The Intercon Rooster
Advertisement
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត
No Result
View All Result
The Intercon Rooster
No Result
View All Result

​គន្លឹះ​រៀបចំ​គោលដៅ​ជីវិត​ឱ្យ​បាន​ជោគជ័យ​

ហង្ស ពណ្ណរាយ ដោយ៖ ហង្ស ពណ្ណរាយ
March 26, 2020
ប្រភេទ៖ AIS
44
ចែករំលែក
133
ទស្សនា

អត្ថបទដោយក្លិបសិក្សាកាសែត AIS ៖ យុវសិស្ស ​ទៀ​ ភិ​ច​ជឺ, ​វ​ឌ្ឍនៈ ​ច័ន្ទសុ​វិសុទ្​, ​ស៊ីម​ ​សេន​ឌី​, ​គឹម​ ​សុខ​កញ្ញា​ និងយុវសិស្ស ​ម៉ា​ ​កញ្ញា​រី​យ៍

​ការកំណត់​គោលដៅ​របស់​មនុស្សម្នាក់​ៗ​មាន​ឥទ្ធិពល​យ៉ាងខ្លាំងក្លា​ចំពោះ​ជីវិត​របស់​ពួកគេ​ ​វា​អាច​ជួយ​ផ្លាស់ប្តូរ​ការរស់នៅ​ប្រចាំថ្ងៃ​ ​ក៏ដូចជា​ការ​ធ្វើ​ឱ្យ​ជីវិត​មនុស្ស​មាន​ភាព​ល្អ​ប្រសើរ​ជាង​ ​មុន​។​ ​ការរៀបចំ​គោលដៅ​មិនមែន​និយាយ​តែមាត់​ ​មិន​អនុវត្ត​នោះ​ទេ​ ​ហើយក៏​មិនមែន​ចេះតែ​អនុវត្ត​ផ្តេសផ្តាស​ ​មិន​មានការ​គិតពិចារណា​បាន​ដែរ​ ​បើ​ពុំនោះទេ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អនាគត​របស់យើង​វិញ​។​

​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ការរៀបចំ​គោលដៅ​យើង​ត្រូវ​អនុវត្ត​នូវ​ជំហាន​មួយ​ចំនួន​ដូចជា​៖​
​១​. ​ដឹង​ពី​ចំណង់ចំណូលចិត្ត​ ​និង​ភាព​ប៉ិនប្រសប់​របស់​ខ្លួន​ : ​ការ​ដឹង​ច្បាស់​ពី​ជំនាញ​ដែល​ខ្លួន​ចូលចិត្ត​ ​និង​ភាព​ប៉ិនប្រសប់​ជា​កត្តា​សំខាន់​ចាំបាច់​ជាងគេ​។​ ​មនុស្ស​ពិបាក​នឹង​មានចិត្ត​តស៊ូ​ពុះពារ​ទៅ​ចាប់​យក​នូវ​អ្វី​ដែល​ខ្លួន​មិន​ស្រឡាញ់​ ​ទោះបីជា​មានការ​ជំរុញ​ពី​អ្នក​ជុំវិញ​ខ្លួន​យ៉ាងណាក៏ដោយ​។​ ​មនុស្ស​ភាគច្រើន​ប៉ិនប្រសប់​ទៅ​នឹង​ការងារ​ដែលគេ​ចូលចិត្ត​ ​ព្រោះ​ពួកគេ​មានគំនិត​ក្នុង​ការ​តស៊ូ​ព្យាម​យាម​ ​ព្រមទាំង​រៀនសូត្រ​បន្ថែម​ ​ហើយ​ធ្វើ​ឱ្យ​ពួកគេ​ងាយ​ចាប់បាន​ ​និង​ងាយ​យល់​។​ ​ការ​ដឹង​ពី​ចំណង់ចំណូលចិត្ត​នេះ​ ​ធ្វើ​ឱ្យ​មនុស្ស​ស្គាល់​ខ្លួនឯង​កាន់តែ​ច្បាស់​ ​រីករាយ​នឹង​ធ្វើការងារ​ដែល​ខ្លួន​ស្រឡាញ់​ ​និង​ទទួលយក​នូវ​អ្វី​ដែល​ជា​ខ្លួនឯង​ពិត​ ​ប្រាកដ​។​

​២​. ​ពិភាក្សា​ជាមួយ​អ្នកជំនាញ​ដើម្បី​ទទួល​បាន​យោបល់ល្អ​ៗ​ : ​គប្បី​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ ​ពិសេស​ ​ជាមួយ​អ្នកជំនាញ​ ​ឬ​អ្នកមាន​បទ​ពិសោធ​ ​ដែល​ធ្លាប់​ឆ្លងកាត់​នូវ​រឿងរ៉ាវ​ជាច្រើន​ ​ដើម្បី​ទទួល​បាន​យោបល់ល្អ​ៗ​ដែល​អាច​ចាត់ទុកជា​ជំនួយ​ជួយ​ដល់​ការ​សម្រេច​ចិត្ត​របស់យើង​ក្នុង​ការកំណត់​គោលដៅ​។​ ​លើស​ពី​នេះ​ ​អ្នកជំនាញ​ ​និង​អ្នកមាន​បទ​ពិសោធ​ទាំងនោះ​ ​នឹង​បង្ហាញ​ផ្លូវ​ដល់​យើង​ពី​ចំណុច​ដែល​គួរ​ ​ឬ​មិនគួរ​ ​រាល់​សកម្មភាព​ខ្លះ​ៗ​ ​ឬក៏​ប្រាប់​ពី​គន្លឹះ​ណាមួយ​ ​ដើម្បី​កំណត់​គោលដៅ​របស់យើង​ទទួល​បាន​ផ្លែផ្កា​ល្អ​។​ ​ដូច្នេះ​ ​យើង​គួរ​ចាប់​យក​ឱកាស​នោះ​ ​ដើម្បី​សាកសួរ​ព័ត៌មាន​ ​ឬ​ច​ម្ងល់​ទាំងឡាយ​ណា​ ​ដើម្បី​ឱ្យ​យល់ច្បាស់​ពី​ផែនការ​ ​និង​រៀបចំ​គោលដៅ​កាន់តែ​លម្អិត​មួយ​ក​ម្រិ​ត​ទៀត​។​

​៣​. ​បង្កើន​ចំណេះ​ដឹង​ : ​ត្រូវ​ខិតខំ​សិក្សា​ ​ឧ​ស្សាហ៍​អាន​សៀវភៅ​ ​និង​ធ្វើ​កិច្ច​ការស្រាវជ្រាវ​ ​រៀន​ពី​ចំណេះ​ដឹង​ថ្មីៗ​ក្នុង​សង្គម​ឱ្យ​បាន​ច្រើន​ ​ហើយ​ត្រូវ​ឆ្លៀត​ធ្វើការងារ​សប្បុរស​ធម៌​ ​ការងារ​ស្ម័គ្រចិត្ត​ ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ប្រឡូក​ក្នុង​សង្គម​ ​ទើប​យើង​អាច​បើក​ចិត្តគំនិត​បាន​ទូលំទូលាយ​ ​និង​បានឃើញ​នូវ​ចំណេះ​ដឹង​ថ្មីៗ​ ​ជា​បទ​ពិសោធ​ដែល​នឹង​ដឹកនាំ​យើង​ទៅ​រក​សម្រេច​គោលដៅ​។​

​៤​. ​រៀបចំផែនការ​ ​និង​អនុវត្ត​ប្រចាំ​ : ​រាល់​ការរៀបចំ​គោលដៅ​ ​ត្រូវតែ​មាន​ផែនការ​ច្បាស់​ ​លាស់​ថា​ ​ខ្លួន​ត្រូវ​អនុវត្ត​អ្វីខ្លះ​ ​និង​នៅពេលណាខ្លះ​? ​ដោយ​កំណត់ពេលវេលា​ជាប្រចាំ​។​ ​ចំពោះ​ផែនការ​ទាំងនោះ​ ​គឺ​ត្រូវ​អនុវត្ត​ឱ្យ​បាន​សមស្រប​ទៅ​តាមពេលវេលា​ដោយ​យកចិត្តទុកដាក់​ ​ទើប​អាច​អភិវឌ្ឍ​ខ្លួន​បាន​ប្រសើរ​។​ ​ប្រសិនបើ​គ្មាន​ការ​អនុវត្ត​តាម​ផែនការ​ដែល​បាន​កំណត់​ ​នោះ​ស្មើនឹង​មិនបាន​រៀបចំផែនការ​ ​ហើយ​បើ​គ្មាន​ការ​រៀបចំផែនការ​ ​គឺ​ស្មើនឹង​មិន​មាន​ការរៀបចំ​គោលដៅ​ក្នុង​ជីវិត​។​

​៥​. ​មាន​ឆន្ទ​:​មោះមុត​ : ​ត្រូវ​មានការ​តាំងចិត្ត​ខ្ពស់​ ​ព្រោះ​ការ​អនុវត្ត​ផែនការ​តែង​មាន​ឧបសគ្គ​រារាំង​ ​ដែល​ធ្វើ​ឱ្យ​មាន​ការរអាក់រអួល​ដល់​ការងារ​យើង​ជានិច្ច​ ​ហើយ​ការ​មាន​ឆន្ទៈ​មោះមុត​នេះ​ ​ជា​កត្តា​ដែល​ជួយ​យើង​ឱ្យ​យកឈ្នះ​លើ​ឧប​ស​គ្ក​ទាំងនោះ​។​ ​យើង​ត្រូវ​តាំងចិត្ត​ឱ្យ​បាន​មុតមាំ​ប្រសិនបើ​ចង់​សម្រេច​គោលដៅ​ឱ្យ​បាន​ជោគជ័យ​។​ ​ទោះ​ជា​ឧបសគ្គ​ទាំងនោះ​ ​ធ្វើ​ឱ្យ​យើង​មិន​សប្បាយចិត្ត​ ​ធុញថប់​ ​ឬ​ជួនកាល​បាត់បង់​ក្តី​សង្ឃឹម​យ៉ាងណាក្ដី​ ​យើង​ត្រូវ​ដឹង​ថា​ឧបសគ្គ​ទាំងនោះ​ ​តែង​មាន​ដំណោះស្រាយ​ជានិច្ច​។​ ​ដូច្នេះ​ ​ត្រូវ​មាន​ជំនឿ​ជឿជាក់​លើ​ខ្លួនឯង​ ​ហើយ​បន្ត​ជំហាន​ទៅមុខ​ដោយ​ការ​តស៊ូ​ ​ព្យាយាម​ម្តង​ហើយ​ម្តងទៀត​ ​នោះ​នឹង​ឈាន​ទៅ​រក​ជោគជ័យ​ ​និង​សម្រេច​នូវ​គោលដៅ​របស់យើង​។​


​Illustrate​d​ ​by​ ​វ​ឌ្ឍនៈ ​ច័ន្ទសុ​វិសុទ្ធ​

អត្ថបទមុន

ប្រវត្តិ​តស៊ូ​ជូរ​ចត់​របស់​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ដែលគេមិន​សូវបានដឹង…

អត្ថបទបន្ទាប់

កម្ពុជា​ ​អ្នក​ឆ្លង​ ​CO​V​I​D​ -19 ​កើន​៩​៦​នាក់​ហើយ​ ​បន្ទាប់ពី​​​រក​ឃើញ​៥​ករណី​ថ្មី​បន្ថែម​

អត្ថបទបន្ទាប់

កម្ពុជា​ ​អ្នក​ឆ្លង​ ​CO​V​I​D​ -19 ​កើន​៩​៦​នាក់​ហើយ​ ​បន្ទាប់ពី​​​រក​ឃើញ​៥​ករណី​ថ្មី​បន្ថែម​

ឪពុក​ម្ដាយ​ ​ឬ​អាណាព្យាបាល​មាន​តួនាទី​សំខាន់​ ​ក្នុង​ការ​មើល​ថែ​កូន​ចៀស​ផុត​ពី​កូ​វី​ដ​-​១​៩

អត្ថបទថ្មីៗ

វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ប្រាប់​ពី​មូលហេតុ​បណ្ដាល​ឱ្យ​មាត់​ស្អុយ​អាក្រក់​មិន​បាត់​

January 20, 2021

ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​ពន្យល់​ថា​ ​កូន​ឯកោ​ ​និង​បាត់បង់​ឱកាស​ ​ក៏​ដោយសារ​ឪពុក​ម្ដាយ​

January 19, 2021

ឧកញ៉ា គួច ម៉េងលី ផ្ដាំយុវជនកុំទម្លាប់ឆាប់ជឿគេស្លុងពេក ហើយក៏កុំហែកទ្រូងឱ្យក្អែកស៊ី

January 18, 2021

ឧកញ៉ា គួច ម៉េងលី៖ បើហូបម្ហូបក្នុងពិធីមង្គលការនៅសល់ គួរកុំបោះចោល

January 12, 2021

អនុរដ្ឋលេខាធិការ​២​រូប​ ​ត្រូវ​តុលា​ការចោទប្រកាន់​ពី​បទ​ឆបោក​

January 20, 2021
Facebook Youtube

អំពីយើង

គេហទំព័រ​សារព័ត៌មាន​ ​ឌិ​ ​អ៊ីនធ័រខន​ ​រ៉ូស្ទ័រ​ ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១៦​ ​ដោយ​ក្រុម​អ្នក​សារព័ត៌មាន​ ​និង​អ្នក​អក្សរសាស្រ្ត​ ដែល​មាន​បទពិសោធ​ជា​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​សារព័ត៌មាន​ ​សិល្បៈ​ ​អក្សរសិល្បិ៍​ ​និងអក្សរសាស្រ្ត។​

ទំនាក់ទំនង

អគារលេខ ១៤០&២១០ មហាវិថីម៉ៅសេទុង , ខណ្ឌចំការមន , រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 023 221 222

© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត

© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE

WP2Social Auto Publish Powered By : XYZScripts.com