The Intercon Rooster
Advertisement
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត
No Result
View All Result
The Intercon Rooster
No Result
View All Result

មជ្ឈមណ្ឌលភាសា​ Aii​ និង​សាលា​រៀន ​AIS​ អប​អរទិ​វាអន្ត​រជាតិ​នារី ​៨មីនា ​ខួបទី​១០៩​

Sovichhay Un ដោយ៖ Sovichhay Un
March 6, 2020
ប្រភេទ៖ MJQE
291
ចែករំលែក
178
ទស្សនា

មជ្ឈមណ្ឌល ភាសា អេ អាយ អាយ និងសាលារៀន អន្តទ្វីប អាមេរិកាំង របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នៅថ្ងៃទី៦ ខែ​មីនា ឆ្នាំ២០២០នេះ បានសហការគ្នារៀបចំពិធីអបអរសាទរទិវាអន្តរជាតិ​នារី​ ៨មីនា ​ខួប​លើកទី​១០៩ ​ក្រោម​ប្រធាន​បទ ​«មាន​​សន្តិ​​ភា​ព ​មានកា​រលើក​កម្ព​ស់សម​ភាពយេ​នឌ័រ​»កម្មវិ​ធីនេះរៀ​បចំឡើ​ងដោយ​មានកា​រអញ្ជើញ​ចូល​រួម​ពីគណៈគ្រ​ប់គ្រង​មជ្ឈមណ្ឌ​ល​ភាសា ​អេ អា​យ ​អាយ ​និងសា​លារៀន​ អន្ត​រទ្វីប​ អាមេរិ​កាំង ​ព្រមទាំ​ងលោកគ្រូអ្នក​គ្រូប្រមា​ណជាង​២០០នាក់។​

ថ្លែងក្នុងឱកាសនេះ លោកស្រី រស់ យ៉ាណា ប្រធានសាលារៀន អន្តរទ្វីប បានលើកឡើងថា ស្រ្តីមានសិទ្ធស្មើនឹងបុរស ហើយស្រី្ត​កុំគិតថា ថ្ងៃ៨មីនានេះ គឺថ្ងៃមានសិទ្ធិលើប្រុសនោះទេ។ លោកស្រីថា ស្ត្រីទាំងអស់សុទ្ធតែទទួលបានសិទ្ធិស្មើគ្នារវាងបុរសនិងស្ត្រី គឺ​មាន​សិទ្ធិមានការងារដូចគ្នា ទទួលបានប្រាក់កម្រៃដូចៗគ្នា មិនមានបែងចែកនោះទេ ហើយទទួលបានការគាំពារទៅ​លើសុខ​ភាព​មាតា​និងទារកដូចៗគ្នាផងដែរ។

លោកស្រី រស់ យ៉ាណា បញ្ជាក់ថា សម្រាប់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលមានលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាប្រធាន គឺតែងតែយកចិត្តទុកដាក់និងផ្ដោតសំខាន់បំផុតចំពោះស្ត្រី ជាពិសេសនោះ គឺជំរុញឱ្យស្រ្តីចូលរួម​គ្រប់​សកម្មភាព​នៅក្នុងសង្គម មានភាពក្លាហានដឹកនាំគ្រួសារ ក្រុមហ៊ុន និងសង្គមឱ្យមានការល្អប្រសើរ។

ជាមួយនឹងគ្នានេះដែរ លោក ឡាយ សុភា នាយកមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានលើកឡើងថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែប្រារព្ធពិធីអបអរទិវាសិទ្ធិនារីអន្តរជាតិជារៀងរាល់ឆ្នាំ ដើម្បីចូលរួម​លើក​ស្ទួយ​ស្រ្តី​នៅក្នុងសង្គម ព្រោះស្រ្តីជាភេទងាយរងគ្រោះងាយទទួលការរើសអើង និងងាយទទួលរង​នូវអំ​ពើហិង្សា​ក្នុងគ្រួសារ រួមទាំងការ​រំលោភ​បំពាន​ផ្សេងៗ។

សម្រាប់លោក ឡាយ សុភា បានចាត់ទុកស្ត្រី គឺជាឆ្អឹងខ្នងគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារដែលបានផ្តល់ភាពកក់ក្តៅ ទំនុកចិត្ត និងភាពស្និទ្ធស្នាលដល់កូនដែលមិនអាចខ្វះបាន ហើយជាដៃគូដ៏មានសមត្ថភាពនិងលទ្ធភាពដូចបុរសដែរ។

សង្គមស៊ីវិលមើល​ឃើញថា ស្ត្រីកម្ពុជាក្នុងសម័យទំនើបមានការផ្លាស់ប្ដូរតួនាទីជាច្រើន ដោយពួកគាត់ត្រូវចេញទៅ​ធ្វើការរក​ប្រាក់​ចំណូល​នៅខាងក្រៅ ដើម្បីផ្គត់ផ្គង់គ្រួសារបន្ថែមពីលើកិច្ចការដែលខ្លួនទទួលខុសត្រូវនៅក្នុងផ្ទះមួយកម្រិតទៀត។ ទន្ទឹមនឹងផ្លាស់ប្ដូរតួនាទីនេះ គេនៅតែរំពឹងចង់ឱ្យស្ត្រីរក្សាឫកពា សុភាពរាបសា មានសេចក្ដីថ្លៃថ្នូរ ដើម្បីផ្ដល់កិត្តិយសដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។

សូមជម្រាបជូនថា ក្នុង​កម្មវិធី​អប​អរទិវាអ​ន្តរ​ជាតិនា​រី ៨មីនា​ ដ៏សែន​រីករា​យនេះ ​ក្រៅពី​មានកា​រច្រៀង​និងលេ​ងល្បែ​ងប្រ​ជាប្រិយផ្សេងៗ ​ក៏មា​ន​​ការជូន​នូវបា​ច់ផ្កាដ​ល់គ្នា​ទៅវិញទៅ​មក ​ព្រម​ទាំងថត​រូបទុ​កជាអ​នុស្សា​វរីយ៍​ផងដែរ​៕
​

អត្ថបទមុន

វេជ្ជ​បណ្ឌិត និន សុខរង្សី ប្រាប់​ថា អាឡាក់​ស៊ី​ច្រមុះ​ពិបាក​ នៅ​ពេល​​​​​​ប៉ះ​ទង្គិច​ជំងឺ​ដទៃ

អត្ថបទបន្ទាប់

អាជ្ញាធរ​ខេត្តសៀ​មរាប ប្រ​កាសរក​​អ្នក​រត់​កង់​បី​ដែលដឹ​កបុ​រស​ជន​ជាតិ​ជ​ប៉ុនផ្ទុក​កូវីដ-​១៩​

អត្ថបទបន្ទាប់

អាជ្ញាធរ​ខេត្តសៀ​មរាប ប្រ​កាសរក​​អ្នក​រត់​កង់​បី​ដែលដឹ​កបុ​រស​ជន​ជាតិ​ជ​ប៉ុនផ្ទុក​កូវីដ-​១៩​

នា​យក​រដ្ឋ​មន្ត្រី​ដាក់​ចេញ​នូវ​វិធាន​ការ​៧​ចំណុច​

អត្ថបទថ្មីៗ

វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ប្រាប់​ពី​មូលហេតុ​បណ្ដាល​ឱ្យ​មាត់​ស្អុយ​អាក្រក់​មិន​បាត់​

January 20, 2021

ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​ពន្យល់​ថា​ ​កូន​ឯកោ​ ​និង​បាត់បង់​ឱកាស​ ​ក៏​ដោយសារ​ឪពុក​ម្ដាយ​

January 19, 2021

ឧកញ៉ា គួច ម៉េងលី ផ្ដាំយុវជនកុំទម្លាប់ឆាប់ជឿគេស្លុងពេក ហើយក៏កុំហែកទ្រូងឱ្យក្អែកស៊ី

January 18, 2021

ឧកញ៉ា គួច ម៉េងលី៖ បើហូបម្ហូបក្នុងពិធីមង្គលការនៅសល់ គួរកុំបោះចោល

January 12, 2021

អនុរដ្ឋលេខាធិការ​២​រូប​ ​ត្រូវ​តុលា​ការចោទប្រកាន់​ពី​បទ​ឆបោក​

January 20, 2021
Facebook Youtube

អំពីយើង

គេហទំព័រ​សារព័ត៌មាន​ ​ឌិ​ ​អ៊ីនធ័រខន​ ​រ៉ូស្ទ័រ​ ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១៦​ ​ដោយ​ក្រុម​អ្នក​សារព័ត៌មាន​ ​និង​អ្នក​អក្សរសាស្រ្ត​ ដែល​មាន​បទពិសោធ​ជា​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​សារព័ត៌មាន​ ​សិល្បៈ​ ​អក្សរសិល្បិ៍​ ​និងអក្សរសាស្រ្ត។​

ទំនាក់ទំនង

អគារលេខ ១៤០&២១០ មហាវិថីម៉ៅសេទុង , ខណ្ឌចំការមន , រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 023 221 222

© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត

© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE

WP2Social Auto Publish Powered By : XYZScripts.com