រឹក្សា​យោបល់​នៃ​សាលារៀន​ ​អន្ដរទ្វីប​ ​អាមេរិកាំង​ ​សាខា​ទួ​ក​គោក​ ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឹក្សា​របស់​អ្នកជំនាញ​ទៅកាន់​មនុស្ស​ណា​ម្នាក់​ ​គឺ​ប្រៀប​ដូចជា​អ្នកគាំទ្រ​ខាង​ផ្លូវចិត្ត​របស់​បុគ្គល​នោះ​ ​ដែល​កំពុង​មាន​បញ្ហា​នៅចំពោះ​។​

​អ្នកជំនាញ​ដដែល​បន្ថែម​ថា​ ​នៅពេលដែល​បុគ្គល​ម្នាក់​មាន​បញ្ហា​កើតឡើង​ ​បុគ្គល​ទាំងនោះ​ ​តែង​សម្លឹង​មើលឃើញ​ស្ថានភាព​ខាងក្រៅ​ ​ប៉ុន្តែ​គាត់​ហាក់​មិន​ដឹង​ថា​ ​ស្ថានភាព​ខាងក្នុង​របស់​គាត់​នោះ​មាន​បញ្ហា​អ្វី​ឡើយ​។​ ​ប្រធាន​អ្នក​ប្រឹក្សា​យោបល់​រូប​នេះ​លើក​ជាឧទាហរណ៍​ថា​ ​មាន​សិស្ស​មួយ​ចំនួន​គាត់​មាន​អត្ត​ច​រឹត​មិន​សមរម្យ​ ​ឬ​អ​សីលធម៌​ ​ហើយ​មាន​កាយវិការ​មិន​សមរម្យ​ចំពោះ​អ្នក​គ្រូ​ ​លោកគ្រូ​ ​ឬ​មិត្ត​ភ​ក្កិ​រួម​ថ្នាក់​ជាដើម​។​ ​ដូច្នេះ​ ​រាល់​សិស្ស​ដែល​មាន​បញ្ហា​នេះ​ ​យើង​គួរ​ស្វែងយល់​ពី​ឫសគល់​នៃ​បញ្ហា​នោះ​ជាមុន​សិន​ថា​ ​តើ​ហេតុការណ៍​នេះ​កើតឡើង​មកពី​អ្វី​? ​ហេតុអ្វីបានជា​ធ្វើ​ឱ្យ​កើតឡើង​? ​ជាពិសេស​ ​ត្រូវ​មើល​បញ្ហា​ឱ្យ​ឃើញ​បញ្ហា​ ​ហើយ​រួមចំណែក​ដោះស្រាយ​រាល់​បញ្ហា​របស់​គាត់​។​ ​ពេលណា​ផ្លូវចិត្ត​យើង​មាន​បញ្ហា​នោះ​ ​ផ្លូវ​កាយ​យើង​ក៏មាន​បញ្ហា​ទៅតាម​នឹង​ដែរ​ ​ឬមួយ​ក៏​បង្ហាញ​នូវ​ឥរិយាបថ​ខុសប្លែក​ពី​អ្វី​ដែល​មាន​សព្វដង​ក៏មាន​។​

​កញ្ញា​ ​វិបុល​ ​សង្កត់ធ្ងន់​ថា​ ​«​បច្ចុប្បន្ន​ ​បញ្ហា​ផ្លូវចិត្ត​របស់​យុវជន​មួយ​ចំនួន​ធំ​ ​គឺ​មានការ​ប្រែប្រួល​ច្រើន​ ​ហាក់​ខុស​ពី​ជំនាន់​មុន​ៗ​ ​ហើយ​កំពុងតែ​វិវឌ្ឍ​ន៍​យ៉ាង​ខ្លាំង​ ​ដោយសារតែ​ឥទ្ធិពល​នៃ​បច្ចេកវិទ្យា​ ​និង​បណ្ដាញ​សង្គម​ ​ដែល​ជះ​ឥទ្ធិពល​ដល់​ពួកគាត់​។​ ​ដូច្នេះ​ ​ពួកគាត់​ត្រូវការ​ពួក​អ្នក​ប្រឹក្សា​យោបល់​ ​ដើម្បី​ធ្វើការ​ពន្យល់​ ​ណែនាំ​ ​បកស្រាយ​ ​និង​តម្រង់​ទិស​ដល់​ពួកគាត់​កុំ​ឱ្យ​ដើរ​លើ​ផ្លូវខុស​។​ ​ជាពិសេស​ ​នៅ​ពេល​ផ្លូវចិត្ត​របស់​ពួកគាត់​មាន​សុខភាព​ល្អ​ ​នោះ​ផ្លូវ​កាយ​របស់​ពួកគាត់​ ​ក៏មាន​សុខភាព​ល្អ​ ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​គាត់​មាន​អារម្មណ៍ល្អ​ក្នុង​ការសិក្សា​រៀនសូត្រ​ ​ឬ​ប្រកបការងារ​ ​តែង​ទទួល​បាន​ផ្លែផ្កា​ល្អ​ ​និង​ជោគជ័យ​ខ្ពស់​»​។​

យុ​វ​សិស្ស​ ​សេង​ ​ស៊ី​វ​ហ្វុ​ង​ ​សិស្ស​ថ្នាក់ទី១​១​ ​នៃ​សាលារៀន​ ​អន្ដរទ្វីប​ ​អាមេរិកាំង​ ​សាខា​ទួល​គោក​ ​បាន​ប្រាប់​ក្លិ​ប​សិក្សា​កាសែត​ ​A​I​S ​ថា​ ​ចំពោះ​ការ​ប្រឹក្សា​យោបល់​នេះ​ ​ពិតជា​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​យុវជន​កម្ពុជា​ ​ជាពិសេស​ខ្លួន​ផ្ទាល់​ក្នុងនាម​ជា​សិស្ស​មួយ​រូប​ ​តែង​ទទួល​បានការ​ប្រឹក្សា​យោបល់​ពី​សាលារៀន​របស់​ខ្លួន​។​

​ស៊ី​វ​ហ្វុ​ង​ ​បន្ត​ថា​ ​ការ​ប្រឹក្សា​នេះ​ ​ក៏បាន​ស្វែងរក​ផ្លូវ​ដ៏​ល្អ​មួយ​ ​ដែល​ជួយ​ឱ្យ​ខ្លួន​មានការ​អភិវឌ្ឍ​ទាំង​សមត្ថភាព​ចំណេះ​ដឹង​ ​ចំណេះ​ធ្វើ​ ​និង​បទ​ពិសោធ​ថ្មីៗ​។​ ​លើស​ពី​នេះ​ ​ចេះ​ដំណោះស្រាយ​លើ​បញ្ហា​ផ្សេងៗ​រួម​ទាំង​បញ្ហា​បុគ្គល​ ​បញ្ហា​សុខភាព​ផ្លូវចិត្ត​ ​ជាដើម​។​

​យុវតី​ដដែល​ថ្លែង​ពី​ចំណាប់អារម្មណ៍​ថា​ ​«​ការ​ប្រឹក្សា​នេះ​ ​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ​ទាំង​សាលារៀន​ឯកជន​ ​និង​សាលា​រដ្ឋ​នៅ​កម្ពុជា​ ​នឹង​បង្កើន​ឱ្យ​មាន​ក្លិ​ប​ប្រឹក្សា​យោបល់​នេះ​ឡើង​ ​ដើម្បី​ផ្ដល់​នូវ​ផលប្រយោជន៍​ ​ដល់​សិស្ស​ ​និស្សិត​ ​និង​យុវជន​កម្ពុជា​ ឱ្យ​កាន់តែ​ប្រសើរ​នា​សម័យ​វិទ្យាសាស្ត្រ​ទំនើប​»​។​

អត្ថបទមុន

វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ប្រាប់​មូលហេតុ​នាំ​ឱ្យ​កើតរោគ​​ក្រពះ​​និង​​ការ​រលាក​ក្រពះ​

អត្ថបទបន្ទាប់

គិត​ត្រឹម​ថ្ងៃនេះ​ ​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១​៩​ថ្មី​ ​ចំនួន​៤​បន្ថែម​ទៀត​ ​សរុប​១​០​៧​នាក់​

អត្ថបទបន្ទាប់

គិត​ត្រឹម​ថ្ងៃនេះ​ ​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១​៩​ថ្មី​ ​ចំនួន​៤​បន្ថែម​ទៀត​ ​សរុប​១​០​៧​នាក់​

ក្រសួងសុខាភិបាល​ ​បញ្ជាក់​ពី​ការ​រក​ឃើញ​និស្សិត​ស្រី​ខ្មែរ​ម្នាក់​ ​ផ្ទុក​ ​Co​v​i​d​-19

អត្ថបទថ្មីៗ

វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ប្រាប់​ពី​មូលហេតុ​បណ្ដាល​ឱ្យ​មាត់​ស្អុយ​អាក្រក់​មិន​បាត់​

January 20, 2021

ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​ពន្យល់​ថា​ ​កូន​ឯកោ​ ​និង​បាត់បង់​ឱកាស​ ​ក៏​ដោយសារ​ឪពុក​ម្ដាយ​

January 19, 2021

ឧកញ៉ា គួច ម៉េងលី ផ្ដាំយុវជនកុំទម្លាប់ឆាប់ជឿគេស្លុងពេក ហើយក៏កុំហែកទ្រូងឱ្យក្អែកស៊ី

January 18, 2021

ឧកញ៉ា គួច ម៉េងលី៖ បើហូបម្ហូបក្នុងពិធីមង្គលការនៅសល់ គួរកុំបោះចោល

January 12, 2021

អនុរដ្ឋលេខាធិការ​២​រូប​ ​ត្រូវ​តុលា​ការចោទប្រកាន់​ពី​បទ​ឆបោក​

January 20, 2021
Facebook Youtube

អំពីយើង

គេហទំព័រ​សារព័ត៌មាន​ ​ឌិ​ ​អ៊ីនធ័រខន​ ​រ៉ូស្ទ័រ​ ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១៦​ ​ដោយ​ក្រុម​អ្នក​សារព័ត៌មាន​ ​និង​អ្នក​អក្សរសាស្រ្ត​ ដែល​មាន​បទពិសោធ​ជា​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​សារព័ត៌មាន​ ​សិល្បៈ​ ​អក្សរសិល្បិ៍​ ​និងអក្សរសាស្រ្ត។​

ទំនាក់ទំនង

អគារលេខ ១៤០&២១០ មហាវិថីម៉ៅសេទុង , ខណ្ឌចំការមន , រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 023 221 222

© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត

© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE

WP2Social Auto Publish Powered By : XYZScripts.com