The Intercon Rooster
Advertisement
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត
No Result
View All Result
The Intercon Rooster
No Result
View All Result

សិស្ស​ AIS​ សាខា​ផ្សារថ្មី​ ចូលរួម​នៅ​ក្នុង​មហោ​ស្រព​សត្វស្លាប​ និង​ធម្មជាតិ​

ហង្ស ពណ្ណរាយ ដោយ៖ ហង្ស ពណ្ណរាយ
December 9, 2019
ប្រភេទ៖ AIS
145
ចែករំលែក
145
ទស្សនា

កាលពី​ថ្ងៃទី៧​ ខែធ្នូ​ ឆ្នាំ២០១៩​ កន្លងទៅ​នេះ​ សិស្សានុសិស្ស​ថ្នាក់​ទី១១​ និង​ថ្នាក់​ទី១២​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សាខា​ផ្សារថ្មី ​ជាង៤០នាក់​ បាន​ចូលរួម​ក្នុង​កម្ម​វិ​ធី​ «មហោ​ស្រប​សត្វស្លាប​ និង​ធម្មជាតិ​» ក្រោម​អធិបតីភាព​ឯកឧត្តម​ ស្រ៊ុ​ន ដា​រិទ្ធិ​ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ លោក​ ស្រ៊ុ​ន ដា​រិទ្ធិ​ បាន​មានប្រសាសន៍​ប្រាប់​សិស្សានុសិស្ស​ និង​យុវជន​ជាច្រើន​រយ​នាក់​ថា​ មហោ​ស្រព​នៅ​ថ្ងៃនេះ​ ពិតជា​មាន​សារៈសំខាន់​បំផុត​សម្រាប់​យុវជន​ខ្មែរ​ ជាពិសេស​បន្ត​ជួយ​ផ្សព្វផ្សាយ​អំពី​សត្វស្លាប​ដ៏​កម្រ​ដល់​មហាជន​ទាំង​ជាតិ​ និង​អន្តរជាតិ​ បង្កើន​អភិរក្ស​សត្វស្លាប​ ជាពិសេស​ ឱ្យ​យុវជន​កម្ពុជា​ចូលរួម​ស្រឡាញ់​ និង​អភិរក្ស​នូវ​ជីវចម្រុះ​ និង​ធម្មជាតិ​។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​គូសបញ្ជាក់​ថា​ កម្ពុជា​មាន​វត្តមាន​ និង​ទីជម្រក​ដ៏​សំខាន់​សម្រាប់​ប្រភេទ​សត្វស្លាប ដែល​ជិត​ផុតពូជ​ដូចជា​ ត្រ​យ៉ង​យក្ស​ ត្រ​យ៉ង​ចំ​កំ​កស​ ខ្សឹប​ ត្មាតភ្លើង​ ត្មាត​ត្នោត​ ត្មាតផេះ​ជាដើម​។ ចំពោះ​តំបន់​ព្រៃភ្នំ​ តំបន់ដីសើម​ តំបន់​ទំនាប​ និង​តំបន់ឆ្នេរ​ភាគច្រើន​មាន​សារៈសំខាន់​សម្រាប់​ជីវចម្រុះ​ ហើយ​តំបន់​ទាំងនេះ​ក៏​មាន​សារៈសំខាន់​ជា​អន្តរជាតិ​ ដោយ​ផ្ដល់​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​យ៉ាងច្រើន​ ដែល​ជួយ​ទ្រទ្រង់​ដល់​សោភ័ណភាព​ធម្មជាតិ​ បរិស្ថាន​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ វប្បធម៌​ និង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​យ៉ាង​សន្ធឹក​សន្ធាប់​។

បើ​តាម​លោក​ ប៉ាំង​ លាង​ស៊ី​ម នាយក​ចាងហ្វាងសាលា​រៀន​ អន្តរទ្វីប​ អាមេរិកាំង​ សាខា​ផ្សារថ្មី​ បានឱ្យ​ដឹង​ថា​ មហោ​ស្រពនេះ​ ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​បញ្ជ្រាប​ដល់​កូនខ្មែរ​បាន​ឈ្វេងយល់​កាន់តែ​ច្បាស់​ពី​ជីវចម្រុះ​ ប្រភេទ​សត្វ​ស្លាប​ជិត​ផុតពូជ​ បរិស្ថាន​ និង​ធម្មជាតិ​ ដែល​កម្ពុជា​យើង​មាន​ ហើយ​សិស្ស​បន្ត​រួមចំណែក​ផ្សព្វផ្សាយ​ អភិរក្ស​ និង​ការពារ​នូវ​ធនធាន​ធម្មជាតិ​ដ៏​កម្រ​ទាំងនេះ​។

នាយក​ចាងហ្វាង​បញ្ជាក់​ថា​ បើ​សិស្សានុសិស្ស​ ឬយុវជន​កម្ពុជា​ មិនបាន​ដឹងឮ​ ឬច្បាស់​ពី​ប្រភេទ​សត្វ​ដែល​កម្រ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ​ទេ​ នោះ​នៅ​ថ្ងៃ​អនាគត​នឹង​ដាច់​ពូជ​ជាក់ជា​មិនខាន​ ព្រោះ​គ្មាន​អ្នក​ដឹង​ឮ ស្រឡាញ់​ និង​ចូលរួម​អភិរក្ស​។ លោក​បន្ត​ថា​ បច្ចុប្បន្ន​នេះ​ សត្វ​ស្លាប​នៅ​កម្ពុជា​មាន​ចំនួន៦០០ប្រភេទ​ ហើយ​ក្នុងចំណោម៦០០ប្រភេទ​នេះ​ គឺ​សត្វ៨ប្រភេទ​ ដែល​កំពុង​ជិត​ផុតពូជ​នៅ​កម្ពុជា​។

នាយក​ចាងហ្វាង​ដដែល​អះអាង​ថា​ កត្តា​ដែល​នាំ​សត្វ​មួយចំនួន​ជិត​ដាច់​ពូជ​នោះ​ ក៏​ព្រោះ​មក​ពី​ការ​ដាក់អន្ទាក់​ ការ​ដាក់ថ្នាំ​បំពុល​ ការបំផ្លាញ​ទីជម្រក​ ការ​ចាប់​សត្វ​យក​មក​ចិញ្ចឹម​ និង​យក​មក​ធ្វើជា​អាហារ​ និង​សត្វ​កង្វះ​ចំណីអាហារ​ជាដើម​។

សូមជម្រាប​ថា​ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សាខា​ផ្សារថ្មី​ ជា​សាខា​មួយ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ កំពុង​មាន​សកម្ម​យ៉ាង​ផុសផុល​បំផុត​ទាំង​កម្មវិធី​សិក្សា​នៅក្នុង​ថ្នាក់​ និង​ការ​បញ្ជូន​សិស្សានុសិស្ស​ចូលរួម​កម្ម​វិ​ធី​ផ្សេង​ៗ ដើម្បី​សិស្ស​ទទួល​បាន​ចំណេះដឹង​ ចំណេះធ្វើ​ និង​បទ​ពិ​សោ​ធថ្មី​ៗយ៉ាង​ទូលំទូលាយ​ សម្រាប់​ប្រកួតប្រជែង​ទាំង​ថ្នាក់​ជាតិ​ និង​អន្តរជាតិ​ ទាំង​បច្ចុប្បន្ន​ និង​អនាគត​។ នេះ​បើ​តាម​គណៈ​គ្របគ្រង​នៃ​សាលារៀន​៕

អត្ថបទមុន

ខេត្ត​ជាច្រើន​នៅ​កម្ពុជា​ នឹង​បន្ត​ចុះ​ត្រជាក់​ខ្លាំង​

អត្ថបទបន្ទាប់

សិស្ស​វិទ្យាល័យ​នៃ​សាលា​ AIS​ មួយ​ក្រុម​រួមគ្នា​ពិសោធ​ប្រតិកម្ម​បង្កើត​កករ​

អត្ថបទបន្ទាប់

សិស្ស​វិទ្យាល័យ​នៃ​សាលា​ AIS​ មួយ​ក្រុម​រួមគ្នា​ពិសោធ​ប្រតិកម្ម​បង្កើត​កករ​

មជ្ឈមណ្ឌល​ភាសា​ Aii​ បើក​កិច្ចពិភាក្សា​បង្កើន​សមត្ថភាព​បង្រៀន​

អត្ថបទថ្មីៗ

វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ប្រាប់​ពី​មូលហេតុ​បណ្ដាល​ឱ្យ​មាត់​ស្អុយ​អាក្រក់​មិន​បាត់​

January 20, 2021

ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​ពន្យល់​ថា​ ​កូន​ឯកោ​ ​និង​បាត់បង់​ឱកាស​ ​ក៏​ដោយសារ​ឪពុក​ម្ដាយ​

January 19, 2021

ឧកញ៉ា គួច ម៉េងលី ផ្ដាំយុវជនកុំទម្លាប់ឆាប់ជឿគេស្លុងពេក ហើយក៏កុំហែកទ្រូងឱ្យក្អែកស៊ី

January 18, 2021

ឧកញ៉ា គួច ម៉េងលី៖ បើហូបម្ហូបក្នុងពិធីមង្គលការនៅសល់ គួរកុំបោះចោល

January 12, 2021

អនុរដ្ឋលេខាធិការ​២​រូប​ ​ត្រូវ​តុលា​ការចោទប្រកាន់​ពី​បទ​ឆបោក​

January 20, 2021
Facebook Youtube

អំពីយើង

គេហទំព័រ​សារព័ត៌មាន​ ​ឌិ​ ​អ៊ីនធ័រខន​ ​រ៉ូស្ទ័រ​ ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១៦​ ​ដោយ​ក្រុម​អ្នក​សារព័ត៌មាន​ ​និង​អ្នក​អក្សរសាស្រ្ត​ ដែល​មាន​បទពិសោធ​ជា​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​សារព័ត៌មាន​ ​សិល្បៈ​ ​អក្សរសិល្បិ៍​ ​និងអក្សរសាស្រ្ត។​

ទំនាក់ទំនង

អគារលេខ ១៤០&២១០ មហាវិថីម៉ៅសេទុង , ខណ្ឌចំការមន , រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 023 221 222

© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត

© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE

WP2Social Auto Publish Powered By : XYZScripts.com